38 C
Phnom Penh

TAG

ហ៊ុន សែន

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី ក្រោម​ហេតុផល​ថា លោក សម រង្ស៊ី បាន​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ស្រូវពូជ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក...

លោក ហ៊ុន សែន ថា​បើ​ចង់​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​គឺ​ត្រូវ​បោះឆ្នោត​ឱ្យ​បក្ស​របស់​លោក

លោក ហ៊ុន សែន គំរាម​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​តែ​មួយ​គត់ បើ​ពិត​ជា​ចង់​ឲ្យ​ប្រទេស​កម្ពុជា​អាច​ធានា​នូវ​សន្តិភាព និង​អាច​រក្សា​នូវ​សន្តិភាព​បាន​យូរអង្វែង គឺ​មាន​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​បុគ្គល​បក្សពួក​ណា​បង្ក​សង្គ្រាម? លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​អំណាច​ដូច​សព្វថ្ងៃ​នេះ នោះ​គណបក្ស​នឹង​អាច​រក​សន្តិភាព​ជូន​ប្រទេស​ជាតិ​បាន ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សុខសាន្ត​ពេញលេញ​ទាំងអស់​គ្នា។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ចូលចិត្ត​គំរាម​បំផ្ទុះ​សង្គ្រាម​លើ​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​ទៅ​ណា​ចោល​ប្រជាពលរដ្ឋ​ជាដាច់ខាត ហើយ​លោក​នឹង​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ដែល​រក​បាន​ដ៏​លំបាក​នេះ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត។...

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន បោះបង់​មនោគមវិជ្ជា​ពង្វក់​ពលរដ្ឋ​ឱ្យ​ស្អប់ខ្ពើម​ចង​អាឃាត​គ្នា

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន បោះបង់​មនោគមវិជ្ជា​ពង្វក់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្អប់ខ្ពើម​ចង​អាឃាត​គ្នា ដោយ​ងាក​មក​បំពេញ​កាតព្វកិច្ច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។ សេចក្តី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស លោក ហ៊ុន សែន មាន​តួនាទី​សំខាន់​ក្នុង​ការ​នាំមុខ​បំពេញ​កាតព្វកិច្ច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ប៉ុន្តែ​លោក...

លោក ហ៊ុន សែន ថា​អ្នកវិភាគ​និយាយ​ខុស​ទាំងស្រុង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ថា​អ្នកវិភាគ​តាំង​ខ្លួន​ជា​អ្នក​ចេះដឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​និយាយ​ខុសពី​ការពិត និង​ផ្ទុយ​ពី​សាច់រឿង​ពិត​ទាំងស្រុង ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពុំ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នោះ​ទេ។ បុរស​ខ្លាំង​ដែល​សល់​ពី​សង្គ្រាម លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ ដោយ​និយាយ​ឌឺដង​ថា លោក​សុំ​សរសើរ​ដោយ​ស្មោះ​អ្នក​ដែល​ហ៊ាន​និយាយ​រឿង​ដែល​មិន​ត្រឹមត្រូវ ហើយ​ចាត់ទុក​ថា​ជា​រឿង​ត្រឹមត្រូវ ចំពោះ​ការ​និយាយ​ពី​សន្ធិសញ្ញា​អន្តរជាតិ​ដែល​លោក​បាន​ចូលរួម​កិច្ចប្រជុំ​គ្រប់​ដំណាក់កាល​នោះ គឺ​ខុសពី​ការពិត​ទាំងអស់។ លោក ហ៊ុន សែន...

លោក ហ៊ុន សែន និង​កូនប្រុស​ប្រកាស​រង់ចាំ​បន្ត​ធ្វើការ​ជាមួយ​ប្រធានាធិបតី​បក្ស​កុម្មុយនីស្ត​ចិន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី ប្រកាស​ថា ពួក​លោក​បាន​ទន្ទឹង​រង់ចាំ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ពី​បក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជីនពីង ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ។ មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​អំណាច​តាម​របៀប​កុម្មុយនីស្ត លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ...

បុរស​ខ្លាំង​គំរាម​រំលាយ​បក្ស​ដែល​ហ៊ាន​ភ្ជាប់​ខ្លួន​នឹង​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា លោក​នឹង​ប្តឹង​ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​ហ៊ាន​ភ្ជាប់​ខ្លួន​នឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប៉ុន្តែ​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​លោក សម រង្ស៊ី នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​ស្រប​ច្បាប់។ មេដឹកនាំ​ខ្មែរ​ដែល​រង​ការ​រិះគន់​ពី​គ្រប់​ទិសទី​ថា​កំពុង​អនុវត្ត​ច្បាប់​តាម​របៀប​កុម្មុយនីស្ត​ផ្ដាច់ការ​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​ជួបជុំ​មួយ​ជាមួយ​ពលរដ្ឋ​ដែល​ផ្លាស់​ទី​លំនៅ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ភូមិ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប នៅ​ថ្ងៃទី​២១ ខែ​តុលា នេះ ដោយ​គំរាម​ថា បក្ស​នយោបាយ​នៅ​ក្នុង​ស្រុក និង​អ្នក​នយោបាយ​នៅ​ក្រៅ​ស្រុក មិន​ត្រូវ​ភ្ជាប់​ខ្លួន​ជាមួយ​លោក សម...

សង្គម​ស៊ីវិល​និង​សាធារណជន​រិះគន់​សម្ដេច​សង្ឃ​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី

សង្គម​ស៊ីវិល និង​សាធារណជន​នាំគ្នា​រិះគន់​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ដែល​បាន​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី តាម​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ហៅ​លោក សម រង្ស៊ី ថា​ជា «ពូជ​ក្បត់​ជាតិ ៣​ជំនាន់»។ សម្តេច​ព្រះ​មហាសង្ឃរាជ សម្តេច​សង្ឃ​នាយក និង​ជា​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​គណៈ​មហានិកាយ កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ បាន​ចេញ​ញត្តិ​គាំទ្រ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដោយ​បាន​ប្រកាស​ប្រឆាំង និង​បាន​ព្រមាន​កម្ទេច​លោក សម...

លោក កឹម សុខា៖ ការ​តាមដាន​សំណុំរឿង​របស់​លោក​ជា​ការ​រួម​ចំណែក​នៃ​ដំណើរការ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​នៅ​កម្ពុជា លោក កឹម សុខា លើកឡើង​ថា ការ​តាមដាន​លើ​សំណុំរឿង​របស់​លោក​ពី​សំណាក់​មជ្ឈដ្ឋាន​នានា គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​នៃ​ដំណើរការ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ ថា បន្ទាប់ពី​សវនាការ​របស់​លោក​ត្រូវ​បាន​បិទ​បញ្ចប់​ការ​សួរ​ដេញដោល និង​ដើម្បី​ឈាន​ទៅ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ពេល​ខាងមុខ ដែល​មាន​សាធារណមតិ​ជាតិ និង​អន្តរជាតិ​បាន​តាមដាន និង​ចាប់អារម្មណ៍​អំពី​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក ពួកគេ​នៅតែ​មាន​ចម្ងល់​ពី​ការ​អូស​បន្លាយ​រឿង​ក្តី​នេះ​ដដែល។ លោក កឹម សុខា...

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ​ដោយ​ការ​មិន​ចុះហត្ថលេខា​ស្នើ​លើកលែង​ទោស ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង​របស់​កម្ពុជា។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើឡើង​អំឡុង​ពេល​លោក​ទៅ​ប្តូរ​ព័ត៌មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ។ លោក ហ៊ុន សែន បាន​ព្រមាន​កម្ចាត់​លោក សម រង្ស៊ី...

លោក ហ៊ុន សែន ថា​លោក​ក៏​នឹង​ជាប់​ទោស បើ​ហ៊ាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ប្រទេស​ណា​មួយ

បុរស​ខ្លាំង លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ព្រមាន​ថា កុំ​ថា​ឡើយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​មិន​កាន់​អំណាច​ហ៊ាន​កាត់​ទឹកដី​ឱ្យ​បរទេស​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ សូម្បីតែ​លោក​ខ្លួនឯង​ដែល​កំពុងតែ​កាន់​អំណាច ក៏​នឹង​ជាប់​ទោស​ធ្ងន់ធ្ងរ​ដូច​គ្នា បើ​ហ៊ាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ទៅ​ប្រទេស​ណា​មួយ​នោះ។ មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​រូប​នេះ បាន​អះអាង​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ចាត់ទុក​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ដាក់​គុក​មួយ​ជីវិត គឺជា​រឿង​ត្រឹមត្រូវ​ជាទីបំផុត...

Latest news