36 C
Phnom Penh

TAG

អ៊ុងសាន ស៊ូជី

ពិភពលោក​រំឭក​ថ្ងៃ​រដ្ឋប្រហារ​នៅ​ភូមា ដែល​ជា​ព្រឹត្តិការណ៍​បញ្ចប់​របប​ប្រជាធិបតេយ្យ​មាន​អាយុ​ទើប​៥​ឆ្នាំ

នៅ​ថ្ងៃ​ទី​១ កុម្ភៈ ដែល​កាលពី​មួយ​ឆ្នាំ​មុន គឺជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នៅ​ភូមា។ ថ្ងៃ​នោះ​ហើយ​ដែល​ពួក​យោធា​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ (NLD) គឺជា​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ពួក​យោធា​ភូមា​ដែល​ធ្លាប់​កាន់​អំណាច​បាន​ជិត ៥០​ឆ្នាំ គឺ​ក្រុម​ប្រដាប់​អាវុធ​នេះ​បាន​សម្លាប់​របប​ប្រជាធិបតេយ្យ​ដែល​ទើប​មាន​អាយុ​បាន ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​របប​នេះ​កើត​ចេញពី​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សហគមន៍​អន្តរជាតិ។ នៅ​ថ្ងៃ​ទី​១ កុម្ភៈ នេះ នៅ​ទីក្រុង​ធំៗ​របស់​ប្រទេស​ភូមា ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ទោះបី​ប្រជាជន និង​ព្រះសង្ឃ​ធ្វើ​ពិធី​ដើរ​ក្បួន​រំឭក​ថ្ងៃ​រដ្ឋប្រហារ​កាលពី​មួយ​ឆ្នាំ​មុន​នេះ​ក៏ដោយ។ ប្រជាជន​រស់នៅ​ទីក្រុង​ទាំងនោះ​មាន​ដូចជា ទីក្រុង​យ៉ាំងហ្គូន ទីក្រុង​ណៃពិដោ...

លោក ហ៊ុន សែន ព្រម​ដើរ​តាម​ការ​ចង្អុល​បង្ហាញ​របស់​មេដឹកនាំ​អាស៊ាន​អំពី​ការ​ស្វែងរក​ដំណោះស្រាយ​នៅ​ភូមា

ទីបំផុត នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​គេ​ដាក់​រហស្សនាម​ថា បុរស​ខ្លាំង​នៃ​កម្ពុជា បាន​ទទួល​យក​ការ​ចង្អុល​បង្ហាញ​ពី​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​បាន​ប្រាប់​ថា​ត្រូវ​បង្ខំ​ឲ្យ​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវ​អនុវត្ត​គោលការណ៍​ឯកភាព ៥​ចំណុច​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១។ នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង លោក ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​មេ​រដ្ឋប្រហារ​ភូមា​រូប​នេះ​បញ្ចប់​អំពើ​ហិង្សា ដោយ​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ហិង្សា​ទាំងឡាយ​ណា​ដែល​កំពុង​កើតមាន​នៅ​ប្រទេស​ភូមា ហើយ​បើក​ផ្លូវ​ឲ្យ​ប្រេសិត​អាស៊ាន​ទៅ​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​មេ​រដ្ឋប្រហារ​ភូមា​ទៀត​ថា...

តុលាការ​យុត្តិធម៌​អន្តរជាតិ​ផ្ដើម​សវនាការ​ប្រឆាំង​របប​សឹក​ភូមា​ពី​បទ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នឹង​ជំនុំជម្រះ​ក្ដី​ប្រឆាំង​របប​សឹក​ភូមា​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ខែ​ក្រោយ​នេះ ដែល​ជា​ការ​ចាប់ផ្ដើម​លាតត្រដាង​បទល្មើស​ដ៏​ឃោរឃៅ​របស់​ពួក​ឧត្តមសេនីយ៍​ភូមា ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍។ តុលាការ​អន្តរជាតិ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដំណើរការ​ជំនុំជម្រះ​ក្ដី​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ប្រឆាំង​ពួក​យោធា​ភូមា ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ ucanews.com ឬ​សហភាព​សាសនិក​កាតូលិក​អាស៊ី នៅ​ថ្ងៃ​ទី​២០ ខែ​មករា នេះ។ សវនាការ​នេះ​ធ្វើ​តាម​ពាក្យ​បណ្តឹង​ពី​ប្រទេស​ហ្គាំប៊ីយ៉ា (Gambia)...

ហ្វីលីពីន​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែ​ចូលរួម​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ភូមា

ក្រោយ​ពី​នាយករដ្ឋមន្ត្រី​សិង្ហបុរី ទូន្មាន​កម្ពុជា​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​ភាព​អព្យាក្រឹត្យ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ដែល​ដើរ​តួនាទី​ជា​ប្រេសិត​អាស៊ាន​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា នៅ​ពេលនេះ​គឺ​មាន​សមាជិក​អាស៊ាន​មួយ​ទៀត​ចេញ​មុខ​មក​ផ្ដល់​ដំបូន្មាន​ឱ្យ​កម្ពុជា មិន​ត្រូវ​ចោល​ភាគី​ណា​មួយ​ឡើយ រួម​ទាំង​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ថា វត្តមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ចរចា​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទាំងអស់ គឺជា​ការ​ចាំបាច់ តែ​គេ​មិន​ត្រូវ​រំលង​ភាគី​ដ៏​ធំ​មួយ គឺ​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ ទោះ​ជា​អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់ទោស​ក៏ដោយ។ វិបត្តិ​នយោបាយ​នៅ​ភូមា...

លោក ហ៊ុន សែន ស្នើសុំ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចរចា​វិបត្តិ​នៅ​ភូមា

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា បាន​ស្នើសុំ​ឲ្យ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចំណែក​លើក​ទឹកចិត្ត​ក្នុង​ការ​ចរចា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​ភូមា ឲ្យ​បាន​ដំណើរការ​ទៅ​មុខ។ លោក ហ៊ុន សែន នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ជាមួយ​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​ភូមា ក្នុង​ពេល​ថ្មីៗ​កន្លងទៅ​នេះ មាន​គោលបំណង គឺ​ចង់​ជួយ​ដល់​ប្រទេស​ភូមា ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ថា...

តុលាការ​របប​សឹក​ភូមា​បន្ត​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​បទ​ឈប់​បាញ់​ស្នើ​ដោយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

តុលាការ​នៃ​របប​សឹក​ភូមា បាន​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី មួយ​ករណី​ទៀត​ដែល​ជា​ការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​អ្នក​ប្រជាធិបតេយ្យ​ជើងឯក​ពិភពលោក​នេះ​ជា​លើក​ទី​ពីរ។ ចំពោះ​សំណុំរឿង​ចុងក្រោយ​នេះ​ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​ទោស ៤​ឆ្នាំ គឺ​ករណី​នាំ​ចូល​ឧបករណ៍​ទាក់ទង​រលក​សំឡេង ឬ​អាយកូម​ដោយ​ខុស​ច្បាប់។ ទីភ្នាក់ងារ​សារព័ត៌មាន AFP គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា នេះ បាន​ចុះផ្សាយ​ថា អ្នកស្រី ស៊ូជី អាយុ ៧៦​ឆ្នាំ ត្រូវ​បាន​រក​កំហុស​ឃើញ​ចំនួន ២​ករណី​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​ដោយ​ខុស​ច្បាប់ ឬ​ហៅថា​អាយកូម និង​មាន​ករណី​បំពាន​ច្បាប់​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន ដោយសារ​អ្នកស្រី​រៀបចំ​បោះឆ្នោត​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​អាសន្ន​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​ឆ្លង​កូវីដ-១៩។...

លោក ហ៊ុន សែន ថា​នឹង​រក​ដំណោះស្រាយ​ឲ្យ​ភូមា​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ណៃភិដោ នៃ​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី​៧-៨ ខែ​មករា ខាងមុខ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​អាច​ឲ្យ​ប្រទេស​ភូមា អាច​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តែង​រិះគន់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្តើម​បាន​មេដាយ​មាស​ពិភពលោក​ពី​ការ​ប្រកួត​ប៉េតង់​នៅ​ទីក្រុង​សាន់តាស៊ូសាណា ប្រទេស​អេស្ប៉ាញ ដែល​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ថា ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា...

ក្រុម​តស៊ូ​មតិ​ថា​ដំណោះស្រាយ​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ភូមា គឺ​ត្រូវ​និរទេស​ទាំង​គ្រួសារ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា មាន​ដំណោះស្រាយ​ជា​អាទិភាព​តែ​មួយ​គត់​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​ភូមា មិនមែន​ធ្វើ​ច្បាប់​ការពារ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នោះ​ទេ ប៉ុន្តែ​ត្រូវតែ​និរទេស​ទាំង​គ្រួសារ​របស់​មេ​រដ្ឋប្រហារ​បង្ហូរ​ឈាម​រូប​នោះ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ទាំងអស់ ហើយ​ដំណោះស្រាយ​ក្រៅពី​នេះ សុទ្ធតែ​ជា​សញ្ញាណ​នៃ​បណ្ដាសា​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ទាំងអស់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ​ថា ការ​និរទេស​មេដឹកនាំ​របប​សឹក​នៅ​ភូមា លោក...

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បន្ត​បដិសេធ​មិន​ទទួលស្គាល់​របប​សឹក​ភូមា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់

មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ទី​៦ នូវ​សេចក្ដី​សម្រេច​របស់​ខ្លួន ដោយ​សម្រេច​ទុក​ចោល​មួយ​ឆ្នាំ​នូវ​សំណើ​របស់​របប​យោធា​ភូមា ដោយ​បដិសេធ​មិន​ទទួលស្គាល់​របប​នេះ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។ អង្គការ​សង្គម​ស៊ីវិល​និយាយ​ថា វា​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​នៃ​យុត្តិធម៌​សម្រាប់​កម្លាំង​យុត្តិធម៌ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។ អ្នកស្រី Khin Ohmar ប្រធាន​អង្គការ Progressive Voice មាន​ប្រសាសន៍​ថា អ្នកស្រី​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុង​ការ​បដិសេធ​របប​យោធា​ភេរវកម្ម ដោយ​អ្នកស្រី​អំពាវនាវ​ឱ្យ​ភ្នាក់ងារ​មូលនិធិ និង​កម្មវិធី​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ បញ្ឈប់​កិច្ចសហប្រតិបត្តិការ​គ្រប់​ទម្រង់​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី និង​ភាព​ស្រប​ច្បាប់​ដល់​របប​យោធា។ អ្នកស្រី​ទទូច​ថា ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​បញ្ចប់​ភាព​មន្ទិល​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​របប​យោធា ដោយ​មិន​ត្រូវ​ហៅ​តំណាង​របប​សឹក​នេះ​ចូលរួម​កិច្ចប្រជុំ ឬ​សន្និសីទ...

អាស៊ាន​ទាត់​ចោល​សំណើ​ចិន សុំ​ឱ្យ​មេ​រដ្ឋប្រហារ​ភូមា​ចូលរួម​ប្រជុំ​កំពូល​ចិន-អាស៊ាន

ចិន នៅតែ​ព្យាយាម​ចង់​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​វិច្ឆិកា ប៉ុន្តែ​ទាំង​ចិន និង​របប​សឹក​ភូមា បន្ត​បាក់​មុខ​ម្ដង​ទៀត ព្រោះ​តែ​ក្រុម​ប្រទេស​៤ ក្នុង​សមាគម​អាស៊ាន បាន​សម្រេច​ទាត់​ចោល​ដោយ​ប្រាប់​ចិន​ថា មិន​អាច​ឱ្យ​តំណាង​របប​សឹក​មក​ចូលរួម​បាន​ឡើយ លុះត្រាតែ​របប​នេះ​អនុវត្ត​តាម​សេចក្ដី​សម្រេច ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ជា​មុន​សិន។ សេចក្ដី​សម្រេច ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​ពួក​យោធា​អនុវត្ត គឺ៖ ទី​១ ការ​បើក​ផ្លូវ​ចរចា​ជាមួយ​ក្រុម​ប្រឆាំងទី​២ ការ​បញ្ចប់​អំពើ​ហិង្សាទី​៣ ការ​បើក​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​ភាគី​ក្រុម​ប្រឆាំងទី​៤ ទទួល​យក​ជំនួយ​មនុស្សធម៌និង​ទី​៥...

Latest news