30 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

ក្រុមប្រឹក្សា​សន្តិសុខ UN នឹង​បោះឆ្នោត​មិន​ទទួលស្គាល់​ការ​ធ្វើ​ប្រជាមតិ​របស់​រុស្ស៊ី​យក​ទឹកដី​អ៊ុយក្រែន

ទីក្រុង​ញីវយ៉ក នៅ​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​បោះឆ្នោត​មិន​ទទួលស្គាល់​ការ​ធ្វើ​ប្រជាមតិ​របស់​រុស្ស៊ី យក​ទឹកដី​អ៊ុយក្រែន នោះ​ទេ។ សារព័ត៌មាន​អ៊ីស្រាអែល Jerusaleum Post បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​កញ្ញា នេះ​បាន​ឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ជួប​ប្រជុំ​គ្នា​ជាបន្ទាន់​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​អាល់បានី ដើម្បី​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​មួយ​ប្រកាស​មិន​ទទួលស្គាល់​ដែនដី​ទាំងឡាយ​ណា​ដែល​រុស្ស៊ី ដណ្ដើម​យក​ពី​អ៊ុយក្រែន តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ កញ្ញា។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខ​ទាំង​សមាជិក​អចិន្ត្រៃយ៍ ៥​ប្រទេស និង​សមាជិក​មិន​អចិន្ត្រៃយ៍ ១០​ប្រទេស...

រុស្ស៊ី​ទំនង​មិន​ញញើត​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ

រយៈពេល​ចុងក្រោយ​នេះ ប្រទេស​មហាអំណាច​ចំនួន​ពីរ​ប្រឈមមុខ​គ្នា​ជា​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ។ រុស្ស៊ី ដែល​ផុង​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន គឺ​ប្រទេស​មហាអំណាច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​យ៉ាង​ខ្លាំង។ ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ បាន​គំរាម​ប្រើ​អាវុធ​ប្រល័យ​លោក​ដើម្បី​កម្ទេច​កងទ័ព​អ៊ុយក្រែន និង​កងទ័ព​ប្រទេស​ណា​ដែល​ចូល​ដល់​ដែនដី​នៃ​តំបន់​ស្វយ័ត​របស់​ខ្លួន។ តំបន់​ស្វយ័ត​នេះ​មាន​ខេត្ត Kherson និង Zaporizhzhia នៅ​ភាគ​ខាងត្បូង។ ចំណែក​តំបន់ Luhansk និង Donetsk Zaporizhzhia នៅ​ឯ​ភាគ​ខាងកើត គឺ​តំបន់​ទាំង ៤ នេះ ត្រូវ​បាន​កងទ័ព​រុស្ស៊ី វាយ​កាន់កាប់​ប្រហែល ១៥%...

ចិន​គាំទ្រ​ការ​កែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្រោយពី​ទាល់ច្រក​នៅ​ឯ​មហាសន្និបាត

មហាសន្និបាត​លើក​ទី​៧៧ សម្រាប់​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ចម្រូងចម្រាស និង​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់។ សំណុំរឿង​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​វេទិកា​ពិភពលោក​នេះ គឺ​ករណី​មហាអំណាច​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ការ​ឈ្លានពាន​របស់​រុស្ស៊ី បាន​នាំ​ឲ្យ​អ៊ុយក្រែន ក្លាយ​ជា​ប្រទេស​ទី​មួយ​ដែល​រង​ការ​បំផ្លាញ និង​សោកនាដកម្ម​បំផុត​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។ នៅ​ឯ​មហាសន្និបាត គឺ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ខ្លះ​ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី នឹកស្មាន​មិន​ដល់​ថា ប្រទេស​មហាអំណាច​មួយ​នេះ​បាត់បង់​កិត្តិយស​យ៉ាង​អាម៉ាស់​ដែល​ត្រូវ​គេ​ព្រួត​គ្នា​វាយប្រហារ។ នៅ​ឯ​មហាសន្និបាត​នេះ សូម្បី​ប្រទេស​ចិន ដែល​តែង​គាំទ្រ​រុស្ស៊ី ក៏​បាន​ងាករេ​ជំហរ​របស់​ខ្លួន ដោយ​សម្រេច​ប្រាប់​ទៅ​រុស្ស៊ី ថា កុំ​ពង្រីក​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ឲ្យ​ហួស​ព្រំដែន។ លោក វ៉ាង យី ប្រមុខ​ការទូត​ចិន បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ...

សារ​ធ្ងន់ៗ​របស់​លោក បៃដិន អ្នកស្រី ត្រាស និង​លោក ហ្សេឡេនស្គី វាយ​សំពង​លោក ពូទីន

កាលពី​ថ្ងៃទី​២០ កញ្ញា ជា​ថ្ងៃទី​ពីរ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​មាន​រយៈពេល​មួយ​សប្ដាហ៍ មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ គឺ​អាល្លឺម៉ង់ និង​ជប៉ុន វាយប្រហារ​លើ​របប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន យ៉ាង​ខ្លាំង ដោយសារ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ មេដឹកនាំ​ប្រទេស​ពីរ​នេះ​វាយ​ចំអក​ថា រុស្ស៊ី​លែង​សម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​ហើយ។ មេដឹកនាំ​ប្រទេស​ពីរ​នេះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​ធម្មនុញ្ញ​របស់​អង្គការ​ពិភពលោក​នេះ​ឡើងវិញ។ កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ជា​ថ្ងៃទី​៣ នៃ​ដំណើរការ​ប្រជុំ​នៃ​មេដឹកនាំ ១៩៣​ប្រទេស គេ​សង្កេត​ឃើញ​មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​យ៉ាងតិច ២​ប្រទេស​ទៀត បាន​ថ្លែង​វាយប្រហារ​ធ្ងន់ៗ​ថែម​ទៀត​ទៅ​លើ​របប​លោក ពូទីន។ គ្រាន់តែ​ចាប់​កាន់​ក្បាល​មេក្រូ​ភ្លាម ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ...

មេដឹកនាំ​ពិភពលោក​ចាប់ផ្ដើម​ថ្កោលទោស​រុស្ស៊ី​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ចាប់ផ្ដើម​ចូល​ដល់​ចំណុច​ក្ដៅ​ហើយ​នៅ​ពេលនេះ ជាមួយ​នឹង​ការ​ថ្លែង​របស់​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល វាយប្រហារ និង​ចំអក​ឲ្យ​របប​ដឹកនាំ​នៅ​រុស្ស៊ី ដែល​បុរស​ខ្លាំង​ផុត​លេខ វ៉្លាឌីមៀរ ពូទីន ជា​អ្នក​កាន់​ផែនទី​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ ពី​បុរី​ញីវយ៉ក នៅ​ពេលនេះ អ្នក​សារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ល្បីៗ​កំពុង​ប្រមូល និង​ចងក្រង​សម្រង់​នៃ​ការ​ថ្លែង​សារ​របស់​មេដឹកនាំ​អំពី​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅ​អ៊ុយក្រែន។ នៅ​ក្នុង​សាល​មហាសន្និបាត គេ​សង្កេត​ឃើញ​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz ផ្ដើម​វាយប្រហារ​លើ​លោក ពូទីន មុនគេ។...

ចំណុច​ខ្លាំង​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​មេដឹកនាំ​មាន​ឥទ្ធិពល​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គឺ​សង្គ្រាម​នៅ​អ៊ុយក្រែន

មហាសន្និបាត​អង្គការ​សហប្រជាជាតិ ចាប់​បើក​សម័យប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​១៩ កញ្ញា មាន​រយៈពេល​មួយ​សប្តាហ៍។ នេះ​ជា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ សម្រាប់​ឆ្នាំ​២០២២។ ចាប់ពី​ថ្ងៃ​អង្គារ​នេះ​ទៅ ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​នីមួយៗ​នៃ​អង្គការ​សហប្រជាជាតិ ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​នៅ​លើ​វេទិកា​ពិភពលោក​មួយ​នេះ។ មេដឹកនាំ​ប្រទេស​ខ្លះ​អាច​ចាត់តាំង​រដ្ឋមន្ត្រី​ការបរទេស​មក​ថ្លែង​ជំនួស បើ​មេដឹកនាំ​នោះ​អវត្តមាន។ រយៈពេល ២​ឆ្នាំ​កន្លងមក មេដឹកនាំ​ពិភពលោក​មិន​បាន​មក​កាន់​មហាសន្និបាត​ដោយ​ផ្ទាល់​នោះ​ទេ ដោយ​ពួកគាត់​ត្រូវ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​តាមរយៈ​ការ​ថ្លែង​សារ​វីដេអូ​ថត​ទុក។ សម្រាប់​នៅ​ឆ្នាំ​នេះ មហាសន្និបាត​ប្រព្រឹត្ត​ទៅ​ដោយ​ផ្ទាល់។ គេ​ពុំ​ដឹង​ថា មេដឹកនាំ​ណា​ខ្លះ​អវត្តមាន​នោះ​ទេ។ តែ​ចំពោះ​លោក ពូទីន មេដឹកនាំ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន អាច​មិន​មាន​វត្តមាន​នោះ​ទេ។ លោក​បាន​ចាត់តាំង​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក គឺ​លោក...

ទឹកមុខ​លោក ពូទីន ក្រៀមក្រំ​នៅ​មុខ​លោក ស៊ី ជីនពីង ករណី​រុស្ស៊ី​បាក់​ទ័ព​នៅ​សមរភូមិ​អ៊ុយក្រែន

រយៈពេល ៧​ខែ​នៃ​សង្គ្រាម​វាយលុក​ប្រទេស​អ៊ុយក្រែន ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី គឺ​ទីក្រុង​មូស្គូ ជួប​រឿង​បរាជ័យ​ដ៏​អាម៉ាស់​បំផុត ២​លើក​មក​ហើយ។ ជា​ញឹកញាប់ តែងតែ​មាន​ការ​ចុះផ្សាយ​ថា ទ័ព​រុស្ស៊ី ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​វាយ​រុញច្រាន​ចេញពី​ទឹកដី​ដែល​ទ័ព​រុស្ស៊ី​វាយ​បាន។ មាន​ន័យ​ថា រុស្ស៊ី​ដែល​ជា​ប្រទេស​មហាអំណាច​លំដាប់​ទី​២ នៃ​ពិភពលោក នៅ​មាន​ចំណុច​ខ្សោយ​ក្នុង​ការ​ធ្វើ​សង្គ្រាម។ នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ស្រាប់​តែ​រុស្ស៊ី​បាក់​ទ័ព​អាម៉ាស់​បំផុត​នៅ​សមរភូមិ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស ហើយ​មិន​តែប៉ុណ្ណោះ ទ័ព​រុស្ស៊ី​ស្លាប់​គរ​ជើង​គ្នា និង​រត់​ចោល​សព្វាវុធ រថក្រោះ រថពាសដែក កាំភ្លើង​ធំ ប្រព័ន្ធ​រ៉ុក្កែត​សរុប​ចំនួន...

លោក ពូទីន រង​សម្ពាធ​ឱ្យ​ចុះចេញ​ពី​តំណែង ក្រោយពី​បាក់​ទ័ព​នៅ​សមរភូមិ​អ៊ុយក្រែន​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២

កំពូល​ជន​ផ្ដាច់ការ​រុស្ស៊ី​ម្នាក់​ដែល​កំពុង​រុញ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ក្ដី​វិនាស និង​អាម៉ាស់​បំផុត គឺ​លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​បុរស​រូប​នេះ​កាន់​អំណាច​ជា​ប្រធានាធិបតី​រុស្ស៊ី​ជាង ២០​ឆ្នាំ​មក​ហើយ។ បុរស​នេះ​ហើយ​ដែល​ចាត់ទុក​អ្នក​នយោបាយ​ប្រឆាំង​ថា​ជា​សត្រូវ​របស់​ខ្លួន។ អ្នក​នយោបាយ​ប្រឆាំង​ជាច្រើន​នាក់​ដែល​បុរស​នេះ​បញ្ជា​ឲ្យ​តុលាការ​ចេញ​ដីកា​កាត់ទោស ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិសាសន៍​ឯង និង​មាន​គំនិត​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក។ ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច បុរស​នេះ​បាន​បញ្ជា​ទ័ព​ឲ្យ​ទៅ​វាយ​យក​ទឹកដី​នៃ​ប្រទេស​ជិតខាង​របស់​ខ្លួន។ នៅ​ឆ្នាំ​២០០៨ គាត់​បាន​បញ្ជា​ទ័ព​ឱ្យ​លុកលុយ​ប្រទេស Georgia ដោយ​វាយ​យក​បាន​ទឹកដី​មួយ​ផ្នែក​ពី​ប្រទេស​នេះ។ បុរស​រូប​នេះ​ក៏​បាន​បញ្ជា​ទ័ព​ឲ្យ​លុកលុយ​ប្រទេស​អ៊ុយក្រែន ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។ ប៉ុន្តែ​លើក​នេះ គឺ​មិន​ដូច​ឆ្នាំ​២០០៨ នោះ​ទេ ដែល​កងទ័ព​រុស្ស៊ី ងាយ​វាយ​យក​ទឹកដី​ប្រទេស Georgia...

មហាអំណាច​រុស្ស៊ី​ជួប​រឿង​បរាជ័យ​ធ្ងន់ធ្ងរ​ពីរ​ដង​ក្នុង​រយៈពេល​២០០​ថ្ងៃ​នៃ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន

រុស្ស៊ី គឺជា​មហាអំណាច​យោធា​លំដាប់​ទី​២ នៃ​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក។ ប្រទេស​ដ៏​ធំ​នេះ​មាន​កងទ័ព​សកម្ម​ដល់ ៩០​ម៉ឺន​នាក់ មាន​រថក្រោះ ២៩២៧​គ្រឿង យន្តហោះ​ចម្បាំង ១៨៤៦​គ្រឿង និង​ឧទ្ធម្ភាគចក្រ ៨៣២​គ្រឿង។ ចំណែក​អ៊ុយក្រែន​វិញ​មាន​កងទ័ព​សកម្ម​ចំនួន ២០​ម៉ឺន​នាក់ មាន​រថក្រោះ ៨៥៨​គ្រឿង មាន​យន្តហោះ​ចម្បាំង ១៨៧​គ្រឿង និង​ឧទ្ធម្ភាគចក្រ ៤៦​គ្រឿង។ តាម​ការ​បង្ហាញ​តួលេខ​នៃ​កម្លាំង​ទ័ព និង​សព្វាវុធ​នេះ គឺ​អ៊ុយក្រែន​មិន​អាច​ប្រៀបធៀប​នឹង​រុស្ស៊ី​បាន​ឡើយ។ បើ​យោង​តាម​តារាង​ប្រៀបធៀប​របស់​គេហទំព័រ Global Fire...

អាមេរិក​បន្ថែម​ជំនួយ​យោធា​ជាង​២៨០០​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​និង​ប្រទេស​១៨​នៅ​អឺរ៉ុប​ខាងកើត

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ទៅ​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយក្រែន ដោយ​បាន​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ប្រកាស​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​ក្នុង​កញ្ចប់​ថ្មី​ដែល​មាន​សាច់ប្រាក់ ២៨០០​លាន​ដុល្លារ​ទៅ​អ៊ុយក្រែន និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ដែល​ជួប​ផលវិបាក​ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កញ្ញា។ លោក Blinken បាន​ប្រាប់​ថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ចូ...

Latest news