35 C
Phnom Penh

TAG

ហ៊ុន សែន

លោក ហ៊ុន សែន ថា​បើ​បក្ស​លោក​ឈ្នះ​ឆ្នោត នោះ​ពលរដ្ឋ​អាច​រស់នៅ​ដោយ​សុខដុមរមនា

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​ពលរដ្ឋ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ក៏ដោយ។ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ នា​ថ្ងៃ​ពុធ ទី​២០ មេសា នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដោយ​សេរី។ លោក ហ៊ុន សែន បញ្ជាក់​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបលោក​កំពុង​ដឹកនាំ​បច្ចុប្បន្ន​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​អ្នក​ណា​ក៏​នៅ​ជាមួយ​គ្នា​បាន​ដែរ ខណៈ​បច្ចុប្បន្ន...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​ឪពុក​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រុងរឿង​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​កុដិ​មួយ​កន្លែង​ក្នុង​វត្ត​ព្រៃតុម្ព ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ឪពុក​របស់​លោក​តែង​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​តែង​នៅ​ក្បែរ​ពលរដ្ឋ​ខ្មែរ​គ្រប់​ពេលវេលា​ទាំងអស់។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ឪពុក​របស់​លោក​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​ការ​ការពារ​មិន​ឱ្យ​មាន​ការ​វិលត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ស្នាដៃ​ក្នុង​ការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព...

អ្នក​ឃ្លាំមើល​ថា​បើ​បដិវត្តន៍​កើតឡើង​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ

ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា ប្រសិនបើ​បដិវត្តន៍​កើត​មាន​នៅ​កម្ពុជា​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​សព្វថ្ងៃ​នេះ​បាន​បង្កើត​នូវ​អំពើ​អយុត្តិធម៌​លើ​ពលរដ្ឋ​ខ្លួនឯង​សឹង​ទូទាំង​ប្រទេស​ទៅ​ហើយ​នោះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៨ មេសា ថា បើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​នោះ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ចង់​ដូរ​របៀប​ដឹកនាំ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​នោះ​ទេ ប៉ុន្តែ​ការ​រើ​បម្រះ​របស់​ប្រជាជន គឺ​ដោយសារតែ​ពួកគាត់​មិន​អាច​រស់នៅ​ក្នុង​ការ​គាប​សង្កត់​ក្នុង​របប​ដឹកនាំ​តាម​បែប​ជិះជាន់​ប៉ុណ្ណោះ។ លោក រ៉ុង ឈុន...

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ខាងមុខ​នេះ

ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ថា​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​លើក​ពេល​ពីរ​ដង​រួច​មក​ហើយ​នោះ។ ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ ដែល​គេ​ប្រសិទ្ធិនាម​ថា​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២២ ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ​នឹង​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន​តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​អះអាង​ថា ក្រៅពី​ការ​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន ក៏​ដើម្បី​បង្កើន​ជំនឿ​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​ក្នុង​ការ​ថែរក្សា​សន្តិភាព...

លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​កើតឡើង​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​អាច​ទទួល​យក​បាន​នូវ​ទស្សនៈ​ខុស​គ្នា មិន​ចាត់ទុក​គ្នា​ជា​សត្រូវ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ឱកាស​ខួប​ទី​៤៧​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ឡើង​កាន់​អំណាច​នៅ​កម្ពុជា​ថា របៀប​ដឹកនាំ​ដែល​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង ឬ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ខ្លួន​ជា​សត្រូវ នឹង​នាំ​ឱ្យ​ការ​ដឹកនាំ​នោះ​ឈាន​ទៅ​រក​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​កម្លាំង​ចលករ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​ប្រល័យ​ពូជសាសន៍​ផង​ដែរ។ លោក កឹម សុខា អះអាង​ថា ការ​កម្ចាត់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង អាច​ត្រឹមតែ​បង្កើត​ភាព​ស្ងប់ស្ងាត់​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ...

កូនប្រុស​បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន ម៉ានី ថា​បដិវត្តន៍​ពណ៌​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​កម្ពុជា​ទេ

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​មេដឹកនាំ​ក្រាញ​អំណាច លោក ហ៊ុន សែន លើកឡើង​ថា ការ​ខ្វែង​ទស្សនៈ​គ្នា​ដោយ​ការ​តបត​គ្មាន​ក្រមសីលធម៌ គឺជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​ដែល​អាច​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​គ្រប់​ពេលវេលា ហើយ​ដែល​នៅ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កម្ពុជា​នៅឡើយ​ទេ។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា បដិវត្តន៍​ពណ៌​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កម្ពុជា​នៅឡើយ​ទេ ដូច្នេះ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា គឺ​អាច​កើតមាន​គ្រប់​ពេល។ លោក ហ៊ុន ម៉ានី អះអាង​ថា ការ​ខ្វែង​ទស្សនៈ​គ្នា​ដោយ​ការ​តបត​ដែល​គ្មាន​ក្រមសីលធម៌ គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ពិត​ជា​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កម្ពុជា​នៅឡើយ​ទេ។ ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច...

លោក កឹម សុខា បួងសួង​ឲ្យ​ពលរដ្ឋ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ខណៈ​លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​សន្តិភាព

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បួងសួង​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ចៀស​ផុត​ពី​គ្រោះថ្នាក់​នៃ​ជម្លោះ​គ្រប់​បែប​យ៉ាង ជាពិសេស​ស្មារតី​ពង្រឹង និង​ពង្រីក​សាមគ្គីភាព​ជាតិ​ខ្មែរ និង​ខ្មែរ ដែល​ជា​កត្តា​ជួយ​ទប់ស្កាត់​នូវ​គ្រោះ​វិបត្តិ​នានា​ដល់​ប្រទេស​ជាតិ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២ ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គឺជា​ម្ចាស់​លើ​ជោគវាសនា​អនាគត​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន និង​មាន​ឱកាស​ក្នុង​ការ​រស់នៅ​ដោយ​សុខដុមរមនា មាន​សិទ្ធិ​សេរីភាព និង​ទទួល​បាន​នូវ​ផលប្រយោជន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌...

កម្ពុជា-វៀតណាម​ឯកភាព​គ្នា​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ ដើម្បី​បន្ត​សហការ​កសាង​ខ្សែ​ព្រំដែន​សន្តិភាព និង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ថា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ផាម ម៉ីញជីង...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន យក​សន្តិភាព​បាំង​មុខ​ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​ថា សន្តិភាព​របស់​លោក ហ៊ុន សែន ជា​សន្តិភាព​ដែល​ពោរពេញ​ទៅ​ដោយ​ការ​បន្លប់​ការពិត​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១១ មេសា ថា កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​ជា​ប្រទេស​ដែល​មាន​សន្តិភាព ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ជាតិ​នោះ​ទេ។ លោក​បន្ត​ថា ការ​អះអាង​របស់​លោក...

លោក ហ៊ុន សែន គំរាម​កម្ទេច​ជន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បំណង​ទម្លាក់​អំណាច​របស់​លោក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ជា​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់។ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សារ​លិខិត​របស់​ខ្លួន​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា លោក​ប្ដេជ្ញា​ការពារ​ឱ្យ​បាន​នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណា​មួយ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ...

Latest news