41.3 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​ជាង​១​ពាន់​នាក់ទារ ២៥០​ដុល្លារ ដោះស្រាយ​វិបត្តិ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជាង​១​ពាន់​នាក់ ​ក្នុង​ចំណោម​ពលរដ្ឋ​ជិត​២​ពាន់​គ្រួសារ​ មក​ពី​ឃុំ​បឹងខ្យាង​ ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ បាន​នាំ​គ្នា​ទាមទារ​លុយ​ថ្លៃ​ដី​ចំនួន​២៥០​ដុល្លារ​ ពី​អាជ្ញាធរ​ខេត្ត​ករណី​ដី​ធ្លី​ជាង​៤​រយ​ហិចតា​ ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ធ្វើ​ស្រែ​ចំការ​ កាប់​អុស​ ឬ​រក​ត្រី​ ហើយ​ក្រោយ​មក​ដី​នោះ​ត្រូវ​បាន​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍។​

កន្លង​មក​អាជ្ញាធរ​ខេត្ត​ធ្លាប់​បាន​សន្យា​ផ្តល់​សំណង​ចំនួន​១០០​ដុល្លារ​ ទៅឲ្យ​ប្រជា​ពលរដ្ឋ​ដើម្បី​ជាថ្នូរ​ទៅ​នឹង​ការ​បញ្ឈប់​អាស្រ័យ​ផលលើ​ដី​នោះ​ទៀត​ ប៉ុន្តែ​ពល​រដ្ឋ​មិន​ព្រម​ដោយ​សារ​លុយ​ចំនួន​១០០​ដុល្លារ​នេះ​ មិន​សម​មាត្រ​ទៅនឹង​តម្លៃ​ទីផ្សារ។​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​កាសែត​The Cambodia Daily​នៅ​មិនទាន់​អាច​សុំការ​បំភ្លឺ​ពី​ចៅហ្វាយ​ខេត្ត​កណ្តាល​បាន​នៅ​ឡើយ​ទេ។​

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​របស់​អ្នកស្រី​ឧកញ៉ា​សៀង ចាន់ហេង ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ​២០០៨​ មក​ម្ល៉េះ។ ​ដី​ដែលមាន​ជម្លោះ​នេះ ជា​ប្រភេទ​ដី​សហគមន៍ ​ដែល​ពលរដ្ឋ​តែ​នាំ​គ្នា​ អាស្រ័យ​ផល​តាម​លក្ខណៈ​គ្រួសារ​ជាយូរ​មក​ហើយ។​

ដី​មាន​ជម្លោះ​នេះ​មាន​ទំហំ​ជាង​៤០០​ហិកតា​ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​៤​ គឺ​ ឃុំ​អំពៅ​ព្រៃ ​ឃុំ​បឹង​ខ្យាង ​ឃុំ​កណ្ដោក ​និង​ឃុំ​ព្រែក​ស្លែង។​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា ​អាជ្ញាធរ​ខេត្ត​បាន​ជ្រោមជ្រែង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ជា​ខ្លាំង ​ហើយ​បង្ខំ​ឲ្យពួក​គេ​ព្រម​ទទួល​យក​ប្រាក់​ក្នុង​តម្លៃ​ទាប​មិន​បំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស