បើពិនិត្យមើលស្រុកលាវវិញ រដ្ឋអំណាចក្រុងវៀងចាន់ ស្ថិតក្រោមក្រញាំក្រុងហា ណូយរហូតតាំងពីឆ្នាំ១៩៧៥មក ព្រោះតែទំនាក់ល្អរវាងមេដឹកនាំ ប៉ាថេតឡាវ និង មេដឹកនាំយួនកុម្មុយនិស្ត។ ក្រុមជំនាញការយួន ហៅថា ឌ័ន−៩៥៩ មានវត្តមាននៅស្រុកលាវតាំងពីមុនឆ្នាំ១៩៧៥។ទំនាក់ទំនងល្អលាវ និង យួន ទី១ស្ថិតត្រង់អ្នកដឹកនាំលាវជាច្រើនរៀននៅស្រុកយួន ចេះភាសាយួនស្ទាត់; ទី២ អ្នកអង្គម្ចាស់ សុផានុវង្ស ប្រមុខរដ្ឋ និង ឧបនាយករដ្ឋមន្រ្តី នូហាក់ ភូមសាវ៉ាន មានប្រពន្ធយួន; ឪពុកនាយករដ្ឋមន្រ្តី កៃសន ភូមិវិហាន ជាជនជាតិយួន។
សុផានុវង្ស និង កៃសន ភូមិវិហាន រៀននៅស្រុកយួន។ ចាប់ពីឆ្នាំ១៩៧៥មក យួនដាក់ទ័ពនៅស្រុកលាវប្រមាណ៥ម៉ឺននាក់ ហើយមិនអនុញ្ញាតឲ្យលាវមានទាហានលើសពី ១ម៉ឺននាក់ទេ។ ដំណាលគ្នានោះ យួនដាក់ជំនាញការខាងស៊ីវិល ៦ពាន់នាក់ ហើយបញ្ចូលប្រជាជនយួនប្រមាណ ១សែននាក់ ឲ្យរស់នៅតាមខេត្តលាវ ព្រមទាំងបញ្ចូលក្រុមភ្នាក់ងារសម្ងាត់ប្រមាណ ៨០០នាក់ ធ្វើការនៅលាវ ក្នុងឆ្នាំ១៩៧៨។
រីឯនាយទាហានខ្មែរ គេកំពុងរង់ចាំវេនទៅរៀនស្រុកយួនដើម្បីត្រឡប់មកឡើងផ្កាយផ្លោះ។ ចំពោះបញ្ហាអធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដីជាតិខ្មែរ លោក ហ៊ុន សែន មិនហ៊ានលើកទៅតវ៉ាទាមទាររកខុសត្រូវតាមច្បាប់អន្តរជាតិឡើយ ដោយសារតែមានសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ យៀកណាម−កម្ពុជា ឆ្នាំ១៩៧៩ រយៈកាល ២៥ឆ្នាំ រួមនឹងកិច្ចព្រមព្រៀងជាច្រើនឯទៀត ដូចជាសន្ធិសញ្ញា ១៩៨២ ១៩៨៣ ១៩៨៥ ជាដើម។លោក សឺន សាន ប្រធាន រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ប្រាប់សហគមន៍ខ្មែរនិងបរទេសប្រមាណពាក់កណ្តាលទសវត្ស១៩៨០ថា៖ រដ្ឋការក្រុងហាណូយបានបញ្ជូនជនជាតិយួនប្រមាណ២លាននាក់មករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់។
សំណួរដែលខ្មែរត្រូវសួរនោះ ថាតើ យួនប៉ុន្មានលាននាក់នោះ ចាកចេញពីស្រុកខ្មែរទៅស្រុកគេវិញ ឬ នៅស្រុកខ្មែររហូត? កំហុសកែមិនបាន ការពារមិនកើត ជួយមិនរួចចំពោះលោក ហ៊ុន សែន ហើយជាប់ក្នុងប្រ វត្តិសាស្រ្តលុបមិនបាននោះ គឺត្រង់លោកមិនបានប្រកាសផ្លូវការលុបចោលសន្ធិសញ្ញា កិច្ចព្រមព្រៀងខុសច្បាប់ទាំង ឡាយចុះហត្ថលេខាជាមួយក្រុងហាណូយក្នុងរយៈពេលទ័ពយួនត្រួតត្រាជាង១០ឆ្នាំ ពេលខ្មែរមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសស្តីអំពីកម្ពុជា ឆ្នាំ១៩៩១។
រឿងអធិបតេយ្យនិងឯករាជ្យភាពជាតិខ្មែរ យួនមិនគោរពទេ គេដាក់កងកម្លាំងប្រដាប់អាវុធពីកងអង្គភាពយោធាក្នុងដីខ្មែរតាមតំបន់ព្រំដែនដើម្បីការ ពារប្រយោជន៍របស់គេមាននៅខេត្តរតនគិរី មណ្ឌលគិរី កណ្តាល ស្វាយរៀង និង តាកែវ។ ទសវត្ស ១៩៦០ យួនក៏បោះទីតាំង មូលដ្ឋានទ័ពក្នុងដីខ្មែរនៅភាគឦសាន ឥតកោតក្រែងសម្តេច នរោត្តម សីហនុ ដែរ។ ចំពោះបញ្ហាជំនួញជាមួយគ្នារវាងប្រទេសកម្ពុជានិងយៀកណាមវិញ ស្ថិតិក្នុងឆ្នាំ ២០០៨តែមួយបង្ហាញថា កម្ពុជានាំទំនិញចូលពីយៀកណាមមានចំនួនជាង ១៩%នៃបរិមាណជំនួញសរុបទ្វេភាគី។
រីឯទំនិញនាំចេញពីកម្ពុជាទៅយៀកណាម មានចំនួន ៤,៥% នៃបរិមាណជំនួញសរុបទ្វេភាគី។ ជាឧទាហរណ៍ស្រាប់ ក្នុងឆ្នាំ២០១៨បង្ហាញថា ប្រទេសយៀកណាមនាំចូលទំនិញមកស្រុកខ្មែរមានទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ ប៉ុន្តែ ប្រទេសកម្ពុជានាំទំនិញទៅប្រទេសយៀកណាមមានទឹកប្រាក់ជិត៤៦០ លានដុល្លារ។ ទំនិញធំៗពីខ្មែរមានផលិតផលកសិកម្មជាគ្រាប់ស្វាយចន្ទី កៅស៊ូ និង ឈើហ៊ុប/ឈើអាររួច។ នេះ មិនទាំងរាប់បញ្ចូលជំនួញជាមួយប្រទេសឯទៀតក្នុងសហគមន៍អាស៊ាន ដែលមិនសម្បូរណ៍ធនធានធម្មជាតិនោះផង។
ចំណែកឯវិស័យនយោបាយទាក់ទងនឹងប្រជាករ ដែលមានន័យថា ពួកជនចំណុះប្រទេស រាជរដ្ឋាភិបាលនៃបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិចូលសញ្ជាតិ ព្រមទាំងផ្តល់សិទ្ធិធ្វើប័ណ្ណសំគាល់លំនៅដ្ឋានអចិន្ត្រៃយ៍ដល់ជនជាតិយួនជាច្រើនដែលខ្មែរម្ចាស់នគរមិនបានដឹងពិតប្រាកដ។ ក្រសួងមហាផ្ទៃ ផ្សាយឲ្យដឹងត្រឹមតែផ្តល់ប័ណ្ណពណ៌លឿងចំនួនប៉ុន្មានសែននាក់ប៉ុណ្ណោះ។ លោក សម រង្ស៊ី ខាងបក្សជំទាស់ គឺបក្ស សង្រ្គោះជាតិកម្ពុជា ក៏បានបង្ហាញអំពីបំណងផ្តល់សញ្ជាតិ ផ្តល់ប័ណ្ណលឿងដល់ជនជាតិយួនឲ្យស្របច្បាប់ប្រមាណ២សែន ៥ម៉ឺននាក់ដែរ មិនទាំងដឹងថា ចំនួនជនជាតិយួនពិតប្រាកដមានប៉ុន្មាននាក់ផង។
មេដឹកនាំប្រទេសអាស៊ានត្រៀមបញ្ចូលគ្នា ចំហរទីផ្សារ ចំហរព្រំដែនចុងឆ្នាំ២០១៥ នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែ មានប្រទេសខ្លះថា មិនទាន់ចូលទាំងស្រុងព្រោះច្បាប់ប្រ ទេសខ្លះមិនទាន់រៀបចំបានល្អ។ មេដឹកនាំក្រុងហាណូយ ប្រមើលឃើញថា ជាឱកាស ល្អម្តងទៀតហើយ។គេស្នើចូលគ្នាត្រឹមតែប្រទេស៣សិន យៀកណាម កម្ពុជា និង លាវ។
យោងតាមការវិភាគ បូក សង គុណ ចែក ពីឯកសារនានា រួមនឹងព័ត៌មានពីប្រភពច្បាស់ការណ៍យើងខ្ញុំបានដឹង មេដឹកនាំក្រុងហាណូយ បានច្នៃ រៀបរបាយរូបភាពក្នុងទម្រង់ សមាហរណកម្មសេដ្ឋកិច្ច សហគមន៍អាស៊ាន (AECI) បង្កើនពលរដ្ឋប្រទេសកម្ពុជាឲ្យបានចំនួន២០លាននាក់ លាវឲ្យបាន១០លាននាក់ នៅឆ្នាំ២០២១ ដោយបញ្ចូលប្រជាជនយួនក្នុងប្រទេសទាំងពីរ។ តាមពិត គេមិនបាច់បញ្ជូនប្រជាជនយួនថែមទៀតទេ ព្រោះប្រជាជនយួនមាននៅស្រុកខ្មែរនិងស្រុកលាវរួចស្រេចទៅហើយ។
រីឯខ្មែរក្រីក្រ មិនរស់នៅក្នុងស្រុក៖ ជាង២លាននាក់ទៅស៊ីឈ្នួលគេនៅប្រទេសថៃឡង់ដ៍ ៥ម៉ឺននាក់នៅកូរ៉េខាងត្បូង។ ខ្លះទៀតរត់ចោលស្រុកដោយសារដើរតាមនយោបាយបក្សប្រឆាំង។ បើពិចារណាល្អិតល្អន់ ខ្មែរជាតិនិយមដែលនាំគ្នាបង្កើតគណបក្សនយោបាយទៅចូលរួមបោះឆ្នោតឆ្នាំ២០២៣ ជាមួយរបបសព្វថ្ងៃ (រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ =constitutional monarchy) ជាការឈានខុស បែបរវើរវាយ ស្រមើស្រម័យ ជាមិច្ឆាទិដ្ឋិ ឬ សេចក្តីយល់ឃើញខុស ជា មិច្ឆាកម្មន្តៈ ឬ ការងារខុស ខាតពេលវេ លា កម្លាំងកាយនិងថវិកា។ ២០២២ ឬ ២០២៣ ការបោះឆ្នោតនឹងមានរបៀបរៀបរយ សេរី យុត្តិធម៌ សុចរិត មានតម្លាភាព មិនបាច់មានបញ្ជីឈ្មោះខ្មោច មិនបាច់លួចបន្លំ ក្លែងលទ្ធផលអ្វីទេ ព្រោះគេមានឈ្មោះអ្នកបោះឆ្នោតជាខ្មែរគ្រប់គ្រាន់នៅខាងបក្ស ប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ក្តី លោក អ្នកណាផ្សេងក្តី នឹងឈ្នះឆ្នោត១០០% លែងមានការដកកៅអីរដ្ឋសភាពីបក្សដទៃ ឬ រំលាយបក្សដទៃទៀតហើយ។ អ្នកណា មិនហៅថា លទ្ធិ ប្រជាធិបតេយ្យ ពិតប្រាកដ? អ្នកជាតិនិយមខ្មែរទាំងអស់នោះ គ្រាន់តែនាំគ្នាទៅលេងល្បែងកំដរបរទេសយួននិងខ្មែរហាណូយនិយមឲ្យកាន់កាប់មាតុភូមិខ្មែរស្របច្បាប់តែប៉ុណ្ណោះ។
នេះជានយោ បាយរាំវង់ ដកពិសោធន៍ ចាក់កន្ទុយលេខឆ្នោត លមើល ស្មានៗ។ ខ្មែរជាតិនិយមពិតប្រាកដខាតពេលវេលាជាច្រើនទសវត្សមកហើយ គឺ បណ្តោយឲ្យឱកាសល្អៗកន្លងហួសទៅ, ទី២ ដើរតាមគន្លងនយោបាយថ្លោះធ្លោយ ភ្លាត់ភ្លាំងរបស់អ្នកធ្វើនយោបាយមួយចំនួន ដែលគិតខុស យល់ឃើញខុស ដើរខុស ធ្វើខុសម្តងហើយម្តងទៀតៗ ហើយសង្ឃឹមថា បើខុសរឿងដដែលៗនោះ១០ដង យ៉ាងហោចក៏អាចនឹងត្រូវម្តងដែរ។
នេះជាការគិតនៃជនឡប់សតិ ដែលអ្នកប្រាជ្ញ Albert Einstein ហៅថា ភាពចម្កួត (insanity)។ ក្នុងពេលខ្មែរខាតពេលដ៏សន្ធឹក បច្ចាមិត្តបរទេសបានចំណេញប្រ យោជន៍រហូត គឺ រីកទឹកដី បញ្ចូលប្រជាករមកក្នុងស្រុកខ្មែរ ទាញផលពីធនធានធម្មជាតិខ្មែរគ្រប់ទិសទីគ្មាននរណាប្រឆាំង។ ខ្មែររួញខ្លួន យួនរីកទឹកដី។ អ្នកប្រាជ្ញខ្មែរសម័យនេះបន្ទោសវីរជនខ្មែរសម័យមុនថាខុស ចាញ់បោកបរទេស ប៉ុន្តែគេក៏មិន ទាន់រកត្រូវឃើញដែរ។ ដំណើរដដែលៗនេះ ខ្មែររើខ្លួនមិនរួចទេមួយជាតិនេះ។ នៅទីអវសាន គេនឹងហៅខ្មែរថា អាណិកជន។