របត់នយោបាយខ្មែរក្នុងទសវត្ស១៩៦០ និងរបត់នយោបាយខ្មែរបច្ចុប្បន្នហាក់មានភាពស្រដៀងគ្នា

ការស្រាវជ្រាវ​ស្វែងរក​ធាតុ​ពិត​នៃ​វិវាទ​រវាង​ខ្មែរ និង យួន រាប់​សតវត្ស​មកនេះ យើង​មិន​សំ អាង​លើ​ឯកសារ ឬសៀវភៅសរសេរ ឬ និ​យា​យតៗ​គ្នា​ពី​ប្រភព​អ្នកឈ្នះ​សង្រ្គាម​ដែល​កែ​ប្រវត្តិ​សាស្រ្ត​តម្រូវ​តាមចិត្ត​ខ្លួន​ចង់និយាយ ឬពី​អ្នក​ដែល​បាន​ទទួលផល​ប្រយោជន៍​ជាមួយ​អ្នកឈ្នះ ម្ល៉ោះហើយ​តោង​និយាយ​កាន់ជើង ទ្រ ជើង​គ្នា​ទៅវិញទៅមក​នោះ​ទេ។ យើង​បាន​និយាយ​ថា យួន​មាន​ផែនការ​វាតទី វាត​ទឹកដី​យក​ប្រទេស​ក្នុង​ឥណ្ឌូចិន កម្ពុជា និង លាវ ជា​អា ណា​និគម​ទ្រង់ទ្រាយ​ថ្មី (neo​-colonies​) ក្រោម​កិច្ច​ត្រួតត្រា​រដ្ឋការ​កុម្មុយនិស្ត​ក្រុង​ហាណូយ។ ទាំងអស់​នោះ​ជា​ភាសា​ចេញពី​មេដឹកនាំ​ស្នេហាជាតិ​ខ្មែរ​តាំងពី​សម័យមុន មកដល់​សម្តេច​ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ សេនាប្រមុខ លន់ នល់ ប៉ុល ពត លោក សឺន សាន ព្រមទាំង​អ្នកនិពន្ធ​បស្ចិមប្រទេស​មួយចំនួន។

រឿង​ជឿ​ឬមិន​ជឿ​មិនមែន​ស្ថិត​លើ​ការយល់ ឃើញ​នៃ​បុគ្គល​ម្នា​ក់ៗ​ទេ គឺ​ស្ថិតនៅ​លើ​ការ​ព្យាយាម​រៀន ការ​គិត ការយល់​ដឹង​នូវ​ដើមហេតុ​ការណ៍​ពិត​នី​មួយ​ៗក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ប្រជាជាតិ​ខ្មែរ។កាល​សប្តាហ៍​មុន យើង​បាន​រំឭក​ថា តាម​ប្រពៃណី មេ​ដឹក នាំ​យួន​ឧស្សាហ៍​ក្រឡេក​មើល​ប្រវត្តិ​សាស្រ្ត ដើម្បី​រៀន សូត្រ​ឆ្លុះបញ្ចាំង​រក​អ្វី​ត្រូវ​ដើម្បី​អនុវត្ត​តទៅមុខ ហើយ​រក​អ្វី​ខុស​ដើម្បី​កែ។ បើ​គេ​ធ្វើអ្វី​មួយ​មិនបាន​សម្រេច គេ​សញ្ជឹង​រក​មូលហេតុ រួច​គេ​កែ គេ​ច្នៃ​រក​ច្រកចេញ ជុំវិញ​អ្វី​គេ​ចង់ បាន​នោះ។

អ្នកដឹកនាំ​ខ្មែរ​ស្ទើរគ្រប់​ជំនាន់​បារម្ភ​ណាស់​នឹង​មហិ​ច្ឆិ​តា​យួន វា​មិនមែន​ដក​សេចក្តី​ទុកចិត្ត​ពី​សម្តេច​ព្រះ ប្រមុខរដ្ឋ នរោត្តម សីហនុ ឆ្នាំ១៩៧០ ទើប​ទ័ព​យួន​ចូល​ពេញ​ស្រុក​នោះ​ទេ។ អ្នកដឹកនាំ​យួន​រង់ចាំ​តែ​ឱកាសល្អ ដូច​ខ្លា​ពួន​ចាំ​ស៊ី​ឈ្លូស​អញ្ចឹង មិន​ខុស ប្លែក​ពី​យួន​ឆក់​ឱ កាស​វាយលុក​ស្រុកខ្មែរ​ឆ្នាំ១៩៧៨​−១៩៧៩ ពេល​មានការ​សម្លាប់​មនុស្ស​សម័យ​ខ្មែរក្រហម​នោះ​ទេ។ តាម​បរិយាយ​របស់​អ្នកនិពន្ធ​ជនជាតិ​អៀ​កឡង់​ដ៍ James Patrick Honey បើ​ស្ថានការណ៍ បើ មានក​ត្តា​អ្វី​រារាំង​ឲ្យ​បង្កើត សហព័ន្ធ federation មិនទាន់​បាន មាន សហព័ន្ធ​ឥណ្ឌូចិន ជាដើម គេ​អាចប​ង្កើត​ចង្កោម​រដ្ឋ អាច​ហៅថា សម​សហព័ន្ធ confederation។

សម​សហព័ន្ធ នាំទៅរក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​បណ្តា​សហគមន៍​ជាប់​ទាក់ទង​នឹង​ម្ចាស់​ដែនដី​រៀងខ្លួន​ដោយ​ស្របច្បាប់។ ឧទាហរណ៍​ជាក់ ស្តែង គឺ​ការ​ធ្វើស​មា​ហរ​ណកម្ម​សហគមន៍​អាស៊ាន ជា​ពិ សេស សមាហរណកម្ម​សហគមន៍​នៃ​ប្រទេស​បី​មុនគេ គឺ យៀកណាម កម្ពុជា និង លាវ។ សំបក​ក្រៅ គេ មើលទៅ​ឃើញថា ជាស​មា​ជិ​កអាស៊ាន​ដូចគ្នា ប្រស្រ័យ​ទាក់ទងគ្នា រកស៊ី​ជាមួយគ្នា ធ្វើ​ទេស ចរណ៍​ទៅវិញទៅមក​ធម្មតា​ជា​ប្រទេស​ជាប់​ខាង​គ្នា។ ប៉ុន្តែ ផ្ទៃក្នុង​វា​ជា​រឿង​ផ្សេង។ គេ​ហៅ​ជា​អ្វី​ក៏បាន​ដែរ ឲ្យតែ​បានសម្រេច​គោលដៅ ប្រ យោជន៍​រួម​កំពូល​របស់​គេ។

អ្នកប្រាជ្ញ​ជាច្រើន​ប្រដៅ​ថា មិនដឹង​រឿង​អតីតកាល ប្រៀប​បាន​នឹង​ងងឹត​មួយ​ចំហៀង ហើយ​ប្រវេប្រវា​ក្នុង​បច្ចុប្បន្ន តម្រង់​ទិស​មិន​ចំ​ទៅ​អនាគត។ ង្វៀង អៃ​គួ​ក ឬ ហូ ជី​មិញ រក​សមាជិក​មិនបាន​ច្រើន​ទេ​នៅ​តំបន់​តុងក័ង លើកលែង តែ​តំបន់​ភ្នំ​ក្នុង​ខេត្ត ង៉ែ​អាន ភាគ​ខាងជើង ក្នុង​ឆ្នាំ១៩៣៥។នៅ​ក្រុង​ហាណូយ មាន​សមាជិក​បក្ស កុម្មុយនិស្ត​ឥណ្ឌូចិន តែ៣០នាក់​ប៉ុណ្ណោះ ប៉ុន្តែ ហូ ជី​មិញ រើស​សមាជិក​នៅ​ស្រុកខ្មែរ និង ស្រុក​លាវ។

តាម​សៀវភៅ​បណ្ឌិត StephenMorris កិច្ចប្រជុំ​មួយ​រវាង​អ្នកដឹកនាំ​ចលនា​វៀតមិញ​និង​ចលនា ខ្មែរឥស្សរៈ ខែមេសា១៩៥០គេ​ប្រសិទ្ធិនាម​ថា​ជា សមាជជាតិ​ទី១ នៃ​ចលនាតស៊ូ​ខ្មែរ ហើយក៏​បង្កើត​ជា រណសិរ្ស​រួបរួម​ខ្មែរឥស្សរៈ ព្រមទាំង គណៈកម្មាធិការ​កណ្តាល​បណ្តោះអាសន្ន​នៃ​ការ​រំដោះប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ សឺង ង៉ុ​កមិញ តំណាង​បក្ស កុម្មុយនិស្ត​ឥណ្ឌូចិន និង សមាជិក​បក្ស​ឯទៀត។ កិច្ចប្រឹងប្រែង​របស់​អ្នកដឹកនាំ​យួន​ដើម្បី​រៀបចំ​ជា​អង្គការ គឺ​ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ឲ្យ​មាន​បក្ស​ខ្មែរ​មួយ​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​យួន។ ខែកុម្ភៈ ១៩៥១ បក្ស កុម្មុយនិស្ត​ឥណ្ឌូចិន​ដូរ​ឈ្មោះ​ជា​បក្ស ពលករ​វៀតណាម យួន​ហៅថា ដាង ឡាវ​ដុង វៀតណាម (Dang Lao Dong​Viet Nam​) ឬហៅ​ខ្លី​ថា ឡាវ ដុង។

បក្ស​ថ្មីនេះ ប្រកាស​ថា​មិន​គ្រប់គ្រង​ចលនា​បដិវត្តន៍​ឥណ្ឌូចិន​ទាំងអស់​ទេ ប៉ុន្តែ ជាមួយគ្នា​នោះ ក៏​ប្រកាស​បង្កើត​បក្ស ភារត​ភាព​ពីរ គឺ៖ បក្ស លាវ​ឯករាជ្យ ដែល​មាន​សុទ្ធ​ជនជាតិ​យួន​ធ្វើការ ហើយនិង​បក្ស ប្រជាជន​បដិវត្តន៍​កម្ពុជា។អ្នកនិពន្ធBernard Fall សរសេរ​ថា៖ បក្ស​ខាង​ខ្មែរ​នេះ មិន​ត្រឹមតែ​បង្កើត​ឡើង​ដោយ​បក្ស ពលករ​វៀតណាម ប៉ុណ្ណោះទេ ឈ្មោះ​បក្ស និង លក្ខន្តិកៈ​បក្ស ត្រូវ​បកប្រែ​ពី​ភាសា​យួន​មក​ជា​ភាសាខ្មែរ​ហើយ​ជាតិសាសន៍​យួន​គ្រប់គ្រង​ថ្នាក់ ដឹកនាំ​ខាងលើ​របស់​បក្ស​ទៀតផង។

ទោះជាយ៉ាងណា​ក៏ដោយ តាម​សេចក្តី​រាយ​កា​រណ៍​ពី​ប្រ ភព​ស៊ើបការណ៍​សម្ងាត់​បារាំង មកទល់​ខែសីហា ១៩៥១ យួន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​តិចតួច​ប៉ុណ្ណោះ​ចូលក្នុង​បក្ស​នោះ។ បើ​តាម​ការផ្សាយ​សម្ងាត់​អំពី​ប្រវត្តិ​បក្ស កុម្មុយនិស្ត​កម្ពុជា នៅ​អំឡុង​ទសវត្ស១៩៧០ បញ្ជាក់​ថា​នៅ​ឆ្នាំ១៩៥១ មាន​កម្មាភិបាល​ខ្មែរ​អប់រំ​ហ្វឹកហ្វឺន​ដោយ​បក្ស កុម្មុយនិស្ត​ឥណ្ឌូចិន ប្រមាណ៤០នាក់ ១០នាក់​អប់រំ ហ្វឺ​នហ្វឺ​នដោយ​បក្ស កុម្មុយនិស្ត​បារាំង។ អ្នកដឹកនាំ​យួន​មាន​បញ្ហា​ក្នុង​ការ​រើស និង ហ្វឹកហ្វឺន​ក្រប​ខណ្ខ​ខ្មែរ ព្រោះថា បេក្ខជន​ខ្មែរ​បង្ហាញខ្លួន​ថា ខ្លួន​មិន​យល់​អ្វី មិន​រំភើប គ្មាន​អារម្មណ៍​ចង់​ធ្វើការងារ និង អត់​កាន់វិន័យ។ ទោះជា​យ៉ាងនេះ​ក្តី អ្នកដឹកនាំ​វៀតមិញ នៅតែ​បន្ត​រើស​ខ្មែរ បញ្ជូន​ទៅ​រៀ​ននៅយៀ​ក ណាម​ខាងត្បូង។ ដល់​ខែមិថុនា ១៩៥២ ទើប​អ្នកដឹកនាំ​យៀកមិញ​សម្រេច​បង្កើត​តំបន់ ហើយ​តំបន់​នី​មួយ​ៗ មាសា​លាន​យោ​បាយ − យោធា ដឹកនាំ​ដោយ​យួន​ទាំងអស់ និង​មាន​គណៈ​កម្មា​ធិ ការ​ទីប្រឹក្សា​យួន ឬហៅ​ថា ជំនាញការ​យួន។

សកម្មភាព​រើស​ខ្មែរ​ចូល​ចលនា​វៀតមិញ នៅតែ​ជួប​ការ​លំបាក ហើយ​បើ​តាម​ការវិភាគ​របស់​ក្រុម​ស៊ើបការណ៍​បារាំង ខែ មីនា ១៩៥២ ក្រោយ​ចាប់​ឯកសារ និង ឈ្លប យៀកមិញ បាន លេខាធិការ​ដ្ឋាន​ស្នូល ឬ ការិយាល័យ​ផ្នែក​នៅ​ភ្នំ ពេញ មាន​បុគ្គលិក ៣៤នាក់ ក្នុង​នោះ ជនជាតិ​យួន ២៧ នាក់ ចិន ៣នាក់ ខ្មែរ ៤នាក់។ ឆ្នាំ១៩៥៤ ថ្ងៃ២០ កក្កដា សន្និសីទ​ក្រុង​ហ្សឺណែវ តម្រូវឲ្យ​កងទ័ព​យួន​ដកចេញ​ឲ្យ អស់ពី​ទឹកដី​ខ្មែរ។មុន​នោះ គឺ​ដើមខែ​មិថុនា សឺង ង៉ុ​កមិញ តំណាង​ឲ្យ​ចលនា​វៀតមិញ និង ជា​មេ រណសិរ្ស​រួប រួម​ខ្មែរឥស្សរៈ ទាមទារ​ចូល​ប្រជុំ​ក្នុង​សន្និសីទ​ហ្សឺណែវ ដោយហេតុថា ខ្លួន​មាន​ទ័ព ៣,៥០០នាក់ ហើយ​កាន់កាប់​ទឹកដី​ខ្មែរ១ភាគ៣ថែម ទៀត។ ចិន មិនព្រម មិន​ទទួលស្គាល់​សំណើ​នោះ រីឯ ស.រ.អា ក៏​មិនព្រម​ចូលរួម​ចុះហត្ថលេខា​លើ​កិច្ច​ព្រម ព្រៀង​ក្រុង​ហ្សឺណែវ។

ពេល​យួន​ដកទ័ព​នា​ពាក់កណ្តាល​ខែតុលា ១៩៥៤ ខ្មែរ​និយម​ហាណូយ​នៃ​ចលនា វៀតមិញ យ៉ាង តិច ៥ពាន់​នាក់ ទាំង​កម្មាភិបាល​យោធា ទាំង​ស៊ីវិល រួម​ទាំង​សមាជិក​គ្រួសារ​ផង សុខចិត្ត​ទៅ​រស់​នៅ​ឯយៀ​ក ណាម​ខាងជើង។ នេះ​ហៅថា ខ្មែរវៀតមិញ។អ្នក​មិនព្រម​ទៅតាម យួន​វៀតមិញ បន្ត​រស់នៅ​ស្រុកកំណើត រង់ចាំ​ចូលរួម​បោះឆ្នោត​ឆ្នាំ១៩៥៥ ក្នុង​គណបក្ស​ឈ្មោះ ប្រជា ជន ដែល​ដើរតួ​ក្រោយ​វាំងនន​ជំនួសមុខ​សមាជិក​បក្ស ប្រជាជន​បដិវត្តន៍​ខ្មែរ។ កំឡុង​ពេល​ជនជាតិ​ខ្មែរ ទាំង​ក្រុម​និយម​ស្តាំ ទាំង​ក្រុម​និ យម​ឆ្វេង រវល់​រឿង​យកឈ្នះ​ចាញ់ ចង់​ឈ្នះ​ឆ្នោត ចង់​ធ្វើ មេដឹកនាំ​ប្រទេស យួន​ធ្វើ​ផ្លូវលំ ហូ ជី​មិញ ឆ្នាំ១៩៦០ នៅ​ភាគ​ខាងកើត​ព្រះរាជាណាចក្រ កម្ពុជា ដោយមាន​ទាហាន​ទ័ពព្រៃ​យៀកកុង​ប្រមាណ ៨ពាន់​នាក់ បោះទីតាំង​អចិន្រ្តៃយ៍​ត្រៀម​ធ្វើសកម្មភាព​រំដោះជាតិ​ថ្ងៃទី២០ ធ្នូ ១៩៦០។

វៀតកុង ឬ យៀកកុង ជា​ទ័ពព្រៃ​កុម្មុយនិស្ត​នៅ​យៀកណាម​ខាងត្បូង ដែល​ទ្រទ្រង់ ផ្គត់ផ្គង់​ដោ​យកុម្មុយ និ​ស្ត​យួន​ខាងជើង។ វៀតកុង មក​ពី​ពាក្យ​ដើម​ថា វៀត ណាម កុង​សាន (Viet Nam Cong San​) ប្រែថា យួន​កុម្មុយ និ​ស្ត ប៉ុន្តែ គេ​ហៅ​ជា​ផ្លូវការ​ថា កងទ័ព​រំដោះ​យៀកណាម​ខាងត្បូង (Liberation Army of South Vietnam​) ឬ រណសិរ្ស​រំដោះ ជាតិ​យៀកណាម​ខាងត្បូង (the National Liberation Front for South Vietnam​) ដែល​ភាសា​យួន​ហៅថា (NLFSV​: Mặt trận Dân tộc Giải phóng miền Nam Việt Nam​)។

ខ្មែរ​ព្រួយបារម្ភ​នឹង​មហិ​ច្ឆិ​តា​យួន​ជាប់​រហូត​ពី​សតវត្ស​ទី ១៩មក។ នៅ​ខែមករា ១៩៦៣ សម្តេច​ព្រះប្រមុខរដ្ឋ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ទ្រង់​លិខិត​ថា៖ “មិនថា​អ្នកនោះ​ឈ្មោះ យ៉ាង ឡុង ហូ ជី​មិញ ឬ ង៉ោ ឌិញ​ឌៀម ទេ គ្មាន​យួន​ណា​ម្នាក់​ដេកលក់​សុខសាន្ត​ឡើយ ទាល់តែ​គេ​រុញ​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​ភាព​វិនាស​សាបសូន្យ ដោយធ្វើ​ឲ្យ​ឆ្លងកាត់ មុនដំបូង​ដំណាក់កាល​ទាសភាព​”។ ប្រមាណ​ជិត២០ឆ្នាំក្រោយ​មក ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖ “អ្នកជិតខាង​របស់​យើង​នៅ​ខាងកើត ក្នុង​អំឡុង​សត វត្ស​កន្លងទៅ បាន​ត្របាក់​លេប​យក​ដែនដី ដែល​ធ្លាប់​ជា​របស់​ខ្មែរ ហើយ​យក​ធ្វើជា​អាណានិគម ទុកឲ្យ​ប្រជា​ពល រដ្ឋ​ក្នុង​ស្រុក​នោះ​តែ​ជម្រើស​ពីរ រវាង​ការ​អោន​ក្បាល​ឲ្យ​គេ​ត្រួត ឬ រត់​ចាកចេញ​ពី​ស្រុក​តែប៉ុណ្ណោះ​”។ ព្រះអង្គ​បន្ត​ថា៖ “អ្នកជិតខាង​នោះ មិនថា ក្រហម ឬ ខៀវ ទេ គ្រោះថ្នាក់​ណាស់ បើ​មិន​ប្រុងប្រយ័ត្ន​ទេ​នោះ​’’។

ពលរដ្ឋខ្មែរ​ជាច្រើន​មាន​ស្វាមីភក្តិ​ចំពោះ​សម្តេច​ព្រះ​ប្រ មុខរ​ដ្ឋ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ហើយ​តែងតែ​យល់ថា ព្រះអង្គ​ស្នេហាជាតិ មាតុភូមិ​របស់​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ហាក់ដូចជា​មាន​បន្ទូល​មិន​ឈ្នះ​ទីប្រឹក្សា​របស់​ព្រះ អង្គ​ផ្ទាល់ បរទេស បារាំង ចិន យួន ព្រោះថា​រៀង រាល់​សម័យកាល​ព្រះអង្គ​មាន​បន្ទូល​ផ្សេង ព្រះអង្គ​សម្រេច​ព្រះទ័យ​ដឹកនាំនយោបាយ​ជាក់ស្តែង​ផ្សេង រហូតដល់​លុះ​ក្រោម​ឥទ្ធិពល​កុម្មុយនិស្ត ពី​ពាក់កណ្តាល​ទសវត្ស១៩៦០ ដល់១៩៧០ ពេល​ប្រកាស​ថា ព្រះអង្គ​អព្យាក្រឹត។

ព្រះអង្គ​បារម្ភ​ថា​យួន​មាន​មនុស្ស​ច្រើន ឯខ្មែរ​មាន​មនុស្ស​តិច ដូច្នេះ ដឹកនាំនយោបាយ ញញើតញញើម ស្ទាក់ស្ទើរ មិន​ហ៊ាន​ប្រកាន់​ជំហរ​ខាង​លោកសេរី។ មុន​ឯករាជ្យ លោក ឈាន វ៉ម ដែល​ហ្លួង​បញ្ជូន​ទៅ​ចរចា​រឿង​ដែនដី​កូស័ងស៊ីន​ជាមួយ​បារាំង ជានា​យក​រដ្ឋមន្រ្តី​ខ្មែរ ឆ្នាំ ១៩៤៧ ហៅ​ព្រះមហាក្សត្រ នរោត្តម សីហនុ គ្រានោះ​ថា ព្រះអង្គ ជា​មនុស្ស​ញ៉ាក។ សប្តាហ៍​ក្រោយ​សូម​ជូន​ភាគ​ទី៦ អំពី​ផ្នត់គំនិត​អ្នកដឹកនាំ​យួន​ចំពោះ​ជនជាតិ​ខ្មែរ និង ពិនិត្យមើល​ឯកសារ​ពីអ​តី​ត សហភាពសូវៀត​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.