27 C
Phnom Penh

ព្រះ​មហា​ក្សត្រ​នរោត្តម​សីហមុនី​ យាង​ធ្វើទស្សន​កិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ថ្ងៃពុធនេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហា​ក្សត្រខ្មែរ​នរោត្តម​ សីហមុនី​ យាង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១៩ ​ខែ​ធ្នូនេះ ​តប​តាម​ការ​យាង​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ។​

ព្រះរាជ​សារ​របស់​ព្រះ​មហា​ក្សត្រ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ ​ឲ្យដឹង​ដំណើរ​ ទស្សន​កិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​វៀតណាម​ មាន​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ពុធ​ រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២១ ​ខែធ្នូ ​ក្នុង​ទីក្រុង​ហាណូយ។​

កាលពី​ដើម​ខែធ្នូ​ឆ្នាំ​២០១៨​ លោក​ហ៊ុន សែន​ ក៏បាន​ដឹក​នាំ​គណៈ​ប្រតិភូ​របស់​ខ្លួន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម​ ក្នុង​បំណង​ពង្រឹង​ពង្រីក​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ។​

អំឡុង​ទស្សន​កិច្ច​របស់​លោក​ហ៊ុន​ សែន​ ទៅ​កាន់​ប្រទេស​វៀតណាម​នៅពេល​នោះ​ ​លោក​ប្រាប់​ដល់​ភាគី​វៀតណាម​ថា​ កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យរ​ដ្ឋាភិបាល​បរទេស​ណាមួយ​បោះ​ទីតាំង​យោធា​ក្នុង​ទឹកដី​របស់​ខ្លួន​នោះ​ឡើយ។​

វត្តមាន​របស់​លោក ​ហ៊ុន​ សែន​ទៅកាន់​ប្រទេស​វៀតណាម​នៅពេល​នោះ ​ធ្វើឡើង​ក្រោយពី​សារ​ព័ត៌មាន​The Asia Times​ ចុះ​ផ្សាយ​ថា ​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​ ដោយសារ​កម្ពុជា​កំពុង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ចិន​បោះ​ទីតាំង​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​ក្នុង​ខេត្ត​កោះកុង។​

លោក​​ហ៊ុន សែន​ក៏បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត​ថា ​កម្ពុជា​គ្មាន​ការ​ចាំបាច់​ណាមួយ​ដែល​ត្រូវការ​វត្តមាន​កងទ័ព​ប្រទេស​ដទៃ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​កម្ពុជា​នោះ​ដែរ។​ ជាង​នេះទៅទៀត​លោក​ជំរុញ​ឱ្យ​អន្តរជាតិ​ប្រើ​ប្រព័ន្ធ​ផ្កាយ​រណប​របស់​ខ្លួន​ពិនិត្យ​មើល​ថា ​តើ​ករណី​នេះ​ពិតដូច​ការ​ចោទ​ប្រកាន់​នេះ​ដែរ​ឬ​ទេ។​

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​អះអាង​ថា​ព័ត៌មាន​អំពី​បញ្ហា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ចិន​នៅ​កម្ពុជា​អាច​ធ្វើឲ្យ​ប៉ះ​ទង្គិច​ដល់​សន្តិសុខ​តំបន់​ទាំងមូល៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស