28 C
Phnom Penh

TAG

ហ៊ុន សែន

អ្នកវិភាគ​ដែល​លោក ហ៊ុន សែន គំរាម​សម្លាប់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ការិយាល័យ​ស៊ើប​អង្កេត​អាមេរិក​រួចរាល់​ហើយ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ដែល​រង​ការ​គំរាម​ផ្តាច់​សង្ខារ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​តាមរយៈ​មេធាវី ទៅកាន់​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​រួចរាល់​ហើយ ដើម្បី​ការពារ​អាយុ​ជីវិត និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​លោក។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ថា លោក​រាយការណ៍​ជូន​ការិយាល័យ​សហព័ន្ធ​ផ្នែក​ស៊ើប​អង្កេត​អាមេរិក...

បទវិភាគ៖ តើ​រដ្ឋាភិបាល​បុរស​ខ្លាំង​លោក ហ៊ុន សែន កំពុង​គាំទ្រ​ឬ​បំផ្លាញ​កសិករ​ខ្មែរ?

ភាគច្រើន​នៃ​ពលរដ្ឋ​ខ្មែរ​ជា​កសិករ​ដែល​រស់នៅ​ទី​ជនបទ និង​មាន​ជីវភាព​ក្រីក្រ​លំបាក។ ភាព​ក្រីក្រ​ចំពោះ​កសិករ និង​បញ្ហា​ចម្បងៗ​ក្នុង​វិស័យ​កសិកម្ម​ដែល​បាន និង​កំពុងតែ​កើតមាន​ក្នុង​ប្រទេស​កម្ពុជា ជា​សក្ខីភាព​មួយ​សម្រាប់​ការ​ឆ្លុះបញ្ចាំង​អំពី​សមត្ថភាព និង​ឆន្ទៈ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស។ ជាមួយ​គ្នា​នេះ ទឹកដី និង​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​តែងតែ​ត្រូវ​បាន​គេ​អះអាង​ថា ជា​ទឹកដី​ដ៏​មាន​ជីជាតិ និង​មាន​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ប៉ុន្តែ​បើ​ដូច្នេះ​មែន តើ​ហេតុ​អ្វី​បាន​ជា​កសិករ​ខ្មែរ​ក្រ? តើ​អ្វី​ទៅ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​កសិករ​ក្រ? អ្នក​រៀនសូត្រ​គ្រប់​ជំនាន់​មុនៗ គ្រូបង្រៀន​គ្រប់​ជំនាន់​មុនៗ បង្រៀន​សិស្សានុសិស្ស​ឲ្យ​ដឹង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​និយាយ​តៗ​គ្នា​ថា ដែនដី​ខ្មែរ​ជា​ដែនដី​សុវណ្ណភូមិ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទឹកដី​ប្រកប​ដោយ​ជីជាតិ និង​ភូមិសាស្ត្រ​អំណោយផល​សម្រាប់​បង្កបង្កើនផល​កសិកម្ម​គ្រប់​ប្រភេទ។ ផ្ទុយទៅវិញ ភោគផល​កសិកម្ម...

បទវិភាគ៖ តើ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ប្រសើរ​ជាង​ឪពុក​លោក​ដែរ​ឬ​ទេ?

ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ជិត ៤​ទសវត្ស​មកនេះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ជាតិ​មួយ​ក្រ​ជាងគេ​បំផុត​ក្នុង​ពិភពលោក។ ក្នុង​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក ជំពាក់​បំណុល​វ័ណ្ឌក និង​បែកបាក់​គ្រួសារ​ដើម្បី​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ គ្រួសារ​លោក ហ៊ុន សែន និង​បក្សពួក​រស់នៅ​លើ​គំនរ​មាស​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​មកពី​អំពើ​ពុករលួយ និង​បំផ្លាញ​ជាតិ។ ដូច្នេះ តើ​ការ​បន្ត​វេន​នៃ​ត្រកូល ហ៊ុន ក្នុង​ការ​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ជា​រឿង​ល្អ ឬ​អាក្រក់? មេដឹកនាំ​ក្នុង​សង្គម​នីមួយៗ គឺជា​តួអង្គ​ដ៏​សំខាន់ និង​ស្លាប់​រស់​របស់​ជាតិ បើ​ទោះបីជា​សង្គម​នោះ​មាន​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ការពារ​អំណាច​ប្រមូលផ្ដុំ​យ៉ាង​ណា​ក្តី។ ទាំង​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​កុម្មុយនីស្ត...

លោក ហ៊ុន សែន គំរាម​សម្លាប់​អ្នកវិភាគ​ម្នាក់​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក

បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​គេ​ហៅថា​ជា​មេដឹកនាំ​បែប​ជើង​កាង ចិត្ត​ឆៅ ដៃ​ឆើត ក្រាញ​អំណាច​ត​ត្រកូល តាំង​ខ្លួន​ជា​ម្ចាស់​របស់​ប្រទេស បាន​គំរាម​សម្លាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​មួយ​រូប​ក្រៅ​ប្រព័ន្ធ​ច្បាប់ បន្ទាប់ពី​អ្នកវិភាគ​រូប​នោះ​ចាប់ផ្តើម​ធ្វើ​ការ​រិះគន់​ទៅលើ​ការ​ដឹកនាំ​របស់​ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម គំរាម​សម្លាប់​ជា​សាធារណៈ​លើ​អ្នកវិភាគ​មួយ​រូប គឺ​លោក សុខ សុគន្ធ ដែល​តែង​ប្រកាស​គាំទ្រ​លោក​ក្នុង​រយៈពេល​កន្លងមក។ លោក ហ៊ុន សែន បាន​ចោទ​សួរ​លោក សុខ សុគន្ធ ថា​តើ​លោក សុខ សុគន្ធ...

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​ក្រុម​លោក សម រង្ស៊ី អង្វរ​លោក ហ៊ុន សែន ឲ្យ​លើកលែង​ទោស

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោកស្រី ជូឡុង សូមូរ៉ា ភរិយា​របស់​លោក សម រង្ស៊ី បាន​បញ្ជា​ឲ្យ​លោក ឣេង ឆៃឣ៊ាង អង្វរ​លោក ហ៊ុន សែន ឲ្យ​លើកលែង​ទោស​ដល់​លោក​សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៨...

លោក ហ៊ុន សែន អះអាង​ថា​មិន​ឱ្យ​ប្រើ​វ៉ាក់សាំង​ហួស​សុពលភាព​ចាក់​ឱ្យ​ពលរដ្ឋ​ឡើយ

លោក ហ៊ុន សែន ថ្លែង​ថា ទោះបី​អត់​មាន​វ៉ាក់សាំង​ក៏ដោយ តែ​កម្ពុជា​មិន​ប្រើ​វ៉ាក់សាំង​ហួស​សុពលភាព​មក​ចាក់​ឱ្យ​ពលរដ្ឋ​នោះ​ដែរ ព្រោះ​កម្ពុជា​មិនមែន​ជា​កន្លែង​ប្រមូល និង​ស្តុក​ទុក​វ៉ាក់សាំង​ហួស​សុពលភាព​របស់​ម្ចាស់​ជំនួយ និង​ដៃគូ​ណា​មួយ​ឡើយ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែ​មីនា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំង​ឱ្យ​កម្ពុជា​នៅ​ក្នុង​ខែ​មីនា ប៉ុន្តែ​មកដល់​ថ្ងៃ​នេះ​ហើយ រូបលោក​នៅ​មិនទាន់​ដឹង​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​កម្ពុជា​មកដល់​ថ្ងៃ​ណា​ឡើយ ខណៈ​ជំនួយ​វ៉ាក់សាំង​ខ្លះ​ផុត​កំណត់​នៅ​ចុង​ខែ​៣ នេះ។ លោក​អះអាង​ថា ករណី​នេះ​លោក​បាន​ប្រកាស​ដោយ​ហាម​កុំ​ឱ្យ​យក​វ៉ាក់សាំង​ហួស​កាលបរិច្ឆេទ​មក​ចាក់​ឱ្យ​ពលរដ្ឋ...

លោក ហ៊ុន សែន ថា​បើ​មាន​ក្ដី​ក្ដាំ​នឹង​គ្នា កុំ​ឡើង​តុលាការ​ព្រោះ​អស់​លុយ​ច្រើន

លោក ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ ទី​៧ មីនា នេះ ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​រក​វិធី​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ច្រើន។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​កម្ពុជា-ចិន នៅ​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ចន្ទ​នេះ លោក ហ៊ុន សែន អះអាង​ថា ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម នោះ មាន​ទាំង​សាលាដំបូង និង​សាលា​ឧទ្ធរណ៍ ដែល​ផ្ដល់​ភាព​ងាយស្រួល​ជាង​មុន​ដល់​ពលរដ្ឋ ដោយ​មិន​ចាំបាច់​ឡើង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធម៌​ដូច​ពេល​កន្លងមក។ លោក​ថា ការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​នា​ពេលនេះ...

ក្រុម​មេធាវី​លោក កឹម សុខា ថា​វីដេអូ​ដែល​តុលាការ​យក​មក​ចោទប្រកាន់​ជា​វីដេអូ​កាត់ត​មិន​ដាក់​បន្ទុក​បាន

ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា វីដេអូ​ដែល​តុលាការ​យក​មក​ធ្វើជា​ដើមចម​នៃ​ការ​ចោទប្រកាន់​កូនក្ដី​របស់​ខ្លួន​មាន​រយៈពេល​ជិត ៣​នាទី​នោះ គឺជា​វីដេអូ​កាត់ត មិន​ឆ្លុះបញ្ចាំង​ពី​អត្ថន័យ​ពិតប្រាកដ​ដើម្បី​ធ្វើ​ការ​ចោទប្រកាន់​បាន​ឡើយ។ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ មីនា នេះ​ថា ក្រុម​មេធាវី​បាន​ដាក់​វីដេអូ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ទាំងមូល​របស់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣ ដែល​មាន​រយៈពេល​ជាង ១​ម៉ោង ជា​ភស្តុតាង​ដើម​ដំបូង​ដែល​អាច​បញ្ជាក់​ថា​វីដេអូ​ដែល​ភាគី​ខាង​ដើមចោទ​យក​មក​ធ្វើជា​ដើមចម​នៃ​ការ​ចោទប្រកាន់​ដែល​មាន​រយៈពេល​ជិត ៣​នាទី គឺជា​វីដេអូ​កាត់​ខុស​ខ្លឹមសារ​ដើម​សុទ្ធសាធ។ អ្នកស្រី...

លោក ហ៊ុន សែន មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី​ឡើយ

រដ្ឋាភិបាល​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើ​ទោះបី​មាន​អ្នក​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​វាយលុក​ដោយ​ប្រទេស​រុស្ស៊ី​ក៏ដោយ លោក​នឹង​មិន​អនុញ្ញាត​ឡើយ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ភ្លើង​សង្គ្រាម​កាន់តែ​រីក​រាលដាល​ខ្លាំង​ថែមទៀត។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២២ មេដឹកនាំ​កម្ពុជា​ដែល​ក្រាញ​អំណាច​ត​ត្រកូល​យូរ​ជាងគេ​នៅ​អាស៊ី​រូប​នេះ អះអាង​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដោយ​មាន​ទាំង​កូនក្មេង​ផង ហាក់​ចាប់អារម្មណ៍​ទៅ​នឹង​សង្គ្រាម​ដែល​វាយលុក​ដោយ​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន។ លោក​បន្ត​ថា ទោះបីជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ចាប់អារម្មណ៍​ដោយ​បង្ហាញ​ការ​ស្ម័គ្រចិត្ត​ចូល​បម្រើ​ជា​កងទ័ព ដើម្បី​ទៅ​ជួយ​អ៊ុយក្រែន ប៉ុន្តែ​លោក​មិន​ផ្ដល់​ឱកាស​ឱ្យ​ទៅ​នោះ​ទេ ដោយ​លោក​ចាត់ទុក​ការ​ទៅ​ជួយ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី ថា​ជា​ការ​យក​សាំង​ចាក់​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ដោយ​មិន​ងាយ​នឹង​ពន្លត់​នោះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​អនុញ្ញាត​តែ​កងទ័ព​មួក​ខៀវ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ...

លោក ហ៊ុន សែន ថា​សមាជិក​អាស៊ាន​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​អំពាវនាវ​ឱ្យ​មាន​ការ​ឈប់​បាញ់​នៅ​អ៊ុយក្រែន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន កំពុងតែ​ពិភាក្សា​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត ដើម្បី​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​អំពាវនាវ​ឱ្យ​មាន​ការ​ឈប់​បាញ់ ដោយសារ​តែ​សភាពការណ៍​នៅ​អ៊ុយក្រែន​កាន់តែ​ធ្ងន់ធ្ងរ​បណ្តាល​ឲ្យ​ជនស៊ីវិល​ស្លាប់​កាន់តែ​ច្រើន។ លោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​ជា​សារ​កាលពី​យប់​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ ផ្ញើ​ជូន​ថ្នាក់​ដឹកនាំ​ក្នុង​គណៈ​អចិន្ត្រៃយ៍​គណបក្ស គណៈ​អចិន្ត្រៃយ៍​នៃ​រាជរដ្ឋាភិបាល ហើយ​ត្រូវ​បាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បាន​ចេញ​ផ្សាយ​បន្ត​នៅ​យប់​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ពេលនេះ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន គឺ​លោក​កំពុងតែ​ពិភាក្សា​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត ដើម្បី​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​អំពាវនាវ​ឱ្យ​មាន​ការ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក​ថា សភាពការណ៍​នៅ​អ៊ុយក្រែន​កាន់តែ​ធ្ងន់ធ្ងរ ការ​ស្លាប់​ជនស៊ីវិល​កាន់តែ​ច្រើន...

Latest news