31 C
Phnom Penh

សមត្ថកិច្ចបង្ហាញរបាយការណ៍បង្ក្រាបគ្រឿងញៀន៦ខែនេះ មានការកើនឡើងខ្លាំងបើប្រៀបធៀបទៅនឹងកាលពីឆ្នាំមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចបង្ហាញថា គ្រឿងញៀនសរុបដែលចាប់បានក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះ មានការកើនឡើងដល់ទៅជាងពាក់កណ្ដាល បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់អគ្គស្នងការនគរបាលជាតិឲ្យដឹងថារយៈពេល៦ខែដើមឆ្នាំនេះ យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ច គឺ បង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួនជិត៤ពាន់ករណី (៣ ៦៧៦) ដោយឃាត់ខ្លួនមនុស្សបានជិត៨ពាន់នាក់ ក្នុងនោះស្រីមានចំនួនជាង៥រយនាក់(៥៤៥) និងចាប់បានគ្រឿងញៀនសរុបជាង៣រយគីឡូក្រាម(៣១២)

ដោយឡែក រយៈពេលដូចគ្នានេះកាលពីឆ្នាំមុន  សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន មានចំនួនជិត ៤ពាន់ករណី(៣៨៣៨) ឃាត់ខ្លួនមនុស្សជាង៧ពាន់ ៥៨០នាក់ដែរ និងគ្រឿងញៀនចំនួនតែជាង១រយ(១៤៥) គីឡូក្រាមប៉ុណ្ណោះ។

ចំនួននេះ បញ្ជាក់ថា ការបង្ក្រាបបទល្មើសនាឆ្នាំ២០១៩នេះ ចំនួនគ្រឿងញឿន គឺមានការកើនឡើងជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនគ្រឿងញៀនដែលបង្ក្រាបបានរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់បានព្រមានមន្ត្រីរបស់ខ្លួន ដោយមិនត្រូវនៅពីក្រោយខ្នងបទល្មើសឬ ជនល្មើសទេ ហើយថាប្រសិនបើអាជ្ញាធរ ឬសមត្ថកិច្ចណាដែលពាក់ព័ន្ធនឹងបញ្ហានេះ នឹងធ្វើឱ្យការងារបង្ក្រាបគ្រឿងញៀនគ្មានប្រសិទ្ធភាពនោះឡើយ។ បច្ចុប្បន្ន គ្រឿងញៀន បានចរាចររហូតដល់ទីជនបទ ព្រមទាំងបានអូសទាញ និងបំផ្លាញអនាគតរបស់យុវជនខ្មែរជាច្រើនផងដែរ។

ក្រុមសង្គមស៊ីវិលមើលឃើញថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល នៅតែបរាជ័យដដែល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស