32 C
Phnom Penh

លោក​​​ ថោង សារ៉ាត់ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​៣០​​​ខែ​​​នៅ​​​ក្នុង​​​​​​ការ​​​ប្រកាស​​​សាលក្រម​​​លើក​​​ដំបូង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-thong-sarath-ac

កាល​​​ពី​​​ម្សិលមិញ​​​ សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​ឧត្តម​​​សេនីយ៍ទោ ថោង​​​ សារ៉ាត់ និង​​​អង្គរក្ស​​​ម្នាក់​​​ក្នុ​​​ង​​​ចំណោម​​​អង្គរក្ស​​​ផ្សេង​​​ៗ​​​របស់​​​លោក​​​ឲ្យ​​​ជាប់​​​​​​ពន្ធនាគារ​​​ក្នុង​​​ម្នាក់​​​ៗ​​​រយៈ​​​ពេល​​​៣០​​​ខែ​​​​​​ពីបទ​​​រក្សា​​​ទុក​​​អាវុធ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ការ​​​ប្រកាស​​​សាល​​​ក្រម​​​លើក​​​ដំបូង​​​​​​​​​ក្នុង​​​សំណុំ​​​រឿង​​​របស់​​​ឧត្តម​​​សេនីយ៍រូប​​​នេះ ដែល​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ពីបទ​​​ធ្វើ​​​ជា​​​មេខ្លោង​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា​​​ម្នាក់​​​ ។ ឪពុក​​​ម្តាយ​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ផ្តល់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពី​​​រឆ្នាំ​​​ក្រោម​​​ការ​​​ចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​​នេះ។

ឧត្តម​​​សេនីយ៍ទោ ថោង​​​​​​ សារ៉ាត់ បាន​​​រត់​​​គេច​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​ប្រាំ​​​ខែ​​​ បន្ទាប់​​​ពី​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រៀប​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​។ នគរ​​​បាល​​​បាន​​​​​​ឆ្មក់​​​ចូល​​​ភូមិ​​​គ្រឹះ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​របស់​​​គ្រួសារ​​​លោក​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ខណៈ​​​កំពុង​​​សើុប​​​អង្កេត​​​ករណី​​​ឃាត​​​កម្ម​​​នេះ​​​។

នគរ​​​បាល​​​​​​​​​បាន​​​រឹប​​​អូ​​​ស​​​អាវុធ​​​ខុស​​​ច្បាប់​​​មួយ​​​ចំនួន​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល ហើយ​​​បាន​​​ចាប់​​​ខ្លួន​​​ឪពុក​​​ម្តាយ​​​​​​លោក ថោង សារ៉ាត់ គឺអ្នក​​​ស្រី កែវ សារី និង​​​លោក ថោង​​​ ចំរើន​​​ ដែល​​​និយាយ​​​ថា ពួក​​​គាត់​​​បាន​​​ជួយ​​​លាក់​​​ខ្លួន​​​កូន​​​របស់​​​ខ្លួន​​​​​​​​​​​ នៅ​​​ពេល​​​ដឹង​​​ថា នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់​​​ខ្លួន​​​។ទីបំផុត​​​ ឧត្តម​​​សេនីយ៍ទោ​​​​​​ ថោង​​​ សារ៉ាត់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅខែ​​​មេសា ក្បែរ​​​ក្រុង​​​​​​បាវិត​​​តាម​​​បណ្តោយ​​​ព្រំដែន​​​វៀតណាម​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក្រុម​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ខុស​​​ៗ​​​គ្នា​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ថា តើ​​​លោក​​​ត្រូ​​​វបាន​​​ចាប់​​​ខ្លួន​​​លើក​​​ទឹក​​​ដី​​​កម្ពុជា ឬ​​​ទឹក​​​ដី​​​វៀត​​​ណាម​​​។

លោក តាំង​​​ សុខ អង្គរក្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អង្គរក្ស​​​​​​ផ្សេង​​​ៗ​​​របស់​​​លោក ថោង​​​ សារ៉ាត់ ​​​បាន​​​​​​គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។ អង្គ​​​រក្ស​​​រូប​​​នេះ​​​​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​កំបាំង​​​មុខ​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក ឃី ឆាយ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​​​បាន​​​ប្រាប់​​​ទៅ​​​កាន់​​​ បន្ទប់​​​សវនាការ​​​ថា “តុលាការ​​​​​​បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​លោកស្រី កែវ សារី  និង​​​លោក ថោង​​​ ចំរើន​​​ ឲ្យជាប់​​​ពន្ធនាគារ​​​ម្នាក់​​​ៗ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ ហើយ​​​ពិន័យ​​​ពួក​​​គាត់​​​​​​ជា​​​ប្រាក់​​​​​​ចំនួន​​​៦​​​លាន​​​រៀល[១.៥០០ដុល្លារ​​​] ក្នុង​​​ម្នាក់​​​ៗ”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ” ទី​​​២ តុលាការ​​​បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​លោក​​​ ថោង សារ៉ាត់ និង​​​លោក តាំង​​​ សុខ ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​កន្លះ និង​​​​​​ពិន័យ​​​ជា​​​ប្រាក់​​​៦​​​លាន​​​រៀល​​​ក្នុង​​​ម្នាក់​​​ៗ​​​ពី​​​បទ​​​រក្សា​​​ទុក​​​អាវុ​​​ធ​​​​​​​​​ដោយ​​​ខុស​​​ច្បាប់​​​”។

​​​អ្នកស្រី កែវ សារី ​​​គឺ​​​ជា​​​ចុង​​​ចោទ​​​តែ​​​ម្នាក់​​​​​​គត់​​​ដែល​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​សម្រាប់​​​ការ​​​ប្រកាស​​​សាល​​​ក្រម​​​កាល​​​ពី​​​ម្សិលមិញ ។ អំឡុង​​​ការ​​​បើក​​​សវនាការ​​​កាល​​​ពី​​​ឧសភា​​​ អ្នកស្រី​​​បាន​​​អះ​​​អាង​​​ថា កាំ​​​ភ្លើង​​​ចំនួន​​​១១​​​ដើម​​​ដែល​​​គេ​​​រឹបអូស​​​បាន​​​គឺ​​​ជា​​​របស់​​​អង្គរក្ស​​​កូន​​​ប្រុស​​​របស់​​​អ្នក​​​ស្រី​​​ ហើយ​​​​​​ថា​​​វា​​​គ្រាន់​​​តែ​​​ត្រូវ​​​បាន​​​យក​​​មក​​​ទុក​​​នៅ​​​ក្នុង​​ផ្ទះ​​​របស់​​​អ្នកស្រី​​​ប៉ុណ្ណោះ​​​។

បន្ទាប់​​​ពី​​​សាលក្រម​​​ត្រូវ​​​បាន​​​ប្រកាស​​​ អ្នកស្រី បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​ នឹង​​​សំណួរ​​​មួយ​​ណា​​​ឡើយ​​​។

លោក លឹម វណ្ណា មេធាវី​​​របស់​​​លោកស្រី កែវ សារី និង​​​លោក ថោង​​​ ចំរើន​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ពិនិត្យ​​​​​​សេចក្តី​​​សម្រេច​​​នេះ​​​ឡើង​​​​​​វិញ ហើយ​​​នឹង​​​ពិភាក្សា​​​ជា​​​មួយ​​​កូន​​​ក្តី​​​របស់​​​លោក​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​ប្តឹង​​​ទាស់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​គូស​​​បញ្ជាក់​​​ពី​​​លោក ថោង​​​ ចំរើន​​​ ដែលមិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​​​​ក្នុង​​​តុលាការ​​​​​​ដោយ​​​សារ​​​សុខភាព​​​មិន​​​ល្អ​​​នោះ​​​ថា “កូន​​​ក្តី​​​​​​របស់​​​ខ្ញុំ​​​ គឺ​​​លោក ថោង ចំរើន​​​ នៅ​​​មិន​​​ទាន់​​​​​​ទទួល​​​យក​​​សាលក្រម​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។ វា​​​ជា​​​រឿង​​​សំខាន់​​​មិន​​​ថា កូនក្តី​​​របស់​​​ខ្ញុំ​​​យល់​​​ស្រប​​​ ឬមិន​​​យល់​​​ស្រប​​​ចំពោះ​​​សាល​​​ក្រម​​​នេះ​​​ ឬយ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។ ប្រសិន​​​បើ​​​កូន​​​​​​ក្តី​​​របស់​​​ខ្ញុំ​​​ស្នើ​​​ឲ្យ​​​ខ្ញុំ​​​ប្តឹង​​​ទាស់​​​ ខ្ញុំ​​​នឹង​​​ធ្វើ​​​តាម​​​”។

លោក ឈុន វីនីតា មេធាវី​​​របស់​​​លោក​​​ ថោង សារ៉ាត់ ក៏​​​បាន​​​លើក​​​​​​ឡើង​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ច្បាប់​​​ទេ​​​ថា តើ​​​នឹង​​​ប្តឹង​​​​​​ទាស់​​​សាល​​​ក្រម​​​នេះ​​​ ឬ​​​អត់​​​នោះ​​​ ហើយ​​​មិន​​​បាន​​​ពន្យល់​​​​​​ពី​​​​​​មូល​​​ហេតុ​​​ដែល​​​កូន​​​ក្តី​​​របស់​​​លោក​​​គ្មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​តុលាការ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​មុន​​​ពេល​​​​​​បញ្ចេញ​​​មតិ​​​គំនិត​​​ផ្ទាល់​​​ខ្លួន​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​​​​ថា តើ​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​នឹង​​​ប្តឹង​​​ទាស់​​​ ឬ​​​អត់​​​នោះ​​​។  ដោយ​​​ផ្អែក​​​លើ​​​សំណុំ​​​រឿង​​​នេះ​​​ទាំង​​​មូល ខ្ញុំ​​​គិត​​​ថា នៅ​​​មិន​​​ទាន់​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ដាក់​​​បន្ទុក​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ឡើយ​​​ ហេតុដ​​​ូច្នេះ​​​​​​ប្រសិន​​​បើ​​​គាត់​​​ស្នើ​​​ឲ្យ​​​ខ្ញុំ​​​ប្តឹ​​​ងទាស់​​​ ខ្ញុំ​​​នឹង​​​​​​ធ្វើ​​​​​​តាម​​”។

លោក ថោង​​​ សារ៉ាត់ កំពុង​​​ប្រឈមនឹង​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​មនុស្ស​​​ឃាត​​​គ្រោង​​​ទុក​​​ជា​​​មុន​​​នៅ​​​ឡើយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បញ្ជា​​​​​​ឲ្យ​​​​​​​​​អង្គរក្ស​​​របស់​​​ខ្លួន​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ ដែល​​​ត្រូវ​​​​​​គេ​​​បាញ់​​​ជា​​​ច្រើន​​​គ្រាប់​​​នៅ​​​ខាង​​​ក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​​​​​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​។ អង្គរក្ស​​​ចំនួន​​​ប្រាំនាក់​​​ក្នុង​​​ចំណោម​​​អង្គរក្ស​​​​​​ផ្សេង​​​ៗទៀត​​​របស់​​​លោក​​​ ថោង សារ៉ាត់ កំពុង​​​ត្រូវ​​​បាន​​​ឃុ​​​ំ​​​ខ្លួន​​​​​​ជា​​​បណ្តោះ​​​អាសន្ន​​​​​​ដោយ​​​សារ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួកគេ​​​ក្នុង​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​។

លោក អាំង​​​ មាលតី អតីត​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​​​​កាល​​​ពីខែ​​​កុម្ភៈ បន្ទាប់​​​ពី​​​មាន​​​ការ​​​សង្ស័យ​​​ថា សាលា​​ដំបូង​​​បាន​​​ទទួល​​​យក​​​សំណូក​​​ពី​​​ឪពុក​​​ម្តាយ​​​របស់​​​លោក​​​ ថោង​​​​​​ សារ៉ាត់ សម្រាប់​​​ការ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​។ ពួក​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ម្តង​​​ទៀត​​​នៅ​​​ខែ​​​កុម្ភៈ​​​ ដដែលពេល​​​ព្យាយាម​​​​​​​​​គេ​​​ចខ្លួន​​​ទៅ​​​ប្រទេស​​​វៀតណាម​​​តាម​​​រយៈ​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ នេះ​​​បើ​​​តាម​​​ការ​​​ឲ្យ​​​ដឹក​​​ពី​​​នគរ​​​បាល​​​៕ស៊ុយឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស