TAG
ហ៊ុន សែន
រដ្ឋាភិបាលកម្ពុជាប្រកាសប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយឥតងាករេ
ក្រសួងការបរទេសកម្ពុជា បង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋាភិបាលកម្ពុជានឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយដោយឥតងាករេ និងចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះដោយបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួមកាលពីពេលកន្លងទៅរវាងភាគីទាំងពីរ។
ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងរក្សានូវស្ថានភាពដើម ចៀសវាងការបង្កហេតុមិនប្រក្រតីណាមួយនៅច្រកសមុទ្រតៃវ៉ាន់នេះ ដើម្បីបុព្វហេតុក្នុងការរក្សានូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់...
មហាអំណាចកុម្មុយនីស្តចិនប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនរបស់កម្ពុជា
មហាអំណាចកុម្មុយនីស្តចិន ប្រកាសគាំទ្រកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ពេញទំហឹងឱ្យធ្វើជាអ្នកបន្តវេនរបស់កម្ពុជា ដោយសារមានភាពចាស់ទុំ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់កម្ពុជាទៅថ្ងៃអនាគត។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងក្នុងជំនួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនដែលនឹងចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នេះថា រដ្ឋាភិបាលចិនបានចាត់ទុកលោក...
លោក ហ៊ុន សែន ថាវៀតណាមជាទីផ្សារដ៏សំខាន់ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រទេសវៀតណាម ជាទីផ្សារដ៏សំខាន់សម្រាប់ទទួលយកកសិផលនាំចេញពីប្រទេសកម្ពុជា ដែលបានរួមចំណែកជួយឲ្យកម្ពុជាកាន់តែរីកចម្រើន។
ការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងជំនួបជាមួយសមាជិកគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ អ្នកស្រី ង្វៀន ធីថាញ់ នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
ក្នុងជំនួបទ្វេភាគីនោះ លោក ហ៊ុន សែន បានលើកឡើងថា ការរីកចម្រើនរបស់វៀតណាម បានរួមចំណែកជួយដល់ការរីកចម្រើនរបស់កម្ពុជា ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ...
លោក ហ៊ុន សែន ថាកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានមិនមានភាពជឿនលឿន
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន មិនអាចធ្វើឱ្យកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ានដែលតម្រូវឱ្យរបបសឹកភូមាយកទៅអនុវត្ត ឲ្យមានភាពជឿនលឿនតាមអ្វីដែលប្រទេសជាសមាជិកអាស៊ានចង់បាននោះទេ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន ៩រូប លើកលែងតែរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួម។
លោក ហ៊ុន សែន អះអាងថា...
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក-អាស៊ាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថា ដំណើរទស្សនកិច្ចរបស់លោក អែនតូនី ប្លីងខិន ទៅកាន់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន...
លោក ហ៊ុន សែន ចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នៅចុងខែកក្កដា
ក្រសួងការបរទេសអះអាងថា ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នឹងចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នេះនៅក្នុងប្រទេសកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងធ្វើឡើងនៅចុងខែកក្កដា នេះ រួមមាន៖
កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាននិងកិច្ចប្រជុំស្ដីពីសិទ្ធិមនុស្សរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ជាដើម។
ប្រភពដដែលបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំខាងលើ ក៏មានសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនារបស់អាស៊ាន...
លោក ហ៊ុន សែន ឯកភាពគ្នាជាមួយវៀតណាមបោះបង្ហើយបង្គោលព្រំដែនដែលនៅសល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគេដឹងថាជាមេដឹកនាំខ្មែរដែលកងទ័ពឈ្លានពានវៀតណាមលើកបន្តុប បានឯកភាពគ្នាជាមួយលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ដូ វ៉ាន់ជៀន ជំរុញឲ្យបោះបង្គោលព្រំដែនដែលនៅសល់ ១៦% ទៀតឱ្យឆាប់ចប់ ដើម្បីប្រែក្លាយប្រទេសទាំងពីរឲ្យមានសុខសន្តិភាព និងងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ។
បុរសខ្លាំងរណបបរទេសដើម្បីអំណាច លោក ហ៊ុន សែន បានលើកឡើងក្នុងឱកាសជួបជាមួយគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលដឹកនាំដោយលោក ដូ វ៉ាន់ជៀន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះថា...
បក្សនយោបាយមួយចំនួនគាំទ្រការកែរដ្ឋធម្មនុញ្ញ ខណៈអង្គការជាតិនិងអន្តរជាតិសម្ដែងក្ដីបារម្ភ
គណបក្សនយោបាយមួយចំនួនប្រកាសគាំទ្ររដ្ឋសភា ដែលបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមទាំង ៨មាត្រា ដោយអះអាងថាដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របតាមគោលការណ៍របបសភានិយម ខណៈអង្គការជាតិ និងអន្តរជាតិថាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ការប្រកាសគាំទ្ររបស់គណបក្សនយោបាយមួយចំនួន ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ក្រោយពីរដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ ៨មាត្រា កាលពីថ្ងៃទី២៨ ខែកក្កដា។
គណបក្សទាំងនោះមាន៖
គណបក្សខ្មែររួបរួមជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជាប្រធានគណបក្សខ្មែរតែមួយ ដែលមានលោក គុជ លី ជាប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ...
រដ្ឋសភាឯកបក្សអនុម័តទាំងស្រុងឲ្យកែរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមដោយសំឡេង១០៥លើ១០៦
រដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា សម្រេចអនុម័តកែរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន ៨មាត្រា ដោយសំឡេង ១០៥លើ១០៦ តាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំពេញចំណុចខ្វះចន្លោះនៃរដ្ឋធម្មនុញ្ញដើម ធ្វើឲ្យស្ថាប័នកំពូលជាតិដំណើរការទៅដោយរលូន មិនជាប់គាំង និងធានាស្ថិរភាពនយោបាយ។
ការសម្រេចអនុម័តលើសេចក្ដីព្រាងស្ដីពីការធ្វើវិសោធនកម្មលើកទី១០ នេះ បានធ្វើឡើងក្នុងអង្គប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេង ១០៥លើ១០៦។ ក្នុងចំណោមសមាជិករដ្ឋសភាចំនួន ១០៦នាក់ ក្នុងនោះចំនួន ១០៥...
សង្គមស៊ីវិលជាង១០០សម្ដែងការព្រួយបារម្ភចំពោះការធ្វើវិសោធនកម្មធម្មនុញ្ញស្នើដោយលោក ហ៊ុន សែន
អង្គការមិនមែនរដ្ឋាភិបាលជាង ១០០ស្ថាប័ន សម្ដែងការព្រួយបារម្ភចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលបានស្នើដោយលោក ហ៊ុន សែន ថាអាចប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ អំណាចនីតិប្រតិបត្តិ និងការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។
សេចក្ដីថ្លែងការណ៍ដែលចេញផ្សាយនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដោយអង្គការមិនមែនរដ្ឋាភិបាល សហជីព សមាគម និងសហគមន៍ចំនួន ១០៤ស្ថាប័ន ក្នុងនោះសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ខុមហ្វ្រែល គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា...