30 C
Phnom Penh

យុវជនហុងកុងដ៏ឆ្នើមចង់ជួបលោកស៊ីជីងភីងត្រូវបានចាប់ខ្លួនក្នុងពេលស្ថានភាពបាតុកម្មកាន់តែធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន និងលោក សម រង្ស៊ី បបួលគ្នាភ្នាល់ដាក់លក្ខខណ្ឌបញ្ចប់ជីវិតនយោបាយ ប្រសិនបើលោកសមរង្ស៊ី ហ៊ានជាន់ដីស្រុកខ្មែរ នៅថ្ងៃទី ៩ ខែវិច្ឆិកា មែននោះ។

អតីតអ្នកទោសសេរីភាព  ដែលជាមេចលនានិស្សិតនៃទីក្រុងហុងកុង លោក Joshua Wong ត្រូវបានចាប់ខ្លួនម្ដងទៀតហើយ បន្ទាប់ពីលោក ធ្លាប់ជាប់ឃុំរយៈពេល៦ខែ ដោយសារការដឹកនាំបាតុកម្មប្រឆាំងរដ្ឋអំណាចចិន។

សាព័ត៌មាន Channel News Asia បានចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែសីហា នេះថា អាជ្ញាធរក្រុងហុងកុង បានចាប់ខ្លួនមេដឹកនាំបាតុករនិស្សិត៣រូបទៀត ដែលក្នុងនោះមានសកម្មជនស្រ្ដីមួយរូប គឺកញ្ញា  Agnes Chow ផងដែរ។

ការវាយបង្រ្កាបនេះ ធ្វើឡើងចំពេល បាតុករថាបាតុកម្មនៅសប្ដាហ៍ទី១៣ ចុងសប្ដាហ៍នេះ នឹងកាន់តែតែគគ្រឹកគគ្រេងជាងមុនថែមទៀត។

សម្រាប់យុវជន Joshua Wong វិញគឺជាយុវជនឈានមុខគេក្នុងការលើកដំកើងប្រជាធិបតេយ្យនៅក្រុងហុងកុង។

កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ យុវជនរូបនេះធ្លាប់ប្រកាសស្នើសុំជួបលោកស៊ីជីងភីងដែលជាប្រធានាធិបតីចិនដើម្បីស្វែងរកដំណោះស្រាយបានឆាប់រហ័ស។

អ្នកផ្ដួចផ្ដើមឱ្យមានចលនាឆ័ត្រនៅទីក្រុងហុងកុងប្រឆាំងរដ្ឋអាជ្ញាចិន លោកJoshua Wong ត្រូវបានរុញចូលឡានប៉ូលីសក្រោយពេលលោកមានវត្តមានជួបជុំនៅស្ថាននីយក្រោមដីមួយកន្លែងក្នុងទីក្រុងហុងកុង ។ ដោយឡែក កញ្ញា Agnes Chow ត្រូវបានប៉ូលិសចេញដីកាចាប់ខ្លួនដល់លំនៅដ្ឋានរបស់នាងតែម្តង។ អាជ្ញាធរក្រុងហុងកុងបានចោទពួកគេថាបានធ្វើការជួបជុំខុសច្បាប់។

Joshua Wong បានជាប់ពន្ធនាគារម្ដងរួចមកហើយអស់រយៈពេល៦ខែកាលពីឆ្នាំ២០១៧ ក្រោមបទចោទរំខានដល់ការងាររដ្ឋបាល។ រាល់ការទាមទាររបស់ លោក Joshua Wongគឺទាមទារអោយរដ្ឋបាលហុងកុងធ្វើការសម្រេចចិត្តលើជោគវាសនាអានាគតរបស់ក្រុងហុងកុង ដោយមិនត្រូវដាក់អោយនៅ ក្រោមមន្រ្ដីចាត់តាំងរបស់បក្សកុម្មុយនីស្ដចិនពីទីក្រុងប៉េកាំងនោះឡើយ។

ការចាប់ខ្លួនបាតុករនៅហុងកុងពេលនេះកើនឡើងជាង៩០០នាក់ បើគិតមកដល់ពេលនេះគឺជាសប្ដាហ៍ទី១៣នៃការធ្វើបាតុកម្ម។

បាតុករបាន ទាមទារឱ្យទុកជាមោឃៈនៃច្បាប់ស្ដីពីបត្យាប័នពលរដ្ឋហុងកុង បានប្រែក្លាយទៅជាចលនាសេរីនិយមក្រុងហុងកុងដោយប្រឆាំងគោលនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ចិន។

កាលពីថ្ងៃទី២៨ ខែសីហា ចិនក្រុងប៉េកាំងបានបញ្ចូនកងទ័ពថ្មីមកដោះដូរនឹងកងទ័ពចាស់ក្រុងហុងកុងដែលមកឈរជើងតាំងពីឆ្នាំ១៩៩៧។ ប៉ុន្តែ កងទ័ពទាំងនោះ នាំយកមកទាំងរថពាសដែករាប់សិបគ្រឿងទៀតផង ។

ក្រុមប្រទេសសេរីនិយម មានអង់គ្លេសធ្លាប់ជាម្ចាស់អាណានិគមរបស់ហុងកុងបានទាមទារឱ្យចិនប្រកាន់ភាពអត់ធ្មត់បំផុត ហើយគោរពអោយបាននូវ កិច្ចព្រមព្រៀងឆ្នាំ ១៩៩៧ ដែលក្រុងប៉េកាំង ព្រមទទួល យក នូវការផ្ដល់ទៅក្រុងហុងកុង ជាតំបន់ស្វ័យត និងប្រព័ន្ធតុលាការឯករាជ្យ ពីចិន ។

នៅក្នុងកិច្ចប្រជុំG-៧ក្នុងសប្ដាហ៍នេះ មេដឹកនាំប្រទេសទាំងនោះ បានប្រាប់ទៅមេដឹកនាំចិនឲ្យពិនិត្យឡើងវិញនូវ កិច្ចព្រមព្រៀង រវាងក្រុងប៉េកាំង និងអតីតអាណានិគមអង់គ្លេស នៅឆ្នាំ ១៩៩៧។ ក្រុមមេដឹកនាំទាំងនោះ អះអាងថាក្រុងប៉េកាំងកំពុងរំលោភ កិច្ចព្រមព្រៀងនេះ ហើយពួកគេថារហូតដល់ ឆ្នាំ២០៤៧ ឯនោះ ទើបចិនមានឱកាសលើម្ចាស់ដែនដីហុងកុងទាំងស្រុង។

ព័ត៌មានចុងក្រោយ អ្នកតំណាងរាស្ត្រ ហុងកុង លោក Cheng Chung-tai ក៏ត្រូវបានសមត្ថកិច្ចប៉ូលិសក្រុងហុងកុងចាប់ខ្លួន កាលពីពេលរសៀលនេះដែរ ខណៈគាត់ចេញដំណើរទៅចូលរួមវេទិកាមួយនៅក្នុងដែនដីក្រុងហុង។

អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានហៅការចាប់ខ្លួន មេដឹកនាំចលនា និស្សិត និងសមាជិកសភា នៅហុងកុង ថាកាន់តែធ្វើអោយមានកំហឹង ហើយជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស