27.5 C
Phnom Penh

ថ្នាក់​ដឹកនាំ​កម្ពុជា​បាន​នាំគ្នា​ទៅ​ជួប​មេ​ដឹកនាំ​វៀតណាម​ម្នាក់​ម្តងៗ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​ដឹក​នាំ​ និង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ ចាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ លោក​ប្រាក់ សុខុន​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​អង្គ​ព្រះ​មហា​ក្សត្រ ​និង​នៅចុង​ក្រោយ​គឺ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​ បាន​នាំគ្នា​​ទៅ​ធ្វើ​ទស្ស​កិច្ច​​នៅ​ប្រទេស​កុម្មុនីស្ត​វៀតណាម​ជា​បន្ត​បន្ទាប់​ចាប់តាំង​ពី​ចុង​ខែ​វិច្ឆិកា​២០១៨​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។​

គេហទំព័រ​ក្រសួង​មហា​ផ្ទៃ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្នុង​ការ​ ប្រជុំ​លើក​ទី​១០​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ​កាលពី​ថ្ងៃ​ទី​៩​និង​ថ្ងៃ​ទី​១០​ខែ​មករា​ ក្នុង​ទីក្រុង​ហូជីមិញនោះ​ ​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​ និង​រដ្ឋ​មន្រ្តី​ក្រសួង​ការបរ​ទេស​វៀតណាម​លោក​ផាម ប៊ិញមីញ​ បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ​ថា ​កម្ពុជា-វៀតណាម​បាន​ប្តេជ្ញា​ចិត្ត​​មិន​អនុញ្ញាត​ឲ្យមាន​អង្គការ​ចាត់តាំង​ ឬ​បុគ្គល​ណា​មួយ​ឬ​ ប្រទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​​នេះ​បង្កការ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ និង​ស្ថិរភាព​របស់​ប្រទេស​ម្ខាង​ទៀត​​នោះ​ឡើយ។​

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា​ ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ​និង​វៀតណាម ​នៅពេល​នេះ​ដោយ​សារ​វៀតណាម​រារាំង​​មិន​ឲ្យ​កម្ពុជា​បាត់​ចេញ​ពីកណ្តាប់​ដៃ​របស់​ខ្លួន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន​ទាំង​ស្រុង​នោះ។​

សារ​ព័ត៌មាន​The Asia Times​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៨​ បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្លួន​មួយ​ ដែល​មាន​ចំណង​ជើង​ថា ​«កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី ​ដោយ​សារ​កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យក្រុម​ហ៊ុនចិន​ជាង​៤​ម៉ឺន​៥​ពាន់ ហិកតា​ រយៈ​ពេល​៩៩​ឆ្នាំ ​នៅ​ខេត្ត​កោះកុង ​ ហើយ​ចិន​បាន​សាងសង់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ​ដែល​អាច​ឲ្យ​កប៉ាល់​ចម្បាំង​របស់​ចិន​ចូល​ចត​បាន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស