29 C
Phnom Penh

តើប្រមុខរដ្ឋាភិបាល សម្រេចឲ្យកងទ័ព ស្ថាប័នអង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជនណាខ្លះ ការពារគ្នា ទៅវិញទៅមក?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបគ្រប់គ្រងបែបកុម្មុយនិស្ត របបក្តោបអំណាចផ្តាច់មុខ ឬ ផ្តាច់ការគ្រប់រូបភាព តម្រូវឲ្យមនុស្សក្នុងក្រប ខណ្ឌការងារគ្រប់ស្រទាប់ថានៈ ស្បថសច្ចា ស្មោះចំ ពោះ ឬ មានស្វាមីភក្តិចំ ពោះបក្ស បម្រើ ការពារបក្ស គោរពបក្ស ដែលមានមេដឹកនាំបក្ស ជាម្ចាស់។ បក្សក្នុងរបបកុម្មុយនិស្ត ផ្តាច់ការ ជាក្បាលម៉ាស៊ីន ប្រៀបបាននឹងរថភ្លើង អូសទាញដោយក្បាល ឬ ហៅជា ភាសាអង់គ្លេសថា locomotive ហើយទូររទេះភ្លើងទាំង អម្បាលមាន ត្រូវតែបត់បែន រត់កុងតាមក្បាល។

បើទូរណាភ្លាត់នោះ វានឹងដាច់ធ្លាក់ជ្រោះ។ មុននឹងពណ៌នាអំពី សម្ពន្ធមេត្រីភាពរវាងកងកម្លាំងប្រដាប់អាវុធ និង ស្ថាប័ន អង្គភាពស៊ីវិល ជាមួយនឹងសហគ្រាសឯកជនជាបន្តទៅទៀត យើងខ្ញុំសូមបកស្រាយអំពីមូលហេតុបាច់ ដើម្បីចងសម្ពន្ធមេត្រីភាពនេះ។

ពលរដ្ឋខ្មែរណាក៏ដឹងដែរថា បក្ស ប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្ស ប្រជាជនបដិវត្តន៍កម្ពុជា ដែលមានឫសគល់ពីបក្ស កុម្មុយនិស្តឥណ្ឌូចិន នាទសវត្ស ១៩៣០ បង្កើតដោយមេដឹកនាំយួនឈ្មោះ ហូ ជីមិញ ឈ្មោះពីកំណើត ង្វៀង ស៊ិងគុង ហៅក្រៅថា ង្វៀង តាត់ថាញ់ ហៅក្រៅទៀតថា ង្វៀង អាយគួក ឬហៅដោយខ្លីថា បាក ហូ ដែលប្រែថា អ៊ំ ហូ។ មេដឹកនាំបក្ស ប្រជាជនកម្ពុជា ទទួលបានការអប់រំ ហ្វឹកហ្វឺន មនោគមន៍វិជ្ជា ទស្សននយោបាយពីមេដឹកនាំយួន ដែលទទួលបានដូចគ្នាពីមេដឹកនាំចិន និង អតីតសហភាពសូវៀត។ មេដឹកនាំ បក្ស ប្រជាជនកម្ពុជា ជាពិសេសលោក ហ៊ុន សែន ជាប្រធានបក្ស ដែលមានគ្រូពីរ ដើរតួធ្វើនយោបាយតាមបែបផែនពីរយ៉ាង គឺ៖ 

នយោបាយសម្បកក្រៅសម្រាប់មតិសាធារណជាតិ (ស្រុកខ្មែរ) និង អន្តរជាតិ  (ក្រៅប្រទេស) ហើយនិង គោលការណ៍នយោបាយផ្ទៃក្នុងបក្ស។ បក្ស គឺក្បាល ម៉ាស៊ីន នាំមុខ ដឹកមុខ មហាជនត្រូវតែដើរតាមជាដាច់ ខាត បើមិនដូច្នោះទេ ត្រូវកំទេចចោល តាមរបៀបណាមួយ។ ដូ ច្នេះ គេត្រូវតែពង្រឹងបក្សឲ្យដូចមាំដូចថ្មសសរកន្លោង។

របៀបរៀបចំរចនាសម្ពន្ធគ្រប់គ្រងធ្វើតាមរបៀបកុម្មុយនិស្តដដែល។ បើសិនជាគេនាំគ្នានិយាយថា ប្រទេស កម្ពុជា មិនមែនជាប្រទេស កុម្មុយ និស្ត មិនមែនជាប្រទេសផ្តាច់ការ ព្រោះតែមានព្រះរា ជាសោយរាជ្យ មានការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង មានរដ្ឋធម្មនុញ្ញចែងថា ជាប្រទេសកាន់លទ្ធិប្រជាធិប តេយ្យសេរីពុហបក្ស នោះ ប្រទេសកម្ពុជា នឹងពុំមានបញ្ហាអ្វីធំដុំឡើយចាប់ពីឆ្នាំ ១៩៩៣មកនោះ។

 ម្យ៉ាងទៀត បើគ្រាន់តែយករឿងបោះឆ្នោតមកនិយាយថា ស្រុកមួយមានប្រជាធិបតេយ្យ នោះ ក្នុងលោកនេះ មានស្រុកផ្តាច់ការជាច្រើនគេបោះឆ្នោតដែរ ប៉ុន្តែ បក្សក្តាប់អំណាច ចាញ់ហើយ មិនព្រមចុះចេញ មិនព្រមផ្ទេរអំណាចដោយសន្តិវិធី។ ប្រទេសកម្ពុជា យកស្ថា

ប័នព្រះបរមរាជវាំង ព្រះមហាក្សត្រ ធ្វើជាខែល ជារនាំង ជាផ្លាកយីហោ បិទបាំងការពិតនៃរបបគ្រប់គ្រងមួយហៅថា អប្បជនាធិបតេយ្យ oligarchy, រួចលាយ ឡំនឹងរបៀបគ្រប់គ្រងបែប ភោគាធិបតេយ្យ plutocracy ឬ  plutarchy ហើយចុងក្រោយជារបប ផ្តាច់ការ ដែលហៅជាភាសាអង់គ្លេសថា authoritarianism។ 

អប្បជនាធិបតេយ្យ oligarchy ជារបបគ្រប់គ្រង មានអង្គការរៀបចំ មានរចនាសម្ពន្ធដោយមនុស្សមួយក្រុមតូច ដែលក្រាញអំណាច ប្រើអភ័យឯកសិទ្ធិ ទ្រព្យធនដើម្បីគោលបំណង ពុករលួយ និង ប្រយោជន៍ផ្ទាល់ ខ្លួន។ ចំណែកឯរបៀបគ្រប់គ្រងបែប ភោគាធិបតេយ្យ plutocracy ឬ plutarchy ជារបៀបគ្រប់គ្រងដោយពួកអ្នកមានទ្រព្យ ជាអ្នកមានសគុណ ហើយចែកអំណោយ ដល់ពពួកអ្នកតូចតាច ក្រក្សត់ដើម្បីឲ្យវណ្ណៈក្រោមៗទន់ខ្សោយ ដឹងគុណ។  

ពួកទាំងពីរនេះ រួមរស់នៅក្បែរគ្នា ពឹងពាក់គ្នាទៅវិញទៅមក រួចប្រើ អំណាច និង ធនធាន គ្របដណ្តប់ទៅលើប្រជាពលរដ្ឋតូចតាច ដើម្បីរក្សាអំណាចមួយជីវិត អង់គ្លេសហៅថា despots

ដើម្បីរស់បានទាំងអស់គ្នា សុខស្រួល សប្បាយទាំង អស់គ្នាយូរអង្វែងក្រោយពីបានអំណាចហើយ បក្ស ប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ត្រូវ តែគិតធ្វើដូចម្តេចដើម្បីកុំឲ្យរបូតអំណាចពីដៃ។ ប៉ុន្តែ លោកក៏មិនចង់ឲ្យនរណាបន្តហៅលោកជាអតីតកម្មា ភិបាលយោធាខ្មែរក្រហម ឬ អតីតជនកុម្មុយនិស្តដែរ។ 

ក្នុងទិសដៅដឹកនាំប្រទេសទៅរករបបកុម្មុយនិស្ត ប៉ុន្តែ មានទីផ្សារដើម្បីឲ្យមានរំហូររូបិយប័ណ្ណដុល្លារ លោក ហ៊ុន សែន អនុវត្តផែនការម្តងមួយដំណាក់ៗ ដែលមានការចងសម្ពន្ធមេត្រីរវាង កងទ័ពជាតិ នគរបាលជាតិ និង ស្ថាប័ន អង្គភាព ស៊ីវិល និង សហគ្រាសឯក ជន ដល់ការធ្វើជាតូបនិយកម្មអន្តរបណ្តាញនាពេលថ្មីៗនេះ ក្នុងបំណងគ្រប់គ្រង ក្រុង ក្តាប់ព័ត៌ មានអំពីក្រុម ប្រឆាំងនឹងរបបលោកឲ្យបានណែន ដោយមិនគិតអំពីសិទ្ធិ សេរីភាពផ្សេងៗចំពោះពលរដ្ឋដទៃរបស់លោកឡើយ។

នេះជាចេតនានៃការបង្កើត ខ្លោងទ្វារអន្តរបណ្តាញ ជាតិ អង់គ្លេសថា National Internet Gateway ឬ ហៅកាត់ថា NIG ដែលយកវិធីប្រើបច្ចេក វិជ្ជាសម្រាប់ទាក់ទងគ្នាជាច្រកឆ្លងកាត់តែមួយគត់ក្នុងប្រទេស។

ក្នុងសេចក្តីសម្រេចលេខពិសេស ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ លោកបញ្ជាឲ្យ៖

កងពលធំអន្តរាគមន៍លេខ ២

−     ទីបញ្ជាការកងពលធំ ភ្ជាប់ជាមួយ នាយកដ្ឋានគយ និង រដ្ឋាករ ក្រុមហ៊ុន តេលា

−     កងពលតូចលេខ  ភ្ជាប់ជាមួយ សាលាខេត្តព្រះសីហនុ ក្រុមហ៊ុនចំការកៅស៊ូមេមត់

−     កងពលតូចលេខ  ភ្ជាប់ជាមួយ សាលាខេត្តសៀមរាប មជ្ឈមណ្ឌលកំសាន្ត ស្ប៉ាក

−     កងពលតូចលេខ  ភ្ជាប់ជាមួយ សាលាខេត្តកំពង់ចាម ឧកញ៉ា ឡាវ ម៉េងឃិន និង ភរិយា ជឹង សុភាព ហៅ យាយ ភូ ឧកញ៉ា ស៊ីគង់ ទ្រីវ និង ភរិយា ឧកញ៉ា វិញ ហ៊ួរ និង ភរិយា

កងពលធំអន្តរាគមន៍លេខ ៣

−     ទីបញ្ជាការកងពលធំ ភ្ជាប់ជាមួយ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមហ៊ុនចំការកៅស៊ូ ក្រែក

−     កងពលតូចអន្តរាគមន៍លេខ  ភ្ជាប់ជាមួយ ក្រសួង ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រុមហ៊ុន ម៉ែន សារុន

−     កងពលតូចអន្តរាគមន៍លេខ  ភ្ជាប់ជាមួយ អង្គភាពរដ្ឋាករទឹកស្វយ័ត ភ្នំពេញ ធនាគារ ANZ Royal

−     កងពលតូចអន្តរាគមន៍លេខ  ភ្ជាប់ជាមួយ សាលារាជធានី (សាលាក្រុង) ភ្នំពេញ ក្រុមហ៊ុន NCX Honda ក្រុមហ៊ុន ញ៉ឹក ផន ហ្រ្គុប

ភាគបន្ត សូមជូនជ្រាបនៅសប្តាហ៍ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស