38 C
Phnom Penh

អ្នកនាំពាក្យរដ្ឋាភិបាលថា សុខភាព លោក ហ៊ុន សែន ប្រក្រតីវិញហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថាលោក ហ៊ុន សែន បានត្រឡប់មកកម្ពុជាវិញហើយ ក្រោយពីទទួលការព្យាបាលជំងឺគ្រេចស្មារបស់លោកនៅប្រទេសសិង្ហបុរី ហើយស្ថានភាពជំងឺបានប្រសើរឡើងវិញហើយ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះ ថា លោក ហ៊ុន សែន មានកម្លាំងមាំមួនឡើងវិញហើយ ហើយលោកនឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃស្អែកទៀតផង។

អ្នកនាំពាក្យដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា លោក ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈដូចជា សេចក្តីព្រាងយុទ្ធសាស្រ្តជាតិពាក់ព័ន្ធនឹងបញ្ហាថវិការសំរាប់ឆ្នាំ២០១៩ ដល់២០២៥។

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យដែលមានកំលាំង១៤០មេហ្គាវ៉ាត់ និងបញ្ហាផ្សេងៗមួយចំនួនទៀត។

លោក ហ៊ុន សែន តែងរងការរិះគន់អំពីការប្រើប្រាស់សេវាសុខា ភិបាលក្រៅប្រទេស រាល់ពេលលោកមានជំងឺធ្ងន់ ឬស្រាល ដោយមិនព្រមជ្រើសយកសេវាសុខាភិបាលក្នុងប្រទេសក្រោមការដឹកនាំរបស់លោកឡើយ។

ការរិះគន់ទាំងនោះ ដោយសារលោកតែងអះអាងក្តែងៗថា ក្រោមការដឹកនាំរបស់លោកមានការរីកចម្រើនគ្រប់វិស័យ ពិសេសវិស័យសុខាភិបាលនេះ ក៏មានការរីកចម្រើនខ្លាំងណាស់ដែរ។ ប៉ុន្តែសម្រាប់រូបលោក គ្រួសាររបស់លោក និងមន្ត្រីជាន់ខ្ពស់របស់លោក តែងទៅព្យាបាលជំងឺនៅក្រៅប្រទេស នៅពេលមានពេលបញ្ហាសុខភាពម្តងៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស