38 C
Phnom Penh

អតីតអភិបាលខេត្តតាកែវ ត្រូវកាត់ទោសឱ្យជាប់គុក ១៣ឆ្នាំ ពាក់ព័ន្ធ ឃាតកម្មលើស្រីកំណាញ់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ បានសម្រេចផ្តន្ទាទោសអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារចំនួន១៣ ឆ្នាំ និងសម្រេចផ្តន្ទាទោសបងប្រុសបង្កើតនិងជាអតីតស្នងការរងខេត្តនេះឈ្មោះ ឡាយ ណារិទ្ធ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ។  ចំណែកបក្ខពួក ២ នាក់ទៀតត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ២ ឆ្នាំ ពីបទលាក់បាំងតម្រុយ។

ការប្រកាសសាលក្រមនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២កញ្ញា ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម ហម ម៉េងសែ ។

ក្រោយការប្រកាសសាលក្រមរួច អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ រួមទាំងបក្ខពួកចំនួន ៣ នាក់នោះបានយល់ព្រមផ្ដិតមេដៃប្ដឹងបន្តទៅសាលាឧទ្ធរណ៍ភ្លាមៗបន្ទាប់ពីត្រូវបានសាលាដំបូងរាជធានី-ភ្នំពេញសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសពួកគេ ប៉ុន្តែពួកគេបានចាត់ទុកការសម្រេចនេះថាជារឿងអយុត្តិធម៌។ 

កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៨ សពអ្នកនាង ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញនៅក្នុងផ្ទះជួលមួយកន្លែងក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយសមត្ថកិច្ចសន្និដ្ឋានពេលនោះថាជាករណីអត្តឃាតចងកខ្លួនឯងស្លាប់។ 

ប៉ុន្តែក្រោយការស៊ើបអង្កេត សមត្ថកិច្ចក្រសួងមហាផ្ទៃរកឃើញថា ស្រ្តីរងគ្រោះរូបនេះ ស្លាប់ដោយអំពើឃាតកម្ម ដែលជាប់ពាក់ព័ន្ធ លោក ឡាយ វណ្ណៈ និងបក្ខពួក ហើយក៏ឈានទៅចាប់ខ្លួនអតីតអភិបាលខេត្តរូបនេះកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៨ តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស