34 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ​សម្រេច​ដក​តំណែង​មន្រ្តី​នគរបាល​ពីរ​រូប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​ដក​តំណែង​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ និង​មន្រ្តី​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ពីររូប​ពី​បទ​ល្មើស​នឹង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ។​

លោក​នេត សាវឿន​ ដែល​ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ចុះ​ហត្ថលេខា​កាលពី​ដើម​ខែ​មករា​នេះ​ សម្រេច​ដក​សក្តិ​លោក​អនុសេនីយ៍​ឯក​ពិន សុភ័ក្រ​មន្រ្តី​នគរបាល​ប្រចាំ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ឲ្យ​មក​ថ្នាក់​អនុសេនីយ៍​ទោ ​ហើយ​លោក​អនុសេនីយ៍​ឯក ស្រី វាសនា ​ដែល​ជា​មន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ត្រូវ​បាន​ដក​ឋានៈ​មក​ត្រឹម​ថ្នាក់​អនុសេនីយ៍។​​

ការ​ដក​សក្តិ​មន្រ្តី​នគរបាល​ទាំង​ពីរ​រូប​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​កម្លាំង​សមត្ថ​កិច្ច​របស់​ក្រសួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​មន្ត្រី​នគរបាល​៦​រូប​កាលពី​ថ្ងៃ​ទី​១០​ខែ​មករា​ ដោយ​សារ​ពួកគេ​បាន​នាំគ្នា​ចុះ​ឆែក​ឆេរ​ឃ្លាំង​ទំនិញ​មួយ​កន្លែង​ដែល​សង្ស័យ​ថា​ ផ្ទុក​លាក់​ទុក​បារី​ក្លែងក្លាយ។​

ពេល​នោះ​ម្ចាស់​ឃ្លាំង​ដែល​មាន​ខ្សែធំ​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​រាយ​ការណ៍​ជា​បន្ទាន់​ទៅ​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​ ទើប​បណ្តាល​ឲ្យមាន​ការ​ចាប់​ខ្លួន​ដូច្នេះ៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស