លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានចេញសារាចរណែនាំ នៅខែកុម្ភៈ ឆ្នាំ ១៩៨៦ ឲ្យរដ្ឋអំណាចខ្មែរគ្រប់មូលដ្ឋាន ជួយសម្រួល ឧបត្ថម្ភជីវភាពជនជាតិយួនចូលមកស្រុកខ្មែរ រួមផ្សំនឹងទាហានយួនដែលដោះ ឯកសណ្ឋានរស់ជាជនស៊ីវិលនៅស្រុកខ្មែរក្នុងឆ្នាំ១៩៨៩។
យោធាយួនខ្លះដែលមិនទៅស្រុកវិញ ព្រោះពិ បាករស់នៅស្រុកកំណើតរបស់ខ្លួន អ្នកខ្លះដែលយកប្រពន្ធខ្មែរ មានសិទ្ធិពិសេសទទួលដីសម្ប ទានសេដ្ឋកិច្ច តាមខេត្តមានដីសល់ទំនេរធំទូលំទូលាយរាប់ម៉ឺនហិកតារ មានសិទ្ធិខ្ចីទុនរកស៊ីពីធនាគារ Sacombank (Saigon Commcial Bank), ធនាគារ MB (Military Bank), ធានាគារ MIDB (ទំនងជា Military Intelligence Direc-torate Bank?), ធនាគារ កសិកម្ម (Agribank), ធនាគារ SHB (ទំនងជា Saigon Hanoi Bank) ដើម្បីទិញនិងគ្រប់គ្រងអច លនទ្រព្យ មានអគារផ្ទះ អគារខន់ដូ ជាដើម ក្នុងស្រុកខ្មែរ។
ធនាគារយួនភាគច្រើន រួមនឹងក្រុមហ៊ុនទូរស័ព្ទដៃ ទូរស័ព្ទតាមផ្ទះ គ្រប់គ្រងដោយអង្គភាពកងទ័ពយួននៃយោធ ភូមិភាគទី៧ ក្រោមបញ្ជាការឧត្តមសេនីយ៍ ឡេ ឌឹកអាញ់ កាលគាត់នៅរស់។ ជនជាតិយួនរស់នៅស្រុកខ្មែរ បានទទួលអភ័យឯកសិទ្ធិក្នុងមុខរបរ អាជីវកម្ម ក្នុងវិជ្ជាជីវៈប្រ សើរជាងជនជាតិដទៃ ជាពិសេសជនជាតិខ្មែរជាម្ចាស់ទឹកដី ព្រោះតែគេអនុលោមតាមទំនាក់ទំនងពិសេស ចុះកិច្ចព្រមព្រៀងជាមួយគ្នារវាងអ្នកដឹកនាំខ្មែរនិងយួនកន្លងមកនោះហើយ។
ផ្នត់គំនិត របៀបគិតគូររបស់អ្នកដឹកនាំយួនកុម្មុយនិស្ត តាមសៀវភៅរបស់លោក David Harrison គឺ យកវប្បធម៌ ប្រពៃណី ជំនឿពីដំបូន្មានបរមគ្រូ គុង ហ្ស៊ឺ ឬ ខុង ជឺ (Confucius) បញ្ចូលនឹងទ្រឹស្តីម៉ាក្សិស ពីលោក កាល់ ម៉ាក្ស ដើម្បីរៀបចំសង្គម រួមទាំងរំដោះជាតិ និង ពង្រីកទឹកដី។ គេដោះបញ្ហានៅទីកន្លែងកើតបញ្ហា និង ក្នុងពេលបច្ចុ ប្បន្នកាល គឺមិនចាំជាតិក្រោយទេ។ បន្ទាប់មក គេថាការតស៊ូដើម្បីផ្លាស់ប្តូរតម្លៃនៃសង្គមដែលប្រជាជនរស់នៅឲ្យបាន គឺត្រូវចាត់ទុករឿងហ្នឹងធំចំបងក្នុងការធ្វើបដិ វត្តន៍។
បន្ទាប់មកទៀត ប្រពៃណីនយោបាយរបស់អ្នកដឹកនាំ គឺថា មានតែបដិវត្តន៍ដែលផ្លាស់ប្តូរទាំងស្រុងទេ ទើបវាបរិសុទ្ធនិងស្របច្បាប់។ គេបង្រៀនគ្នាតាមក្បួនប្រៀនប្រដៅពីបរមគ្រូ គុង ហ្ស៊ឺ កើតមុនព្រះ សិទ្ធត្ថ ព្រះសក្យមុនីគោតម ៧ឆ្នាំ ក្នុងរឿងអត់ធន់ តស៊ូ មានឧទាហរណ៍ដូចជាភាសិតថា៖“កិត្តិយសល្បីល្បាញខ្ពស់ត្រដែតរបស់យើងមិនមែនស្ថិតនៅលើការមិនចេះបរាជ័យនោះទេ ប៉ុន្តែ វាស្ថិតនៅលើសមត្ថភាពងើបឡើងរាល់ៗពេលដែលយើងបរាជ័យនោះទៅវិញទេ”។“បុរសឧត្តុង្គឧត្តមថ្លៃថ្នូរ មានលក្ខណៈសុភាពរាបសាខាងពាក្យសម្តី ប៉ុន្តែ បំពេញកិច្ចការងារប្រសើរបំផុត”។“បើអ្នកដឹកនាំមនុស្សប្រកបដោយភាពត្រឹមត្រូវ តើមានអ្នកណាទៅហ៊ានធ្វើមិនត្រឹមត្រូវនោះ?”។“បើបុរសម្នាក់បានប្រព្រឹត្តការភាន់ច្រឡំឆ្គាំឆ្គង ហើយមិនកែការភាន់ច្រឡំឆ្គាំឆ្គងនោះទេ គេនឹងប្រព្រឹត្តការភាន់ច្រឡំឆ្គាំឆ្គងហ្នឹងម្តងហើយម្តងទៀត”។“ធ្វើជាអ្នកមាន ជាសេដ្ឋី និង ឲ្យគេផ្តល់កិត្តិយសក្នុងសង្គមមួយអយុត្តិធម៌ គឺថោកទាបណាស់”។
បច្ចុប្បន្ននេះ រដ្ឋអំណាចកុម្មុយនិស្តក្រុងហាណូយ មិនចាំបាច់ប្រើពាក្យ សហព័ន្ធឥណ្ឌូ ចិន ទេ។ ការគិតត្រូវដើរត្រូវ ធ្វើត្រូវ ហើយសម្រេចគោលដៅហើយនោះ ទោះជាផែនការចាស់ដូរឈ្មោះជាអ្វីក៏បានដែរ។ នេះហើយគេហៅថា ការធ្វើនយោបាយ។ មេដឹកនាំខ្មែរសម័យសង្គមរាស្រ្តនិយមមិនដែលនឹកឃើញចង់ចូលជាសមាជិកប្រ ទេសក្នុងបក្ស សេអាតូ ក្រោយមកហៅថា អាស៊ាន នោះទេ។ សម័យកម្ពុជាប្រជាធិប តេយ្យ ឬ ខ្មែរក្រហម និង សាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏មិនដែលនឹកឃើញចង់ចូលជាសមាជិកដែរ។ ប្រទេសកម្ពុជា ទៅចូលជាសមាជិកអាស៊ានទី១០ នៅក្រុងហា ណូយថ្ងៃ៣០ មេសា ១៩៩៩។ យៀកណាមចូលសមាជិកខែកក្កដា ១៩៩៥ លាវនិងភូមាចូលជាមួយគ្នានៅខែកក្កដា ១៩៩៧។
កម្ពុជា ចូលក្រោយលាវមកពីមានរដ្ឋប្រ ហារនៅខែកក្កដា ១៩៩៧។ មានមតិខ្លះថាការចូលសមាជិកអាស៊ានគ្រានោះ អាចផ្តល់ឱកាសឲ្យប្រទេសកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ ជាប្រទេសអធិបតេយ្យ ឯករាជ សេរី ស្មើភាពក្នុងការប្រស្រ័យធ្វើជំនួញជាមួយប្រទេសដទៃក្នុងតំបន់ និង ទូទាំងពិភពលោក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទំនងជាដើរគន់គូរឃើញថា បើនៅឯកោតែឯងខ្មែរខាតទាំងសេដ្ឋកិច្ច ទាំងនយោបាយ ទាំងចំណងកិច្ចការទូត គ្មានមិត្តភក្តិដទៃជិតស្និទក្រៅពីយៀកណាមនិងលាវ ក្នុងយុគសម័យសកលភាវូបនិយកម្ម។ មតិខ្លះទៀតថា លោកព្យាយាមដកឃ្លាដកខ្លួនបន្តិចម្តងៗពីក្រោមឥទ្ធិពលយួន។
តាមការវិភាគមួយ ដំណើរវិវឌ្ឍន៍ទៅជា សមាហរណកម្មសេដ្ឋកិច្ចសហគមន៍អាស៊ាន (Asean Economic Community Integration=AECI) ប្រទេសកម្ពុជាបានចំណេញតិចជាងការខាតបង់ធំ។ ដំណើរវិវឌ្ឍន៍ទៅក្នុងផែនការ សមាហរណកម្មសេដ្ឋកិច្ចសហគមន៍អាស៊ាន ជាការដើរក្នុងឧត្តមគតិ ឬ គន្លងគំនិតយួន ហៅថា សមសហព័ន្ធ confederation ព្រោះថា តាមគន្លងកំនិតនេះ គេអនុញ្ញាតឲ្យរដ្ឋអំណាចចងសម្ព័ន្ធនឹងគេមានសិទ្ធិ សេរីភាព អំណាច សម្រេចការងារដោយខ្លួនឯងខ្លះ ដែលមិនធ្វើឲ្យខូចប្រយោជន៍ធំខាងភាគី យួន ដូចជារឿងសន្តិសុខជាតិ ខាតបង់ទឹកដីជាដើម ពោលគឺឲ្យតែបានចំណេញដល់គេផងដែរ៕