TAG
ហ៊ុន សែន
លោក សម រង្ស៊ី៖ របបរាជានិយមនឹងដួលរលំទៅជាមួយអំណាចផ្ដាច់ការលោក ហ៊ុន សែន
អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសនៅក្រៅប្រទេស រិះគន់ថា មហាក្សត្រណាដែលចេះតែធ្វើតាមបញ្ជាជនផ្ដាច់ការ គឺតែងតែដួលរលំជាមួយគ្នាជាមិនខាន។
អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះថា អ្វីដែលសម្តេចព្រះនរោត្តម សីហនុ បានលើកឡើងកាលពីជាង ១០ឆ្នាំមុនពីវាសនាព្រះមហាក្សត្រអ៊ីតាលី Victor Emmanuel ទី៣ និងវាសនាមហាក្សត្រខ្មែរសព្វថ្ងៃ គឺព្រះបាទនរោត្តម...
មន្ត្រីបក្សប្រឆាំងអំពាវនាវឱ្យអ្នកនយោបាយកុំយកពលរដ្ឋចូលរួមក្នុងជម្លោះបុគ្គលនិងគ្រួសារ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អំពាវនាវកុំឱ្យអ្នកនយោបាយខ្មែរយកពលរដ្ឋចូលរួមក្នុងជម្លោះបុគ្គល និងជម្លោះក្រុមគ្រួសាររបស់ខ្លួន ព្រោះគឺជាការបំបែកបំបាក់ផ្ទៃក្នុងជាតិឯងយ៉ាងធ្ងន់ធ្ងរ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៧ តុលា ថា ជម្លោះរបស់អ្នកនយោបាយនៅកម្ពុជា នឹងមិនប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅដើមខែវិច្ឆិកា ខាងមុខនេះទេ ប៉ុន្តែជម្លោះបែកបាក់ផ្ទៃក្នុងជាតិបែបនេះ នឹងធ្វើឱ្យកម្ពុជាបាក់មុខនៅលើឆាកអន្តរជាតិខ្លាំងណាស់ ជាពិសេសខ្លួនកំពុងធ្វើប្រធានអាស៊ានប្តូរវេននៅពេលនេះ។
លោក...
លោក ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទ
ប្រសិនគ្មានការប្រែប្រួលទេ បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន និងលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នឹងជួបគ្នាតាមទូរស័ព្ទនាពេលខាងមុខនេះ។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ ខែតុលា នេះថា ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេ លោកនឹងជួបលោកប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងមួយថ្ងៃបន្ទាប់ពីបានបញ្ចប់បេសកកម្មជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
លោកបានលើកឡើងពីការងារដ៏មមាញឹករបស់លោក ដូចជាការពិនិត្យ សម្រេច...
លោក ហ៊ុន សែន អរគុណបក្សភ្លើងទៀនដែលថ្កោលទោសអ្នកទាំងឡាយប្រមាថព្រះមហាក្សត្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយដែលបានប្រមាថព្រះមហាក្សត្រ តបតាមការស្នើសុំរបស់លោក។
ការអរគុណរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍មួយបដិសេធទំនាក់ទំនងជាមួយលោក សម រង្ស៊ី និងថ្កោលទោសបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី២៧ តុលា នេះថា លោកសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន...
សង្គមស៊ីវិល៖ ការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌ ជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពពិតប្រាកដ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលអះអាងថា ការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាប្រព័ន្ធទប់ស្កាត់ការរំលោភអំណាច ហើយមានប្រព័ន្ធនៃការផ្ទេរអំណាចដោយសន្តិវិធីយ៉ាងមានប្រសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពសម្រាប់សង្គមជាតិយ៉ាងពិតប្រាកដ មិនមែនបោះឆ្នោតឲ្យបក្សនេះ ឬបក្សនោះ ទើបអាចរក្សាសន្តិភាពបាននោះទេ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ថា មានតែការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ ទើបអាចធានានូវឆន្ទៈរបស់ពលរដ្ឋដែលជាម្ចាស់ប្រទេស និងជាម្ចាស់ឆ្នោតបានត្រឹមត្រូវ...
អ្នកឃ្លាំមើលជំរុញឱ្យប្រធានអាស៊ានចេញមុខថ្កោលទោសមេដឹកនាំយោធាភូមាដែលបង្កហិង្សាលើជនស៊ីវិល
អ្នកឃ្លាំមើលសង្គមជំរុញឲ្យលោក ហ៊ុន សែន ជាប្រធានអាស៊ានគួរចេញមុខថ្កោលទោសមេដឹកនាំយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ដែលកំពុងបង្កអំពើហិង្សាដោយប្រដាប់អាវុធវាយប្រហារលើជនស៊ីវិល និងរំលោភបំពានលើកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង ៥ចំណុចរបស់អាស៊ាន។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ តុលា នេះថា លោកសូមអបអរសាទរនូវចេតនារបស់អាស៊ានដែលចង់ឲ្យមានការបញ្ចប់វិបត្តិនៅភូមា ប៉ុន្តែមេដឹកនាំកម្ពុជាក្នុងនាមប្រធានអាស៊ានគួរតែមានឥរិយាបថត្រឹមត្រូវ និងច្បាស់លាស់ ដោយឯករាជ្យជាងពេលបច្ចុប្បន្ននេះ។...
ព្រឹទ្ធសភាអាមេរិកយល់ព្រមលើសេចក្តីស្នើច្បាប់ស្តីអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា
ព្រឹទ្ធសភាអាមេរិក យល់ព្រមជាឯកច្ឆន្ទអនុម័តសេចក្តីស្នើច្បាប់ស្តីអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ដូចដែលមានចែងក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
សមាជិកព្រឹទ្ធសភាអាមេរិកាំង លោក អិត ម៉ាកឃី (Ed Markey) ដែលជាប្រធានអនុគណៈកម្មាធិការទំនាក់ទំនងបរទេស ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងក្នុងវីដេអូឃ្លីបរបស់លោកកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ថា សេចក្តីស្នើច្បាប់ស្តីអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានេះមានគោលដៅរារាំងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងរដ្ឋាភិបាលឯកបក្សរបស់លោក មិនឲ្យជិះសេះលែងដៃដើម្បីប្រល័យសិទ្ធិសេរីភាពរបស់ពលរដ្ឋដូចសព្វថ្ងៃ។
លោកអះអាងថា...
លោក ហ៊ុន សែន ទាមទារឱ្យមេដឹកនាំបក្សភ្លើងទៀនបកស្រាយសម្ដីលោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ទាមទារឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បកស្រាយចំពោះសម្ដីរបស់លោក សម រង្ស៊ី ដែលបានប្រមាថ និងចាត់ទុកព្រះមហាក្សត្រថាគ្មានមនសិការជាតិ ឲ្យសាធារណជនបានដឹង ដើម្បីបញ្ជាក់ថា គណបក្សនេះមិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី។
ការទាមទាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីចុះចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។
លោក ហ៊ុន...
អាមេរិកចង់ឱ្យកម្ពុជាផ្តល់សិទ្ធិនយោបាយជូនលោក កឹម សុខា ឡើងវិញដើម្បីប្រយោជន៍ជាតិ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Partick Murphy អះអាងថា សហរដ្ឋអាមេរិកមានគោលបំណងចង់ឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់សិទ្ធិដល់លោក កឹម សុខា ធ្វើនយោបាយពេញលេញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាឡើងវិញ។
លោក Partick Murphy បានសរសេរលើបណ្ដាញធ្វីតធឺរបស់លោក បន្ទាប់ពីជួបពិភាក្សាជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
លោក Partick Murphy បន្តថា វាដល់ពេលហើយដែលត្រូវផ្ដល់សិទ្ធិនយោបាយ...
អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន និងលោក សម រង្ស៊ី ជាអ្នកនយោបាយគ្មានសមត្ថភាពផ្សះផ្សាជាតិ
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក រិះគន់ថា ការចេញមុខប្រមាថព្រះមហាក្សត្រពីសំណាក់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងការចេញមុខតាមកម្ទេចពីសំណាក់បុរសខ្លាំង លោក ហ៊ុន សែន បង្ហាញថា ពួកគេត្រឹមតែជាអ្នកដឹកនាំបង្កជម្លោះ និងគ្មានសមត្ថភាពបង្រួបបង្រួមជាតិអ្វីនោះឡើយ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ តុលា នេះថា លោក...