រាជរដ្ឋាភិបាល ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូប្រទេសឥណ្ឌូនេស៊ី ថៃឡង់ដ៍ សិង្ហបុរី និងប្រទេសដទៃទៀតក្នុងសហគមន៍អាស៊ាន ដើម្បីប្រយុទ្ធនឹងការរត់ពន្ធមនុស្សយកមកលាក់ឲ្យធ្វើការងារឆបោកតាមអន្តរបណ្ដាញ។
អាជ្ញាធរបានរកឃើញមានជនជាតិភូមា យៀកណាម ចិន ថៃ ឥណ្ឌូនេស៊ី ត្រូវក្រុមរកស៊ីទុច្ចរិតចិន យកទៅបង្ខាំងទុកប្រើឲ្យទូរសព្ទទៅជំរិតទារប្រាក់ពីក្រុមគ្រួសារ ជាពិសេសនៅទីតាំងខេត្តព្រះសីហនុ។
អង្គការឈ្មោះ «ប្រឆាំងនឹងការឆបោកពិភពលោក (Global Anti-Scam Org)» ផ្សាយនាដើមខែឧសភា នេះ អំពីការរកឃើញដែលគ្រួសារជនរងគ្រោះបានបង្ហាញភស្តុតាងអំពីកន្លែងចាប់ជំរិតភ្ជាប់នឹងរូបសញ្ញារាជសីហ៍ ដែលប៉ូលិសខ្មែរខ្ទាស់ជាប់ហោប៉ៅឯកសណ្ឋានក្នុងអន្តរបណ្ដាញ ឆាត់អាប់ ឧក្រិដ្ឋជនក៏ជម្លៀសជនរងគ្រោះយកទៅលក់ឲ្យអ្នកដទៃនៅកន្លែងផ្សេងទៀត។
ក្នុងដំណាក់កាលជាមួយគ្នានេះ អ្នកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ថ្លែងចំពោះមុខគណៈប្រតិភូឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ កន្លងទៅនេះថា អ្នកស្រីទទួលស្គាល់បញ្ហានេះកើតមានក្នុងទឹកដីប្រទេសកម្ពុជាមែន ប៉ុន្តែអាជ្ញាធរក៏មិនមែនធ្វើមិនដឹងមិនឮនោះដែរ។
មានសំណួរពីមជ្ឈដ្ឋានខ្លះថា តើអ្នកស្រីគិតដូចម្តេច បើមានសេចក្តីរាយការណ៍ថា ភ្នាក់ងារប៉ូលិសចូលដៃចូលជើងនឹងឧក្រិដ្ឋជន ហើយទទួលបានកម្រៃប្រាក់កាសផងនោះ?៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

