29.6 C
Phnom Penh

ប្រធាន​សហភាព​សហជីព​កម្ពុជា​ប្តឹង​ឧទ្ធរណ៍​ បដិសេធ​ចំពោះ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​រ៉ុង ឈុន​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ​ជាផ្លូវការ​ ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ​និង​ពិន័យ​ជាង​៣០​លាន​រៀល​ពី​បទ​ចូលរួម​ដឹក​នាំ​ធ្វើ​បាតុកម្ម​លើ​ផ្លូវ​វេងស្រេង​កាលពី​ដើម​ឆ្នាំ​២០១៤។​

ក្នុង​ពាក្យ​បណ្តឹង​នោះ ​លោក​រ៉ុង ឈុន​អះអាង​ថា​  ការ​ចេញ​សាលក្រម​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១១​ធ្នូ​ ឆ្នាំ​២០១៨​ គឺជា​រឿង​អយុត្តិធម៌​ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។​ ​

កាលពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៨​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​សាលក្រម​ព្រហ្ម​ទណ្ឌ​ដោយ​ផ្តន្ទាទោស​មេ​ដឹកនាំ​សហជីព​៦​នាក់​ ក្នុង​នោះ​មាន​លោក​រ៉ុង ឈុន​ផង​ដែរ ​​ឲ្យ​ជាប់​ទោស​ចន្លោះ​ពី​២​ឆ្នាំ​កន្លះ​ ទៅ​៤​ឆ្នាំ​កន្លះ​ទាក់ទិន​ទៅនឹង​សំណុំ​រឿង​ផ្លូវ​វេងស្រេង​  ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​បាន​ព្យួរ។​

មួយ​សប្តាហ៍​ក្រោយ​មក​ អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជិត​១០០​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​ទាម​ទារ​ឲ្យ​របប​លោក​ហ៊ុន សែន​បញ្ឈប់​ការ​ដាក់​ទោស​ទណ្ឌ​មក​លើ​ថ្នាក់​ដឹក​នាំ​សហជីព​ទាំង​៦​រូប​នោះ​និង​ថ្កោល​ទោស​ដាច់​អហង្ការ​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។ ​ក្រុម​អង្គការ​ទាំង​នោះ​អះអាង​ថា​  សហជីព​ទាំង​៦​នាក់​នោះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូចការ​ចោទ​ប្រកាន់​នោះ​ឡើយ​ ហើយ​សវនាការ​ក៏មិន​បាន​ផ្តល់​សក្ខី​កម្មណា​មួយ​ដែល​ថា​ ពួកគេ​បាន​ប្រព្រឹត្ត​បទ​លើ្មស​ជាក់​ស្តែង​នោះ​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស