នេះជាកិច្ចសម្ភាសន៍ក្នុងកម្មវិធី IDEA TALK របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាមួយអ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធដ៏ល្បីល្បាញ (ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១)។
លោក ហាស់ សាន៖ ខ្ញុំសូមធ្វើការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្របន្តិច! ប្រវត្តិសាស្ត្រលោកស្រីបានចូលរួមសរសេរសៀវភៅ។ នៅខែធ្នូ ឆ្នាំ១៩៧៨ លោកស្រីបានចូលរួមជាមួយមិត្តរួមការងារមានឈ្មោះ Malcolm Caldwell និង Richard Dudman ដើម្បីជួបសម្ភាស ប៉ុល ពត។
តើលោកស្រីអាចប្រាប់យើងបានទេអំពីបទពិសោធន៍លោកស្រីពេលនោះនៅភ្នំពេញ បន្ទាប់ពីការកាន់កាប់របស់ខ្មែរក្រហម? លោកស្រីបានប្រាប់ខ្ញុំអំពីអ្នកបកប្រែលោកស្រីដែលបានប្រាប់លោកស្រីថា អ្វីៗនឹងមិនអីទេនៅពេលសង្គ្រាមចប់?
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ គាត់មិនមែនជាអ្នកបកប្រែរបស់ខ្ញុំទេ។ គាត់គឺជាមិត្តដ៏ល្អម្នាក់របស់ខ្ញុំ។ គាត់ជាធនាគារិក Campu ជនជាតិខ្មែរម្នាក់ក្នុងចំណោមប្រជាជនកម្ពុជាពីរបីនាក់ដែលបដិសេធមិនចូលរួមក្នុងនយោបាយ ប៉ុន្តែគាត់ស្នេហាជាតិ និងចាប់អារម្មណ៍តាមដាននយោបាយខ្លាំង។ គាត់បាននៅកម្ពុជា គាត់បានរួចជីវិតពីរបបខ្មែរក្រហម។ គាត់បានត្រឡប់ទៅប្រទេសកាណាដា វិញ ក្លាយជាធនាគារិក។ ខ្ញុំសរសេរអំពីគាត់។ គាត់គឺជាមនុស្សដំបូងដែលខ្ញុំសរសេរនៅក្នុងសៀវភៅរបស់ខ្ញុំ។
លោក ហាស់ សាន៖ តើគាត់ជានរណា?
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ Mey Campu គាត់ជាតួអង្គយ៉ាងសំខាន់នៅក្នុងសៀវភៅខ្ញុំ។ គាត់តំណាងឱ្យខ្មែរទាំងអស់គ្នា។ សង្ឃឹមថាគាត់ក្លាយជាអ្នកដឹកនាំ។ គាត់សាទរចំពោះគំនិតទាំងអស់ពីគ្រប់ភាគី និងមានភាពប្រាកដនិយមគ្រប់បញ្ហា។ គួរឱ្យស្តាយ គាត់គិតខុសដែលថាខ្មែរក្រហមមិនអីទេ។
លោក ហាស់ សាន៖ លោកស្រីស្នាក់នៅសណ្ឋាគារបានឮស្នូរកាំភ្លើងនៅខាងក្រៅសណ្ឋាគារដែរទេ?
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ នៅខែធ្នូ ឆ្នាំ១៩៧៨ យើងទាំងបីនាក់ជាមនុស្សដំបូង និងចុងក្រោយគេដែលបានអញ្ជើញឱ្យមកកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ព្រោះតែយើងជាអ្នកកាសែតលោកខាងលិច។ ខ្មែរក្រហមដឹងថាខ្លួនបានបង្កហេតុដល់វៀតណាមច្រើនណាស់ ហើយថាវៀតណាមនឹងឆ្លើយតបវិញ។ យើងបានទៅពាសពេញប្រទេស ប្រើពេលមិនច្រើនទេ។ យើងមានពេលពីរសប្តាហ៍នៅកម្ពុជា។
នៅថ្ងៃចុងក្រោយ មានការជូនដំណឹងជាមុនត្រឹមតែមួយម៉ោងប៉ុណ្ណោះ យើងត្រូវបានគេប្រាប់ថា យើងត្រូវជួបសម្ភាស ប៉ុល ពត។ យើងស្នាក់នៅផ្ទះសំណាក់រដ្ឋាភិបាល ធ្លាប់ជាទីស្នាក់ការកណ្តាលសម័យអាណានិគមបារាំង នៅតាមដងទន្លេ ហើយឥឡូវនេះជាកន្លែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្រេចតែលើពួកគេ។ ទីនោះជាកន្លែងដែលយើងសម្ភាស។
ដំបូងមានតែលោក Dudman និងខ្ញុំផ្ទាល់។ យើងបានព្រាងសំណួរមុនចាប់តាំងពីដំបូងនៃដំណើររយៈពេលពីរសប្តាហ៍របស់យើង ព្រោះយើងមិនដែលគិតថា យើងនឹងបានទៅជួបគាត់ទេ។ គាត់មានអំណោយទានជាងការគិតរបស់ខ្ញុំ។ ជារបៀបដែលគាត់ក្លាយជាអ្នកដឹកនាំ។ ប៉ុន្តែនៅពេលគាត់ចាប់ផ្តើមនិយាយ គាត់គឺជាមនុស្សលទ្ធិនិយម។ គាត់ដឹងថាវៀតណាមនឹងវាយលុក ព្រោះគាត់បានរម្លឹកម្តងហើយម្តងទៀត ប្រសិនបើលោកនៅចងចាំ ខ្មែរក្រហមបានបង្កឱ្យមានសង្គ្រាមព្រំដែនជាមួយកុម្មុយនីស្តវៀតណាមខាងត្បូង ដោយសារតែពួកគេចង់យកកម្ពុជាក្រោមមកវិញ។ ពិតជាឆ្កួតមែន គាត់ព្យាយាមស្ដីបន្ទោសវៀតណាម ចំពោះបញ្ហាទាំងអស់នៅក្នុងប្រទេស ជំនួសការឆ្លើយសំណួរ។ អ្វីដែលគាត់បានធ្វើ គឺចំណាយពេលមួយម៉ោងកន្លះប្រាប់យើងពីមូលហេតុដែលអាមេរិក និងអង្គការណាតូ គួរតែមកជួយសង្គ្រោះកម្ពុជាប្រជាធិបតេយ្យនៅពេលវៀតណាមឈ្លានពាន។
គាត់ព្យាករថា វៀតណាមនឹងមិនអាចឈ្លានពានបានទេ បើគ្មានជំនួយពីបណ្តាប្រទេសទាំងអស់នៃសន្ធិសញ្ញា Warsaw ដែលមានសម្ពន្ធភាពជាមួយសហភាពសូវៀត។ ខ្ញុំមិនជឿអ្វីដែលគាត់បាននិយាយទេ។ គាត់និយាយច្រើនហូរហែ។ បន្ទាប់មក គាត់បានដើរចេញបាត់ទៅ។ នៅយប់នោះ យើងសប្បាយចិត្តដែលបានធ្វើវាចប់ ព្រោះវាដូចជាស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះអស់រយៈពេលពីរសប្តាហ៍។ យើងមិនអាចទៅណាបានទេ បើពួកគេមិនអនុញ្ញាត។ ពួកគេជាអ្នកសម្រេចចិត្តឲ្យយើងសម្ភាស ឬមិនឲ្យ។ ពួកគេរំខានខ្ញុំ ប្រសិនបើពួកគេមិនចូលចិត្តសំណួររបស់ខ្ញុំ។ យើងបានដឹងថា វៀតណាមនឹងចូលឈ្លានពាន។ យើងបានឮពីសារព័ត៌មាន BBC យើងដឹងថាការលុកលុយបានចាប់ផ្តើម រួចទៅ យើងឮស្នូរកាំភ្លើងធំផ្លោងដាក់គ្នា។
លោក ហាស់ សាន៖ ការលុកលុយបានចាប់ផ្តើមនៅខែធ្នូ។
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ ភ្លាមៗបន្ទាប់ពីយើងបានចាកចេញផុត។
លោក ហាស់ សាន៖ តើ ប៉ុល ពត បានប្រាប់លោកស្រីអំពីយុត្តិកម្ម ឬហេតុផលចម្បងរបស់គាត់អ្វីខ្លះដែលចង់ផ្លាស់ប្ដូរប្រទេសទៅជារដ្ឋកសិកម្ម?
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ គាត់មិនបានប្រាប់យើងអ្វីទេ។ ប្រជាជនគាត់បានប្រាប់។ រយៈពេល ២សប្តាហ៍ គឺជាសិក្ខាសាលាធំមួយ ពួកគេចង់កម្ចាត់ឥទ្ធិពលបារាំង ចង់កម្ចាត់ឥទ្ធិពលសក្ដិភូមិ ចង់បោសសម្អាតស្លាកស្នាម និងមិនជឿទុកចិត្តលើគុណូធិបតេយ្យ មិនទុកចិត្តអ្នកជំនាញ មនុស្សមកពីតំបន់ផ្សេង។ ពួកគេទុកចិត្តតែអ្នកស្រែចម្ការ និងកសិករ ជារឿងឆ្កួតលីលា ពីព្រោះពួកគេមានមនុស្សដែលគ្មានសមត្ថភាពធ្វើកិច្ចការធំៗ និងបង្កឱ្យមានមហន្តរាយ។
កម្ពុជាអាចចិញ្ចឹមខ្លួនឯងបាននៅពេលយើងអាចធ្វើបាន ព្រោះប្រជាជនបានគេចាត់ទុកថាស្មើនឹងជំរំប្រមូលផ្តុំ។ ប្រាកដណាស់ គ្មានអាហារទេ នៅពេលខ្ញុំលើកសំណួរទាំងនេះ ពួកគេនិយាយថា ខ្ញុំជា CIA។ វាមិនមែនជាការសន្ទនាដូចលោកសង្ឃឹមថាខ្ញុំអាចប្រាប់លោកបានទេ មិនមែនជាការសន្ទនាទាល់តែសោះ។ វាជាការឃោសនា។ ចំណាប់អារម្មណ៍ដែលខ្ញុំទទួលបាននៅក្នុងការឃោសនានោះ គឺមានភាពឃោរឃៅ។
ឥឡូវនេះ ខ្ញុំមិនបានឃើញការប្រហារជីវិត ឬអ្វីដូចនោះទេ។ ពួកគេមិនដែលអនុញ្ញាតឱ្យខ្ញុំទេ ប៉ុន្តែភាពឃោរឃៅដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងវិធីដែលពួកគេប្រព្រឹត្តចំពោះមនុស្ស គ្មានសាលារៀន គ្មានព្រះវិហារ គ្មានវិហារអ៊ីស្លាម គ្មានវត្តអារាម គ្មានទីផ្សារ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យធ្វើអ្វីក្រៅពីធ្វើការជាទម្ងន់ និងរស់នៅក្នុងជំរំប្រមូលផ្តុំ។ អ្វីដែលខ្ញុំបានឃើញ គឺភាពឃោរឃៅ គ្មានសមត្ថភាពមិនគួរឱ្យជឿ។ ពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វី នៅពេលពួកគេបរាជ័យ ពួកគេសម្លាប់មនុស្ស។
លោក ហាស់ សាន៖ ឥឡូវនេះ មិត្តភ័ក្ដិ និងសម្ពន្ធមិត្តរបស់យើងមានបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាច បន្ទាប់ពីបានចូលរួមជាមួយអាមេរិក ប្រយុទ្ធដើម្បីបុព្វហេតុមួយ។ ខ្ញុំជាផ្នែកមួយនៃសង្គ្រាមដែលបានកើតឡើងនៅប្រទេសកម្ពុជា។ បើតាមយោបល់របស់លោកស្រី តើអ្វីជាវិធីល្អបំផុតដើម្បីជៀសផុតពីមហន្តរាយនាពេលអនាគត ដូចយើងបានឃើញកន្លងមក?
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ លោកគិតថាលោកកំពុងជួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធឬ?
លោក ហាស់ សាន៖ អត់ទេ យើងកំពុងប្រយុទ្ធប្រឆាំងកុម្មុយនីស្ត ផ្ដោតសំខាន់ យើងមានជំនួយពីសហរដ្ឋអាមេរិក។
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ កុម្មុយនីស្តអ្វី?
លោក ហាស់ សាន៖ យើងបានដឹងថា នៅពេលពួកកុម្មុយនីស្តកាន់កាប់ប្រទេស យើងត្រូវបានសម្លាប់រង្គាល។
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ លោកគិតថា លោកកំពុងប្រយុទ្ធជាមួយកុម្មុយនីស្តវៀតណាមឬ?
លោក ហាស់ សាន៖ នោះគឺជាឥទ្ធិពលចម្បង ខ្មែរក្រហមគ្មាននរណារកឃើញទេក្នុងរយៈពេលសង្គ្រាមពីរបីឆ្នាំដំបូង។
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ ហេតុផលដែលខ្ញុំចង់គូសបញ្ជាក់នោះ គឺថាប្រទេសរបស់លោកធ្លាក់ចូលក្នុងសង្គ្រាម ទោះបីកម្ពុជាមានសំណាង មិនថាលោកគិតយ៉ាងណាទេចំពោះសម្តេច សីហនុ យ៉ាងហោចណាស់ព្រះអង្គបានការពារកម្ពុជាចេញពីសង្គ្រាមរហូតដល់ឆ្នាំ១៩៧០ បន្ទាប់មកព្រះអង្គត្រូវបានផ្តួលរំលំ។ ខ្ញុំប្រាកដថា មូលហេតុមួយដែលធ្វើឱ្យព្រះអង្គត្រូវផ្តួលរំលំ គឺដោយសារអ្នកធ្វើរដ្ឋប្រហារជឿថាព្រះអង្គស្និទ្ធជាមួយកុម្មុយនីស្តខ្លាំងពេក ទោះបីព្រះអង្គអាចការពារប្រទេសចេញពីសង្គ្រាមក៏ដោយ។ ពួកគេជឿថា តាមវិធីនេះ ពួកគេអាចឱ្យសហរដ្ឋអាមេរិកជួយ។ ពួកគេដឹងថាសហរដ្ឋអាមេរិកចង់ឱ្យពួកគេធ្វើវា ព្រោះសហរដ្ឋអាមេរិកបានព្យាយាមឱ្យពួកគេប្រយុទ្ធ។ នោះជារឿងដំបូងដែលការអញ្ជើញ ឬអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនាំយកយោធារបស់ខ្លួនចូលមកក្នុងប្រទេសលោក គឺជាសំណើដ៏គ្រោះថ្នាក់ ប្រសិនបើលោកមិនដឹងថាលោកកំពុងធ្វើអ្វី។
ខ្ញុំគ្រាន់តែនិយាយពីទស្សនៈកម្ពុជា។ ដូច្នេះមិនថាវាជាការអញ្ជើញសហរដ្ឋអាមេរិក ឬស្ថានភាពបច្ចុប្បន្នដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យមានឥទ្ធិពលចិន នោះទេ។ វាក្លាយជាអំណាចពេញលេញមួយដែលលោកឃើញ និងព្យាយាមធ្វើនៅកម្ពុជា។ ឱព្រះអើយ! ចិនជាម្ចាស់ក្រុងព្រះសីហនុ កំពុងលាងលុយតាមរយៈការសាងសង់ទាំងអស់នៅក្នុងក្រុងភ្នំពេញ។ កម្ពុជាមានកងទ័ពធំគួរឱ្យអស់សំណើច មួយផ្នែកដោយសារតែ ហ៊ុន សែន ស្វែងរកភាពស្និទ្ធស្នាលជាមួយចិន ដែលបន្តគាំទ្ររឿងនោះ។
កម្ពុជាមិនបានរៀនសូត្រទេ យើងឃើញនៅអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកមិនបានរៀនសូត្រពីមេរៀននេះទេ។ នៅពេលធ្វើសង្គ្រាម គួរតែប្រយ័ត្នជាងមុន សង្គ្រាមដឹកនាំដោយយោធា។ សូមមើលលើថវិកាយោធារបស់ប្រទេសយើង គឺច្រើនសន្ធឹកសន្ធាប់ណាស់ គួរតែបន្តបង្កើនថវិកាសម្រាប់ផ្នែកការទូត ជាវិធីដែលយើងចូលរួមជាមួយពិភពលោក។ ថវិកាយើងសម្រាប់ការទូតបន្តធ្លាក់ចុះ យើងលែងមានកម្មវិធីវប្បធម៌មួយចំនួនដែលយើងធ្លាប់មាននោះទៀតហើយ។ យើងគួរតែពង្រីកថវិកាការទូតរបស់យើង និងទប់ស្កាត់ថវិកាយោធា។ ថវិកាគួរតែប្រើសម្រាប់ការទូតមុនគេបង្អស់។ នោះគឺជារឿងមួយដែលខ្ញុំគិត ជាទស្សនៈសម្រាប់កម្ពុជា និងអាមេរិកដែលត្រូវធ្វើឲ្យបានឆាប់រហ័ស។
លោក ហាស់ សាន៖ តើលោកស្រីគិតថា ប្រទេសចិន បានលេចឡើងមានឥទ្ធិពលជាងមុន ធ្វើឱ្យអាមេរិកភ័យដែរឬទេ? តើលោកស្រីគិតថា នោះជាមូលហេតុដែលយើងត្រៀមខ្លួនក្រែងមានករណីបែបនេះដែរឬទេ?
អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ តាមគំនិតខ្ញុំ មិនបញ្ហាទេ នេះមិនមែនជាអ្វីដែលអ្នកបង្កើតគោលនយោបាយនិយាយជាមួយអ្នកជំនួញ ឬជាយោធាទេ ទោះលោកស្ថិតក្នុងរដ្ឋាភិបាល នៅក្នុងវិស័យសិក្សា គ្រប់គ្នាកំពុងនិយាយអំពីអ្វីដែលជាបញ្ហាប្រឈមនៃការមកដល់របស់ចិន។ តើចិនជាសត្រូវមែនឬ? ប្រធានបទទាំងអស់នោះ គឺជាប្រធានបទ A របស់ក្រុងវ៉ាស៊ីនតោន៕