32 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នកឃ្លាំមើលនិយាយថា កម្ពុជានឹងសម្របសម្រួលទទួលយកលក្ខខណ្ឌអាមេរិក ជាថ្នូរនឹងជំនួយជិត១០០លានដុល្លារ

អ្នកឃ្លាំមើលសង្ឃឹមថា ដើម្បីស្តារទំនាក់ទំនងកម្ពុជា-អាមេរិក ហើយបញ្ចៀសផលវិបាកទៅថ្ងៃមុខបន្ថែមទៀត រដ្ឋាភិបាលកម្ពុជានឹងអាចសម្របសម្រួលទទួលយកលក្ខខណ្ឌរបស់អាមេរិក ជាថ្នូរនឹងការទទួលបានកញ្ចប់ថវិកា ជិត១រយលានដុល្លារ សម្រាប់ឆ្នាំ២០២១។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ជំនួយរបស់អាមេរិកជិត១០០លានដុល្លារនេះ រដ្ឋាភិបាលលោកហ៊ុន សែន នឹងធ្វើការសម្របសម្រួលទទួលយកលក្ខខណ្ឌមួយចំនួនរបស់អាមេរិក។ លោកបន្តថា ជំនួយរបស់អាមេរិកនេះ គឺមានសារសំខាន់ណាស់ ដែលរដ្ឋាភិបាលគប្បីទទួលយក ដោយឈរនៅលើគោលការណ៍ផលប្រយោជន៍ជាតិជាសំខាន់ មិនត្រូវផ្អៀងទៅរកចិនពេក ពោលគឺឈរនៅលើទំនាក់ទំនងជាកណ្តាលប្រទេសមហាអំណាច...

លោកហ៊ុន សែន បន្តពុះជ្រៀកបឹងតាមោកបន្ថែមទៀត

រដ្ឋាភិបាលលោកហ៊ុន សែន បានបន្តពុះជ្រៀកបឹងតាមោកឱ្យទៅ ស័យឯកជន បន្ថែមទៀត ក្នុងទំហំផ្ទៃដីជាង ២រយហិកតា។ សេចក្តីជូនដំណឹង ឬស.ជ.ណ ចំនួន២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការកាត់ផ្ទៃបឹងតាមោក ឲ្យទៅឯកជន រួមមានសជណ ចុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា ប្រគល់ទៅឲ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ ស.ជ.ណ...

អ្នកវិភាគថា អ្នកមានបំណងកម្ចាត់ព្រះមហាក្សត្រចេញពីរាជបល្ល័ង កំពុងចូលរួមអនុវត្តន៍ផែនការកា្តប់អំណាចរបស់លោក ហ៊ុន សែន

អ្នកវិភាគនយោបាយអះអាងថា អ្នកនយោបាយដែលមានបំណងចូលរួមកម្ចាត់ព្រះមហាក្សត្រចេញពីព្រះរាជបល្ល័ង គឺស្មើនឹងជួយឲ្យ លោក ហ៊ុន សែន អាចក្តាប់អំណាចបានកាន់តែណែនមួយកម្រឹតថែមទៀត ប្រៀបដូចរំលាយច្បាប់ ២ ភាគ៣ បង្កើតច្បាប់៥០% បូក១ ដូច្នេះដែរ។ អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើទំព័រហ្វេសប៊ុក  ដោយរិះគន់ថា អ្នកដែលទិតៀនដើម្បីឲ្យព្រះមហាក្សត្រលាលែងពីរាជបល្ល័ង្ក គឺស្មើនឹងមានបំណងជួយឲ្យលោក ហ៊ុន សែន ឡើងធ្វើជាស្ដេចទៅថ្ងៃអនាគត...

IDEA TALK៖ តើខ្សែបន្ទាត់ព្រំដែនរវាងខ្មែរ និងវៀតណាមនៅភាគឦសាន ជាខ្សែបន្ទាត់នៃសង្គ្រាម ឬសន្តិភាព?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើខ្សែបន្ទាត់ព្រំដែនរវាងខ្មែរ និងវៀតណាមនៅភាគឦសាន ជាខ្សែបន្ទាត់នៃសង្គ្រាម ឬសន្តិភាព?

អតីតនាយករដ្ឋមន្ត្រីជប៉ុន សុំទោសសមាជិកសភាករណីជំនួយការរបស់លោក មានរឿងអាសត្រូវហិរញ្ញវត្ថុ

គឺជារឿងអាម៉ាស់ណាសម្រាប់ មេដឹកនាំស្អាតស្ងំ។ បើមេដឹកនាំពុករលួយ មន្ត្រីពុករលួយអាងខ្លួនមានអំណាចគឺពិតណាស់មិនខ្ចីសុំទោស ឬទទួលកំហុស ឡើយ គឺមានតែវាយប្រហារចំអកអោយប្រព័ន្ធយុត្តិធម៌ទៀតផង ព្រោះដឹងពិតថា តុលាការនោះ នឹងមិនអាចកាត់ក្ដី អោយខ្លួនគេមានទោសនោះទេ ព្រោះជាតុលាការពុករលួយ។ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ទំនងខុសគ្នាឆ្ងាយណាស់ ពីមេដឹកនាំបែបនេះ។ បុរសនេះទោះជាបានកាន់តំណែង                    យូរជាងគេក្ដី នៅក្នុងចំណោមនាយករដ្ឋជាច្រើនទៀត នៃប្រទេសជប៉ុន ប៉ុន្តែបុរសនេះគឺជាអ្នកក្លាហាន ហ៊ាន ទទួលកំហុស។ បុរសនេះ...

ក្រុមអ្នកឃ្លាំមើលសង្គមថា កម្ពុជានឹងជួបគ្រោះភ័យកាន់តែធ្ងន់ធ្ងរជាងនេះ បើមានអ្នកនយោបាយជំទាស់ចូលរួមសហការលេងល្បែងនយោបាយរបស់លោក ហ៊ុន សែន

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ត្អូញត្អែរថា ការដឹកនាំរបស់អ្នកនយោបាយខ្មែរ កំពុងទាញកម្ពុជាឲ្យជួបគ្រោះហានិភ័យយ៉ាងធ្ងន់ធ្ងរ ដែលជាគ្រោះថ្នាក់មិនអាចស្រោចស្រង់បាន និងបណ្តាលឲ្យបាត់អត្តសញ្ញាណជាតិ និងបូរណភាពទឹកដីទៅថ្ងៃអនាគតដោយជៀសមិនផុតនោះឡើយ បើសិនអ្នកនយោបាយដែលមានឥទ្ធិពល មិនប្រញាប់ផ្សះផ្សា និងរកឯកភាពជាតិ ទេនោះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន កំពុងលេងល្បែងឈានទៅរកការក្តោបក្តាប់សិទ្ធិអំណាចទាំងស្រុង គឺរំលោភតួនាទីព្រះមហាក្សត្រដើម្បីរៀបចំយន្តការបញ្ជាអំណាចរបស់ខ្លួន តាមមធ្យោបាយដាក់កៅអីអង្គុយក្បែររាជបល្លង ដើម្បីបញ្ជាព្រះមហាក្សត្រតែម្តង។ លោក អះអាងថា ជម្រើសបែបនេះ...

មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងថា ករណីដេកស្លាប់របស់ពលករខ្មែរបណ្តាលមកពីជំងឺក្រិនថ្លើម

ស្ថានទូតខ្មែរប្រចាំសាធារណៈកូរ៉េ បានចោទថា ការលើកឡើងពីការស្លាប់របស់ពលករខ្មែរធ្វើការនៅសាធារណៈរដ្ឋកូរ៉េ គឺធ្វើឡើងក្នុងចេតនានយោបាយរបស់ក្រុមប្រឆាំងដើម្បីវាយប្រហារមកលើស្ថានទូតកម្ពុជាតែប៉ុណ្ណោះ។ សេចក្តីបំភ្លឺរបស់ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៤ ខែធ្នូ នេះឲ្យដឹងថា ការស្លាប់របស់ពលការិនីខ្មែរឈ្មោះ នួន សុខខេង ដែលបានបម្រើការនៅប្រទេសកូរ៉េគឺបណ្តាលមកពីជំងឺក្រិនថ្លើមជាបញ្ហាចម្បង បន្ទាប់ពីទទួលបានរបាយការណ៍ផ្លូវការអំពីការធ្វើកោសល្យវិច្ច័យដែលផ្តល់ដោយប៉ូលីសកូរ៉េ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ។ ស្ថានទូតខ្មែរមួយនេះបានប្រតិកម្មថា ជាអកុសលក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែប្រឆាំង និងមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយធ្វើការវាយប្រហារមកកាន់មន្ត្រីស្ថានទូតកម្ពុជាដោយគ្មាន            មូលដ្ឋាន និងឆ្លៀងឱកាសកេងចំណេញនយោបាយពីមរណៈភាពរបស់ពលការិនី នួន សុខខេង ទៅវិញ។ ការអះអាងនេះធ្វើក្រោយមរណៈភាពរបស់ពលការិនីខ្មែរម្នាក់ឈ្មោះ នួន សុខខេង...

សង្គមស៊ីវិលខេត្តព្រះសីហនុ អះអាថា អ្នកមានឈ្មោះកាត់ដីគម្របព្រៃឈើឆ្នាំ២០០២ ភាគច្រើនមានឋានៈជារដ្ឋមន្ត្រី និងឧកញ៉ា

អ្នកឃ្លាំមើលសង្គម និងពលរដ្ឋបានសំណូមពរដល់ លោក ហ៊ុន សែន ជួយស៊ើបអង្កេតទៅលើសកម្មភាព របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដែលជាអ្នករៀបចំឯកសារដាក់ជូន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ចុះហត្ថលេខាកាត់ឆ្វៀលដីមានទំហំសរុប ៧៥,៣០ហិកតា ទៅឲ្យឈ្មោះ អ៊ុំ តុង, ជា វ៉ាន់ដេត, សុខ...

នេប៉ាល់ឆ្ពោះទៅរកការបោះឆ្នោត ចំពេលការបែបបាក់ធ្ងន់ធ្ងរក្នុងបក្សកាន់អំណាច

ដោយប្រឈមមុខនឹងការបែកបាក់កាន់តែខ្លាំង នៅក្នុងបក្សកាន់អំណាច នៃគណបក្សកុម្មុយនិស្ត នាយករដ្ឋមន្ត្រីរបស់បក្សនេះ បានសម្រេចសុំអោយមានការរំលាយរដ្ឋសភា ដែលមើលទៅ គឺជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញរបស់ប្រទេសអតីតរាជានិយមមួយនេះ។ នាយករដ្ឋមន្ត្រី KP Sharma Oli បានស្នើសុំរំលាយរដ្ឋសភា កាលពីថ្ងៃទី២០ ខែធ្នូ ហើយមួយថ្ងៃក្រោយមកប្រធានាធិបតី Bidya Bhandari បានប្រកាសរំលាយរដ្ឋភានេះតែម្ដងដោយប្រកាសថា ការបោះឆ្នោត សភានឹងប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០២១ ដែលនាំអោយប្រទេសភ្នំអេវើរ៉េសមួយនេះ ត្រៀមខ្លួនដើម្បីរុះរើ ទំព័រប្រវត្តិសាស្ត្រ និងការរុះរើមេដឹកនាំ។...

អ្នកឃ្មាំមើលសង្គម៖ លោក ហ៊ុន សែន គ្រប់គ្រងប្រទេស តែគ្រួសារលោកគ្រប់ធនធានរបស់ប្រទេស

ទិដ្ឋភាព និង រូបភាពនៃសកម្មភាពកាប់ឈើ អារឈើ ដឹកឈើចេញពីព្រៃស្រុកខ្មែរទៅកាន់រោងចក្រក្នុងស្រុក ខ្មែរ ឬ ដឹកចេញបន្តតម្រង់ទៅកាន់រោងចក្រនៅស្រុកយួន មិនមែនជាទិដ្ឋ ភាព ឬ រូបភាពពីសកម្មភាពបង្ក ឡើងដោយប្រជាពលរដ្ឋខ្មែរសាមញ្ញ តូចតាច លួចចូលព្រៃ កាប់ឈើលក់ឲ្យក្រុមហ៊ុនធ្វើអាជីវកម្មនោះទេ។ ទំហំផ្ទៃដីធ្វើអាជីវកម្ម បរិមាណឈើ គុណភាពឈើដែលកាប់ទាំងអស់ ទាំងក្នុងអតីតកាល ទាំងក្នុងបច្ចុប្បន្នកាលនេះ បង្ហាញឲ្យឃើញ ថា ជាអាជីវកម្មលើធនធានធម្មជាតិខ្មែរខ្នាតពាណិជ្ជកម្មអន្តរជាតិ ឆ្លងដែន...

Latest news