27 C
Phnom Penh

ភាគ​១៖ តើ​ទិដ្ឋភាព​នៅ​ភ្នំពេញ សៃហ្គន និង​អាហ្វហ្គានីស្ថាន មាន​ភាព​ខុសគ្នា និង​ដូចគ្នា​បែប​ណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នេះ​ជា​កិច្ចសម្ភាសន៍​ក្នុង​កម្មវិធី IDEA TALK របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាមួយ​អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ (Elizabeth Becker) ជា​អ្នក​កាសែត និង​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ (ថ្ងៃ​អង្គារ ទី​២៤ ខែ​សីហា ឆ្នាំ​២០២១)។

លោក ហាស់ សាន៖ សូមស្វាគមន៍​អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ (Elizabeth Becker)! ជា​កិត្តិយស​ដ៏​ធំធេង​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នកស្រី​នៅ​ថ្ងៃ​នេះ (ថ្ងៃ​អង្គារ ទី​២៤ ខែ​សីហា ឆ្នាំ​២០២១)។

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ អរុណ​សួស្តី! ជា​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​លោក។

លោក ហាស់ សាន៖ សូម​អរគុណ​លោកស្រី​ដែល​បាន​ចំណាយ​ពេល​ជាមួយ​កម្មវិធី​របស់​យើង​នៅ​ថ្ងៃ​នេះ។

មុន​ចាប់ផ្តើម​សួរ​សំណួរ ខ្ញុំ​សូម​ជម្រាប​ទស្សនិកជន​របស់​យើង​ចំនួន ១៣​លាន​នាក់​បាន​ដឹង​ថា តើ​លោកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ ជា​នរណា។ លោកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ បាន​ចាប់ផ្តើម​អាជីព​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ដែល​គ្របដណ្ដប់​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម។ បន្ទាប់មក បាន​ផ្លាស់​ទៅ​ធ្វើជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​កាសែត​ញូវយ៉ក​ថែមស៍ (New York Times)។

សូម​កែតម្រូវ ប្រសិនបើ​ខ្ញុំ​រៀបរាប់​មិន​អស់​ផ្នែក​ណាមួយ​អំពី​អត្តសញ្ញាណ​ដ៏​វែង​របស់​លោកស្រី។

នៅ​ឆ្នាំ​២០០២ លោកស្រី​បាន​ឈ្នះ​ពានរង្វាន់ Pulitzer សម្រាប់​សេវាកម្ម​សាធារណៈ។ លោកស្រី​គឺជា​និពន្ធ​នាយក​ជាន់ខ្ពស់​បរទេស​នៃ​វិទ្យុ​សាធារណៈ​ជាតិ ជា​កន្លែង​ដែល​លោកស្រី​ទទួល​បាន​ពានរង្វាន់ DuPont-Columbia ចំនួន​ពីរ​ក្នុង​នាម​ជា​ផលិតករ​សម្រាប់​ការ​រាយការណ៍​អំពី​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ លើក​ដំបូង​របស់​អាហ្វ្រិក​ខាងត្បូង និង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ប្រទេស​រ៉ូវ៉ាន់ដា។

លោកស្រី​បាន​សរសេរ​សៀវភៅ​ជាច្រើន រួម​ទាំង​សៀវភៅ​មួយ​ក្បាល​ស្ដីពី​កម្ពុជា “ពេល​សង្គ្រាម​បាន​បញ្ចប់​ទៅ” ប្រវត្តិសាស្ត្រ​សម័យ​ទំនើប និង​របប​ខ្មែរក្រហម​ដែល​លោកស្រី​បាន​ឈ្នះ​ពានរង្វាន់ Robert F. Kennedy។ ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ឆ្នើម​ជាច្រើន​រូប លោកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ គឺជា​អ្នកជំនាញ​មិន​ត្រឹមតែ​អំពី​ប្រទេស​កម្ពុជា និង​ឥណ្ឌូចិន​ប៉ុណ្ណោះ​ទេ ថែមទាំង​អំពី​ទ្វីប​អាហ្វ្រិក។ លោកស្រី​ក៏​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​សិក្សា​ប្រទេស​ឥណ្ឌា និង​និយាយ​ភាសា​ហិណ្ឌូ​ផង​ដែរ។

សំណួរ​ទី​មួយ​របស់​ខ្ញុំ​ចំពោះ​លោកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ អំពី​ទិដ្ឋភាព​ចេញពី​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន តើ​អ្វី​ជា​ភាព​ខុសគ្នា ឬ​ភាព​ដូចគ្នា​ដែល​លោកស្រី​អាច​មើល​ឃើញ​ពី​ទិដ្ឋភាព​នៅ​ក្រុង​ព្រៃនគរ វៀតណាម​ខាងត្បូង និង​ក្រុង​ភ្នំពេញ កម្ពុជា នៅ​ខែ​មេសា ឆ្នាំ​១៩៧៥? តើ​មាន​ភាព​ស្រប​គ្នា​ដែរ​ឬ​ទេ?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ លោក ហាស់ សាន ចាប់ផ្តើម​សួរ​សំណួរ​ពិបាក​បំផុត។

លោក ហាស់ សាន៖ សុំទោស ខ្ញុំ​សង្ឃឹម​ថា​លោកស្រី​មាន​ចម្លើយ។

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ ជា​សំណួរ​ដែល​យើង​ទាំងអស់​គ្នា​សួរ​ខ្លួនឯង។ ខ្ញុំ​និយាយ​លេង​ទេ។ ភាព​ស្រដៀង​គ្នា គឺ​អារម្មណ៍។ ភាព​ស្រដៀង​គ្នា គឺ​អារម្មណ៍ ព្រោះ​មនុស្ស​ស្រឡាញ់​ប្រទេស​របស់​ខ្លួន មិន​ចង់​ចាកចេញ ប៉ុន្តែ​គ្មាន​ផ្លូវ​ត្រូវ​នៅ​បន្ត​ទៀត។ នោះ​គឺជា​អារម្មណ៍​ស្រដៀង​គ្នា​នឹង​វៀតណាម និង​កម្ពុជា។

មាន​ខុសគ្នា​នៅ​ក្នុង​រឿងរ៉ាវ​ទាំងអស់​នោះ លោក​អាច​ប្រាប់​ខ្លួនឯង​ថា វា​នឹង​កើតឡើង​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​អាហ្វហ្គានីស្ថាន។ វា​មិន​គួរ​ភ្ញាក់ផ្អើល​ទេ។ លោក​មិន​អាច​ត្រៀម​ខ្លួន​សម្រាប់​រឿង​នោះ​បាន​ទេ។ ខ្ញុំ​និយាយ​ជាទូទៅ​ថា ភាព​ស្រដៀង​គ្នា​គឺ​អារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំង ទុក្ខ​ព្រួយ ឆ្ងល់​ថា​តើ​សង្គ្រាម​នេះ​ធ្វើឡើង​ដើម្បី​អ្វី នោះ​ជា​អ្វី​ដែល​ស្រដៀង​គ្នា។ ឥឡូវ​នេះ ភាព​ខុសគ្នា​មាន​ធំធេង​ណាស់។ តើ​លោក​ចង់​ឱ្យ​ខ្ញុំ​និយាយ​អំពី​ខុសគ្នា​ឥឡូវ​នេះ​ឬ?

លោក ហាស់ សាន៖ បាទ!

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ ងាក​មក​ការ​ជម្លៀស​ក្នុង​ពេល​សង្គ្រាម។ នៅ​វៀតណាម ពួកគេ​រង់ចាំ​ការ​ជម្លៀស​ជា​រហូត។ មនុស្ស​អាក្រក់​បដិសេធ​ការ​ជម្លៀស ច្របូកច្របល់ គ្មាន​វិធី​អាមេរិក​ព្យាយាម​ជម្លៀស​​​ពលរដ្ឋ​វៀតណាម​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​ខ្លួន​នោះ​ទេ ពីព្រោះ​អាមេរិក​ធ្វើ​សង្គ្រាម​ច្រើន​រាប់​ពាន់ ធ្វើ​សង្គ្រាម ១០​ឆ្នាំ។ សហរដ្ឋ​អាមេរិក​មិន​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​សម្រាប់​អាហ្វហ្គានីស្ថាន​ឡើយ។ វៀតណាម​ខាងជើង ឈ្នះ​សង្គ្រាម គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ។ កុម្មុយនីស្ត ជា​ជំរំ​អប់រំ​កែប្រែ​គួរ​ឱ្យ​រន្ធត់​ណាស់។

យ៉ាងណាមិញ មិន​មាន​តាលីបង់​មជ្ឈិម​សម័យ ឬ​ការ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម​ទេ។ នៅ​ភ្នំពេញ ដូច​លោក​ដឹង​ស្រាប់ ខ្ញុំ​ចាំ​ថា​ខ្ញុំ​បាន​ចាកចេញ​មុន។ ខ្ញុំ​មិន​នៅ​ដល់​ចប់​ទេ។ ខ្ញុំ​ចាកចេញ​ព្រោះ​ខ្ញុំ​ខ្លាច។ នៅ​ពេល​ខ្ញុំ​ប្រាប់​មិត្តភ័ក្ដិ​ជនជាតិ​ខ្មែរ​របស់​ខ្ញុំ​ថា ខ្ញុំ​មិន​ចង់​នៅ​ទីនោះ​ទៀត​ទេ។ ខ្ញុំ​ខ្លាច​ខ្មែរក្រហម។ មិត្តភ័ក្ដិ​ខ្ញុំ​និយាយ​ថា ពួកគេ​ជា​ខ្មែរ វា​មិន​អី​ទេ នៅ​ពេល​ចប់​សង្គ្រាម វា​នឹង​ល្អ​ប្រសើរ។ នេះ​ជា​ហេតុ​ដែល​ខ្ញុំ​ចាប់ផ្តើម​សរសេរ​សៀវភៅ​របស់​ខ្ញុំ សង្គ្រាម​នោះ​ផ្ទុយពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​អាហ្វហ្គានីស្ថាន។ ខ្មែរក្រហម​ភ្លាមៗ​នោះ បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ឃាតកម្ម​ភ្លាមៗ​ឱ្យ​ប្រជាជន​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន ដើរ​តាម​ដង​ផ្លូវ​ដ៏​វែងឆ្ងាយ ចាប់​ចង និង​សម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​ភ្លាមៗ ពិតជា​រន្ធត់​តាំង​ពី​ដើម​មក។

ទាំង​ព្រៃនគរ និង​ភ្នំពេញ គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ទីនោះ​ទេ។ នោះ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ខុសគ្នា​ខ្លាំង។

បើ​និយាយ​ពី​ភាព​ស្រដៀង​គ្នា​ចុងក្រោយ គឺ​ការ​អាម៉ាស់​របស់​ប្រទេស​ខ្ញុំ របៀប​អាមេរិក​ធ្វើ​សង្គ្រាម បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា វៀតណាម និង​អាហ្វហ្គានីស្ថាន គ្មាន​ជម្រើស។ អាមេរិក​ធ្វើ​ពុត​ជា​ផ្តល់​ឱ្យ អាមេរិក​បាន​គាំទ្រ​រដ្ឋាភិបាល​ពុករលួយ​ដែល​មិន​បាន​បង្កើត​យោធា​សម្រាប់​ប្រយុទ្ធ នៅ​ពេល​សហរដ្ឋ​អាមេរិក​និយាយ​ថា​មិន​អាច​បន្ត​ទៀត​បាន រដ្ឋាភិបាល​ទាំងមូល​ដួល​រលំ។

ទីបំផុត ពួកគេ​មើល​ឃើញ​ការ​គំរាមកំហែង​រួម​មួយ​នៅ​ទីនេះ គឺ​សហរដ្ឋ​អាមេរិក និង​ប្រជាជន​អាមេរិក មន្ត្រី​អាមេរិក​យល់​ថា ការ​ទទួល​ខុសត្រូវ​របស់​យើង​មិនមែន​គ្រាន់តែ​សម្រាប់​ពេល​ឥឡូវ​នេះ​ទេ វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង​ចំពោះ​វប្បធម៌​នយោបាយ និង​យោធា​ទាំងមូល ដែល​ជួយ​បង្កើត​វា​ឡើង។

លោក ហាស់ សាន៖ សង្គ្រាម​អាហ្វហ្គានីស្ថាន បាន​រលាយ​សាបសូន្យ ការ​គាំទ្រ​សង្គ្រាម​អាហ្វហ្គានីស្ថាន​បាន​រសាត់​បាត់។ យើង​តែងតែ​មាន​ហេតុផល​ធ្វើ​សង្គ្រាម។ យ៉ាងហោចណាស់​យើង​បាន​អះអាង​ថា មាន​សង្គ្រាម​មួយ​ស្រប​ច្បាប់។ ប្រធានាធិបតី បៃដិន បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា “យើង​មាន​ហេតុផល​ពីរ​យ៉ាង គឺ​ទី​១ ដើម្បី​នាំ​ខ្លួន អូសាម៉ា ប៊ីនឡាដិន ទៅកាន់​ច្រក​ទ្វារ​ឋាននរក។ មូលហេតុ​ទី​២ គឺ​ដើម្បី​លុបបំបាត់​ចោល​សមត្ថភាព អាល់កៃដា ទប់ទល់​ការ​វាយប្រហារ​បន្ថែម​ទៀត​មក​លើ​សហរដ្ឋ​អាមេរិក ដែល​ចេញពី​ទឹកដី​នោះ។ យើង​សម្រេច​បាន​គោលដៅ​ទាំង​ពីរ​នោះ”។

ក្នុង​រយៈពេល ២០​ឆ្នាំ តើ​លោកស្រី​គិត​ថា​យើង​មិន​បាន​នាំ​មក​នូវ​សេរីភាព ណែនាំ​ទម្រង់​ប្រជាធិបតេយ្យ​ណាមួយ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ហើយ​ឥឡូវ​នេះ​យើង​បោះបង់​វា​ចោល​ទាំងអស់​ដែរ​ឬ​ទេ?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ សូម​ជម្រាប​ថា លោក​និយាយ​ចំ​អ្វី​ដែល​រដ្ឋាភិបាល​យើង​បាន​ធ្វើ។ លោក​និយាយ​ពី​គោលដៅ​ជាក់លាក់​ពីរ គឺ​ការ​កម្ចាត់ អូសាម៉ា ប៊ីនឡាដិន និង​ការ​លុបបំបាត់​ក្រុម​អាល់កៃដា។ អាមេរិក​មិន​នៅ​ទីនោះ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ទេ។ គ្មាន​ក្នុង​បញ្ជី​ទេ! បញ្ជី​ដំបូង​របស់​ប្រធានាធិបតី មាន ៥%។ ឥឡូវ​នេះ​លែង​មាន​ទៀត​ហើយ នោះ​ជា​បញ្ហា​របស់​អាមេរិក។ អាមេរិក​បន្ត​បន្ថែម បន្ត​ផ្លាស់ប្ដូរ​ហេតុផល​សម្រាប់​ឲ្យ​អាមេរិក​នៅ​ទីនោះ។

កងទ័ព​មិន​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​បាន​ទេ មាន​តែ​ប្រជាជន និង​រដ្ឋាភិបាល​ទេ ទើប​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋ​អាមេរិក​អាច​គាំទ្រ​ពួកគេ ប៉ុន្តែ​បើ​ប្រជាជន និង​មនុស្ស​នៅ​ក្នុង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មិន​ធ្វើ កម្មវិធី​អាមេរិក អង្គការ NGOs ជាច្រើន​ជួយ​នាំ​មក​នូវ​គុណ​តម្លៃ​លទ្ធិប្រជាធិបតេយ្យ មិន​មែន​ការ​ធ្វើ​សង្គ្រាម​ទេ។

នោះ​គឺជា​ភាព​ច្របូកច្របល់​ខូចចិត្ត​ដែល​គ្មាន​នរណា​និយាយ។ គុណ​តម្លៃ​ទាំងនោះ មិន​ថា​ពួកគេ​គាំទ្រ មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត ប៉ុន្តែ​នៅ​ពេល​ដែល​លោក​បន្ត​ច្រឡំ​គោលដៅ លោក​ធ្វើ​សង្គ្រាម​ទាំងនេះ​ជា​រៀង​រហូត។ អាមេរិក​ត្រូវការ​តែ អូសាម៉ា និង​ក្រុម​អាល់កៃដា អាមេរិក​គួរតែ​ចាកចេញ​ជា​យូរ​មក​ហើយ។

លោក ហាស់ សាន៖ សំណួរ​ទី​បី ការស្ទង់មតិ​ថ្មី​មួយ​ដោយ​កាសែត​ញូវយ៉ក​ថែមស៍ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ នេះ ប្រជាជន​អាមេរិក ៧៤% ជាពិសេស​អតីត​យុទ្ធជន​បាន​មើល​ឃើញ​ថា ផែនការ​ដក​កងទ័ព​របស់​ប្រធានាធិបតី មិន​ល្អ​ទេ។ ប្រៀបធៀប​ផែនការ​ជម្លៀស​របស់​ប្រធានាធិបតី ហ្វដ និង​ឧត្តមសេនីយ៍​កំពូលៗ​របស់​គាត់​សម្រាប់​វៀតណាម ឡាវ និង​កម្ពុជា និង​ផែនការ​ជម្លៀស​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី បៃដិន និង​មេបញ្ជាការ​កំពូលៗ​របស់​គាត់ តើ​មួយ​ណា​មាន​របៀប​រៀបរយ និង​ជោគជ័យ​ជាង? ខ្ញុំ​ដឹង​ថា ទាំងអស់​ហ្នឹង​មិន​ល្អ​ទេ។

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ ការ​ជម្លៀស​ចេញពី​អាហ្វហ្គានីស្ថាន មាន​រយៈពេល​ខ្លី។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ជម្លៀស​ចេញ? តួលេខ​បច្ចុប្បន្ន​នេះ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង។ មិន​ដែល​មាន​ដូចនេះ​ទេ​ចាប់តាំង​ពី​យន្តហោះ​ជម្លៀស​ចេញពី​ក្រុង​ប៊ែរឡាំង ដែល​កាលនោះ​ធ្វើ​បាន​យ៉ាង​ល្អ។

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដួល​រលំ ហើយ​កងទ័ព​អាហ្វហ្គានីស្ថាន មិន​អាច​ធ្វើ​អ្វី​បាន។ ការ​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ តើ​អាមេរិក​បាន​ជម្លៀស​នរណា​ខ្លះ? តើ​អាមេរិក​ជម្លៀស​តែ​មនុស្ស​ជិតស្និទ្ធ​របស់​ខ្លួន​ឬ? តើ​អាមេរិក​បាន​ទុក​ចោល​អ្វី​ខ្លះ? អាមេរិក​បាន​ទុក​ចោល​ប្រទេស ដូច​ខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​អំពី​ការ​កាប់​សម្លាប់​ភ្លាមៗ ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ភ្លាមៗ​គួរ​ឱ្យ​រន្ធត់។

ធៀប​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ វា​អាក្រក់​បំផុត​ដែល​អាមេរិក​បាន​បោះបង់​ចោល​ប្រទេស​មួយ​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ រដ្ឋាភិបាល​អសមត្ថភាព​នៅ​ពេល​ខ្មែរក្រហម​មក​ដល់។ អាមេរិក​ធ្វើ​កំហុស​នេះ​លើ​ក្រុង​ព្រៃនគរ។ វា​នៅតែ​ជា​រឿង​បោកប្រាស់។ ចំណែក​ឯ​លោក Henry Kissinger បែរជា​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៧៣ ដោយ​គ្រាន់តែ​អាមេរិក​ដក​ខ្លួន​ចេញ អាមេរិក​ប្រើ​ពេល​ពីរ​ឆ្នាំ​ទើប​ចប់។

ខ្ញុំ​ថា​វា​ជា​បូជនីយកិច្ច​អាមេរិក ប្រៀបធៀប​ផ្លែ​ប៉ោម និង​ផ្លែ​ក្រូច។ ខ្ញុំ​គិត​ថា​ប្រជាជន​គួរតែ​មើល​វា​ឡើងវិញ។

លោក ហាស់ សាន៖ អរគុណ! ខ្ញុំ​យល់ស្រប​ជាមួយ​លោកស្រី។ នៅ​ពេល​ជំនួយការ ឬ​អ្នក​បកប្រែ​ភាសាខ្មែរ​ម្នាក់​របស់​លោកស្រី​ប្រាប់​លោកស្រី​ថា នៅ​ពេល​ចប់​សង្គ្រាម អ្វីៗ​មិន​អី​ទេ។ នោះ​គឺជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​បាន​គិត​ក្នុង​ពេល​តែ​មួយ ជា​មូលហេតុ​ដែល​ប្រជាជន​ជាច្រើន​សម្រេច​ចិត្ត​មិន​ចាកចេញ។ ខ្ញុំ​នៅ​ទីនោះ​គ្រប់​ពេល។ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង។

ឥឡូវ​នេះ សម្រាប់​យើង​ដែល​ចងចាំ​សង្គ្រាម​វៀតណាម ឬ​សង្គ្រាម​កម្ពុជា អាមេរិក​បាន​ស្ដីបន្ទោស​សម្ពន្ធមិត្ត​របស់​ខ្លួន​ចំពោះ​អំពើពុករលួយ គ្មាន​ប្រសិទ្ធភាព និង​កង្វះ​ឆន្ទៈ​ប្រយុទ្ធ​មុន​ពេល​ដក​ខ្លួន​ចេញពី​សង្គ្រាម។ ក្នុង​ករណី​ប្រទេស​កម្ពុជា អាមេរិក​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​សាធារណរដ្ឋ​ខ្មែរ​ត្រឹមតែ ៣​ឆ្នាំ​ប៉ុណ្ណោះ ទុក​ពេល ២​ឆ្នាំ​ដែល​នៅ​សល់​សម្រាប់​របប​នេះ​ការពារ​ខ្លួន​ពី​ការ​វាយលុក​របស់​ខ្មែរក្រហម។

ប្រធានាធិបតី បៃដិន និយាយ​សំដៅ​លើ​ហេតុផល​ដូច​គ្នា​ទាំងនេះ​សម្រាប់​ការ​ដក​ខ្លួន​ចេញ បន្ថែម​លើ​ការ​សម្រេច​គោលបំណង​ទាំង​ពីរ​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ តាម​ទស្សនៈ​របស់​លោកស្រី តើ​លោកស្រី​គិត​ថា​យើង​មាន​ហេតុផល​ប្រសើរ​ជាង​នេះ​ដើម្បី​ប្រាប់​ពិភពលោក​មុន​ពេល​យើង​បោះបង់​ចោល​សម្ពន្ធមិត្ត​របស់​យើង បន្ទាប់ពី​ប្រយុទ្ធ​ប្រកៀក​ស្មា​គ្នា​អស់​រយៈពេល ២០​ឆ្នាំ​ដែរ​ឬ​ទេ?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ ខ្ញុំ​មិន​យល់ស្រប​នឹង​ការ​ពិពណ៌នា​របស់​លោក​ទេ សហរដ្ឋ​អាមេរិក​មិន​បាន​ប្រយុទ្ធ​ប្រកៀក​ស្មា​នៅ​ប្រទេស​កម្ពុជា​ទេ។

លោក ហាស់ សាន៖ នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ សូម​ងាក​មក​កម្ពុជា ព្រោះ​លោក​បាន​ប្រៀបធៀប​វា​ទៅ​នឹង​កម្ពុជា។ សហរដ្ឋ​អាមេរិក​មិន​បាន​បោះបង់​ចោល​កម្ពុជា​ទេ។ អាមេរិក​នៅតែ​បន្ត​ឲ្យ​លុយ​កម្ពុជា។ រឿង​តែ​មួយ​គត់​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ គឺ​សភា​បាន​និយាយ​ថា ខ្លួន​បញ្ឈប់​សហរដ្ឋ​អាមេរិក​មិន​ឱ្យ​ទម្លាក់​គ្រាប់បែក​លើ​កម្ពុជា​បន្ត​ទៀត។ នោះ​ជា​ការ​ផ្លាស់ប្ដូរ​តែ​មួយ​គត់ (ឆ្នាំ​១៩៧៣) គឺ​ថ្ងៃ​ទី​១៥ ខែ​សីហា ថ្មីៗ​នេះ ជា​ថ្ងៃ​គម្រប់​ខួប។

ខ្ញុំ​បន្ទោស​សហរដ្ឋ​អាមេរិក​ចំពោះ​អំពើពុករលួយ មិន​បន្ទោស​រដ្ឋាភិបាល​កម្ពុជា​ទេ ព្រោះ​ករណី​ទាំង​បី​នេះ សហរដ្ឋ​អាមេរិក​ដឹង​ពី​អំពើពុករលួយ។ យើង​បាន​សរសេរ​អំពី​វា ករណី​ទាំង​បី នៅ​វៀតណាម​ខាងត្បូង កម្ពុជា នៅ​អាហ្វហ្គានីស្ថាន។ លោក​បាន​ដឹង​ថា​មាន​ទាហាន​ខ្មោច​នៅ​ក្នុង​បញ្ជី​បើក​ប្រាក់ខែ ឧត្តមសេនីយ៍​បាន​យក​លុយ​ច្រើន​អនេក​ដាក់​ក្នុង​ធនាគារ​ស្វីស។ នៅ​ពេល​ជនភៀសខ្លួន​ចូល​មក​រដ្ឋធានី​នៅ​ក្នុង​ប្រទេស​ទាំង​បី ពួកគេ​ត្រូវ​បង់​ប្រាក់​សំណូក។ រដ្ឋាភិបាល​កម្ពុជា វៀតណាម និង​អាហ្វហ្គានីស្ថាន អ្នក​ស្រុក​លែង​អើពើ។ សហរដ្ឋ​អាមេរិក​ផ្តល់​លុយ​ឱ្យ​ដូច​គ្នា។ សហរដ្ឋ​អាមេរិក​លាក់​ពុត​និយាយ​ថា យើង​មិន​អាច​នៅ​បន្ត​ទៀត ព្រោះ​អំពើពុករលួយ។ អ្វី​ដែល​អាមេរិក​កំពុង​និយាយ​ឥឡូវ​នេះ​មិន​ពិត​ទេ។

ប្រធានាធិបតី បៃដិន ទើប​និយាយ​ថា យើង​បាន​បញ្ចប់​បេសកកម្ម​របស់​យើង​ហើយ យើង​នឹង​ចាកចេញ។ វា​ខុស​ពី​អ្វី​ដែល​លោក​ទើប​តែ​និយាយ​អំពី​ការ​កៀក​ស្មា​គ្នា អាមេរិក​មិន​បាន​ប្រយុទ្ធ​ជាមួយ​ប្រទេស​តែ​មួយ​នោះ​ទេ។ ការ​ប្រយុទ្ធ​ភាគច្រើន​មាន​នៅ​វៀតណាម​ខាងត្បូង មិនមែន​នៅ​អាហ្វហ្គានីស្ថាន​ទេ ហើយ​ក៏​មិន​មាន​នៅ​កម្ពុជា​ដែរ។ នោះ​ខុសគ្នា​ខ្លាំង! ខ្ញុំ​នឹង​មិន​ភ្ញាក់ផ្អើល​ទេ​ក្នុង​ករណី​អាហ្វហ្គានីស្ថាន ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​បន្ត​មាន​ទំនាក់ទំនង​តទៅទៀត៕

ចុច​ត្រង់​នេះ ដើម្បី​អាន​បទសម្ភាសន៍​ភាគ​២ ឬ​ចុច​ត្រង់​នេះ ដើម្បី​ទស្សនា​វីដេអូ​ទាំងស្រុង!

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស