35 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក​ខ្លួន

គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បញ្ឈប់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​លើ​សមាជិក​របស់​ខ្លួន ដើម្បី​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា និង​ធានា​នូវ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​លោក អៀ ចាន់ណា គឺជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​ថា​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥...

លោក វន់ ពៅ និង​លោក ជា មុនី បដិសេធ​ការ​ចោទ​ថា​ពាក់ព័ន្ធ​ប្រមូល​មនុស្ស​អុកឡុក​បោះឆ្នោត

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា ពួក​លោក​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ក្នុង​ការ​រៀបចំ​ផែនការ​ប្រមូល​មនុស្ស ៣​ម៉ឺន​នាក់ និង PassApp ឱ្យ​បាន​ជាង​មួយ​ពាន់​គ្រឿង ដើម្បី​អុកឡុក​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ។ PassApp ជា​ឈ្មោះ​ក្រុម​រថយន្ត​ឈ្នួល​តាក់ស៊ី​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ។ ការ​បដិសេធ​ពី​លោក វន់ ពៅ ធ្វើឡើង​បន្ទាប់ពី​ហ្វេសប៊ុក​ឈ្មោះ...

គ.ជ.ប អះអាង​ថា​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​គ្មាន​អំពើ​ហិង្សា​និង​ការ​គំរាមកំហែង

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប ប្រកាស​ថា ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល ១០​ថ្ងៃ​មក​នេះ​ប្រព្រឹត្ត​ទៅ​រលូន ដោយ​គ្មាន​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ឡើយ ស្រប​ពេល​ស្ថាប័ន​អន្តរជាតិ​មិន​ដាក់​អ្នក​សង្កេតការណ៍។ ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្វើឡើង​ដំណាល​ពេល​ដែល​អង្គការ​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង​ទេ។ គ.ជ.ប បញ្ជាក់​ថា នៅ​ខេត្ត​តាកែវ...

គ.ជ.ប ព្យួរ​សមាសភាព​ទាំង​៩​រូប​ដើម្បី​ធានា​តម្លាភាព​និង​ឯករាជភាព​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ព្យួរ​សមាសភាព​ប្រធាន អនុប្រធាន និង​សមាជិក​របស់​ខ្លួន​ទាំង ៩​រូប ដើម្បី​ធានា​នូវ​តម្លាភាព និង​ឯករាជភាព​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ។ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ឧសភា នេះ​ស្ដីពី​ការ​ព្យួរ​សិទ្ធិ​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា...

បក្ស​ភ្លើង​ទៀន​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​ណា​មួយ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ទេ

គណបក្ស​ភ្លើង​ទៀន អះអាង​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​មាន​ទំនាក់ទំនង​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ខណៈ​បក្ស​នេះ​នៅតែ​រង​ការ​សង្ស័យ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​ទៀត​នៅ​ពី​ក្រោយ​ខ្នង។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ ថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ឃោសនា​របស់​ខ្លួន​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​មតិ​សាធារណជន​ថា ពួកគេ​កំពុង​នៅ​ពីក្រោយ​នៃ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន។ ប្រភព​ដដែល​អះអាង​ថា កន្លងមក​ខ្លួន​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​នូវ​សកម្មភាព​ឃោសនា​បោះឆ្នោត​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត រួម​ទាំង​សេចក្តី​ណែនាំ​ផ្សេងៗ​ចែង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក...

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថា​បក្ស​ភ្លើង​ទៀន​ឃោសនា​ផ្សារភ្ជាប់​នឹង​បក្ស​សង្គ្រោះ​ជាតិ

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ព្រមាន​សកម្មជន​គណបក្ស​ភ្លើង​ទៀន ដែល​ស្រែក​ជយឃោស​ផ្សារភ្ជាប់​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​គណៈកម្មាធិការ​នេះ​ទទួល​បាន​នូវ​វីដេអូ​ឃ្លីប​មួយ​ដែល​សកម្មជន​គណបក្ស​នេះ​ស្រែក​ឃោសនា​រក​សន្លឹកឆ្នោត​ក្នុង​ក្បួន​ឃោសនា​របស់​ខ្លួន អំឡុង​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ដំបូង។ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ណែនាំ​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា ការ​ប្រើ​សកម្មភាព​ឃោសនា​ផ្សារភ្ជាប់​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្ទុយ​ទៅ​នឹង​មាត្រា​៧១​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លុប​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ទៅ​ហើយ។ ប្រភព​ដដែល​អះអាង​ថា គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ខេត្ត​សៀមរាប ទទួល​បាន​នូវ​ព័ត៌មាន​ជា​វីដេអូ​ដែល​គណបក្ស​នេះ​ស្រែក​ឃោសនា​ក្នុង​ក្បួន​ឃោសនា​របស់​ខ្លួន​ថា «ជយោ! គណបក្ស​សង្គ្រោះ​ជាតិ» ក្នុង​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​សង្កាត់​ស្លក្រាម កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ។ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប បាន​ណែនាំ​ឱ្យ​សកម្មជន...

បក្ស​ខ្មែរ​តែ​មួយ​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​មិន​ឈរ​ឈ្មោះ

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ អំពាវនាវ​ឲ្យ​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត ដោយ​បង្គាប់​មិន​ឱ្យ​សមាជិក​ខ្លួន​ទៅ​ចូលរួម​ការ​បោះឆ្នោត​សម្រាប់​ឃុំ-សង្កាត់​ណា​ដែល​គណបក្ស​របស់​ខ្លួន​មិន​បាន​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុជ លី បាន​ចេញ​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក​អំពាវនាវ​ឱ្យ​សកម្មជន សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ខ្មែរ​តែ​មួយ កុំ​នាំគ្នា​ទៅ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ខាងមុខ​នេះ​នៅ​ក្នុង​ឃុំ-សង្កាត់​ណា​ដែល​គណបក្ស​របស់​លោក​មិន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នេះ។ លោក គុជ លី អះអាង​ថា ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​ដេក​ផ្ទះ​ដើម្បី​ម្រាមដៃ​ស្អាត​នេះ គឺ​ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​គណបក្ស​នយោបាយ​នានា​ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ក្នុង​ឃុំ-សង្កាត់​ដែល​គណបក្ស​របស់​លោក​មិន​មាន​បេក្ខភាព​តែប៉ុណ្ណោះ។ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក...

អ្នក​តស៊ូ​មតិ​ថា​បក្ស​កាន់​អំណាច​បង្កើត​ឧក្រិដ្ឋកម្ម​បោះឆ្នោត​ដើម្បី​ប្លន់​ឆន្ទៈ​ម្ចាស់​ឆ្នោត

អ្នក​តស៊ូ​មតិ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក អះអាង​ថា បក្ស​កាន់​អំណាច​បាន​បង្កើត​ឧក្រិដ្ឋកម្ម​បោះឆ្នោត​ដើម្បី​ប្លន់​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ឧសភា នេះ​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន តែង​ប្រើ​ឧបាយកល​ទុច្ចរិត​គ្រប់សព្វ​រាល់​អាណត្តិ ដូចជា​ការ​បង្ខិតបង្ខំ​ពលរដ្ឋ​នៅ​មូលដ្ឋាន គំរាម​សុវត្ថិភាព​ពលរដ្ឋ និង​រៀប​ខ្សែ​បណ្ដាញ​ក្នុង​ក្រសួង​ស្ថាប័ន​ជាតិ​ដោយ​ការ​គាបសង្កត់​ឲ្យ​បោះឆ្នោត​គាំទ្រ​ខ្លួន នៅ​ពេល​ដែល​ច្បាប់​ជាតិ​នៅ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។ លោក ម៉ែន ណាត ពន្យល់​ថា...

បក្ស​កាន់​អំណាច​ចុះ​បង្រៀន​គូស​សន្លឹកឆ្នោត​និង​ចែក​ថវិកា​ដល់​ពលរដ្ឋ​ដើម្បី​បោះឆ្នោត​ឱ្យ​បក្ស​ខ្លួន

គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចុះ​បង្រៀន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​គូស​សន្លឹកឆ្នោត ឬ​បោះឆ្នោត ព្រមទាំង​ចែក​ថវិកា​ដើម្បី​ឱ្យ​បោះឆ្នោត​ដល់​គណបក្ស​របស់​ខ្លួន​យ៉ាង​សកម្ម ស្រប​ពេល​នឹង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២។ កូនៗ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​គ្រាក់ៗ​បាន​នាំគ្នា​ចុះ​ជួប និង​លើក​ដៃ​សំពះ​ពលរដ្ឋ​ដល់​ក្នុង​ផ្ទះ រួម​ទាំង​តាម​ផ្លូវ​សាធារណៈ ទាំង​រាជធានី​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន​នៃ​ខេត្ត​នីមួយៗ។ ក្រៅពី​លើក​ដៃ​សំពះ និង​ចុះ​ជួប​ហើយ ពួកគេ​ក៏​បាន​នាំគ្នា​យក​អំណោយ​ដោយ​មាន​សារ៉ុង ប៊ីចេង និង​ថវិកា​ចន្លោះ​ពី ១​ម៉ឺន​រៀល​ទៅ ២​ម៉ឺន​រៀល​ឱ្យ​ពលរដ្ឋ​ផង​ដែរ។ ការ​ផ្ដល់​ជា​អំណោយ​នោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥...

UN ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​នយោបាយ​ធានា​ដំណើរការ​បោះឆ្នោត​មួយ​ស្មោះត្រង់​និង​សន្តិវិធី

ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​មេដឹកនាំ​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​អ្នកគាំទ្រ ត្រូវ​ចូលរួម​ធានា​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ។ ការ​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃ​ពុធ ទី​២៥ ឧសភា នេះ ដោយ​ស្រង់​ប្រសាសន៍​ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ផូលីន ថាម៉េស៊ីស (Pauline Tamesis) ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​មេដឹកនាំ​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​អ្នកគាំទ្រ​ត្រូវ​ចូលរួម​ធានា​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន...

Latest news