36.7 C
Phnom Penh

TAG

បទវិភាគ

បទវិភាគ៖ ១០០​ថ្ងៃ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​គឺ​រុស្ស៊ី​វាយ​បាន​សមរភូមិ​ពីរ​ប៉ុណ្ណោះ

សង្គ្រាម​ដែល​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក​លើក​ទ័ព ២០​ម៉ឺន​នាក់​ឈ្លានពាន​អ៊ុយក្រែន​ដោយ​បាន​ចាប់ផ្តើម​ក្នុង​ថ្ងៃទី​២៤ កុម្ភៈ បាន​ឈាន​ចូល​ដល់ ១០០​ថ្ងៃ​នៅ​ថ្ងៃទី​៣ មិថុនា នេះ គឺ​សមរភូមិ​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ទាំងស្រុង​ដោយ​កងទ័ព​រុស្ស៊ី គឺ​ទីក្រុង​កំពង់ផែ Mariupol និង​ទីក្រុង Kherson នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន។ ក្រៅ​ពី​នេះ​មាន​ទីក្រុង​មួយ​ទៀត​នៅក្នុង​តំបន់​ដុនបាស គឺ​ទីក្រុង Lyman ជា​ទីក្រុង​តូច​មួយ​នៅ​ក្នុង​ខេត្ត Donetsk ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ធ្លាក់​នៅ​ក្រោម​កងទ័ព​រុស្ស៊ី កាលពី​ថ្ងៃទី​២៩ ឧសភា តែ​ទីក្រុង​ដ៏​តូច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រៀម​វាយបក​យក​វិញ​ដោយ​កងទ័ព​អ៊ុយក្រែន។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP...

បទវិភាគ៖ តើ​ហេតុ​អ្វី​បាន​ជា​សីលធម៌​សង្គម​ខ្មែរ​ធ្លាក់​ចុះ​ក្នុង​សម័យ​លោក ហ៊ុន សែន?

ភាព​ជា​គំរូ​របស់​រៀមច្បង ចាស់ទុំ មេ​គ្រួសារ ឬ​មេដឹកនាំ​ជាតិ អាច​ជះ​ឥទ្ធិពល​ដល់​ប្អូនៗ កូន​ចៅ ឬ​ប្រជាពលរដ្ឋ​ក្នុង​សង្គម។ លោក ហ៊ុន សែន ជា​មេដឹកនាំ​ក្នុង​សង្គម​ខ្មែរ​ដ៏​យូរអង្វែង។ ដូច្នេះ​ភាព​ជា​គំរូ​របស់​គាត់​ពិតជា​អាច​មាន​ឥទ្ធិពល​ដល់​សង្គម។ ដូច្នេះ ប្រសិនបើ​គាត់​បង្ហាញ​គំរូ​ល្អ សង្គម​នឹង​ទទួល​បាន​ផល​ល្អ​ដែរ តែ​បើ​គាត់​បង្ហាញ​គំរូ​អាក្រក់ សង្គម​ក៏​នឹង​ទទួល​បាន​ផល​អាក្រក់។ ក្រៅ​តែ​ពី​ភាព​ជា​គំរូ លោក ហ៊ុន សែន ក៏​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​លើក​តម្កើង​សីលធម៌​សង្គម​ផង​ដែរ។ មុន​នឹង​ធ្វើការ​ពិភាក្សា​អំពី​បញ្ហា​សីលធម៌ គេ​គួរ​ឈ្វេងយល់​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ជា​មុន​សិន។ បើ​តាម​វចនានុក្រម​ខ្មែរ​ដែល​រៀបរៀង​ដោយ​សម្ដេច​ព្រះសង្ឃរាជ ជួន...

បទវិភាគ៖ មេដឹកនាំ​ថ្មី​មួយ​នៅ​អាស៊ី​ដែល​ចិន​គិត​ថា​ក្លាយ​ជា​មិត្ត​ផង​ជា​អាយ៉ង​របស់​ខ្លួន​ផង ទំនង​មិន​ដូច​បំណង​ទេ

នៅ​ក្នុង​រយៈពេល​តែ ២​ខែ​ប៉ុណ្ណោះ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​មេដឹកនាំ​ថ្មី​ដល់​ទៅ ៥​រូប។ ប្រទេស​ដែល​មាន​មេដឹកនាំ​ថ្មី គេ​អាច​រាប់​ពី​ប្រទេស​ប៉ាគីស្ថាន ប្រទេស​ស្រីលង្កា កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​ហ្វីលីពីន។ ប៉ុន្តែ​ក្នុង​ចំណោម​មេដឹកនាំ ៥​ប្រទេស​នេះ គឺ​មេដឹកនាំ​ប្រទេស​ប៉ាគីស្ថាន និង​ស្រីលង្កា ដែល​នៅ​ភូមិភាគ​អាស៊ី​ខាងត្បូង ពុំ​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ។ លោក Shehbaz Sharif ត្រូវ​បាន​សភា​របស់​ប្រទេស​ប៉ាគីស្ថាន បោះឆ្នោត​ទុកចិត្ត​ដំឡើង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Imran Khan ដែល​ត្រូវ​បាន​សភា​ទម្លាក់​ពី​តំណែង។ លោក...

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចាត់ទុក​អាមេរិក​ជា​សត្រូវ​ឬ​យ៉ាង​ណា​ក្នុង​សំណុំរឿង​លោក កឹម សុខា?

អាមេរិក​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ដ៏​ល្បីល្បាញ​ក្នុង​លោក រីឯ​លោក ហ៊ុន សែន ក៏​ជា​ជន​ផ្ដាច់ការ​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​លោក​ដែរ។ ដូច្នេះ​មាគ៌ា​នយោបាយ​អាមេរិក និង​លោក ហ៊ុន សែន គឺ​ផ្លូវ​ពីរ​ដែល​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​តែម្តង។ ប៉ុន្តែ​ក្នុង​ពិភព​នយោបាយ បុគ្គល​ឬ​ក្រុម​ដែល​មាន​ទស្សនៈ ឬ​មាគ៌ា​ផ្ទុយ​គ្នា គឺ​មិន​ប្រាកដ​ថា​ជា​សត្រូវ​នឹង​គ្នា​ឡើយ។ ដោយឡែក​គោលការណ៍​របស់​លោក ហ៊ុន សែន អាច​ផ្ទុយ​ពី​នេះ ពោល​គឺ​គាត់​រមែង​តែង​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​គាត់ គឺជា​សត្រូវ។ ដូច្នេះ​តើ​លោក ហ៊ុន សែន ចាត់ទុក​អាមេរិក​ជា​សត្រូវ ឬ​ជា​មិត្ត? លោក ហ៊ុន...

បទវិភាគ៖ តើ​តួកគី​រាំង​ខ្ទប់​ហ្វាំងឡង់​និង​ស៊ុយអែត​មិន​ឱ្យ​ក្លាយ​ជា​សមាជិក​ណាតូ​ជោគជ័យ​ឬ​ទេ?

កាលពី​ថ្ងៃ​ទី​១៨ ឧសភា រដ្ឋាភិបាល​ហ្វាំងឡង់ និង​ស៊ុយអែត បាន​បញ្ជូន​ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ជា​សមាជិក​របស់​អង្គការ​យោធា​ណាតូ (NATO) ប៉ុន្តែ​បើ​យោង​តាម​លក្ខន្តិកៈ​របស់​អង្គការ​យោធា​តំបន់​អឺរ៉ុប​មួយ​នេះ ការ​ក្លាយ​ជា​សមាជិក​ណាតូ ត្រូវ​ឆ្លងកាត់​ការ​ឯកភាព​ទាំងស្រុង​ពី​សមាជិក​ទាំង ៣០​ប្រទេស​ដែល​គេ​ហៅ​មតិ​កុងសង់ស៊ីស។ អង្គការ​ណាតូ ដែល​ហៅថា​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង គឺជា​សម្ពន្ធមិត្ត​ការពារ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប ដោយ​មាន​ប្រទេស​ចំនួន ៣០​ជា​សមាជិក ហើយ​ភាគច្រើន​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បែលហ្ស៊ិក​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​សង្គ្រាម​ត្រជាក់​បាន​ចាប់ផ្តើម។ អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​១៩៤៩ ដោយ​មាន​ប្រទេស​ចំនួន ១២​ជា​ស្ថាបនិក។ ប្រទេស​ជា​ស្ថាបនិក​ទាំងនោះ​រួម​មាន...

បទវិភាគ៖ តើ​ហេតុ​អ្វី​បានជា​គ្រួសារ​ត្រកូល ហ៊ុន តែង​លើកឡើង​អំពី​បដិវត្តន៍​ពណ៌?

លោក ហ៊ុន សែន តែងតែ​អួតអាង​ថា លោក​បាន​បង្កើត​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា។ ផ្ទុយ​ទៅវិញ លោក​តែង​គំរាម​ម្តង​ហើយ​ម្តង​ទៀត​អំពី​បញ្ហា​បដិវត្តន៍​ពណ៌ និង​ចោទ​ក្រុម​នេះ ឬ​ក្រុម​នោះ​ថា​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​តាមរយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។ ក្នុង​ឱកាស​ថ្លែង​សារ​អបអរ​សាទរ​នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លងទៅ លោក ហ៊ុន សែន បាន​ឆ្លៀត​រំឭក​រឿង​បដិវត្តន៍​ពណ៌​ដែល​គាត់​ធ្លាប់​ប្រើ​ជា​ការ​គំរាម​កម្ទេច​ចំពោះ​ក្រុម​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង​ចំពោះ​ការ​ដឹកនាំ​របស់​គាត់។ បន្ទាប់ពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ចំណែក​កូនប្រុស​របស់​លោក​មួយ​រូប​ទៀត គឺ​លោក ហ៊ុន ម៉ានី បាន​លើកឡើង​ថា បដិវត្តន៍​ពណ៌​មិន​បាន​ទៅណា​ឆ្ងាយ​ពី​កម្ពុជា​ឡើយ។ តើ​អ្វី​ទៅ​ជា​បដិវត្តន៍​ពណ៌? អ្នកវិភាគ​ខ្លះ​និយាយ​ថា ពលរដ្ឋ​តែង​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​អំពើ​ផ្ដាច់ការ...

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចង់​បាន​ការ​អភិវឌ្ឍ ឬ​អស្ថិរភាព​សង្គម?

ខណៈ​លោក ហ៊ុន សែន តែង​អះអាង​ថា​ខ្លួន​ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​មួយ​ដែល​ក្រីក្រ​បំផុត​ក្នុង​លោក។ ក្នុង​ខណៈ​ដែល​លោក ហ៊ុន សែន អួតអាង​ថា​ខ្លួន​ជា​អ្នក​ស្រឡាញ់​សន្តិភាព និង​ថែរក្សា​ស្ថិរភាព​សង្គម លោក​ត្រូវ​បាន​គេ​ស្គាល់​ពាសពេញ​ពិភពលោក​ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​អម​ទៅ​ដោយ​មន្ត្រី​ពុករលួយ មន្ត្រី​បែប​ជើងកាង និង​ក្រុម​ឧត្តមសេនីយ៍​ដៃ​ឆៅ​ជាច្រើន​រូប។ តើ​ហេតុ​អ្វី​បាន​ជា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ នៅតែ​ធ្វើ​ឲ្យ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ហើយ​មាន​ឈ្មោះ​កាន់តែ​អាក្រក់​ក្នុង​ឆាក​អន្តរជាតិ​ថែម​ទៀត​នោះ? លោក ហ៊ុន សែន តែងតែ​ឃោសនា​អំពី​ការ​អភិវឌ្ឍ​សង្គម និង​ការ​ប្ដេជ្ញា​ការពារ​ស្ថិរភាព​សង្គម។ ចំពោះ​ការ​អភិវឌ្ឍ​សង្គម...

បទ​អត្ថាធិប្បាយ៖ តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​សន្តិភាព ឬ​រដ្ឋាភិបាល​ភ័យខ្លាច?

ភាព​សង្ស័យ​ច្រើន គឺជា​រោគសញ្ញា​នៃ​ការ​ភ័យខ្លាច។ សកម្មភាព​នៃ​ការ​សង្ស័យ គឺ​រមែង​ស្តែង​ចេញ​តាមរយៈ​ការ​លាប​ពណ៌ ចោទ និង​ចាប់​អ្នក​ដទៃ​ក្រោម​រូបភាព​នៃ​ការ​បង្កើត​លេស​ផ្សេងៗ។ របប​គ្រប់គ្រង​មួយ​ដែល​ទន់ខ្សោយ គឺ​រមែង​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង។ ម្ល៉ោះ​ហើយ​របប​គ្រប់គ្រង​បែប​នោះ តែងតែ​ខិតខំ​បំភិតបំភ័យ​មនុស្ស​នានា​ដែល​ខ្លួន​មិន​ទុកចិត្ត ឬ​គិត​ថា​ជា​សត្រូវ​របស់​ខ្លួន និង​ព្យាយាម​ប្រមូលផ្ដុំ​អំណាច​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែ​មករា ឆ្នាំ​១៩៧៩ មក តាមរយៈ​ការ​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម។ ការ​ស្ថិត​ក្នុង​អំណាច​ដ៏​យូរលង់ បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​មាន​លទ្ធភាព​ប្រមូលផ្ដុំ​អំណាច​តាមរយៈ​នៃ​ការ​ប្រើប្រាស់​យន្តការ​រដ្ឋ​ទាំងអស់​ជា​របស់​ខ្លួន​តាម​មាគ៌ា​លទ្ធិ​កុម្មុយនីស្ត​ផ្ដាច់ការ “បក្ស និង​រដ្ឋ គឺ​តែ​មួយ”។ ម្យ៉ាង​ទៀត គេ​ថា​បក្ស​ប្រៀប​បាន​នឹង​ក្បាលម៉ាស៊ីន​រថភ្លើង រីឯ​ប្រជាជន​ជា​ទូ​រទេះភ្លើង​ដែល​ត្រូវតែ​បត់បែន​ពត់ពេន​ទៅ​តាម​ក្បាលម៉ាស៊ីន​នាំ​មុខ។ ជាមួយ​គ្នា​នេះ...

បទវិភាគ៖ តើ​មេដឹកនាំ​ផ្ដាច់ការ​ខ្លាំង ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​គាត់​ជា​អ្នក​ខ្លាំង?

ក្នុង​សង្គម​ផ្ដាច់ការ មេដឹកនាំ​ផ្ដាច់ការ​តាំង​ខ្លួន​ជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់​សង្គម​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​នោះ។ ក្នុង​សង្គម​បែប​នេះ ច្បាប់ និង​យន្តការ​រដ្ឋ​ទាំងអស់ គឺ​សម្រាប់​បម្រើ​តែ​គោលបំណង និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ។ ប៉ុន្តែ​បើ​ទោះបី​មាន​អំណាច​ដ៏​មហិមា​បែប​នេះ​ក្តី គេ​តែងតែ​ឃើញ​មន្ត្រី ឬ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ពុករលួយ​ស្រេច​តែ​ចិត្ត និង​ពុំ​មាន​ទោសពៃរ៍​អ្វី​ឡើយ។ តើ​ភាព​គ្មាន​ទោសពៃរ៍​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​មាន​អំណាច​ខ្លាំង ឬ​យ៉ាង​ណា? ជា​ធម្មតា មេដឹកនាំ​ផ្ដាច់ការ​តែង​គិត​ថា​មាន​តែ​ខ្លួន​ទេ​ដែល​ខ្លាំង ដោយសារ​មាន​មន្ត្រី​ពុករលួយ ក្រុម​ជើងកាង និង​មាន​មេទ័ព​ដៃដល់​ជាច្រើន​នៅ​ហែហម​អម​ជុំវិញ​ខ្លួន ហើយ​អ្នក​ទាំងនោះ​តែង​ស្តាប់​បទបញ្ជា​គ្រប់​យ៉ាង​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។ ក្នុង​ពេល​មាន​អំណាច គេ​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​ហាក់ដូចជា​សសរ​ទ្រូង​ដ៏​រឹងមាំ​ដែល​កំពុង​ទ្រទ្រង់​នូវ​អំណាច​ដ៏​មហិមា​នោះ ប៉ុន្តែ​ពេល​អស់​អំណាច ទើប​មេដឹកនាំ​ផ្ដាច់ការ​ភាគច្រើន​តែង​ដឹង​ខ្លួន​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ទាំងនោះ​ហើយ​ដែល​បាន​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​នរក​អវិចី​ទៅវិញ។ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ...

បទវិភាគ៖ តើ​សន្តិភាព និង​សេរីភាព​មាន​តម្លៃ​បែប​ណា​សម្រាប់​ពលរដ្ឋ​អ៊ុយក្រែន?

សន្តិភាព និង​សេរីភាព គឺ​សុទ្ធតែ​សំខាន់​សម្រាប់​មនុស្ស​ជាតិ ប៉ុន្តែ​តម្លៃ​របស់​វា​គឺ​ប្រែប្រួល​ទៅ​តាម​ជំហរ​របស់​មនុស្ស។ គេ​និយាយ​ថា ត្រូវការ​មនុស្ស​ពីរ​នាក់​ដើម្បី​សន្តិភាព ប៉ុន្តែ​ត្រូវការ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​បង្ក​សង្គ្រាម។ សម្រាប់​ជន​កំសាក គេ​តែងតែ​លើកឡើង​អំពី​តម្លៃ​សន្តិភាព​ជា​ខែល​នៃ​ការ​មិន​ហ៊ាន​តស៊ូ​ប្រយុទ្ធ និង​សុខចិត្ត​រស់នៅ​ដោយ​រណប​ជាមួយ​នឹង​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។ រីឯ​ជន​ផ្ដាច់ការ​ដែល​មាន​អំណាច​ខ្លាំង គេ​តែងតែ​ចង់​ឱ្យ​មនុស្ស​ដែល​ស្ថិត​ក្រោម​អំណាច​របស់​ខ្លួន ធ្វើ​អ្វីៗ​តាម​ខ្លួន ដើម្បី​ទទួល​បាន​សន្តិភាព។ ជាក់ស្តែង លោក ហ៊ុន សែន តែងតែ​ធ្វើ​តាម​ប្រទេស​វៀតណាម​ដើម្បី​ទទួល​បាន​សន្តិភាព និង​តែងតែ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អ្វីៗ​តាម​គាត់ ដើម្បី​ទទួល​បាន​សន្តិភាព ឬ​សេចក្តី​សុខ។ ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​ក្រុម​មនុស្ស​ដែល​ក្លាហាន​ហ៊ាន​តស៊ូ​ប្រឆាំង​នឹង​អំពើ​ជិះជាន់​ផង​ដែរ​ដើម្បី​សេរីភាព។ សម្រាប់​ក្រុម​មនុស្ស​បែបនេះ សេរីភាព​គឺ​មាន​តម្លៃ​ជាង​អ្វីៗ​ទាំងអស់...

Latest news

© 2021, ដេលី. All rights reserved.