ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដែលប្រឈមនឹងបញ្ហាច្បាប់ ហើយស្លាប់ក្នុងមន្ទីរឃុំឃាំងគ្រប់គ្រងដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ និងគយ ហៅកាត់ថា ICE។
ឡូត ស៊ិម ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅក្នុងទីក្រុងបូស្តុន រដ្ឋម៉ាស្សាឈូសិត្ស អាជ្ញាធររកឃើញថាស្លាប់ក្នុងទីតាំងឃុំឃាំង ក្នុងរដ្ឋ Indiana កាលពីថ្ងៃចន្ទ ដើមសប្តាហ៍មុន។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះជាបន្ទាន់ដែរ តែមិនបានជោគជ័យ។
ភ្នាក់ងារអាជ្ញាធរ ICE ចាប់ ឡូត ស៊ិម (Loth Sim) ក្នុងខែធ្នូ ឆ្នាំ២០២៥ ពីបទល្មើស ប្រព្រឹត្តមិនសមរម្យនៅទីសាធារណៈ និងការលួចឆក់ កាលគ្រានៅកាន់បណ្ណរស់នៅអចិន្ត្រៃយ៍ មិនទាន់មានសញ្ជាតិអាមេរិកាំង។ តុលាការកាត់ទោសឲ្យបញ្ជូនទៅស្រុកកំណើតវិញនាឆ្នាំ២០០៦។
លោក ឡូត ស៊ិម បានទៅរស់នៅសហរដ្ឋអាមេរិកឆ្នាំ១៩៨៣ ហើយបានបណ្ណរស់នៅ Green Card ឆ្នាំ១៩៨៦។ អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតអំពីមូលហេតុនៃការបាត់បង់ជីវិតលោកក្នុងបន្ទុកទទួលខុសត្រូវ ICE៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

