33 C
Phnom Penh

អាមេរិកបន្ថែមទ័ព៥០០នាក់ទៀតទៅមជ្ឈឹមបូព៌ាខណៈស្ថានការណ៍កាន់តែឡើងកម្ដៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋការរបស់ដូណាល់ត្រាំសម្រេចបញ្ចូនទ័ពបន្ថែមទៀតទៅកាន់ឈូងសមុទ្រពែក្សដោយទៅឈរជើងនៅលើមូលដ្ឋានទ័ពមួយនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បណ្ដាញផ្សាយព័ត៌មានCNN បានចុះផ្សាយនៅថ្ងៃទី១៨កក្កដានេះថា សេតវិមានបានសម្រេចបញ្ចូនទ័ពដូចនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត និងសហរដ្ឋអាមេរិកក្នុងពេលដែលរដ្ឋមន្រ្ដីការបរទេសលោក Mike Pompeo បានទៅទស្សនកិច្ចដោយបានចូលគាល់ព្រះមហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ប្រភពដដលែឲ្យដឹងទៀតថា កងទ័អាមេរិកប្រមាណជា៥០០នាក់នេះត្រូវទៅដាក់ពង្រាយក្នុងមូលដ្ឋានទ័ពជើងអាកាសរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត គឺនៅភាគខាងកើតនៃទីក្រុងរីយ៉ាត។ ការបន្ថែមកងទ័ពលើកនេះនាំអោយកងទ័ពអាមេរិកដែលដាក់ពង្រាយនៅជុំវិញប្រទេសអ៊ីរ៉ង់កើនឡើងមួយពាន់ប្រាំរយនាក់ ខណៈទ័ពអាមេរិកនៅតំបន់ឈូងសមុទ្រពែក្សមានរាប់ពាន់នាក់ហើយនោះ។

អាមេរិកបានបញ្ចូននាវាផ្ទុកយន្ដហោះចំនួនពីរគ្រឿងទៅដាក់លើឈូងសមុទ្រនេះហើយ គឺក្នុងនោះមាននាវាពិឃាតនិងម៉ារីនរាប់សិបគ្រឿង។

កាលពីខែមុននេះ អាមេរិកបានបញ្ចូនយន្ដហោះ F-22 ចំនួន១២គ្រឿងនិងយន្តហោះដឹកគ្រាប់បែក B-52 ចំនួនពីរគ្រឿងទៀត ទៅដាក់ពង្រាយនៅក្នុងប្រទេសក្វាតា Quata ។ ក្រុមអ្នកសង្កេតការណ៍មើលឃើញថា ការដាក់កម្លាំងទ័ព ងគ្រឿងសព្វាវុធកាន់តែច្រើនឡើងៗនៅមជ្ឈឹមបូព៌ាគឺជាការដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ឱ្យបោះបង់ចោលទាំងស្រុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ចំណែកនៅប្រទែសអ៊ីស្រាអែលវិញ យន្ដហោះ F-22 និង B-52 បានដាក់ពង្រាយរួចរាល់អស់ហើយ។ អ៊ីស្រាអែលបានប្រកាសថាខ្លួនរងចាំតែធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ ប្រសិនបើសង្រ្គាមផ្ទុះឡើង។

ស្របពេលជាមួយគ្នានេះ គឺកាលពីថ្ងៃទី១៥កក្កដា អង់គ្លេសបានបញ្ចូននាវាចម្បាំងមួយគ្រឿងទៀតទៅកាន់ឈូងសមុទ្រពែក្សដែលនាំឱ្យនាវាចម្បាំងរបស់អង់គ្លេសកើនឡើងពីរគ្រឿង។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានព្រមានថា គ្មានការចរចាណាមួយអាចកើតឡើងបានប្រសិនបើអាមេរិកមិនដកទណ្ឌកម្ម និងដកកងទ័ពពីឈូងសមុទ្រពែក្សទ្រឡប់ទៅវិញនោះ។

នៅថ្ងៃនេះរដ្ឋមន្រ្ដីការបរទេស អ៊ីស្រាអែលJavad Zarif បានព្រមានថា ការណ៍ដែលអាមេរិកបន្ថែមទណ្ឌកម្មទៅលើសេរីភាពរបស់អ្នកការទូតអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិគឺជាទង្វើមួយមិនអាចទទួលយកបានឡើយ។

ទោះជាយ៉ាងណាក៏ដោយរដ្ឋការរបស់លោកត្រាំបានដាក់បំរាមឱ្យអ្នកការទូតអ៊ីរ៉ង់ទាំងអស់ធ្វើដំណើរបានត្រឹមតែពីព្រលានយន្តហោះក្នុងទីក្រុងញ៉ូវ យ៉ក មកកាន់ទីស្នាក់ការរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស