35.2 C
Phnom Penh

ការ​ព្យាករ៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​មួយ​កម្រិត​ទៀត​ក្នុង​ឆ្នាំ​២០២៥ ក្នុង​កាលៈទេសៈ​អាមេរិក​ដំឡើង​ពន្ធ​ទំនិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណឹង​ពី​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​ថយ​ចុះ​មួយ​កម្រិត​ពី​ការ​ព្យាករ​ពេល​មុន ពី ៦% ក្នុង​ឆ្នាំ​២០២៤ និង ៥% កាលពី​ឆ្នាំ​២០២៣ មក​នៅ ៤,៩% ក្នុង​ឆ្នាំ​២០២៥ នេះ មកពី​មុខជំនួញ​ខាង​នាំ​សម្លៀកបំពាក់​កាត់ដេរ​ពឹង​ផ្អែក​លើ​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក ខ្លាំងក្លា​ពេក។

យោង​តាម​ការ​សិក្សា​ពី​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន+៣ ហៅ​កាត់​ថា អាមរ៉ូ (AMRO) ដែល​អ្នកជំនាញ​សេដ្ឋកិច្ច​បី​នាក់​ឈ្មោះ ជីន ហូឆយ គូ ជិញលី និង ហឺ អ៊ីខ ចុះ​ទៅ​សិក្សា​កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៥ នេះ សរសេរ​ថា នៅ​ឆ្នាំ​២០២៦ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា អាច​នឹង​ចុះ​ដល់ ៤,៧% ទៀត​ផង ដោយសារតែ​ការ​ដំឡើង​ពន្ធ​នាំចូល​ពី​សហរដ្ឋ​អាមេរិក។

ជាមួយ​គ្នា​នេះ ទីផ្សារ​សម្រាប់​បន្ទះ​ថាមពល​អគ្គិសនី​ដោយ​ព្រះអាទិត្យ ក៏​ចង្អៀត​សម្រាប់​ប្រទេស​ជាច្រើន​ពី​សហគមន៍​អាស៊ាន រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ ពី​ប្រទេស​ថៃឡង់ដ៍ វិញ ពលរដ្ឋ​ខ្មែរ និង​លាវ នាំគ្នា​ឈប់​ទិញ​គោ ឬ​សាច់​គោ​បរិភោគ​ពី​ប្រទេស​ថៃ ព្រោះតែ​សត្វ​គោ​ឆ្លង​មេរោគ​ពង​កន្ទួល​ពី​មេរោគ​ឈ្មោះ អាន់ថ្រាក់ (anthrax)៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស