កាលខ្ញុំនៅពីក្មេង រៀនក្នុងសាលាខ្មែរតាំងពីថ្នាក់បឋមសិ ក្សា មធ្យមសិក្សា និង ឧត្តមសិក្សា ខ្ញុំសឹងតែមិនដែលឮគ្រូនិយាយអំពីបំណុលជាតិឡើយ។ សិស្សម្នាក់ៗមិនដឹងថាបំ ណុលជាតិជាអ្វីទេ ហេតុនេះ គ្មាននរណាខ្វល់ខ្វាយឈឺ ក្បាលវិលមុខនឹងរឿងប្រទេសជាតិមួយ គឺ ប្រទេសកម្ពុជា ជំពាក់បំណុលបរទេសអ្វីនោះទេ។ ជាមួយគ្នានេះ ខ្ញុំតែងតែឮគ្រូនិយាយពាក្យសម្លោក ឬ ស្លោកថា ច្របាច់កចិន លៀនអណ្តាតខ្មែរ។ នេះជាពាក្យនិយាយប្រៀបធៀបទៅ
នឹងការរឹតត្បិតអាជីវករ ពាណិជ្ជករ អ្នករកស៊ីតូចធំ ដែលភាគច្រើនជាជនជាតិចិននៅស្រុកខ្មែរ ជារបៀបតម្លើងពន្ធ ដារស្របច្បាប់ក្តី ជារបៀបស៊ីសំណូក ពុករលួយស្ងាត់ៗក្តី ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដែលនៅទីបញ្ចប់ ប្រជា រាស្រ្តខ្មែរជាអ្នកទទួលផលអាក្រក់។
យើងសូមក្រឡេកមើលបន្តិចទៅក្នុងសម័យ សង្គមរាស្រ្ត និយម ដែលសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ជាព្រះអគ្គមគ្គុទេសក៍ ប្រទេសកម្ពុជា មានបំណុលបរទេសតិចបំ ផុត។ ជំនួយបរទេសភាគច្រើនក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង ជាជំនួយបែបចំ ណងមេត្រីភាព មិត្ត ភាពជាមួយគ្នា ចំពោះប្រទេសមួយចេញផុតពីនឹមអាណា និគម។
រាជរដ្ឋាភិបាលប្រើប្រាស់ជំនួសសេដ្ឋកិច្ចបរទេសផ្តោតភាគច្រើនលើការបង្កើនផលិតផលជាសហគ្រាសខ្នាតតូចតាមតម្រូវការក្នុងស្រុកសំរាប់ពលរដ្ឋរបស់ខ្លួន។ ខែមិថុនា ១៩៥៦ ចិនផ្តល់ជំនួយជាង ២២លានដុល្លារ ដើម្បីស្ថាបនារោងចក្រវាយនភណ្ឌនៅកំពង់ចាម រោងចក្រកែវនៅខេត្តកណ្តាល រោងចក្របាវក្រចៅនៅខេត្តបាត់ដំ បង រោងចក្រក្តារបន្ទះ ក្នុងទសវត្ស១៩៦០។
ប្រទេសជា ច្រើនដទៃទៀត ជួយកម្ពុជាតាមកម្មវិធីជំនួយរបស់គេរៀង ខ្លួន មានប្រទេសឆេកូស្លូវ៉ាគី ជួយឲ្យខ្ចីលុយសង់រោងចក្រតម្លើងត្រាក់ទ័រ រោងចក្រផលិតកង់ឡាននៅតាខ្មៅ។ សហ ភាពសូវៀត យូហ្គោស្លាវី បារាំង អាល្លឺម៉ងដ៍ខាងលិច ជប៉ុន និង អូស្រ្តាលី។ ពីឆ្នាំ១៩៥៥ ដល់១៩៦២ ស.រ.អា ផ្តល់ជំនួយច្រើនជាងគេ គឺ៣៥០លានដុល្លារ ភាគច្រើនជួយខាងវិស័យសុខភាព សិក្សា អប់រំ និង កសិកម្ម។ ជំនួយសេដ្ឋកិច្ចពីស.រ.អា ស្មើនឹង៥៧% ចិន ២៣% បារាំង ១៧% នៃជំនួយបរទេសសរុប។ បារាំងជួយសង់រោងចក្រចម្រាញ់ប្រេងកាត និង កំពង់ផែសមុទ្រនៅក្រុងព្រះសីហនុ។ ស.រ. អា ស្ថាបនាថ្នល់ទំនើបភ្ជាប់រាជធានីភ្នំ ពេញនឹងក្រុងព្រះ សីហនុ។ ដើម្បីជៀសវាងកុំឲ្យមើលទៅឃើញថា កម្ពុជាពឹងតែលើជំនួយបរទេស រាជរដ្ឋាភិបាលចូលរួម ថវិកាក្នុងសហគ្រាសមួយចំនួន ដូចជារោងចក្រតម្លើង រថយន្តដឹក ទំនិញ និង រោងចក្រចម្រាញ់ប្រេងកាតជាដើម។
យើងខ្ញុំសូមមិនអធិប្បាយអំពីរបប សាធារណរដ្ឋខ្មែរ ទេ ព្រោះថា ប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាម ឈ្លានពានពីបរទេសយៀកកុង−យួនខាងជើង។ យើងខ្ញុំក៏មិនពិនិត្យមើល សេដ្ឋកិច្ចក្នុងសម័យខ្មែរក្រហម ឬ របប កម្ពុជាប្រជាធិបតេយ្យដែរ និង សាធារណរដ្ឋប្រជាមានិត្ត កម្ពុជា ដែរ ព្រោះថាប្រទេសកម្ពុជាទើបនឹងឆ្លងផុតវិនាស កម្មដោយសារសង្រ្គាម។ វាជារឿងអយុត្តិធម៌ បើប្រៀប ធៀបសម័យសន្តិភាព និង សម័យសង្រ្គាម។
យើងសូមផ្តើមមើល ប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ក្រោយពីសហគមន៍អន្តរជាតិ ចាយលុយជាង ២ពាន់លានដុល្លារ ជួយរកសន្តិភាពឲ្យស្រុកខ្មែរ តាមរយៈ ប្រតិបត្តិការរក្សាសន្តិភាពពីអ.ស.ប ជំនួយពីបរទេសនៃក្រុមប្រទេសពិគ្រោះយោបល់ផ្តល់ជំនួយ ឬ ប្រទេសម្ចាស់ជំនួយ ហៅថា Consultative Group។ ក្រៅពីនេះ សហរដ្ឋអាមេរិក ជួយខ្មែរផ្នែកសេដ្ឋកិច្ចតាមបែបផែនឲ្យរួចពន្ធដារនាំចេញទំនិញ ជា ពិសេសផលិតផលកាត់ដេរ ហៅថា ប្រពន្ធ GSP តាំងពីឆ្នាំ១៩៩៧ សហភាពអឺរ៉ុប ឲ្យរួចពន្ធដារលើមុខទំនិញប្រមាណ៤០%នៃទំនិញនាំចេញ ក្រោមប្រព័ន្ធ ហៅថា EBA នៅឆ្នាំ២០០១។ ទំនិញរួចពន្ធដារនាំពីស្រុកខ្មែរទៅអាមេរិកតាមប្រ ព័ន្ធ GSP មានទឹកប្រាក់ជិត ៤ពាន់លានដុល្លារនៅឆ្នាំ២០១៨។
ស.រ.អា ដឹកទំនិញមកកម្ពុជា មានទឹកប្រាក់មិនដល់៥០០លានដុល្លារទេ។ ក្នុងឆ្នាំ២០១៨ ទំនិញរួចពន្ធនាំពីស្រុកខ្មែរទៅអឺរ៉ុបតាមប្រព័ន្ធ EBA មានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ គឺកើនពីរដងលើសឆ្នាំ២០១៣។
ទោះជាសេដ្ឋកិច្ចមានកំណើនយ៉ាងហោច ៧%ក៏ដោយ ប្រទេសកម្ពុជា ៣៣ឆ្នាំក្រោមការដឹកនាំរបស់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ខាងបក្ស ប្រជាជានកម្ពុជា នៅតែពុំមានធនធានគ្រប់គ្រាន់ខ្លួនឯងដើម្បីអភិវឌ្ឍប្រទេសជាតិ ដោយមិនបាច់ដើរសុំទាន ឬ មិនបាច់ដើរសុំខ្ចីលុយឲ្យជំពាក់ បំណុលបរទេសនោះឡើយ។ តើកម្ពុជាជំពាក់បរទេសសរុបប៉ុន្មានត្រឹមត្រីមាសទី១ ឆ្នាំ២០២០?
បំណុលបរទេសសម្រាប់ប្រទេសកម្ពុជាឥតមានស្រកស្រុតទេ បើគិតត្រឹមតែពីឆ្នាំ២០១០មកបានសេចក្តីថា កំណើនបំណុលដែលកម្ពុជាជំពាក់បរទេសឡើងពី ៣២%នៃ ផល ទុនក្នុងស្រុកសរុប ឬ GDP នៅខែធ្នូ ឆ្នាំ២០១០ មកដល់ជាង ៥៧%នៃ GDP នៅខែធ្នូ ឆ្នាំ២០១៩។ បើគិតត្រឹមពីឆ្នាំ ២០១៨ បំណុលកើនឡើងជិត ១០%នៃ GDP។ តាមស្ថិតិស្រាវជ្រាវដដែល ពីក្រុមជំនាញផ្នែកសេដ្ឋកិច្ច ឈោ្មះ CEIC នៅហុងកុង មកទល់ខែមីនា ២០២០ កម្ពុជា ជំពាក់ បំណុលបរទេសសរុប ចំនួនជិត ១៦ពាន់លានដុល្លារអាមេ រិក (15.9 billion US dollars)។
ការ ផ្សាយមុនៗថា កម្ពុជា ជំពាក់បំណុលបរទេសជាង ៧ពាន់លានដុល្លារនោះ គឺជាបំណុលមួយផ្នែកប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ រាជរដ្ឋាភិ បាល បានសងត្រឹមតែការចំនួនជិត ១ពាន់៤រយ លានដុល្លារនៅក្នុងឆ្នាំ២០១៩។
បំណុលជាតិ ឬ បំណុលប្រទេសមួយ ដែលរដ្ឋាភិបាលខ្ចីពីបរទេសសម្រាប់គម្រោងផែនការធ្វើអ្វីក៏ដោយ ពលរដ្ឋប្រទេសនោះជាកូនបំណុល ឬ អ្នកសងគេ។ បើយកបំណុលខ្មែរជំពាក់គេសព្វថ្ងៃ ចែកនឹងចំ នួនពលរដ្ឋ ថាមាន ១៦លាននាក់ ពលរដ្ឋខ្មែរម្នាក់ៗ ហៅតាមអង់គ្លេសថា GDP per Capita ជំពាក់គេឥឡូវនេះ ចំនួន ១ពាន់ដុ ល្លារម្នាក់ ឬ ស្មើនឹងប្រាក់ខែកម្មកររោងចក្រកាត់ ដេរជិត ៦ខែ ដែលត្រូវកាត់ដើម្បីសងគេ។
មករៀននៅមហាវិទ្យាល័យអាមេរិក ទើបដឹងថា រដ្ឋាភិបាលមួយមិនអាចរស់បានយូរអង្វែងទេ បើមិនហូត ឬ តម្លើងពន្ធដារយកទៅបំពេញតម្រូវការក្នុងការគ្រប់គ្រងប្រទេស។
លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍បែបងាយថា បំណុលប៉ុណ្ណឹងគ្មានរឿងអ្វីត្រូវព្រួយបារម្ភសោះឡើយ។ លោកថាប្រទេសខ្លះនៅអាស៊ានជំពាក់បំណុលបរទេស លើសពីថវិកាចំ ណូលពី ១០០% ទៅ ២០០% ៣០០% ៥០០%ផង ហេតុអ្វីក៏គេមិនបារម្ភ? លោកថា ស.រ.អា ជំពាក់ចិនច្រើនជាងគេផង! លោក ហ៊ុន សែន កំពុងតែប្រៀប ធៀបដំរី ទៅនឹងកូនពពែ។ សារព័ត៌មានបរទេស ចុះផ្សាយរឿងបំណុលប្រទេសកម្ពុជា ដោយដាក់ចំណងជើងថា៖ កម្ពុ ជា ចូលអន្ទាក់បំណុលចិន ឬ អាណានិគមចិន លេចចេញរូបរាងនៅ កម្ពុជា។
ប្រទេស កម្ពុជា បើសិក្សា ពិចារណាការវិភាគពីអ្នកជំនាញខាងគ្រប់គ្រង ចាត់ចែងធនធានប្រទេស មូលហេតុដែលគ្មានថវិកាខ្លួនឯងដើម្បីអភិវឌ្ឍជាតិគ្រប់វិស័យ មកពីអំពើសំគិះ ពុករលួយរលេះក្នុងការដឹកនាំប្រទេសនៃរដ្ឋាភិបាលសព្វថ្ងៃ។ អំពើពុករលួយ បង្កឲ្យខាតបាត់ បង់ថវិកា ចំ ណូលសម្រាប់ប្រទេសជាតិ បង្កើនចំនួនពួកអ្នកមានមួយក្តាប់តូច តែបង្កឲ្យមាន អ្នកក្ររហាមភាគច្រើន។ រដ្ឋាភិបាលដែលមិនខ្លាចបាត់អំណាច អាចតម្លើងពន្ធដារភាគរយខ្ពស់លើមុខរបរធំ មធ្យម ឬ តូច លើចំណូលប្រាក់បៀវត្ស លើអចលនទ្រព្យ មានដីធ្លី ផ្ទះសម្បែងជាដើម។ រដ្ឋាភិបាល ប្រជាភិថុតិ មិនហ៊ានតម្លើងពន្ធដារខ្ពស់ភ្លាមៗទេ រក្សាអតិផរ ណា ឬ តម្លៃទំនិញសព្វសារពើឲ្យនៅទាប ខ្លាចមានការបះបោរ ប៉ុន្តែ នឹងតម្លើងពន្ធក្នុងពេលណាមួយ។ ពន្ធឡើងនៅឆ្នាំ២០២១!
រដ្ឋាភិបាលនេះសុខចិត្តដើរបុលគេសិនដើម្បីបង្រ្គប់ការខ្វះខាត ហើយបើបំណុលប៉ោងធំហួសសមត្ថភាពសង គេនឹងដោះដូរ ជួល ឬ លក់សម្បត្តិជាតិដោះបំណុល។ ប្រទេសនោះ រវល់តែរកលុយសងបំណុល ទោះជាមានការប្រាក់ក្តី អត់ការប្រាក់ក្តី ដូច្នេះ គ្មានឱកាសនឹងផ្តល់ឲ្យពលរដ្ឋខ្លួនមានភ័ព្វវាសនារស់នៅប្រកបដោយសុខុមាលភាព សុភ មង្គល គុណភាពនៃជីវិតឡើយ។ រដ្ឋាភិបាលគ្មានធនធានជួយពលរដ្ឋក្នុងគ្រាមានអាសន្ន គ្រោះមហន្តរាយផ្សេងៗគ្រប់គ្រាន់ឡើយ។ មគ្គុទេសក៍បែបនេះ នាំមកមហាគ្រោះភ័យន្តរាយដល់ប្រជាជាតិខ្មែរចៀសមិនរួចឡើយ។ នេះមិន មែនជាទំនាយទេ តែជាសច្ចៈ បើមនុស្សគិតពិចារណា។
ប្រទេស កម្ពុជា ជំពាក់បរទេស មានបំណុលរវាងប្រទេស និង ប្រទេស ហើយនិងរវាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង ប្រទេស។ បំណុលចិនមាន ៤ពាន់ ៥រយលានដុល្លារ ក្នុងឆ្នាំ២០១៩ ដូចេ្នះ បំណុលសងមិនអស់ បានឲ្យតែការ ប្រមាណជា៧ពាន់លានដុល្លារនោះ អាចឡើងដល់ជិត ១៦ ពាន់លានដុល្លារនៅឆ្នាំ២០២០។ កម្ពុជា ជាប់ថ្នាក់ទី៦នៃប្រទេសឥណវន្តចិន គឺ ប្រទេសជំពាក់បំណុល ឬហៅថា កូនបំណុលចិនច្រើនជាងគេ ក្នុងចំណោម១០ប្រទេសដំបូងនៃប្រទេសចំនួន៥០ក្នុងពិភពលោក។ នៅលើកម្ពុជា គឺ ជីប៊ូទី (Djibouti), តុងហ្គា (Tonga), ម៉ាល់ឌីវ (Maldives), សាធារណរដ្ឋ កុងហ្គោ (Congo Rep.), និង សាធារណរដ្ឋ គឿគីស្ថាន (Kyrgyztan) នេះបើតាមសេចក្តីរាយការណ៍ពី វិទ្យា ស្ថានដើម្បីសេដ្ឋកិច្ចពិភពលោក សរសេរកាត់ថា Kiel ifw ចេញផ្សាយខែមិថុនា ២០១៩។
តាមសេចក្តីរាយការណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផ្សាយឲ្យដឹងជា ព្រឹត្តិប័ត្រស្ថិតិបំ ណុលសាធារណៈកម្ពុជា ខ្មែរជំពាក់បំណុលបរទេសត្រឹមចុងឆ្នាំ២០១៩ មានដូចតទៅនេះ៖
១. បំណុលទ្វេភាគី ជាង៥ពាន់ ៤រយដុល្លារ
២. ក្លឹបប៉ារីស ជាង ១ពាន់ ១រយដុល្លារ
៣. បារាំង ជាង ៣០០លានដុល្លារ
៤. ជប៉ុន ជាង ៤០០លានដុល្លារ
៥. សាធារណរដ្ឋ កូរ៉េខាងត្បូង ជាង ៤០០ដុល្លារ
៦. មិនមែនសមាជិកក្លឹបប៉ារីស ជាង៣ពាន់ ៧រយលានដុល្លារ
៧. ចិន ជាង ៣ពាន់ ៦រយលានដុល្លារ
៨. ឥណ្ឌា ជាង ៣០លានដុល្លារ
៩. ថៃឡង់ដ៍ ៥៤លានដុល្លារ
១០. វៀតណាម ១០លានដុល្លារ
១១. បំណុលមរតក ជាង ៦០០លាយដុល្លារ
១២. ធនាគារអភិវឌ្ឍន៍អាស៊ី ជាង ១ពាន់ ៤រយលានដុល្លារ
១៣. ធនាគារពិភពលោក ជិត ៦០០លានដុល្លារ
១៤. មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ជិត ៧៤លានដុល្លារ
១៥. មូលនិធិអភិវឌ្ឍន៍ ន័រឌិក (NDF) ៩លានដុល្លារ
១៦. មូលនិធិ អូប៉ិច សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (OFID) ៣០លានដុល្លារ
ពលរដ្ឋខ្មែរសាមញ្ញ គិតថា បំណុលទាំងអស់នេះ មិនមែនរឿងរបស់ពួកគាត់ទេ ជារឿងរដ្ឋាភិបាល។ នេះជាការពិត ពួកគាត់អត់ត្រូវការសងអ្វីទេ ហើយក៏គ្មាននរណាមកតាមទារបំណុលបែបនេះពីពួកគាត់ដែរ។ ប៉ុន្តែ ដូចបានជម្រាបពីខាងដើម ថាប្រទេសជាតិមួយជំពាក់បំណុលបរទេសដូចខ្សែអន្ទាក់វ័ណ្ឌកនោះ រដ្ឋាភិបាលនឹងរកវិធីហូតយកចំណែកប្រយោជន៍ពីពលរដ្ឋ មានតម្លើងពន្ធលើចំណូល លើមុខរបរ និង ទ្រព្យធន។ ចុងក្រោយបង្អស់ បើគ្មានជម្រើស រដ្ឋាភិ បាលត្រូវដេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ឈូសផ្ទះ សម្បែង យកដីឲ្យក្រុមហ៊ុនពីស្រុកម្ចាស់បំណុល ហៅ ឥណស្សាមិក ធ្វើជាដីសម្បទានសេដ្ឋកិច្ច ដើម្បីធ្វើអាជីវ កម្មក្នុងនាមអភិ វឌ្ឍន៍ជាតិ បំភ័ន្តភ្នែកពលរដ្ឋ។
សប្តាហ៍ក្រោយសូមជូនភាគទី២ អំពី ប្រទេសក្រីក្រតូចៗណាខ្លះ ដែលសម្បូរណ៍ធនធានធម្មជាតិ ជំពាក់បំ ណុលចិនវ័ណ្ឌករ ត្រូវប្រគល់ទ្រព្យសម្បត្តិជាតិឲ្យចិនគ្រប់គ្រង៕