30 C
Phnom Penh

អ៊ីរ៉ង់ប្រាប់ឱ្យអាមេរិក និងអង់គ្លេស ប្រញាប់ចាកចេញពីឈូងសមុទ្រពែក្ស និងលុបចោលទណ្ឌកម្មជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គោលដៅរបស់អាមេរិកក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងកាតលើពិភពលោក មិនសាបរលាបនោះទេ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាល ទីក្រុងតេអ៊ីរ៉ង់ បានអះអាងថា អាមេរិក បានរួមគំនិតជាមួយអង់គ្លេងប៉ុនប៉ងធ្វើឱ្យមានជម្លោះកាន់តែរ៉ាំរ៉ៃ។

គេហទំព័រសារព័ត៌មាន iaffica.com បានចុះផ្សាយនៅថ្ងៃ ចន្ទទី១៥កក្កដានេះថា ប្រធានាធិបតីប្រទេសអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយថា អ៊ីរ៉ង់ បានត្រៀមខ្លួនរួចហើយក្នុងការចរចាជាមួយអាមេរិក  នៅពេលណាដែល ក្រុងវ៉ាស៊ីនតុន សម្រេចដកចេញវិញនូវទណ្ឌកម្មមកលើក្រុងតេអ៊ីរ៉ង់ និងដកត្រឡប់ទៅវិញនូវវាចម្បាំងនៅលើឈូងសមុទ្រពែក្ស។ ជាងនេះទៅទៀត លោក Rouhani បានប្រាប់ឲ្យអង់គ្លេសប្រញាប់ដោះលែងនាវារបស់ខ្លួនជាបន្ទាន់ថែមទៀត។

តែផ្ទុយទៅវិញ ប្រទេសអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថាខ្លួនបានបញ្ជូននាវាចម្បាំងទីពីរ ទៅកាន់ឈូងសមុទ្រពែក្ស និងបង្កើនកម្រិតប្រុងប្រយ័ត្ន នៅក្នុងតំបន់សម្បូរប្រេងដែលមានភាពតានតឹងកើនឡើងបន្ទាប់ពីកាណូតដែលបំពាក់ដោយអាវុធនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ បានគំរាមកំហែងនាវាដឹកទំនិញរបស់ចក្រភពអង់គ្លេស។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Abbas Mousavi ព្រមានថា នេះគឺជាល្បែងដ៏គ្រោះថ្នាក់ នាំមកនូវលទ្ធផលមិនគួរឱ្យជឿ។

លោក Mousavi ក៏បានបន្ដរុញច្រានឱ្យមហាអំណាចបរទេសចាកចេញពីតំបន់មជ្ឈឹមបូព៌ា ដើម្បីជៀសចេញពីជម្លោះ។ លោកនិយាយថា អ៊ីរ៉ង់និងប្រទេសដទៃទៀតក្នុងតំបន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសន្ដិសុខក្នុងតំបន់ដោយមិនត្រូវការសហរដ្ឋអាមេរិក និងអង់គ្លេសនោះឡើយ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ធ្វើឡើងគឺបន្ទាប់ពីអង់គ្លេសចោទបានចោទប្រកាន់អ៊ីរ៉ង់ថា បានប៉ុនប៉ង់រឹបអូសយកនាវាដឹកប្រេងរបស់ខ្លួនពីអង់គ្លេសវិញ។ លោក Javad Zarif រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ីរ៉ង់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាមេរិក និងអង់គ្លេស កំពុងបង្កភាពតានតឹងមិនចេះចប់មិនចេះហើយ ។ ការទាមទារឱ្យអាមេរិក និងអង់គ្លេសដកទ័ពចេញពីមជ្ឈឹមបូព៌ាគឺបន្ទាប់ពីលេចធ្លាយថា រដ្ឋបាលលោក ដូណាល់ត្រាំ កំពុងបង្កើតយុទ្ធសាស្រ្តយោធារួមរួបដើម្បីល្បាតដែនសមុទ្រអ៊ីរ៉ង់ និងយ៉េមែនក្នុងកគោលបំណង ការពារការដឹកជញ្ចូនពាណិជ្ជកម្ម។

ដោយឡែក រដ្ឋន្ត្រីការទេសសហរដ្ឋអាមេរិក Mike Pompeo បានទាត់ចោល គំនិតផ្ដួចផ្ដើមរបស់ លោកប្រធានាធីបតីប្រទេសអ៊ីរ៉ង់លោក  Hassan Rouhani។

ក្នុងបទសម្ភាសជាមួយកាសែតវ៉ាស៊ីនតោន ប៉ុស្តិ៍ លោក Pompeo  លោកចាត់ទុកគំនិតនេះថាធ្លាប់ធ្វើបានតែជាមួយអតីតរដ្ឋមន្ត្រីការបរទេស John  Kerry និង Barack Obama តែប៉ុណ្ណោះ ប៉ុន្តែលោកថាលោក ដូណាល់ត្រាំនឹងធ្វើសេចក្ដីសម្រេចលើរឿងនេះ។ លោក Mike Pompeo ហៅការវាយប្រហាររបស់អ៊ីរ៉ង់ពីមុនៗមកដល់ពេលនេះ ថាជាការវាយប្រហារដោយចេតនាលើសេរីភាពនាវាចរណ៍។

អ៊ីរ៉ង់បានទទូចជាច្រើនដងណាស់មកហើយ ឱ្យអាមេរិកដកទ័ពចេញពីតំបន់ឈូងសមុទ្រពែក្ស។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា ខាមីនណៃមេនី (Ayatollah Khaminei) ក៏ធ្លាប់បានព្រមានថា គ្មានការចរចាណាមួយ ទទួលបានលទ្ធផលទេ ប្រសិនបើអាមេរិកមិនដកទ័ពរបស់ខ្លួនពីឈូងសមុទ្រពែក្សនិងបញ្ឈប់ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។

 

 ប៉ុន្តែសម្រាប់ពេលនេះ លោកប្រធានាធីបតី អ៊ីរ៉ង់ Hassan Rouhani បែរជានិយាយថា លោកចង់ស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ វិញ ដែលករណីនេះ រដ្ឋាភិបាលរបស់លោកបានដកខ្លួនកាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថាអ៊ីរ៉ង់នៅលួចចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមហួសកម្រិត។ លោក Pompeo  លោកបានហៅ អ៊ីរ៉ង់ថា កំពុងលេងល្បែង មិនអាចទុកចិត្តបានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស