35.2 C
Phnom Penh

TAG

features2

សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ជំរុញ​​​ឲ្យ​​​​​​ច្បាប់​​​ស្តី​​​ពី​​​ NGO មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​

អ្នក​​​តវ៉ា​​​ជាង​​​១០០នាក់​​​បាន​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋសភា​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ខណៈ​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ទទួល​​​បរាជ័យ​​​ក្នុង​​​ការ​​​រារាំង​​​​​​គណបក្ស​​​កាន់​​​អំណាច​​​មិន​​​ឲ្យ​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​ទាក់​​​ទិន​​​នឹង​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ដែល​​​នឹង​​​គ្រប់​​​គ្រង​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​រាប់​​​រយ​​​នៅ​​​ក្នុង​​​ប្រទេស​​​។ លោក វន់ ពៅ ​​​មេដឹក​​​នាំ​​​សហជី​​​ព​​​ដ៏លេច​​​ធ្លោ​​​មួយ​​​រូប​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​បានមាន​​​ប្រសាសន៍​​​ថា "យើង​​​នឹង​​​មិន​​​បោះ​​​ឆ្នោត​​​ឲ្យគណបក្សនយោបាយ​​​ណា​​​មួយ​​​ដែល​​​លើក​​​ដៃ​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ច្បាប់​​​ស្តី​​​ពី​​​សមាគម​​​ និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​ឡើយ​​​"។ ប៉ុន្តែ ខណៈ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​បាន​​​អនុម័ត​​​ច្បាប់​​​នេះ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ទោះ​​​បី​​​មាន​​​ការ​​​ប្រឆាំង​​​​​​ពី​​​មេដឹក​​​នាំ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​​​​សហគមន៍​​​អន្តរ​​​ជាតិ​​​ក្តី​​​នោះ ​​​​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​​​​អចិន្ត្រៃ​​​យ៍​​​​​​​​​នៅ​​​រដ្ឋសភា​​​ដែល​​​មាន​​​សមាជិក​​​ចំនួន​​​១៣​​​រូប​​​​​​បាន​​​សម្រេច​​​បន្ត​​​ដំណើរ​​​ការ​​​​​​ច្បាប់​​​ដ៏​​​សម្រូង​​​ចម្រាស​​​នេ​​​ះ​​​ត​​​ទៅ​​​មុខ​​​ទៀត​​​កាល​​​ពី​​​​​​ម្សិលមិញ​​​។ ក្រោយ​​​មក​​​ លោក ឈាង វ៉ុន ​​​​​​អ្នក​​​នាំពាក្យ​​​រដ្ឋសភា​​​​​​បាន​​​​​​លើក​​​ឡើង​​​តាម​​​រយៈ​​​​​​ទូរស័ព្ទ​​​​​​ថា "ខ្ញុំ​​​សូម​​​ជូន​​​ដំណឹ​​​ង​​​ដល់​​​អស់​​​លោក​​​ថា ទោះ​​​បី​​​ជា​​​មាន​​​ក្រុម​​​មួយ​​​ចំនួន​​​ដែល​​​ព្យាយាម​​​ប្រឆាំង​​​មិន​​​ឲ្យ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​ក្តី​​​​​​ តែ​​​គណៈកម្មាធិការ​​​​​​បាន​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ក្នុង​​​សំឡេង​​​ឆ្នោត​​​៩​​​សំឡេង​​​ទល់​​​នឹង​​​៤​​​សំឡេង​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "អំឡុង​​​កិច្ច​​​ប្រជុំ​​​ សមាជិក​​​មួយ​​​ចំនួន​​​​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​នេះ​​​គ្មាន​​​​​​សារៈសំខាន់​​​ទេ​​​ រីឯអ្នក​​​ផ្សេង​​​ទៀត​​​បាន​​​ជំទាស់​​​ថា ច្បាប់​​​នេះ​​​មាន​​​សារៈ​​​សំខាន់​​​ណាស់​​​"។ គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​មាន​​​សមាជិក​​​សភា​​​​​​ចំនួន​​​ប្រាំពីរ​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​ប្រាំ​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​នោះ​​​​​​១០​​​រូប​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​ទាំង​​​១០​​​នៅ​​​រដ្ឋ​​​សភា​​​ មួយ​​​រូប​​​ជា​​​ប្រធាន​​​សភា​​​ និង​​​ពីរ​​​រូប​​​ទៀត​​​​​​​​​​​​ជា​​​អនុប្រធាន​​​រដ្ឋសភា​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ប្រធាន​​​គណៈកម្មការ​​​នៅ​​​រដ្ឋ​​​សភា​​​ចំនួន​​​ពីរ​​​រូប​​​ដែល​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គ្មាន​​​វត្ត​​​មាន​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​អនុប្រធាន​​​នៃ​​​​​​គណៈកម្មការ​​​ទាំង​​​ពីរ​​​នេះ​​​ដែល​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជា​​​អ្នក​​​ជំនួស​​​តំណែង​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​បាន​​​​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាលក្នុងស្រុក និង​​​អន្តរ​​​ជាតិ​​​ ក៏​​​ដូច​​​ជា​​​ពី​​​អង្គការ​​​សហប្រជាជាតិ​​​ និង​​​រដ្ឋាភិបាល​​​សហរដ្ឋ​​​អាមេរិក​​​ផង​​​ដែរ​​​​​​ ចំពោះ​​​បទ​​​បទបញ្ញត្តិ​​​ ដែល​​​​​​នឹង​​​ផ្តល់​​​ឲ្យ​​​រដ្ឋាភិបាល​​​នូវ​​​អំណាច​​​ក្នុង​​​ការ​​​រារាំង​​​អង្គការ​​​មិន​​​ឲ្យ​​​ចុះ​​​បញ្ជី​​​ និង​​​ការ​​​ចាត់​​​វិធានការ​​​យ៉ាង​​​តឹង​​​រឹង​​​​​​លើ​​​អង្គការ​​​ណា​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា រំលោភ​​​បំពាន​​​ "ប្រពៃណី​​​ និង​​​ទំនៀម​​​ទម្លាប់​​​​​​សង្គម​​​ជាតិ​​​កម្ពុជា​​​"។ លោក ឈាង វ៉ុន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គណៈកម្មការ​​​នៅ​​​រដ្ឋសភា​​​ចំនួន​​​បី​​​ដែល​​​​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ នឹង​​​ពិនិត្យ​​​ច្បាប់​​​នេះ​​​ឡើង​​​​​​វិញ​​​ក្នុង​​​នោះ​​​រួម​​​ទាំង​​​គណៈកម្មការ​​​កិច្ច​​​ការ​​​បរទេស​​​របស់​​​លោក គណៈកម្មការ​​​មហាផ្ទៃ​​​​​​ការ​​​ពារ​​​ជាតិ និង​​​មុខងារ​​​សាធារណៈ​​​ និង​​​គណៈកម្មការ​​​នីតិកម្ម​​​ និង​​​យុត្តិធម៌​​​ផង​​​ដែរ​​​។ គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​គណៈកម្មការ​​​សង្គម​​​កិច្ច​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មិន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ដំណើរ​​​ការ​​​ពិនិត្យ​​​ឡើង​​​វិញ​​​​​​​​​នេះ​​​ឡើយ​​​។ លោក​​​ យ៉ែម បុញ្ញឫទ្ធ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ជា​​​សមាជិក​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា សមាជិក​​​សភា​​​​​​​​​ចំនួន​​​បួន​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែលមាន​​​វត្ត​​​មាន​​​អំឡុង​​​កិច្ច​​​ពិភាក្សា​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​ជំរុញ​​​ឲ្យ​​​បញ្ជូន​​​ច្បាប់​​​នេះ​​​ត្រឡប់​​​ទៅ​​​ទី​​​ស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​ដើម្បី​​​ពិនិត្យ​​​ឡើង​​​វិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "តាម​​​ពិត​​​ទៅ​​​ មាន​​​ការ​​​ពិភាក្សា​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ដ៏​​​ច្រើន​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​ព្រោះ​​​សមាជិ​​​ក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​របស់​​​យើង​​​ចង់​​​ឲ្យ​​​បញ្ជូន​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​េនះ​​​ត្រឡប់​​​ទៅ​​​​​​រដ្ឋាភិបាល​​​ដើម្បី​​​ពិភាក្សា​​​​​​ឲ្យ​​​បាន​​​ទូលំទូលាយ​​​ជា​​​មួយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ពាក់​​​ព័ន្ធ​​​"។ ដោយ​​​និយាយ​​​បែប​​​លួង​​​លោម​​​នោះ​​​ លោក ឈាង វ៉ុន បាន​​​​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​របស់​​​លោក​​​នឹង​​​អញ្ចើញ​​​អ្នក​​​ការ​​​ទូត​​​ មេ​​​ដឹក​​​នាំអង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ និង​​​សមាជិក​​​សភា​​​មក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សិក្ខា​​​សាលា​​​ស្តី​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​េនះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក មិន​​​ដឹង​​​ថា តើ​​​ពេល​​​​​​ណា​​​ដែល​​​សិក្ខា​​​សាលា​​​នេះ​​​​​​នឹ​​​ង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នោះ​​​ឡើយ​​​។ ទោះ​​​បី​​​ជា​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​​​​នេះ​​​​​​ រដ្ឋាភិបាល​​​​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​នេះ​​​មាន​​​សារៈ​​​សំខាន់​​​ក្នុង​​​​​​ការ​​​រារាំង​​​ហិរញ្ញប្បទាន​​​ភេរវកម្ម​​​​​​​​​មិន​​ឲ្យ​​​ហូរ​​​ចូល​​​ក្នុង​​​ប្រទេស​​​តាម​​​រយៈ​​​អង្គការ​​​មិនមែន​​​រ​​​ដ្ឋាភិបាល​​​ក្តី​​​ តែ​​​លោក ឈាង វ៉ុន បាន​​​ចង្អុល​​​បង្ហាញ​​​ថា ច្បាប់​​​នេះ​​​ក៏​​​នឹង​​​ត្រូវ​​​បាន​​​ប្រើ​​​​​​ដើម្បី​​​ធ្វើ​​​នូវ​​​អ្វី​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​ព្រួយ​​​បារម្ភ​​​​​​បំផុត​​​ផង​​​ដែរ​​​ នោះ​​​គឺ​​​​​​ការ​​​ដាក់​​​សំពាធ​​​លើ​​​ការ​​​បញ្ចេញ​​​មតិយោបល់​​​រិះគន់​​​រដ្ឋាភិបាល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ច្បាប់​​​​​​នេះ​​​មាន​​​សារៈ​​​សំខាន់ណាស់​​​​​​។ ​​​យើង​​​​​​មាន​​​ការ​​​រីករាយ​​​​​​ពេញ​​​ចិត្ត​​​ ហើយ​​​មាន​​​អង្គការ​​​​​​សង្គម​​​ស៊ីវិល​​​មួយ​​​ចំនួន​​​ដែល​​​មាន​​​បំណង​​​ល្អ​​​។ ប៉ុន្តែ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត​​​មាន​​​បំណង​​​​​​មិន​​​ល្អ​​​ ព្រោះ​​​ពួក​​​គេ​​​​​​បាន​​​ស្រែក​​​នៅ​​​តាម​​​ផ្លូវ​​​ នៅ​​​ពេល​​​ទទួល​​​បាន​​​ប្រាក់​​​ពី​​​ម្ចាស់​​​ជំនួយ​​​ ហើយ​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មិន​​​ត្រឹម​​​ត្រូវ​​​ ដោយ​​​បង្ក​​​ឲ្យ​​​មាន​​​អស្ថិរ​​​ភាព​​​សង្គម​​​"៕ស៊ុយឈាង​​​  

លោក​​​ ថោង សារ៉ាត់ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​៣០​​​ខែ​​​នៅ​​​ក្នុង​​​​​​ការ​​​ប្រកាស​​​សាលក្រម​​​លើក​​​ដំបូង​​​

កាល​​​ពី​​​ម្សិលមិញ​​​ សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​ឧត្តម​​​សេនីយ៍ទោ ថោង​​​ សារ៉ាត់ និង​​​អង្គរក្ស​​​ម្នាក់​​​ក្នុ​​​ង​​​ចំណោម​​​អង្គរក្ស​​​ផ្សេង​​​ៗ​​​របស់​​​លោក​​​ឲ្យ​​​ជាប់​​​​​​ពន្ធនាគារ​​​ក្នុង​​​ម្នាក់​​​ៗ​​​រយៈ​​​ពេល​​​៣០​​​ខែ​​​​​​ពីបទ​​​រក្សា​​​ទុក​​​អាវុធ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ការ​​​ប្រកាស​​​សាល​​​ក្រម​​​លើក​​​ដំបូង​​​​​​​​​ក្នុង​​​សំណុំ​​​រឿង​​​របស់​​​ឧត្តម​​​សេនីយ៍រូប​​​នេះ ដែល​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ពីបទ​​​ធ្វើ​​​ជា​​​មេខ្លោង​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា​​​ម្នាក់​​​ ។ ឪពុក​​​ម្តាយ​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ផ្តល់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពី​​​រឆ្នាំ​​​ក្រោម​​​ការ​​​ចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​​នេះ។ ឧត្តម​​​សេនីយ៍ទោ ថោង​​​​​​ សារ៉ាត់ បាន​​​រត់​​​គេច​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​ប្រាំ​​​ខែ​​​ បន្ទាប់​​​ពី​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រៀប​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​។ នគរ​​​បាល​​​បាន​​​​​​ឆ្មក់​​​ចូល​​​ភូមិ​​​គ្រឹះ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​របស់​​​គ្រួសារ​​​លោក​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ខណៈ​​​កំពុង​​​សើុប​​​អង្កេត​​​ករណី​​​ឃាត​​​កម្ម​​​នេះ​​​។ នគរ​​​បាល​​​​​​​​​បាន​​​រឹប​​​អូ​​​ស​​​អាវុធ​​​ខុស​​​ច្បាប់​​​មួយ​​​ចំនួន​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល ហើយ​​​បាន​​​ចាប់​​​ខ្លួន​​​ឪពុក​​​ម្តាយ​​​​​​លោក ថោង សារ៉ាត់ គឺអ្នក​​​ស្រី កែវ សារី និង​​​លោក ថោង​​​ ចំរើន​​​ ដែល​​​និយាយ​​​ថា ពួក​​​គាត់​​​បាន​​​ជួយ​​​លាក់​​​ខ្លួន​​​កូន​​​របស់​​​ខ្លួន​​​​​​​​​​​ នៅ​​​ពេល​​​ដឹង​​​ថា នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់​​​ខ្លួន​​​។ទីបំផុត​​​ ឧត្តម​​​សេនីយ៍ទោ​​​​​​ ថោង​​​ សារ៉ាត់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅខែ​​​មេសា ក្បែរ​​​ក្រុង​​​​​​បាវិត​​​តាម​​​បណ្តោយ​​​ព្រំដែន​​​វៀតណាម​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក្រុម​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ខុស​​​ៗ​​​គ្នា​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ថា តើ​​​លោក​​​ត្រូ​​​វបាន​​​ចាប់​​​ខ្លួន​​​លើក​​​ទឹក​​​ដី​​​កម្ពុជា ឬ​​​ទឹក​​​ដី​​​វៀត​​​ណាម​​​។ លោក តាំង​​​ សុខ អង្គរក្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អង្គរក្ស​​​​​​ផ្សេង​​​ៗ​​​របស់​​​លោក ថោង​​​ សារ៉ាត់ ​​​បាន​​​​​​គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។ អង្គ​​​រក្ស​​​រូប​​​នេះ​​​​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​កំបាំង​​​មុខ​​​កាល​​​ពី​​​ម្សិលមិញ​​​។ លោក ឃី ឆាយ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​​​បាន​​​ប្រាប់​​​ទៅ​​​កាន់​​​ បន្ទប់​​​សវនាការ​​​ថា "តុលាការ​​​​​​បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​លោកស្រី កែវ សារី  និង​​​លោក ថោង​​​ ចំរើន​​​ ឲ្យជាប់​​​ពន្ធនាគារ​​​ម្នាក់​​​ៗ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ ហើយ​​​ពិន័យ​​​ពួក​​​គាត់​​​​​​ជា​​​ប្រាក់​​​​​​ចំនួន​​​៦​​​លាន​​​រៀល ក្នុង​​​ម្នាក់​​​ៗ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា " ទី​​​២ តុលាការ​​​បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​លោក​​​ ថោង សារ៉ាត់ និង​​​លោក តាំង​​​ សុខ ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​កន្លះ និង​​​​​​ពិន័យ​​​ជា​​​ប្រាក់​​​៦​​​លាន​​​រៀល​​​ក្នុង​​​ម្នាក់​​​ៗ​​​ពី​​​បទ​​​រក្សា​​​ទុក​​​អាវុ​​​ធ​​​​​​​​​ដោយ​​​ខុស​​​ច្បាប់​​​"។ ​​​អ្នកស្រី កែវ សារី ​​​គឺ​​​ជា​​​ចុង​​​ចោទ​​​តែ​​​ម្នាក់​​​​​​គត់​​​ដែល​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​សម្រាប់​​​ការ​​​ប្រកាស​​​សាល​​​ក្រម​​​កាល​​​ពី​​​ម្សិលមិញ ។ អំឡុង​​​ការ​​​បើក​​​សវនាការ​​​កាល​​​ពី​​​ឧសភា​​​ អ្នកស្រី​​​បាន​​​អះ​​​អាង​​​ថា កាំ​​​ភ្លើង​​​ចំនួន​​​១១​​​ដើម​​​ដែល​​​គេ​​​រឹបអូស​​​បាន​​​គឺ​​​ជា​​​របស់​​​អង្គរក្ស​​​កូន​​​ប្រុស​​​របស់​​​អ្នក​​​ស្រី​​​ ហើយ​​​​​​ថា​​​វា​​​គ្រាន់​​​តែ​​​ត្រូវ​​​បាន​​​យក​​​មក​​​ទុក​​​នៅ​​​ក្នុង​​ផ្ទះ​​​របស់​​​អ្នកស្រី​​​ប៉ុណ្ណោះ​​​។ បន្ទាប់​​​ពី​​​សាលក្រម​​​ត្រូវ​​​បាន​​​ប្រកាស​​​ អ្នកស្រី បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​ នឹង​​​សំណួរ​​​មួយ​​ណា​​​ឡើយ​​​។ លោក លឹម វណ្ណា មេធាវី​​​របស់​​​លោកស្រី កែវ សារី និង​​​លោក ថោង​​​ ចំរើន​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ពិនិត្យ​​​​​​សេចក្តី​​​សម្រេច​​​នេះ​​​ឡើង​​​​​​វិញ ហើយ​​​នឹង​​​ពិភាក្សា​​​ជា​​​មួយ​​​កូន​​​ក្តី​​​របស់​​​លោក​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​ប្តឹង​​​ទាស់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​គូស​​​បញ្ជាក់​​​ពី​​​លោក ថោង​​​ ចំរើន​​​ ដែលមិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​​​​ក្នុង​​​តុលាការ​​​​​​ដោយ​​​សារ​​​សុខភាព​​​មិន​​​ល្អ​​​នោះ​​​ថា "កូន​​​ក្តី​​​​​​របស់​​​ខ្ញុំ​​​ គឺ​​​លោក ថោង ចំរើន​​​ នៅ​​​មិន​​​ទាន់​​​​​​ទទួល​​​យក​​​សាលក្រម​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។ វា​​​ជា​​​រឿង​​​សំខាន់​​​មិន​​​ថា កូនក្តី​​​របស់​​​ខ្ញុំ​​​យល់​​​ស្រប​​​ ឬមិន​​​យល់​​​ស្រប​​​ចំពោះ​​​សាល​​​ក្រម​​​នេះ​​​ ឬយ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។ ប្រសិន​​​បើ​​​កូន​​​​​​ក្តី​​​របស់​​​ខ្ញុំ​​​ស្នើ​​​ឲ្យ​​​ខ្ញុំ​​​ប្តឹង​​​ទាស់​​​ ខ្ញុំ​​​នឹង​​​ធ្វើ​​​តាម​​​"។ លោក ឈុន វីនីតា មេធាវី​​​របស់​​​លោក​​​ ថោង សារ៉ាត់ ក៏​​​បាន​​​លើក​​​​​​ឡើង​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ច្បាប់​​​ទេ​​​ថា តើ​​​នឹង​​​ប្តឹង​​​​​​ទាស់​​​សាល​​​ក្រម​​​នេះ​​​ ឬ​​​អត់​​​នោះ​​​ ហើយ​​​មិន​​​បាន​​​ពន្យល់​​​​​​ពី​​​​​​មូល​​​ហេតុ​​​ដែល​​​កូន​​​ក្តី​​​របស់​​​លោក​​​គ្មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​តុលាការ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​មុន​​​ពេល​​​​​​បញ្ចេញ​​​មតិ​​​គំនិត​​​ផ្ទាល់​​​ខ្លួន​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​​​​ថា តើ​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​នឹង​​​ប្តឹង​​​ទាស់​​​ ឬ​​​អត់​​​នោះ​​​។  ដោយ​​​ផ្អែក​​​លើ​​​សំណុំ​​​រឿង​​​នេះ​​​ទាំង​​​មូល ខ្ញុំ​​​គិត​​​ថា នៅ​​​មិន​​​ទាន់​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ដាក់​​​បន្ទុក​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ឡើយ​​​ ហេតុដ​​​ូច្នេះ​​​​​​ប្រសិន​​​បើ​​​គាត់​​​ស្នើ​​​ឲ្យ​​​ខ្ញុំ​​​ប្តឹ​​​ងទាស់​​​ ខ្ញុំ​​​នឹង​​​​​​ធ្វើ​​​​​​តាម​​"។ លោក ថោង​​​ សារ៉ាត់ កំពុង​​​ប្រឈមនឹង​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​មនុស្ស​​​ឃាត​​​គ្រោង​​​ទុក​​​ជា​​​មុន​​​នៅ​​​ឡើយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បញ្ជា​​​​​​ឲ្យ​​​​​​​​​អង្គរក្ស​​​របស់​​​ខ្លួន​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ ដែល​​​ត្រូវ​​​​​​គេ​​​បាញ់​​​ជា​​​ច្រើន​​​គ្រាប់​​​នៅ​​​ខាង​​​ក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​​​​​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​។ អង្គរក្ស​​​ចំនួន​​​ប្រាំនាក់​​​ក្នុង​​​ចំណោម​​​អង្គរក្ស​​​​​​ផ្សេង​​​ៗទៀត​​​របស់​​​លោក​​​ ថោង សារ៉ាត់ កំពុង​​​ត្រូវ​​​បាន​​​ឃុ​​​ំ​​​ខ្លួន​​​​​​ជា​​​បណ្តោះ​​​អាសន្ន​​​​​​ដោយ​​​សារ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួកគេ​​​ក្នុង​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​។ លោក អាំង​​​ មាលតី អតីត​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​​​​កាល​​​ពីខែ​​​កុម្ភៈ បន្ទាប់​​​ពី​​​មាន​​​ការ​​​សង្ស័យ​​​ថា សាលា​​ដំបូង​​​បាន​​​ទទួល​​​យក​​​សំណូក​​​ពី​​​ឪពុក​​​ម្តាយ​​​របស់​​​លោក​​​ ថោង​​​​​​ សារ៉ាត់ សម្រាប់​​​ការ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​។ ពួក​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ម្តង​​​ទៀត​​​នៅ​​​ខែ​​​កុម្ភៈ​​​ ដដែលពេល​​​ព្យាយាម​​​​​​​​​គេ​​​ចខ្លួន​​​ទៅ​​​ប្រទេស​​​វៀតណាម​​​តាម​​​រយៈ​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ នេះ​​​បើ​​​តាម​​​ការ​​​ឲ្យ​​​ដឹក​​​ពី​​​នគរ​​​បាល​​​៕ស៊ុយឈាង​​​​​​  

លោក ជា ស៊ីម ប្រធាន​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជាទទួល​​​មរណភាព

លោក ជា ស៊ីម ឥស្សរ​​​ជន​​​​​​លេចធ្លោនៅ​​​ក្នុង​​​របប​​​កុម្មុយនិស្ត​​​នា​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៨០ ក្រោយ​​​ពី​​​​​​ការ​​​ផ្តួល​​​រំលំ​​​របប ប៉ុល ពត​​​ ហើយ​​​បន្ទាប់​​​មក​​​​​​បាន​​​ក្លាយ​​​ជា​​​ប្រធាន​​​ស្ថាបនិក​​​របស់​​​​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា បាន​​​ទទួល​​​មរណ​​​ភាព​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​​​​ចន្ទ។ លោក​​​មាន​​​អាយុ​​​៨២​​​ឆ្នាំ។​​​ យោង​​​តាម​​​លោក យឹម លាង ប្រធាន​​​អង្គ​​​រក្ស​​​របស់​​​លោក​​​ឲ្យ​​​ដឹង​​​ថា ជា​​​មេដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​កាន់​​​តំណែង​​​យូរ​​​ ដែល​​​ទទួល​​​រង​​​ការ​​​ដាច់​​​សរ​​​សៃ​​​ឈាម​​​ខួរ​​​ក្បាល​​​​​​ក្នុង​​​ឆ្នាំ​​​២០០០ ហើយ​​​បន្ទាប់​​​មក​​​មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​​​​ជា​​​សាធារណៈ​​​​​​ត្បិត​​​មាន​​​សុខ​​​ភាព​​​ដុន​​​ដាប បាន​​​ទទួល​​​មរណភាព​​​នៅ​​​ឯ​​​ភូមិ​​​គ្រឹះ​​​​​​របស់​​​លោក​​​​​​នៅ​​​ក្បែរ​​​ព្រឹទ្ធ​​​សភា​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​និង​​​៤៥​​​នាទី​​​រសៀល។​​ យោង​​​តាម​​​លោក​​​ ជា សុន អតីត​​​នាយ​​​ខុទ្ទ​​​កាល័យ​​​​​​ឲ្យ​​​ដឹង​​​ថា លោក ជា ស៊ីម​​​ បាន​​​ធ្លាក់​​​ខ្លួនឈឺ​​​​​​ធ្ងន់​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដែល​​​បណ្តាល​​​ឲ្យ​​​លោ​​​ក​​​ទទួល​​​​​​មរណភាព​​​។ លោក សុន បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​ការ​​​រៀប​​​ចំ​​​​​​ពិធី​​​​ដើម្បី​​​បូជា​​​សព​​​របស់​​​លោក​​​នៅ​​​ឯ​​​សួន​​​ច្បារ​​​វត្ត​​​បទុម។​​​​​​​​​​​​ កើត​​​នៅ​​​ក្នុង​​​ស្រុក​​​​​​រមាស​​​ហែក​​​ ខេត្ត​​​ស្វាយ​​​រៀង​​​​​​ក្នុង​​​​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​១៩៣២ លោក ជា​​​ ស៊ីម បាន​​​សិក្សា​​​បាលី​​​ក្នុង​​​វត្ត​​​អារាម​​​ មុន​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ចលនា​​​ឥស្សរៈប្រឆាំង​​​នឹង​​​អាណា​​​និគម​​​របស់​​​លោក ស៊ឺន​​​ ង៉ុក​​​ថាញ់​​​​​​តាំង​​​ពីលោក​​​​​​នៅ​​​ជំទង់​​​ក្នុង​​​ដើម​​​ឆ្នាំ​​​១៩៥២។ ​​​​​​​​​ដោយ​ចូល​​​រួម​​​គណបក្ស​​​​​​ប្រ​​​ជា​​​ជន​​​បដិវត្តន៍កម្ពុជា​​​គាំ​​​ទ្រ​​​ដោយ​​​វៀត​​​ណាម​​​ក្នុង​​​ឆ្នាំ​​​១៩៥៩ លោក​​​បាន​​​ក្លាយ​​​ជា​​​​​​លេខា​​​បក្ស​​​ស្រុក​​​ប្រចាំ​​​ទិស​​​បូព៌ា ​​​ដោយ​​​បន្ត​​​បម្រើ​​​ការ​​​នៅ​​​ទី​​​នោះ​​​​​​ជា​​​មេដឹក​​​នាំ​​​ថ្នាក់​​​កណ្តាល​​​​​​រហូត​​​​​​ដល់​​​មាន​​​ជ័យ​​​ជម្នះ​​​ឆ្នាំ​​​១៩៧៥​​​របស់​​​ខ្មែរ​​​ក្រហម និង​​​ក្រោយ​​​មក​​​ទៀត។ ក្នុងពេល​​​ដែល​​​មាន​​​ការ​​​ធ្វើ​​​វិសុទ្ធិ​​​កម្មកាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ចំពោះ​​​ថ្នាក់​​​ដឹក​​​នាំ​​​តំបន់​​​បូព៌ា​​​ដោយ​​​របប​​​ប៉ុល ពត​​​ ដែល​​​កម្ចាត់​​​ចោលនូវ​​​​​​ថ្នាក់​​​ដឹក​​​នាំ​​​កាន់​​​តំណែង​​​យូរ​​​ភាគ​​​ច្រើន​​​ លោក ជា ស៊ីម នៅ​​​ពេល​​​នោះ​​​ជា​​​មេ​​​បញ្ជាការ​​​តំបន់ បាន​​​ភៀស​​​ខ្លួន​​​​​​ជាមួយ​​​​​​អ្នក​​​ដទៃ​​​ទៀត​​​ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម​​​ក្នុង​​​ឆ្នាំ​​​១៩៧៨។​​​​​​​​​ រួម​​​ជាមួយ​​​លោក ហេង សំរិន ដែល​​​បច្ចុប្បន្ន​​​នេះ​​​ជា​​​ប្រធាន​​​សភា​​​ និង​​​លោក ប៉ែន សុវណ្ណ បច្ចុប្បន្ន​​​​​​ជា​​​តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រឆាំង​​​នោះ លោក ជា ស៊ីម​​​បាន​​​វិល​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​នៅ​​​ឆ្នាំ​​​នោះ ក្នុង​​​ឋានៈ​​​ជា​​​មេដឹក​​​នាំ​​​ស្ថាបនិក​​​មួយរូប​​​ក្នុង​​​បណ្តា​​​ស្ថាប​​​និក​​​ទាំង​​​អស់​​​នៃ​​​រណសិរ្យ​​​​​​សាមគ្គី​​​សង្គ្រោះ​​​ជាតិ​​​កម្ពុជា​​​ដែល​​​គាំ​​​ទ្រ​​​ដោយ​​​វៀត​​​ណាម។ នៅ​​​​​​ថ្ងៃ​​​ទី​​​២​​​ធ្នូ​​​ ឆ្នាំ​​​១៩៧៨ មាន​​​ប្រារព្ធ​​​ពិធី​​​នៅ​​ក្នុង​​​​​​ខេត្ត​​​ក្រចេះ​​​​​​ក្រោម​​​អធិបតី​​​ភាព​​​ដោយ​​​មេដឹកនាំ​​​កុម្មុយ​​​និស្ត​​​វៀត​​​ណាម​​​ លោក ឡឺ ឌឹកថូ លោក​​​ ជា ស៊ីម​​​​​​ទទួល​​​បាន​​​ការ​​​តែង​​​តាំង​​​ជា​​​អនុ​​​ប្រធាន​​​រណសិរ្យ​​​របស់​​​លោក សំរិន។​​​ លោក អ៊ី​​​វ៉ាន ហ្គតធិសម៉ែន បាន​​​សរសេរ​​​​​​​​​ទាក់​​​ទង​​​នឹង​​​ពិធី​​​នោះ​​​ក្នុង​​​សៀវ​​​ភៅ​​​​​​ចេញ​​​ផ្សាយ​​​នា​​​ឆ្នាំ​​​២០០៤​​​ របស់​​​លោក​​​ថា "លោក ជា ស៊ីម​​​ មាន​​​អាយុ​​​៤២​​​ឆ្នាំ​​​ គឺ​​​មាន​​​វ័យ​​​ចាស់​​​ជាង​​​លោក សំរិន​​​ពីរ​​​ឆ្នាំ។ ដោយ​​​មាន​​​មាឌ​​​ក្រអាញ សក់​​​ខ្លីក្រាស់​​​ លោក ស៊ីម​​​ទំនង​​​ជា​​​ខ្មែរ​​​មួយ​​​ចំនួន​​​តូច​​​ ដែល​​​មិន​​​ទទួល​​​រង​​​ការ​​​ខ្វះ​​​អាហារ​​​ូបត្ថម្ភ​​​ទេ"។ ក្នុង​​​ពេល​​​ដែល​​​វៀត​​​ណាម​​​ផ្តួល​​​រំលំ​​​​​​របប​​​ប៉ុល ពត​​​នៅ​​​ថ្ងៃ​​​ទី​​​៧​​​ ខែ​​​មករា ឆ្នាំ​​​១៩៧៩ លោក ជា​​​ ស៊ីម​​​ ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​នៃ​​​របប​​​ថ្មី ដោយ​​​រង់​​​ចាំ​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​១៩៨១ ហើយ​​​មិន​​​យូរ​​​ប៉ុន្មាន​​​ លោក​​​​​​ក៏​​​បាន​​​ធ្វើ​​​បាន​​​ល្អ​​​ជាង​​​ទាំង​​​លោក​​​ សំរិន ទាំង​​​លោក សុវណ្ណ​​​ ក្នុង​​​ការ​​​កសាង​​​មូលដ្ឋាន​​​នយោបាយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​លោក​​​មាន​​​សារៈ​​​សំខាន់​​​ចំពោះ​​​​​​មេ​​​​​​ដឹកនាំ​​​វៀត​​​ណាម​​​របស់​​​លោក។ លោក ហ្គតធិសម៉ែន​​​ បាន​​​កត់​​​សម្គាល់​​​ក្នុង​​​សៀវ​​​ភៅ​​​របស់​​​លោក​​​​​​ ដែល​​​ផ្អែក​​​លើ​​​កំណត់​​​ត្រា​​​ពិស្តារ​​​នៃ​​​កិច្ច​​​ប្រ​​​ជុំ​​​គណៈរដ្ឋ​​​មន្ត្រី​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ថា "​​​ក្នុង​​​ចំណោម​​​អតីត​​​កម្មាភិបាល​​​ខ្មែរ​​​ក្រហម លោក​​​ ជា ស៊ីម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ មាន​​​អំណាច​​​បំផុត"។ លោក ហ្គតធិសម៉ែន​​​ សរសេរ​​​ថា "លោក ស៊ីម គឺ​​​ជា​​​អ្នក​​​នយោបាយ​​​ចាស់ទុំ​​​​​​ខ្មែរ​​​មួយ​​​រូប ដែល​​​យល់​​​ដឹង​​​អំពី​​​វិធីបណ្តុះ​​​ប្រព័ន្ធបក្ស​​​ពួក​​​និយម​​​ និង​​​វិធី​​​បណ្តុះ​​​ភក្តី​​​ភាព​​​ចំពោះ​​​អ្នក​​​ដើរ​​​តាម​​​លោក​​​។​​​ ឲ្យ​​​តម្លៃ​​​ដោយ​​​វៀត​​​ណាម​​​​​​ចំពោះ​​​​​​សមត្ថភាព​​​របស់​​​លោកក្នុង​​​ការ​​​​​​ប្រ​​​មែ​​​ប្រ​​​មូល​​​​​​អ្នក​​​រត់​​​ចោល​​​ជួរ​​​ខ្មែរ​​​ក្រ​​​ហម​​​ លោក ជា ស៊ីម​​​ បាន​​​ជ្រើស​​​រើស​​​កម្មាភិបាល​​​តំបន់​​​បូព៌ាបាន​​​យ៉ាង​​​ច្រើន​​​ ហើយ​​​ភ្លាម​​​នោះ ក៏​​​បាន​​​​​​កសាង​​​មូល​​​ដ្ឋាន​​​អំណាច​​​ផ្ទាល់​​​ខ្លួន​​​តែ​​​ម្តង"។ ផ្ទុយ​​​ទៅ​​​នឹង​​​ទ័ព​​​ខ្មែរ​​​ក្រហម ដែល​​​នៅ​​​ពេល​​​នោះ​​​​​​បាន​​​កំពុង​​​បះ​​​បោរ​​​ពី​​​ព្រំ​​​ដែន​​​ថៃ លោក ជា ស៊ីម ក្លាយ​​​ជា​​​តំណាង​​​ឲ្យ​​​កុម្មុយនិស្ត​​​ខ្មែរ គឺ​​​​​​ផ្តោត​​​លើ​​​អតីត​​​តំបន់​​​បូព៌ា​​​ ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ល្អូក​​​ល្អិន​​​ជា​​​មួយ​​​វៀត​​​ណាម។​​​​​​​​​​​​​​​​​​​​​ លោក ជែកស៍  បេ​​​ឃឺត អ្នក​​​ឆ្លើយ​​​ឆ្លង​​​ព័ត៌មាន​​​​​​ប្រចាំ​​​កម្ពុជា​​​របស់​​​កាសែត​​​ បាងកក ប៉ុស្តិ៍​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ បាន​​​កត់​​​សម្គាល់​​​ថា លោក ជា ស៊ីម​​​​​​ប្រកាន់​​​ខ្ជាប់​​​នឹង​​​វោហារ​​​សាស្ត្រ​​​​​​​​​ដែល​​​លើក​​​​​​តម្កើង​​​ដោយ​​​វៀត​​​ណាមក្នុង​​​កុម្មុយនិស្ត​​​ឥណ្ឌូ​​​ចិន​​​ ទោះ​​​បី​​​ជា​​​ពេលលោក​​​​​​​​​ថ្លែង​​​សុន្ទរ​​​កថា​​​ទៅ​​​កាន់​​​ក្រុមមនុស្ស​​​​​​សាសនា​​​ក៏​​​ដោយ។ លោក បេ​​​ឃឺត បាន​​​សរសេរ​​​បន្ទាប់​​​ពី​​​សុន្ទរ​​​កថាឆ្នាំ​​​១៩៨៤​​​ដែល​​​លោក​​​ ជា ស៊ីម​​​ បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ខ្មែរ​​​ឥស្លាម​​​ថា "​​​ពេល​​​អបអរ​​​សាទរ​​​'បដិវត្ត​​​ដ៏​​​ភ្លឺ​​​ស្វាង​​​នៃ​​​ប្រទេស​​​ឥណ្ឌូចិន​​​ទាំង​​​បី' លោក ស៊ីម​​​បាន​​​វាយ​​​ប្រហារ​​​ខ្លាំង​​​ៗ​​​លើ​​​'ពួក​​​វាតទី​​​និយម-អនុត្តរនិយមប៉េកាំង ចក្រពត្តិ​​​អាមេរិកាំង​​​' ហើយ​​​និង​​​ 'ក្រុម​​​កាន់​​​អំណាច​​​ថៃ'”។​​​​​​​​​​​​ ដោយ​​​លោក ហ៊ុន​​​ សែន​​​ ជាអតីត​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​នៃ​​​របបនោះ និង​​​ជាមន្ត្រី​​​​​​លេចធ្លោ ដែល​​​ទទួលបាន​​​​​​តំណែង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក្នុង​​​ខែ​​​មករា ឆ្នាំ​​​១៩៨​​​៥ ក្នុង​​​អាយុ​​​៣៣​​​ឆ្នាំ នៅ​​​ពេល​​​នោះ​​​ លោក ជា ស៊ីម មាន​​​អាយុ​​​៥២​​​ឆ្នាំ និង​​​ដោយ​​​មាន​​​ឥទ្ធិពល​​​ខ្លាំង​​​លើ​​​​​​កង​​​កម្លាំង​​​សន្តិសុខ​​​​​​ មាន​​​គូបដិបក្ស​​​​​​ម្នាក់​​​ថ្មី​​​នៅ​​​ក្នុង​​​បក្ស។ ក្នុង​​​ពេល​​​ដែល​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​បាន​​​កន្លង​​​ផុត​​​ទៅ​​​ លោក​​​ ហ៊ុន សែន ដែល​​​​ចេះ​​​តែ​​​កែ​​​ទម្រង់​​​ខ្លាំង​​​ឡើងៗ បាន​​​រិះ​​​រក​​​ការ​​​ផ្លាស់​​​ប្តូរ​​​គាំ​​​ទ្រ​​​ទី​​​ផ្សារ ដែល​​​មាន​​​លក្ខណៈ​​​ស្រ​​​ដៀង​​​គ្នា​​​នឹង​​​ការ​​​ផ្លាស់​​​ប្តូរ​​​អនុវត្ត​​​នៅ​​​ក្នុង​​​ប្រ​​​ទេស​​​ចិន​​​កម្មុយ​​​និស្ត ដោយ​​​ជៀស​​​មិន​​​ផុត​​​​​​ពី​​​ការ​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​បណ្តាញ​​​ចាក់​​​ស្រែះរបស់​​​លោក ជា ស៊ីម និង​​​ការ​​​ប្តេជ្ញា​​​រឹងត្អឹង​​​ទៅ​​​នឹង​​​ស្ទីល​​​សង្គម​​​និយម​​​ចាស់។ ប៉ុន្តែ​​​ក្នុង​​​ពេល​​​ដែលប្រទេស​​​​​​ខិត​​​ជិត​​​ដល់​​​ការ​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិ​​​ភាព​​​ក្រុង​​​ប៉ារីស​​​នា​​​​​​ឆ្នាំ​​​១៩៩១​​​ ដែល​​​ទី​​​បំផុត​​​ផ្លាស់​​​របប​​​ដោយ​​​មាន​​​ប្រព័ន្ធ​​​ទី​​​ផ្សារ​​​ និង​​​​​​​​​មាន​​​អំណោយ​​​ផល​​​ដល់​​​គោល​​​បំណង​​​របស់​​​លោក ហ៊ុន សែននោះ​​​ លោក ជា ស៊ីម​​​នឹង​​​បន្ត​​​មាន​​​ឥទ្ធិពល​​​លើ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ក្នុង​​​រចនា​​​សម្ព័ន្ធ​​​បក្ស​​​ ដែល​​​នៅ​​​តែគ្រប​​​សង្កត់​​​លើ​​​រដ្ឋ​​​ដដែល។ ដោយ​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា​ជា​អ្នក​គាំទ្រ​នៃ​ការ​ខិតខំ​​​​ប្រឹង​​​ប្រែង​​​ចម្លែក ប៉ុន្តែ​មិន​បាន​សម្រេច​នៅ​ខាង​ក្នុង​របប​នេះ ដើម្បី​បើក​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​ដោយ​រដ្ឋ​ក្នុង​ឆ្នាំ​១៩៨៩​នោះ លោក ជា ស៊ីម ដោយ​មាន​មូលដ្ឋាន​របស់​លោក​នៅ​ឡើយ​ក្នុង​កង​កម្លាំង​សន្តិសុខ បាន​ចាប់​ផ្តើម​ដណ្តើម​អំណាច​ដោយ​កម្ចាត់​​​ក្រុម​អ្នក​កែ​ទម្រង់​ដែល​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី។ ​សេចក្តី​រាយការណ៍​ព័ត៌មាន​កាសែត​ញូវយ៉ក ថាមស៍ នា​ខែ​សីហា​ឆ្នាំ​១៩៩០ ដែល​មាន​ចំណង​ជើង​ថា "គូ​​​​បដិបក្ស​​​នយោបាយប្រជែង​​​គ្នា​​​នៅ​ក្រុង​ភ្នំពេញ" បាន​សរសេរ​ថា "បន្ទាប់ពី​មាន​​​ការ​ចាប់​ខ្លួន ការ​រុះរើ...

លោក ហ៊ុន សែន និង​សហរដ្ឋអាមេរិក​ ខ្វែង​គំនិត​គ្នា​ជុំវិញ​សេច​ក្តី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​

កាលពី​ម្សិលមិញ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​ នៅ​តែ​ប្រកាន់​​ជំហរ​រៀងៗខ្លួន​លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏ចម្រូងចម្រាសមួយ​ ដែល​គំរាម​គ្រប់​គ្រង​វិស័យ​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ប្រេ​សិត​​​ពិសេស​​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក​ ដែល​​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា ​ពិចារណា​ឡើង​វិញ។ បន្ទាប់ពី​ផ្អាក​សេចក្ដី​ព្រាង​ច្បាប់​នេះ​​ក្នុង​ឆ្នាំ​២០១២ ចំពេល​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​​បរទេស រដ្ឋាភិបាល​បាន​សើរើ​សេចក្ដី​​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​ក្នុង​​ពេល​ថ្មីៗ​នេះ ហើយ​បាន​ប្ដេជ្ញា​អនុម័ត​​ច្បាប់​នេះ​​ក្នុង​ពេល​ឆាប់ៗ។ នៅឯពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​ថ្មី​មួយ​ខ្សែ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​កំពុង​ជំរុញ​​ឲ្យ​អនុម័ត​សេចក្ដី​​ព្រាង​ច្បាប់​េនះ ដើម្បី​ទប់​ទល់​ការ​គំរាម​កំហែង​​បង្ក​ឡើង​ដោយ​ហិរញ្ញប្បទាន​ភេរវកម្ម​ដែល​ហូរ​ចូល​ក្នុង​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​សំដៅ​ដល់​​គណៈរដ្ឋមន្ត្រី​​របស់​លោក​​ថា "​រដ្ឋាភិ​បាល​នឹង​អនុម័ត​ច្បាប់​នេះ​ឆាប់ៗ ហើយ​នឹង​បញ្ជូន​វា​​ទៅ​រដ្ឋសភា​"។...

ប៉ូលិស​អប់រំ​ក្មេង​ជក់​ស៊ីហ្សា៨០​នាក់​បន្ទាប់ពី​ការ​ឆ្មក់​ចាប់​នៅ​ចុង​សប្តាហ៍

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ក្នុង​ការ​បង្ក្រាប​ស៊ីហ្សា​ថ្មី​បំផុត ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​ឃាត់​ខ្លួន "អប់រំ" និង ផ្តល់​ព័ត៌មាន​ដល់​ឪពុក​ម្តាយ​របស់​ក្មេង​៨០​នាក់ ដែល​គេ​រក​ឃើញ​កំពុង​ជក់​ថ្នាំ​ចេញ​ពី​បំពង់​ទឹក​នៅ​ទីតាំង​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា​កាលពី​ចុង​សប្តាហ៍។ លោក សាន សុទ្ធី អនុ​ប្រធាន​មន្ទីរ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​៣៥​នាក់​បាន​ចុះ​បង្ក្រាប​នៅ​ក្លិប​ប្រើ​ប្រាស់​ស៊ីហ្សា​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​កាលពី​យប់​ថ្ងៃ​សុក្រ និង​បាន​រក​ឃើញ​មនុស្ស​៥០​នាក់​ជក់​ស៊ីហ្សា​ចេញ​ពី​បំពង់​ទឹក។ ឧត្ដមសេនីយ៍ត្រី សាន សុទ្ធី បាន​មាន​ប្រសាសន៍​ថា "យើង​បាន​ចាប់​ខ្លួន​មនុស្ស​៥០​នាក់ ស្ត្រី​១១​នាក់​និង​ប្រុស​៣៩​នាក់ ដែល​កំពុង​ប្រើ​២០​បំពង់​ស៊ីហ្សា ហើយ​បាន​រឹប​អូស​វត្ថុ​តាង​ដំណាប់​ស៊ីហ្សា​ពីរ​ប្រអប់ ម៉ូតូ​២៩​គ្រឿង និង​ដាវ​សាមូរៃ​ចំនួន​ពីរ"។ លោក​បាន​បន្ថែម​ថា ភាគ​ច្រើន​នៃ​អ្នក​ត្រូវ​ចាប់​ខ្លួន​បាន​ទាំង​នោះ​ជា​សិស្ស​និស្សិត...

ឧត្ដម​សេនីយ៍​​ផ្កាយពីរ​សារភាព​​ក្នុង​តុលាការ​ថា ខ្លួន​ពិត​ជា​បាន​សម្លាប់​ប្រពន្ធ​ និង​កូនស្រី​

អំឡុង​សវនាការ​ជំនុំជម្រះ​ទោស​នៅ​ឯ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​កាលពី​ម្សិលមិញ ឧត្ដម​សេនីយ៍​ទោ​ម្នាក់​នៅ​​ក្នុង​ជួរ​យោធា​​ បាន​រៀបរាប់​ពី​ហេតុការណ៍​សម្លាប់​ប្រពន្ធ និង​កូនស្រី​វ័យ​៦ឆ្នាំ​​របស់​​ខ្លួន មុន​ពេល​លើក​សាក​សព​ជន​រងគ្រោះ​ញាត់​ចូល​ក្នុង​ធុង​ក្លាសេ ប៉ុន្តែ​បាន​​តវ៉ា​ថា តុលាការ​មិន​គួរ​ចោទ​ប្រកាន់​ខ្លួន​ពីបទ​មនុស្ស​ឃាត​គិត​ទុក​ជាមុន​នោះ​ទេ ពីព្រោះ​ខ្លួន​សម្លាប់​ជន​រងគ្រោះ​ "​ដោយ​ចៃដន្យ" ប៉ុណ្ណោះ។ លោក គឹម ម៉ារិន្ថា ឧត្ដម​សេនីយ៍​​ទោ​នៅ​ក្នុង​​ជួរ​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រាប់​តុលាការ​ថា គាត់​បាន​ច្របាច់​ក​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ វ៉ា ដារី អាយុ​៣០​ឆ្នាំ អំឡុង​ពេល​ឈ្លោះ​គ្នា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ ហើយ​​ការ​ប្រវាយ​ប្រតប​់​គ្នា​នោះ​បាន​បុក​ត្រូវ​កូនស្រី​របស់​គាត់​ឈ្មោះ គឹម ថាវិជ្ជតា បណ្ដាល​ឲ្យ​នាង​ធ្លាក់​ជណ្ដើរ​រហូត​ដល់​ស្លាប់​។ បន្ទាប់ពី​ហេតុការណ៍​នេះ លោក​...

ប្រធាន​ គ.ជ.ប.ដាស់​តឿន លោក រ៉ុង ឈុន ឲ្យ​នៅ​ជា​អព្យាក្រឹត

លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​​ដែលត្រូវ​បាន​ជ្រើស​រើស​ដោយ​គណបក្ស​ប្រឆាំង​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោតថ្មី (គ.ជ.ប.) កាលពី​ម្សិលមិញ​ត្រូវ​បាន​ប្រធាន​ស្ថាប័ន​ថ្មី​នេះ​ប្រាប់​ឲ្យ​ប្រឹងប្រែង​ធ្វើការ​បន្ថែមទៀត​ដើម្បី​​រក្សា​​អព្យា​ក្រឹត​ភាព​បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ឃើញ​និយាយ​ជាមួយ​សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ទី​សាធារណៈកាលពី​សប្តាហ៍មុន។ កិច្ច​ប្រជុំរបស់គ.ជ.ប.​ត្រូវ​​បាន​ធ្វើឡើង​បន្ទាប់ពី​លោក រ៉ុង ឈុន ត្រូវ​បានបន្ទោស​ដោយ​លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ចំពោះ​ការ​និយាយ​ជាមួយ​សមាជិក​សភា​អំឡុង​ការហែក្បួន​ដែល​លោក​បានចូល​រួម​នៅក្នុង​រាជ​ធានីភ្នំពេញ​ដើម្បី​អប​អរ​ទិវា​ពល​កម្ម​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ។ លោក​ ហង្ស ពុទ្ធា អ្នក​នាំពាក្យ​​គ.ជ.ប.​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំដែល​ធ្វើ​ឡើង​នៅ​​ការិយាល័យ​គ.ជ.ប.នៅក្នុង​ក្រសួង​មហា​ផ្ទៃថា លោក ស៊ិក ប៊ុន​ហុក ប្រធាន​គ.ជ.ប.​​បាន​ដាស់​តឿន​សហសេវិក​របស់លោក​​ឲ្យ​រក្សា​អព្យាក្រឹត​ភាព។ លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា "​លោក​បាន​ដាស់​តឿនសមាជិក​គ.ជ.ប.ទាំង​អស់​ឲ្យ​យក​ចិត្តទុក​ដាក់​​នៅពេល​ធ្វើ​អ្វីមួយ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្នដើម្បី​ចៀស​វាង​​មតិ​សាធា​រណៈ​ដែល​អាច​ប៉ះពាល់​ដល់​ឯក​រាជ​ភាព...

គ្រោះ​ថ្នាក់​ដាច់​កន្ត្រក​យោង​នៅ​ការដ្ឋាន​សំណង់​ស្លាប់​មនុស្ស​បី​នាក់

មន្ត្រី​ម្នាក់​បាន​និយាយ​ថា បុរស​បី​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ម្នាក់​រង​របួស​ធ្ងន់ ពេល​ដែល​ខ្សែ​កាប​កន្ត្រក​យោង​ដែល​ពួកគេ​ជិះ​នៅ​ឯ​ការ​ដ្ឋាន​សំណង់​អគារ​ខ្ពស់​ក្នុង​ខណ្ឌ​ចំការ​មន ក្រុង​ភ្នំពេញ​បាន​ដាច់ ដែល​បណ្តាល​ឲ្យ​ពួកគេ​ធ្លាក់​ចុះ​ក្រោម​បួន​ជាន់។ លោក ប៊ិន សូឈី អនុប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា អ្នក​ស្លាប់​ពីរ​នាក់​ជា​កម្មករ​សំណង់​នៅ​ការដ្ឋាន​នោះចំណែក​អ្នក​ស្លាប់​ទី​៣​ជា​អ្នក​លក់​កាហ្វេ​នៅ​កន្លែង​នោះ ដែល​ជិះ​កន្ត្រក​ចុះ​ពីរ​ការ​យក​កាហ្វេ​ទៅ​ឲ្យ​កម្មករ​នៅ​លើ​លោក សូឈី បាន​និយាយ​ថា "ខ្សែ​កាប​កន្ត្រក​យោង​បាន​ដាច់​នៅ​ជាន់​ទី៤។ កន្ត្រក​យោង​នោះ​គឺ​សម្រាប់​តែ​ដឹក​សម្ភារ​ទេ។ គេ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រើ​ទេ"។ បុរស​ពីរ​នាក់ គឺ​កម្មករ​សំណង់​ម្នាក់​និង​អ្នក​លក់​កាហ្វេ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។ ពីរ​អ្នក​ផ្សេងទៀត​ត្រូវ​គេ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា សូវៀត ដែល​នៅ​ទី​នោះ​ម្នាក់​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់​ពេក​នា​ពេល​រសៀល។...

អ្នក​នាំ​ពាក្យ​​ថា ​គ្រោះ​ថ្នាក់​រថយន្ត​ជាមួយ​រថយន្ត​របស់​ព្រះ​អង្គម្ចាស់​ រណឫទ្ធិ ជា​អំពើ​មនុស្ស​ឃាត

កាលពី ​ម្សិលមិញ អ្នក​នាំពាក្យ​គណបក្ស​ហ្វុ៊នស៊ិន​ប៉ិច​បាន​ចាត់ទុក​គ្រោះថ្នាក់រថ​យន្ត​​កាល ​ពី​ថ្ងៃសៅរ៍​ដែលបាន​ប​ណ្តាល​ឲ្យ​​ ព្រះ​អង្គ​ម្ចាស់ នរោត្តម​ រណឫទ្ធិ និង​ ភរិយា​របស់​ព្រះ​អង្គ​រង​របួសក្បាល​ធ្ងន់ធ្ងរ​​នោះ​ថា ជា​ហេតុ​ផល​នយោបាយ គឺ​"អំពើ​ភេរវកម្ម"។ យោង ​តាម​​លោក ឡុង​ ម៉េង​សែ នាយ​នគរបាល​ចរាចរណ៍ខេត្ត​បាន​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ម្ចាស់​ រណឫទ្ធិ និង​អ្នកម្នាង​ អ៊ុក ផល្លា ​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​៨នាក់​ដែលបាន​រង​របួស​នៅ​ពេល​រថយន្ត​ធុន​ធំមួយ​ គ្រឿង​​បាន​បុក​ជាមួយ​រថយន្ត​​ BMW និង​​រថយន្ត​មួយគ្រឿង​ទៀត​នៅ​តាម​ផ្លូវ​នៅក្នុង​ស្រុក​​ព្រៃឈរ...

មិនដល់​​​មួយ​​​ឆ្នាំ​​​ផង​​​បន្ទាប់​​​ពី​​​បើក​​​ដំណើរ​​​ការ​​​ ហាង​​​មួយ​​​ចំនួន​​​នៅ​​​ផ្សារ​​​ទំនើប​​​អីុអន​​​​​​បាន​​​បិទ​​​ទ្វារ​​​

មិន​​​ដល់​​​១០​​​ខែ​​​ផង​​​ បន្ទាប់​​​ពី​​​ផ្សារទំនើប​​​អីុអន ដែល​​​ចំណាយ​​​អស់​​​ទឹក​​​ប្រាក់​​​២០០លាន​​​ដុល្លារ​​​​​បាន​​​បើក​​​ទ្វារ​​​សម្រាប់​​​អតិថិជន​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ មាន​​​ហាង​​​យ៉ាង​​​តិច​​​ចំនួន​​​ប្រាំពីរ​​​នៅ​​​ក្នុង​​​ផ្សារ​​​ទំនើប​​​ដ៏ធំបំផុត​​​នៅ​​​កម្ពុជា​​​នេះ​​​បាន​​​បិទ​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ដោយ​​​ពួក​​​​​​គេ​​​លើក​​​ឡើង​​​ពី​​​មូល​​​ហេតុ​​​ថា មាន​​​តែ​​​មនុស្ស​​​ច្រើន​​​ ប៉ុន្តែ​​​ពុំ​​​សូវ​​​មាន​​​អ្នក​​ទិញ​​​ និង​​​ដោយ​​សារ​​​តែ​​​ការ​​​រំខាន​​​ពី​​​​​​ការ​​​សាង​​​សង់​​​នៅ​​​ផ្សារ​​​នេះ​​​។ ខណៈ​​​ផ្សារទំនើប​​​អីុអន​​​បដិសេធ​​​មិន​​​ផ្តល់​​​តួលេខ​​​​​ពិត​​​ប្រាកដ​​​សម្រាប់​​​ចំនួន​​​នៃ​​​ហាង​​​ ភោជនីយដ្ឋាន និង​​​ហាង​​​កាហ្វេ ដែល​​​ដើរ​​​ចេញ​​​ពី​​​ផ្សារ​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជប៉ុន​​​នេះ​​​ ការ​​​សម្ភាស​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​​​​បាន​​​បង្ហាញ​​​ថា មាន​​​ហាង​​​យ៉ាង​​​តិច​​​​​​ប្រាំពីរ​​​បាន​​​បិទ​​​ទ្វារ​​​ ក្នុង​​​នោះ​​​មាន​​ហាង​​​​​​​ចំនួន​​​ប្រាំ​​​មួយ​​​បាន​​​បិទទ្វារ​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ខែ​​​កុម្ភៈ​​​មក​​​ម្លេ៉ះ​​​។ ហាង​​​ទាំង​​​នោះ​​​រួម​​​មាន​​​ដូច​​​ជា​​​ហាង​​​ Fox Wine Bistro ​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ហ៊ុន​​​តែមួយ​​​ដែលបើក​​​​​​ហាង​​​​​​ Brown Cafe នៅ​​​ក្នុង​​​ស្រុក​​​ និង​​ហាង​​​​​​​ Miam Miam  ជា​​​ភោជនីយដ្ឋាន​​​សិង្ហបុរី​​​ដែល​​​ចាប់​​​ដៃ​​​គូរ​​​​​​ជា​​​មួយ​​​​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​​​​ CBM ។ ហាង​​​ដែល​​​បិទ​​​ទ្វារ​​​ផ្សេង​​​ៗ​​​ទៀត​​​គឺ​​​ហាង​​​ Ya Kun Kaya Toast របស់​​​សិង្ហបុរី​​​ ភោជនីយដ្ឋាន​​​ជប៉ុន Kushiage Kushisho  ហាង​​​ជប៉ុន Pao Pao ហា​​​ង​​​សម្លៀក​​​បំពាក់​​​ក្នុង​​​ស្រុក​​​ Espada  និង​​​ហាង​​​ Amadana ជាហាង​​​របស់​​​ជប៉ុន​​​ដែល​​​លក់​​​ឧបករណ៍​​​អេឡិចត្រូនិក​​​​​​ទំនើប​​​ៗ។ ហើយ​​​ហាង​​​នំប័ុង​​​របស់បារំាង​​​ដែល​​​​​​ទិញ​​​សិទ្ធិ​​​ពី​​​ហាង​​​ឈ្មោះ Eric Kayser និង​​​ដែល​​​មាន​​​ទីតាំង​​​នៅខាង​​​ក្រៅ​​​អគារ​​​ផ្សារ​​​ទំនើប​​​អីុអន​​​ ក៏​​​​​គ្រោង​​​នឹង​​​បិទ​​​ទ្វារ​​​​​​របស់​​​ខ្លួន​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​ដែរ​​​ ប៉ុន្តែ នៅ​​​រក្សា​​​ហាង​​​នំប័ុង​​​ដ៏​​​តូច​​​មួយ​​​ក្នុង​​​អគារ​​​។ ដោយ​​​មាន​​​ទី​​​តាំង​​​នៅ​​​លើ​​​ដី​​​ទំហំ​​​១០០.០០០ម៉ែត្រក្រឡា​​​​​​ស្ថិត​​​នៅ​​​តាម​​​បណ្តោយ​​​មហាវិថី​​​សុធារស​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ ផ្សារ​​​ទំនើប​​​ដែល​​​មាន​​កម្ពស់​​​៤ជាន់​​​នេះ​​​ ត្រូវ​​​បាន​​​សម្ពោធ​​​កាល​​​ពីខែ​​​មិថុនា​​​ នៅ​​​ក្នុង​​​ពិធី​​​មួយ​​​ក្រោម​​​អធិបតីភាព​​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក Fumio Kishida រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ជប៉ុន​​​។ ដោយ​​​មាន​​​ហាង​​​សរុប​​​ចំនួន​​​១៩០​​​ រោង​​​កុនអេក្រង់​​​​​​ប្រាំពីរ​​​​​​មួយ​​​ កន្លែង​​​ជិះ​​​ស្គី​​​ទឹក​​​កក​​​មួយ​​​ ស្ទូឌីយ៉ូ​​​ទូរទស្សន៍​​​មួយ​​​ និង​​​កន្លែង​​​លក់​​​អាហារ​​​ចម្រុះ​​​​​​មួយ​​​កន្លែង​​​នោះ​​​ ផ្សារ​​​ទំនើប​​​នេះ​​​ផ្តល់​​​នូវ​​​ទំនិញ​​​ដែល​​​ហាង​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​រា​​​ជធានី​​​គ្មាន ហើយ​​​វា​​​គឺ​​​ជា​​​ជំហាន​​​ដ៏​​​សំខាន់​​​មួយ​​​នៅ​​​ក្នុង​​​ការ​​​ពង្រីក​​​សេដ្ឋកិច្ច​​​នៅ​​​កម្ពុជា​​​។ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​នៅពេល​​​នោះ​​​ថា "ទីតាំង​​​នេះ​​​គឺជា​​​កន្លែង​​​មួយ​​​ដែល​​​បង្ហាញ​​​ពី​​​សក្ដានុពល​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​នានា​​​នៅ​​​កម្ពុជា"។ ប៉ុន្តែ ទោះ​​​បី​​​ជា​​​ផ្សារ​​​ទំនើប​​​អីុអន​​​អះអាង​​​ថា មាន​​​មនុស្ស​​​ប្រហែល​​​១២​​​លាន​​​នាក់​​​បាន​​​មក​​​ផ្សារ​​​របស់​​​​​​ខ្លួន​​​ចាប់​​​តាំង​​​​​​ពី​​​ពេល​​​បើក​​​ទ្វារ​​​មក​​​ក៏​​​ដោយ​​​ តែ​​​ម្ចាស់​​​ហាង​​​មួយ​​​ចំនួន​​​ដែល​​​ត្រូ​​​វបាន​​​សម្ភាស​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​បាន​​​បញ្ជាក់​​​ប្រាប់​​​ពី បញ្ហា​​​មួយចំនួន​​​ដែល​​ជះឥទ្ធិពល​​​​​​ដល់​​​ការ​​​លក់​​​ និង​​​ដែល​​​ជា​​​បញ្ហា​​​ដ៏​​​​​​គួរ​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​នោះ​​​។ លោក​​​ ចាង​​​ ប៉ុន​​​លាង​​​  ដៃគូ​​​គ្រប់គ្រង​​​ហាង​​​ Fox Wine Bistro បាន​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​មាន​​​មនុស្ស​​​ច្រើន​​​នាំ​​​គ្នា​​​មក​​​ផ្សារ​​​ទំនើប​​​នេះ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ក៏​​​ដោយ​​​ តែ​​​មាន​​​មនុស្ស​​​តែ​​​បន្តិច​​​បន្តួច​​​ប៉ុណ្ណោះ​​​បាន​​​មក​​​ហាង​​​របស់​​​ខ្លួន ដោយ​​​លោក​​​បាន​​​ពន្យល់​​​ហេតុ​​​ផល​​​ថា បរិស្ថាន​​​ជុំ​​​វិញ​​​ផ្សារ​​​ទំនើប​​​អីុអន​​​ ក៏​​​ជា​​​ផ្នែក​​​មួយ​​​ដែល​​​ជះ​​​ឥទ្ធិពល​​​ដល់​​​ការ​​​លក់​​​ដែរ​​​។ លោក ប៊ុនលាង​​​ បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ថា "មាន​​​អតិថិជន​​​ជា​​​ច្រើន​​​ទៅ​​​ ​​​​​​​​​​​​ ប៉ុន្តែ តាម​​​អ្វីដែល​​​យើង​​​​​​សង្កេត​​​ឃើញ​​​គឺ​​​ថា ពុំ​​​សូវ​​​មាន​​​មនុស្ស​​​ទិញទំនិញ​​​ឡើយ​​​ ជា​​​ពិសេស​​​​​​ហាង​​​ដែល​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​ ហេតុ​​​ដូច្នេះ​​​ទើប​​​យើង​​​សម្រេច​​​បិទទ្វារ​​​"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ទៀត​​​ថា "តាម​​​អ្វី​​​ដែល​​​ខ្ញុំ​​​និង​​​ក្រុម​​​ការ​​​ងារ​​​គិត​​​គឺ​​​ថា ប្រសិន​​​បើ​​​យើង​​​​​​ក្រឡេក​​​មើល​​​ផ្សារ​​​ទំនើប​​​នៅ​​​ក្នុង​​​ទីក្រុង​​​ផ្សេង​​​ៗ​​​ និង​​​​​​ប្រទេស​​​ជិត​​​ខាង​​​​​​ វា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​ជា​​​ផ្សារ​​​ទំនើប​​​នោះ​​​ទេ​​​។វា​​​មាន​​​ការិយាល័យ​​​នៅ​​​ព័ទ្ធ​​​ជុំវិញ ហេតុ​​​ដូច្នេះ​​​មាន​​​មនុស្ស​​​មក​​​ហាង​​​ទាំង​​​នោះ បន្ទាប់​​​ពី​​​​​​​​​ធ្វើ​​​ការ​​​ងារ​​​រួច។ រីឯ​​​ផ្សារ​​​ទំនើប​​​អីុអន​​​វិញ គឺ​​​គ្មាន​​​ការិយាល័យ​​​ណា​​​មួយ​​​នៅ​​​ព័ទ្ធ​​​ជុំ​​​វិញ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​មក​​​ផ្សារ​​​នេះ​​​ ហើយ​​​ចូល​​​ទៅ​​​​​​ខាង​​​ក្នុង​​​ផ្សារ​​​​​​ដោយ​​​មិន​​​បាន​​​ចំណាយ​​​ពេល​​​វេលា​​​សម្រាប់​​​ហាង​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​ឡើយ​​​"។ លោក Alex Matcheret ម្ចាស់​​​ហាង​​​នំប័ុង​​​បារាំង​​​ដែល​​​ទិញ​​​សិទ្ធិ​​​ពី​​​ហាង​​​ Erikc...

Latest news

© 2021, ដេលី. All rights reserved.