38 C
Phnom Penh

សហជីពជំរុញឱ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលគោលជូនកម្មករលើវិស័យទេសចរណ៍ សេវាកម្ម និងកសិកម្

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករបម្រើការងារក្នុងវិស័យចំនួន ៣ រួមមានវិស័យទេសចរណ៍សេវាកម្ម និងវិស័យកសិកម្ម បាននាំគ្នាជំរុញទៅរដ្ឋាភិបាលឲ្យពន្លឿនការកំណត់ប្រាក់ឈ្នួលអប្បបរមាឬ ប្រាក់ឈ្នួលគោលជូនពួកគេ ឲ្យបានច្បាស់លាស់ដូចគ្នាទៅនឹងកម្មករក្នុងវិស័យកាត់ដេរ ដែរ។

ការស្នើនេះ ធ្វើនៅឡើងតាមរយៈការប្រមូលផ្តុំគ្នា និងដាក់ញ្ញត្តិជូនទៅក្រសួងការងារនៅព្រឹកនេះ ពីសំណាក់ក្រុមសហជីព និងតំណាងកម្មករជាង១រយនាក់( ១៥០) មកពីវិស័យទេសចរណ៍ សេវាកម្ម និងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។

ក្រុមកម្មករ និងសហជីព បានស្នើទៅរដ្ឋាភិបាល ឲ្យកំណត់ប្រាក់ឈ្នួលគោលចំនួន ៣០០ដុល្លារ និងប្រាក់ធនានុគ្រោះ ឬប្រាក់កម្រៃបម្រើសេវាតម្លៃ ១០ដុល្លារនៅឆ្នាំ២០១៩នេះ រួមទាំងជួយដោះស្រាយលក្ខខណ្ឌការងារមួយចំនួនទៀត។ ពួកគេលើកឡើងក្នុងការពេលប្រមូលផ្តុំនោះថា បច្ចុប្បន្នប្រាក់ខែរបស់កម្មករលើវិស័យទាំងបីនេះ នៅមិនទាន់មានការកំណត់ជាក់លាក់នៅឡើយទេ។

ពួកគេអះអាងថា បញ្ហានេះ ដែលធ្វើឱ្យក្រុមកម្មករ ត្រូវប្រឈមនឹងការរំលោភបំពាន មួយចំនួន ដែលផ្ទុយទៅនឹងច្បាប់ការងារផងដែរ។

ក្រុមតំណាងកម្មករ និងសហជីពឱ្យដឹងថា បច្ចុប្បន្នកម្មករលើវិស័យទេសចរណ៍ សេវាកម្ម និងកសិកម្ម ទទួលបានប្រាក់ខែចន្លោះ ពី៨០ ទៅ១៣០ និងប្រាក់ធនានុគ្រោះឬ ប្រាក់ភ្ញៀវផ្តល់ជូន ពី ៥ភាគ ទៅ ១០ភាគប៉ុណ្ណោះក្នុងមួយខែ ។

មន្ត្រីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យតំណាងកម្មករប្រមាណ ១០នាក់ ចូលជួបជាមួយតំណាងក្រសួង ហើយក្រសួងក៏បានទទួលយកសំណើររបស់ក្រុមកម្មករ ដោយថានឹងសម្រេចនៅពេលក្រោយ។

សហជីពអះអាងថា បច្ចុប្បន្ន មានកម្មករជាង ៦០ម៉ឺននាក់កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ សេវាកម្ម ប៉ុន្តែសម្រាប់កម្មករក្នុងវិស័យកសិកម្មនៅពុំទាន់មានរបាយការណ៍ច្បាស់លាស់នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស