30 C
Phnom Penh

TAG

features2

បុរស​៥នាក់​អះ​អាង​ថា គ្មាន​ទោស​ក្នុង​​​ករណី​​​លួច​ព្រះ​សារីរិកធាតុ ចំណែក​បុរស​ទី​​៦បាន​សារភាព​

​អំឡុង​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល​កាលពី​ម្សិលមិញ ​បុរស​​​ប្រាំ​​​​នាក់​ដែល​ជាប់​​ចោទ​ថា បាន​សមគំនិត​ក្នុង​ការ​លួច​ព្រះ​សារីរិកធាតុ​ពី​​សក្យមុនីចេតិយ​​នៅ​កំពូល​​ភ្នំ​ឧដុង្គ​​កាលពី​ឆ្នាំ​២០១៣ ​បាន​អះ​​​អាង​ថា ពួកគេ​គ្មាន​ទោស​ទេ ចំណែក​បុរស​ទី​៦​បាន​អះអាង​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លួច​នេះ​តែ​ម្នាក់​ឯង​។ ចោម ថៃ ​សៀង សារិន និង​ កា សាក់ ជា​សន្តិ​​​សុខ​យាម​នៅ​សក្យមុនីចេតិយ​ជាមួយ​ ផា សុខែម ជា​ប្រធាន​សន្តិសុខ​​ និង​​ កាន់​ សុភ័ក្ត្រ ជា​​​​អ្នក​រត់​ម៉ូត​ឌុប​ត្រូវ​បាន​​ចាប់​ខ្លួន​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៣​ ហើយ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​​លួច​ព្រះ​​​សារីរិកធាតុ​​​កាលពី​ដើម​ខែ​នោះ។ ​អ្នក​ទាំង​ប្រាំ​បាន​និយាយ​ថា ពួកគេ​គ្មាន​ទោស​ទេ ហើយ​បាន​ជាប់​ពន្ធនាគារ​តាំង​ពី​ពេល​នោះ​មក...

សាលា​ដំបូង​​​ចោទ​សកម្ម​ជន​​បក្ស​សង្គ្រោះជាតិ​បី​រូប​​​ទៀត​​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​

​កាលពី​ម្សិលមិញ សកម្មជន​គណបក្ស​ប្រឆាំង​បី​រូប​​ទៀត​​​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ ​"​ចូល​រួម​កុបកម្ម​" ចំពោះ​ការ​ចូល​រួម​ការ​តវ៉ា​មួយ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​បាន​ផ្ទុះ​អំពើ​ហិង្សា​កាលពី​ឆ្នាំ​មុន ដោយ​​​សកម្ម​ជន​ពីរ​​រូប​​​ត្រូវ​បាន​បញ្ជូន​​ខ្លួន​ទៅ​ពន្ធនា​គារ​ព្រៃស​ ចំណែក​ឯ​សកម្ម​ជន​ទី៣​ត្រូវ​បាន​ឃុំខ្លួន​មួយ​យប់​​នៅ​ស្នងការដ្ឋាន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​។ លោក សំ សុគង់ មេធាវី​របស់​ពួក​គាត់ និយាយថា នៅ​ក្នុង​ចំណាត់​ការ​ដែល​គណបក្ស​ប្រឆាំង​​​​ចាត់​ទុក​ថាជា​ការ​គំរាម​កំហែង​ផ្នែក​នយោ​បាយ​ សាលា​ដំបូង​រាជធានី​​ភ្នំ​ពេញ បាន​ចំណាយ​ពេល​​តិច​តួច​ប៉ុណ្ណោះ​កាលពី​ព្រឹក​ម្សិលមិញ ​ដើម្បី​​ចោទ​ប្រកាន់​លោក ​យន់ គឹមហួរ អាយុ​២៨​ឆ្នាំ និង​លោក រឿន ចិត្រា អាយុ​៣៣​ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារនេះ​​។ មេធាវី​រូប​េនះ​មាន​ប្រសាសន៍​ថា "​ពួក​គាត់​​​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​ចូល​រួម​កុបកម្ម។ កូនក្ដី​របស់​យើង​បាន​ប្រាប់​តុលាការ​ថា ពួក​គាត់​​​បាន​ចូលរួម​​ការ​តវ៉ា​​ដោយ​សន្តិវិធី​មួយ​​ ហើយ​​​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​​ ឬបង្ក​អំពើ​ហិង្សា​ដូច​​តុលាការ​​បាន​ចោទ​ប្រកាន់​នោះ​ទេ​"។ លោក​លើក​ឡើង​ទៀត​​ថា ចៅក្រម​បាន​បង្ហាញ​រូបភាព​វីដេអូ​​​​​កូនក្ដី​របស់​លោក​​មាន​វត្តមាន​នៅ​ឯ​​​​ការ​តវ៉ា​នោះ ដែល​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​​​វាយ​បក​ទៅ​លើ​កង​​​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​​អំឡុង​ការ​តវ៉ា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​ ដោយ​វាយ​ទៅ​លើ​សន្តិសុខ​​ស្លៀក​ពាក់​ឯកសណ្ឋាន​​មួយ​ចំនួន​យ៉ាង​ដំណំ។ ​​លោក​មាន​ប្រសាសន៍​បន្ត​​​ថា ​"​ចៅក្រម​បាន​បង្ហាញ​វីដេអូ​ឃ្លីប​​​មួយ​ដែល​បង្ហាញ​ពី​សកម្ម​​ភាព​​កូនក្ដី​របស់​ខ្ញុំ​កាន់ទង់ជាតិ ប៉ុន្តែ​​ពួកគាត់​មិន​បាន​​​ប្រើ​ដំបង​ដើម្បី​បង្ក​អំពើ​ហិង្សា​​​​ទេ។ ភ័ស្តុ​តាង​របស់​ពួកគេ​គឺ​វីដេអូ​ឃ្លីប​​​នោះ។​ពួកគេ​ចាប់​ខ្លួន​​ប្រជា​ពល​រដ្ឋ​​​យោង​ទៅ​​​លើ​វីដេអូ​ឃ្លីប​នោះ"។ ​យោង​តាម​នគរ​បាល​បាន​​​ឲ្យ​ដឹង​ថា នៅ​ពេល​រសៀល​ សកម្ម​ជន​ទី៣​​ដែល​លោក​ អ៊ូ...

លោក ហ៊ុន សែន ​​ប្រកាស​ថា ការ​​​​បោះ​ឆ្នោតអាណត្តិ​ក្រោយ ​ត្រូវ​​ប្តូរ​​ទៅ​ធ្វើ​នៅ​ខែ​កក្កដាដដែល

លោកនាយក​រដ្ឋមន្ត្រី​ព្រមាន​តំណាង​​រាស្ត្រ​គណបក្ស​ប្រឆាំង​​ ទាក់​ទិន​​​ការ​ចោទ​ប្រកាន់​ពីបទ​កុបកម្ម​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិក្រោយ​នៅ​​​​​ឆ្នាំ​២០១៨ ត្រូវ​ប្ដូរ​ទៅ​​ធ្វើ​នៅ​ខែ​កក្កដា​ ដដែល​វិញ ​ហើយ​បាន​ព្រមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រាំពីររូប​ដែល​ជាប់​ចោទ​ពីបទ​ "ដឹកនាំ​​​កុបកម្ម" កាលពី​ឆ្នាំ​មុន​ ឲ្យ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​​នៅ​ពេល​តុលាការ​កោះហៅ ​បើ​មិន​ដូច្នោះ​ទេ​ នឹង​ត្រូវ​តុលា​ការ​​កាត់​​ទោស​​ដោយ​កំបាំង​មុខ​។

មន្ត្រី​​បញ្ជាក់​ថា កង​ទ័ព​​ពិត​ជា​មិន​មែន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​​កំពុង​កាន់​អំណាច​​​ទេ​

កាលពី​ម្សិលមិញ មន្ត្រី​យោធា​​ មន្ត្រី​រដ្ឋា​ភិបាល និង​មន្ត្រី​​បក្ស​កាន់​​អំណាច ​​បាន​ដក​ខ្លួន​​មិន​ពាក់​ព័ន្ធ​​ឡើយ​ជុំ​វិញ​​​ការ​អត្ថាធិប្បាយ​របស់​​​លោក ជា តារា អគ្គមេបញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ដែល​បាន​លើក​ឡើង​នៅ​សប្ដាហ៍​នេះ​ថា "​ កង​ទ័ព​​ជា​របស់​​គណបក្ស​ ប្រជាជន​កម្ពុជា"ហើយ​បាន​​​​អះអាង​ថា យោធា​​​នៅ​តែ​​អព្យាក្រឹត។ នាយ​​ឧត្ដម​សេនីយ៍ ជា តារា បាន​ថ្លែង​ទៅ​កាន់​អង្គ​​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ពុធ នៅ​វិមាន​សន្តិ​ភាព​​ដែល​ជា​ការិយាល័យ​ធ្វើ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថា ​ប្រវត្តិ​របស់​កង​យោធ​ពល​​ខេមរភូមិន្ទ​​​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន បាន​​​នាំ​ឲ្យ​​​​មាន​​​ភាព​ស្មោះ​ត្រង់​យូរ​អង្វែង​។​​ លោក​​មាន​​​ប្រសាសន៍​ថា "​​សម្ដេច​តេជោ ទើប​តែ​មាន​ប្រសាសន៍​​ ហើយ​​​ខ្ញុំ​ចង​ចាំ​ប្រសាសន៍​​នេះ​តាំង​ពី​ថ្ងៃ​២៣ កក្កដា...

តារាហូលីវូដ អ៊ែន​ជែលីណា ចូលី ចាប់ផ្តើម​​ការ​ងារ​ផលិត​ភាពយន្ត​​​នៅភ្នំពេញ

តារាហូលីវូដ អ៊ែនជែល​លីណា ចូលី  បាន មក​ដល់​រាជធានីភ្នំពេញ​កាលពី​​​ម្សិលមិញ ដើម្បី​ចាប់​ផ្ដើម​​ការ​ងារ​ផលិត​ខ្សែភាព​យន្ត​​និយាយ​ជា​ភាសា​ខ្មែរ​​បង្ហាញ​​​ពី​ជីវិត​​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​​រឿង "​មុន​ដំបូង​​​ខ្មែរ​ក្រហម​​​​សម្លាបឪពុក​របស់​ខ្ញុំ​" ដែល​នឹង​សហការ​ផលិត​ដោយ​​លោក បា៉ន់ រិទ្ធី ​ផលិត​ករ​ភាព​យន្ត​​ដែល​ជា​បេក្ខភាព​ពាន​រង្វាន់​អូស្កា។ ​អ្នក​នាង​ ចូលី បាន​សរសេរ​បា៉រ៉ូល​​រួម​គ្នា​យោង​តាម​សៀវភៅ​ដែលជាស្នាដៃរបស់​​អ្នកស្រី លឿង អុឹង ហើយ​នឹង​ដឹកនាំ​ខ្សែ​ភាព​យន្ត​​ឲ្យ​ក្រុម​ហ៊ុន Netflix ​ជា​ក្រុម​ហ៊ុន​​ផលិត​ភាព​យន្ត​ដាក់​តាម​ប្រព័ន្ធ​អុីនធឺណិត​ ដែល​​​ត្រូវ​បាន​ប្រកាស​​​​កាលពី​ថ្ងៃ​សុក្រ ថ្ងៃ​តែ​មួយ​ដែល​តារា​ហូលីវូដ​រូប​នេះ​បានមក​ដល់​​កម្ពុជា​​ ដើម្បី​ចាប់​ផ្ដើម​​ដំណើរ​ការ​មុន​ការ​ផលិត​។ កាលពី​ម្សិលមិញ​ អ្នកស្រី​បាន​ទៅទស្សនា​​មជ្ឈមណ្ឌល​បូផាណា ​ក្នុង​រាជធានី​ភ្នំពេញ​ជា​​​មួយ​លោក បា៉ន់ រិទ្ធី ដែល​បាន​បង្កើត​មជ្ឈ​​​មណ្ឌល​នេះឡើង​​ដើម្បី​អភិរក្ស​កេរដំណែល​សោត​ទស្សន៍​របស់​​កម្ពុជា​...

ទោះ​ជា​មាន​ឧបសគ្គ ក៏​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ដល់​ព្រំដែន

ស្រុក​កំពង់រោទិ៍, ខេត្ត​ស្វាយរៀង-ដោយ​មាន​ប្រជាពលរដ្ឋ​ប្រហែល​២.៥០០​នាក់​ធ្វើ​ដំណើរ​មក​ជាមួយ កាលពី​ថ្ងៃ​អាទិត្យ លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​វិល​ត្រឡប់​ទៅ​កាន់​វាល​ស្រែ​នៅ​តាម​ព្រំដែន​ខាង​កើត​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ជា​ទី​ដែល​លោក​មាន​ប្រសាសន៍​ថា ជន​ស៊ីវិល​វៀតណាម​បាន​វាយ​ដុំ​លោក​កាលពី​ខែ​មុន នៅ​ពេល​ដែល​លោក​ដឹក​នាំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​មាន​ជម្លោះ។ ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ម៉ោង​ប្រហែល​៥​ព្រឹក លោក ខេមរិន្ទ្រ និង​ក្រុម​អ្នក​គាំទ្រ​ភាគ​ច្រើន​ក្មេងៗ​ដែល​មាន​ចំនួន​កើន​ឡើង​យ៉ាង​ច្រើន បាន​ចូល​រួម​ក្នុង​ពិធី​ប្រោះព្រំ​មួយ មុន​ពេល​ឡើង​ជិះ​រថយន្ត​រាប់​សិប​គ្រឿង​ដែល​កំពុង​រង់​ចាំ។ មិន​សូវ​មាន​ការ​ផ្គត់ផ្គង់​និង​មាន​ភ្លៀង​មូសុង​ផង​នោះ បាន​ធ្វើ​ឲ្យ​ក្រុម​នេះ​យឺតយ៉ាវ ហើយ​បាន​ទៅ​ដល់​ខេត្ត​ស្វាយរៀង​នៅ​ពេល​ប្រហែល​ថ្ងៃ​ត្រង់ និង​បាន​បន្ត​ដំណើរ​ទាំង​លំបាក​តាម​ផ្លូវ​ដី​ចង្អៀត​និង​​ជង្ហុក​ក្រហេង​ក្រហូង ក្នុង​ស្រុក​កំពង់រោទិ៍​បន្ទាប់ពី​ម៉ោង​ពីរ​រសៀល។ ការ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​នេះ​មិន​បាន​បង្អាក់​ទឹក​ចិត្ត​សកម្មជន ដែល​បាន​ចុះ​ពី​រថយន្ត​ដើរ​លើ​ផ្លូវ​ភូមិ​មាន​ទឹក​ដក់​នៅ​ឯ​របាំង​ផ្លូវ​នគរបាល​មួយ​កន្លែង​នៅ​កំពង់​រោទិ៍។ ដើរ​ទៅមុខ​ក្រុម​មនុស្ស លោក ខេមរិន្ទ្រ...

មន្ត្រី​នគរ​បាល​ចិន​​​ កំពុង​​​ដំឡើង​​​​​​​កាមេរ៉ា​​​សុវត្ថិភាព​​នៅ​តាម​​ដង​​វិថីធំៗ​នៅ​​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​

មន្ត្រី​មួយ​រូប​​បាន​​​ឲ្យដ​​​ឹង​កាលពី​ម្សិលមិញ​​​​ថា នគរ​​​បាល​​​ចិន​​​បាន​​​ចាប់​​​ផ្តើម​​​ដំឡើង​​​កាមេរ៉ា​​​​​សុវត្ថិភាព​​​នៅ​​​តាម​​​ដង​​​វិថី​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​ថ្ងៃ​អង្គារ​​​​ បន្ទាប់​​​ពី​​ទទួល​​​បាន​​​ជំនួយ​​​​​​ពី​​​រដ្ឋាភិបាល​​​ក្រុង​​​ប៉េកាំង​​​ ដើម្បី​​​ជួយ​​​​សមត្ថកិច្ច​​​​នៅ​​​ក្នុង​​​ការ​​​ឃ្លាំ​​​មើល​​​បទ​​​ល្មើស​​​ និង​​​ចរាចរណ៍​​​​​​​ក្នុង​​​រាជ​​​ធានី​​​។ លោក​​​ មិន សុវណ្ណា ប្រធាន​​​នាយក​​​ដ្ឋាន​​​​វិទ្យុទាក់ទង​​​​​​នៅ​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​ស្លៀក​​​​ពាក់​ស៊ីវិល​​​​​​​មក​​​ពី​​​ក្រសួង​​​សន្តិសុខ​​​សាធារណៈ​​​​របស់​ចិន​​​ បាន​​​បន្ត​​​ដំឡើង​​​កាមេរ៉ា​​​សុវត្ថិភាព​​​នៅ​​​ទី​​​តាំង​​​ចំនួន​​​បី​​​ក្នុង​​​រាជធានី​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​នឹង​​​ដំឡើង​​​កាមេរ៉ា​​​សុវត្ថិ​ភាព​​​​​​ចំនួន​​​២០០គ្រឿង​​​​​​ឲ្យ​រួច​​​រាល់​​​នៅ​​​ដើម​​​ខែក្រោយ​​​។ ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រទេស​​​ចិន​​​បាន​​​ផ្តល់​​​ជំនួយ​​​​កាមេរ៉ា​​​សុវត្ថិភាព​​​ចំនួន​​​២០០​​​គ្រឿង​​​ ព្រម​​​ទាំង​​​អេក្រង់​​​អិល​​​ស៊ីឌី ​(LCD) ​ផង​​​ដែរ​​​។ កាមេរ៉ា​​​សុវត្ថិភាព​​​ទាំង​​​នេះ​​​នឹ​ង​​​ត្រូវ​​​​​ដំឡើង​​​​​​លើ​​​​បង្គោល​​​ភ្លើង​​​ស្តុប​​​​​​នៅ​​​ចំណុច​​​​ផ្លូវ​ប្រសព្វ​​​ចំនួន​​​២០​​​កន្លែង​​​”។ លោក​​​បន្ថែម​​​ថា អេក្រង់​​​អិល​​​ស៊ីឌី​​​​ដែល​​​ផ្គុំ​​​ចូល​​​គ្នា​​​មាន​​​ទំហំ​​​សរុប​​​៣២​ម៉ែត្រ​​​ក្រឡា​​​ ​កំពុង​​​​ត្រូវ​​​​​​បាន​ដាក់​​​ដំឡើង​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​ប្រចាំ​​​ការ​​​​នៅ​​​ទីបញ្ជាការ​​​នគរ​​​បាល​​​ជាតិ​​​។ មន្ត្រី​​​មក​​​ពី​​​នាយក​​​រដ្ឋ​​​របស់​​​លោក​​​​​​នឹង​​​​​​​ពិនិត្យ​​​​​​​តាម​​ដាន​អេក្រង់​​​ទាំង​​​នេះ​​​២៤​​​ម៉ោង​​​លើ​​​២៤​​​ម៉ោង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ កង​​​កម្លាំង​​​របស់​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​២៤​​​ម៉ោង​​​ ហើយ​​​ក្នុង​​​​មួយ​ក្រុម​​មាន​​​គ្នា​​​១៥​​​នាក់​​​​​​ប្រចាំ​​​ការ​នៅ​​​ក្នុង​​​បន្ទប់នេះ​​​​។ យើង​​​នឹង​​​មាន​​​ខ្សែ​​​ទូរស័ព្ទ​​​ពិសេស​​​​​ដើម្បី​​​ទទួល​​​ព័ត៌​​​មាន​​​ និង​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​កន្លែង​​​ដែល​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​”។ ​លោ​​​ក​​​បន្ថែម​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​នឹង​​​ទាក់​​ទង​​​ផ្ទាល់​​​ទៅ​​​​​​​​នគរបាល​​​នៅ​ទូទាំង​​​រាជ​​​ធានី​​​។ យោង​​​តាម​​​លោក​​​ មិន សុវណ្ណា បាន​​​ឲ្យ​​​ដឹង​​​ទៀត​ថា ​​​​​​​​​ កាមេរ៉ា​​​សុវត្ថិភាព​កំពុង​​​ត្រូវ​​​បាន​ធ្វើ​តេស្ត​​​​សាក​​​ល្បង​​​នៅ​​​ឡើយ ប៉ុន្តែ​​​នៅពេល​វា​​​​ដំណើរ​ការ​ វា​​​ក៏​​​នឹង​​​ជួយ​​​​​​នគរ​​បាល​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បទ​ល្មើស​ផ្សេង​ៗ​ផងដែរ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​អាច​​​​​​ឃ្លាំ​​​មើល​​​ដើម្បី​​​រក​​​កន្លែង​​​​ដែលមាន​ការ​កក​ស្ទះ​​​ចរាចរណ៍ អ្នកដែល​​​​​រំលោភ​​​បំពាន​​​ច្បាប់​ចរាចរណ៍​ និង​​​បទ​​​ល្មើស​​​ផ្សេង​​​ៗ​​​ ដូច​​​ជា​​​ការ​​​ឆក់​​​ ​ និង​​​អំពើ​​​ប្លន់​​​​ជា​​​ដើម​​​​​​​​​​​​​​​។​ហើយ​​​យើង​​​អាច​​​​រក្សា​ទុក​​​ទិន្នន័យ​​​ពី​​​​កាមេរ៉ា​​​សុវត្ថិភាព​​​​​​​​ធ្វើ​​ជា​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​លើ​​​អ្នក​​​ដែល​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​”។ លោក​លើក​​​ឡើង​​​បន្ត​​​​ថា ប្រទេស​​​ចិន​​​នឹង​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​ដល់​​​មន្ត្រី​​នាយកដ្ឋាន​​​​​របស់​​​លោក​​​អំពី​​​របៀប​​​ប្រើ​​​ប្រាស់​​​  និង​​​​​​ថែ​​​ទាំ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ទាំង​​​នេះ​​​។ មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​ កាមេរ៉ា​​​សុវត្ថិភាព​​​ត្រូវ​​​បាន​​​ដំឡើង​​​នៅ​​​ចំណុច​​​ប្រសព្វ​​​នៃ​​​មហា​វិថី​​​ព្រះ​​​​នរោត្តម​​​ និង​​​មហាវិថី​​​ម៉ៅ​​​សេទុង​​​ ​មហា​​​​​វិថី​​​ម៉ៅសេទុង និង​​​មហា​​​វិថី​​​​​​​​​​ព្រះ​​​មុនី​​​វង្ស​​​ និង​​​​ចំណុច​​​ប្រសព្វ​​​នៃ​​​ផ្លូវ​​​ជាតិ​​​លេខ​​​១​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​។ លោក​​​ មិន សុវណ្ណា​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​​​ទៀត​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​ចំនួន​​​ទឹក​​​ប្រាក់​​​សរុប​​​​​នៃ​​​​​​​តម្លៃ​​​​កាមេរ៉ា​​​សុវត្ថិភាពទាំងនេះទេ​​​​ ប៉ុន្តែ​​​នគរ​​​​​បាល​​​ជាតិ​​​​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ខែ​​​​​​សីហា​​​ឆ្នាំ​​​​​មុន​​​ថា រដ្ឋាភិបាល​​​ក្រុង​​​ប៉េកាំង​​​នឹង​​​ផ្តល់​​​ជំនួយ​​​៣​​​លាន​​​ដុល្លារ​​​សម្រាប់​​​​គម្រោង​​​នេះ​​​។ តាម​ការ​ប៉ាន់​​​ប្រមាណ​​​ថា ​​​ចិន​​​ គឺ​​​ជា​​​ប្រទេស​​​​​មួយ​​​​ដែល​​​មាន​​​ចំនួន​​​កាមេរ៉ា​​​សុវត្ថិភាព​​​​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​លើ​​​ពិភព​​​លោក​​​។ ដោយ​​​ដក​​​ស្រង់​​​​​សម្តី​​​របស់​​​អ្នក​​​ជំនាញ​​​​​​ផ្នែក​​​សន្តិសុខ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទីក្រុង​​​សៀង​​​ហៃ​​​ កាសែត The Wall Street Journal បាន​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ថា ប្រទេស​​​ចិន​​​ មាន​​កាមេរ៉ា​​​សុវត្ថិភាព​​​​ច្រើន​រហូត​ដល់​ទៅ​​​​១០០​លាន​​​គ្រឿង​​​ ក្នុង​នោះ​ភាគ​​​​​ច្រើន​​​ត្រូវ​​​បាន​​​ដំឡើង​​​នៅ​​​តាម​​​ទីសាធារណៈ​​​។ ទោះជា​​​យ៉ាង​​​ណា​​​ ​នៅ​កម្ពុជា​មាន​​​កាមេរ៉ា​​​សុវត្ថិភាព​តែ​​​​មួយ​​​ចំនួន​​​តូច​​​​ប៉ុណ្ណោះ​​ដែល​ត្រូវ​​​​​បាន​​​ដំឡើង​​​រួច​​​​​​​​​ មុន​​​ពេល​​​មាន​​​គំនិត​​​ផ្តួច​​​ផ្តើ​​​ម​​​ចុង​​​​​ក្រោយ​​​​នេះ​​​។ លោក មិន​​​ សុវណ្ណា បាន​​​​​​ឲ្យដ​​​ឹង​​​បន្ថែម​​​ទៀត​​​​​ថា បន្ថែម​​​ពី​​​លើ​​​កាមេរ៉ា​​​សុវត្ថិភាពថ្មី​​​ចំនួន​​​២០០​​​​​គ្រឿង​​​នេះ​​​ ​បច្ចុប្បន្ន​មាន​​កាមេរ៉ា​​​សុវត្ថិភាព​​ចំនួន​​​៥០​​​គ្រឿង​ផ្សេងទៀត​ដែល​​​កំពុង​ដាក់​ដំណើរ​ការ​នៅ​​​តាម​​​ទីសាធារណៈ​​​ក្នុង​​​រាជ​​​ធានី​​​​​ភ្នំពេញ។ កាមេរ៉ា​​​សុវត្ថិភាព​​​ទាំង​​​នោះ​​​​​​​​​​​​​​​ ប្រទេស​​​វៀតណាមជាអ្នក​ផ្តល់​ជំនួយ​ឲ្យ​កាលពី​​​​ឆ្នាំ​​​២០១២​​​។ លោកស្រី ចក់ សុភាព នាយក​​​ប្រតិបត្តិ​​​មជ្ឈ​​មណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា ​​ការ​​​ប្រមូល​​​រូបភាព​​​វីដេអូ​​​ពី​​​​​​កាមេរ៉ា​​​សុវត្ថិភាព​​​ដែល​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល ​​​ចាំបាច់​​​​ត្រូវ​​​តែ​​​ធ្វើ​​​ឡើង​​​ដោយ​​​ចំហជាសាធារណៈ​​​ដើម្បី​​​ធានា​​​​​​ថា​ សិទ្ធិ​​​​ឯកជន​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​។ លោក​​​ស្រី​​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​​​មួយ​​​ថា “ ដោយ​សារ​មាន​ការ​វិវឌ្ឍ​​​បែប​​​នេះ​​​​​​​​​ជា​​​ច្រើន​ផ្សេង​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​ដូច​​​​ជា​​​គម្រោង​​​បង្កើត​​​ច្បាប់​​​ប្រឆាំង​​​បទ​​​ល្មើស​​​​​តាម​​​អីុនធឺណិត​​​ជា​​​ដើម ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា ​ការ​បង្កើន​​មធ្យោបាយ​​​ឃ្លាំ​​​មើល​​​ និង​​​ប្រមូល​ទិន្ន​​​​ន័យ​​​​​​អាច​នឹង​​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​​​​​បំពាន​​​​សិទ្ធិ និង​​​ភាពឯកជន​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​”។ លោកស្រី​​​​បាន​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ ​​​វា​​​ជា​​​រឿង​​​សំខាន់​​​ដែល​​​ការ​​​អនុវត្ត​​​គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​​ធ្វើ​​​ឡើង​​​​ប្រកប​​ដោយ​​​តម្លាភាព​​​​យោង​​​​​តាម​​​​បទប្បញ្ញត្តិ​មាន​​​ស្រាប់​​​ និង​​​ដោយ​មាន​​​ការ​​​​​​​ផ្តល់​​​មិតិយោបល់​​​​​រិះ​​​គន់​​​​​​ពី​ភាគី​​ពាក់​​​ព័ន្ធ​​​​​​ដើម្បី​​​ធានា​​​ថា វា​​​ពិត​​​ជា​​​ត្រូវ​​​បាន​​​ប្រើ​​​​​​ដើម្បី​ទប់​​​ស្កាត់​​​បទ​​​​​ល្មើស​​​ មិន​​​​​​មែន​​​សម្រាប់​​​​​​បំពាន​​​សិទ្ធិ​​​​​មនុស្ស​​​”។ កាល​​​ពី​​​ខែ​​​ធ្នូ​​​ ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្រកាស​​​ថា ប្រទេសចិន​ដែល​​​ជា​​​វិយោគ​​​ិន​​​បរទេស​​​ធំ​បំផុត​​​នៅ​​​កម្ពុជា និង​​​​​​​ដែលតែងតែ​ផ្តល់​ជំនួយ​​សម្ភារយោធា​​​នោះ​​​ នឹង​រ៉ាប់​​​រង​​​លើ​​​ការ​​​ចំណាយ​​​​​សម្រាប់​​​ការ​​​សាង​​​សង់​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កម្ពស់​​​​ប្រាំពីរ​​​​ជាន់​​​ថ្មី​​​សម្រាប់​​​នគរ​​​បាល​​​ជាតិ​​​ក្នុង​​​រាជ​ធានី​​​​​ភ្នំពេញ​​​៕ ​ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Chris Mueller)

កង​​​សន្តិសុខ​​​ផ្តល់​​​សក្ខី​​​កម្ម​​​ប្រឆាំង​​​នឹង”កុបករ”​​​ជា​​​លើក​​​ដំបូង

ការ​​​ជំនុំ​​​ជម្រះ​​​​​​មនុស្ស​​​១១​​​នាក់​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​​​​កុបកម្ម​​​ បន្ទាប់​​​ពីមាន​​​​​​ការ​​​តវ៉ា​​​​​​ប្រ​​​ឆាំង​​​នឹង​​​រដ្ឋាភិបាល​​​​​​​​​បាន​​​ក្លាយ​​​ទៅ​​​ជា​​​ការ​​​​​​​​​វាយ​​​​​​តប់​​​គ្នា​​​ក្នុង​​​ឆ្នាំ​​​២០១៤ បាន​​​បន្ត​​​កាល​​​ពី​​​​​​ថ្ងៃ​​​អង្គារ ដោយ​​​មាន​​​សន្តិសុខ​​​បួន​​​នាក់​​​ ដែល​​​​​​​​​ថា​​​ត្រូវ​​​គេ​​​វាយ​​​ដំ​​​​​​បាន​​​ផ្តល់​​​សក្ខី​​​កម្ម​​​ជា​​​លើក​​​ដំបូង។ កង​​​សន្តិសុខ​​​៧​​​នាក់​​​​​​នៃ​​​កម្លាំង​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ និង​​​មេ​​​ពួក​​​គេ គឺ​​​គីម វុត្ថា បាន​​​អង្គុយ​​​ក្នុង​​​បន្ទប់​​​សវនាការ​​​ ក្នុង​​​ពេល​​​ដែល​​​មេធាវី​​​​​​ចុង​​​ចោទ​​​ បាន​​​សួរ​​​សំណួរ​​​ពួក​​​គេ​​​ទាក់​​​ទង​​​នឹង​​​ព្រឹត្តិការណ៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា​​​ឆ្នាំ​​​មុន​​​ នៅ​​​ពេល​​​ដែល​​​ការ​​​តវ៉ាក្លាយ​​​ទៅ​​​ជា​​​ហិង្សា​​​ បន្ទាប់​​​ពី​​​សន្តិ​​​សុខ​​​​​​ហែក​​​បដា​​​ដែល​​​សរសេរ​​​ថា "ដោះ​​​លែង​​​ទីលាន​​​ប្រ​​​ជា​​​ធិបតេយ្យ"។​​​​​​ សន្តិសុខ ដែល​​​គេ​​​​​​​​​ដឹង​​​​​​ថា​​​ប្រើ​​​កម្លាំង​​​ហួស​​​ហេតុ​​​​​​និង​​​ឥត​​​រើស​​​មុខ​​​​​​តទល់​​​នឹង​​​អ្នក​​​តវ៉ា​​​​​​ដោយ​​​សន្តិ​​​វិធី​​​ បាន​​​សើច​​​ដាក់​​​​​​មេធាវី​​​ ​​​និយាយ​​​​​​ក្នុង​​​សវនាការ​​​ ហើយ​​​បាន​​​បង្ហាញ​​​​​​ការ​​​មិន​​​គោរព​​​​​​តុលាការ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​ចៅ​​​ក្រម​​​​​​ព្រ​​​មាន​​​ពួកគេ។ អ៊ុក គង្គា មាន​​​វ័យ​​​២៨​​​ ឆ្នាំ​​​ផ្តល់​​​សក្ខី​​​កម្ម​​​មុន​​​គេ ដោយ​​​និយាយ​​​ថា​​​ ខ្លួន​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​​​​ដែល​​​មាន​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​ ដើម្បី​​​សម្រួល​​​ចរាចរណ៍​​​ នៅ​​​ពេល​​​នោះ ខ្លួន​​​ត្រូវ​​​រង​​​ការ​​​វាយ​​​តប់​​​ពី​​​ក្រុម​​​អ្នក​​​តវ៉ា ដែល​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​ដក​​​របង​​​លួស​​​បន្លា​​​និង​​​កម្លាំង​​​ប៉ូ​​​លិស​​​​​​ចេញ​​​ពី​​​​​​ទី​​​លាន​​​ប្រ​​​ជា​​​ធិបតេយ្យ។​​​​​​​​​ នៅ​​​ពេល​​​ដែល​​​ចៅ​​​ក្រម នូ វាសនា​​​ សួរ​​​លោក គង្គា ​​​ថា​​​នរណា​​​បាន​​​វាយ​​​លើ​​​ខ្លួន ​​​សន្តិស​​​ុខ​​​រូប​​​នេះក៏​​​​​​បាន​​​បែរ​​​​​​មុខ ចង្អុល​​​​​​ទៅ​​​កាន់ ​​​អ៊ុក ពេជ្រ​​​សំណាង​​​ អ្នក​​​បើក​​​ទុកទុក​​​ និង​​​ជា​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រ​​​ឆាំង​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​​​​ការ​​​តវ៉ាដែរ។ ខឹង​​​ច្រឡោត លោក ពេជ្រ​​​សំណាង​​​​​​ក្រោក​​​ឈរ​​​ឡើង ហើយ​​​ក៏​​​ចង្អុល​​​ដាក់​​​ដើម​​​ចោទ គឺ​​​សន្តិសុខ​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​សន្តិសុខ​​​៣៩​​​នាក់​​​​​​ដែល​​​បាន​​​ប្តឹង​​​ចុង​​​ចោទ​​​ទាំង​​​១១​​​នាក់​​​ ក្នុង​​​ពេល​​​នោះ​​​ចៅ​​​ក្រម​​​ក៏បាន​​​អន្តរាគមន៍។​​​​​​ ចៅក្រម វាសនា​​​ បាន​​​សួរ​​​លោក គង្គា​​​ថា "តើ​​​លោក​​​ច្រឡំ​​​ឬ​​​យ៉ាង​​​ម៉េច?” សន្តិសុខ​​​រូប​​​នេះ​​​បាន​​​​​​ដក​​​សម្តី​​​វិញ​​​ដោយ​​​ឆ្លើយ​​​ថា "បាទ ខ្ញុំ​​​ច្រ​​​ឡំ​​​មែន"​​​​​​។ បន្ទាប់​​​មក ចៅ​​​ក្រម​​​ជំនំុ​​​ជម្រះ​​​ លឹម មករន្្ទ បាន​​​ស្តី​​​បន្ទោស​​​​​​​​​សន្តិសុខ​​​​​​រូប​​​នោះ​​​ដោយសារ​​​តែ​​​បញ្ចេញ​​​អាកប្បកិរិយា​​​​​​នៅ​​​ក្នុង​​​​​​សវនាការ។​​​​​​ ចៅ​​​ក្រម​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា "នេះ​​​ជា​​​ពេល​​​​​​សវនាការ។ មិន​​​មែន​​​ពេល​​​លោក​​​មកអង្គុយ​​​ញញិម​​​ទេ"។​​​ គីម ដេត មាន​​​វ័យ​​​​​​៣០​​​ឆ្នាំ និង​​​ យុល ព្រិច មាន​​​វ័យ​​​២៦​​​ឆ្នាំ​​​​​​ មិន​​​អាច​​​​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​នូវ​​​អ្នក​​​វាយ​​​ពួ​​​កខ្លួន​​​ទេ។​​​ ចៅ​​​ក្រម​​​ វាសនា​​​ បាន​​​សួរ​​​លោក ព្រិច ​​​ដែល​​​បែរ​​​មុខ​​​ទៅ​​​រក​​​​​​ចុង​​​ចោទ​​​ទាំង​​​១១​​​នាក់ ដែ​​​ល​​​បាន​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​ជា​​​ច្រើន​​​ខែថា "មើលមើល៍ នរណា​​​វាយ​​​លោក​​​?”។ លោក ព្រិច បាន​​​និយាយ​​​ថា "ខ្ញុំ​​​អត់​​​ចាំ​​​ទេ ពី​​​ព្រោះ​​​គេ​​​ពាក់​​​ពួក​​​សុវត្ថិភាព​​​ និង​​​ពាក់​​​ម៉ាស់​​​ ហើយ​​​ខ្ញុំ​​​ក៍​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ដែរ"។​​​ ទោះ​​​បី​​​ជា​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា ដើម្បី​​​បង្ក្រាប​​​ដោយ​​​ហិង្សា​​​លើ​​​ការ​​​តវ៉ា​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ខែ​​​មុន​​​នឹង​​​មាន​​​"កុបកម្ម"​​​នៅ​​​ឯ​​​ទី​​​លាន​​​ប្រ​​​ជា​​​ធិបតេយ្យក៏​​​ដោយ ក៏​​​ដើម​​​ចោទ​​​បាន​​​និយាយ​​​ថា ពួកគេ​​​​​​មិន​​​បាន​​​ទទួល​​​បញ្ជ​​​ា​​​​​​ដើម្បី​​​វាយ​​​ដំ​​​​​​បាតុករ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្ក​​​ដា​​​ទេ។​​​​​​​​​ នៅ​​​ពេល​​​ដែល​​​មេធាវី​​​​​​តំណាង​​​​​​​​​ចុងចោទ​​​បាន​​​សួរ​​​លោក ព្រិច ថា​​​តើ​​​គាត់​​​នឹង​​​អនុវត្ត​​​តាម​​​បញ្ជា​​​​​​ដើម្បី​​​​​​ប្រើ​​​​​​ហិង្សា​​​​​​ឬ​​​យ៉ាង​​​ណា លោក កែវ សុជាតិ ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​បាន​​​អន្ត​​​រាគមន៍​​​ ដោយ​​​និយាយ​​​ថា វា​​​ជា​​​សំណួរ​​​មិន​​​សម​​​រម្ស​​​ទេ។​​​ ចៅ​​​ក្រម វាសនា បាន​​​យល់​​​ស្រប។​​​​​​​​​ នៅ​​​ខាង​​​ក្រៅ​​​តុលាការ លោក ឃឹម ពៅ មាន​​​វ័យ​​​៣៨​​​ឆ្នាំ ដើម​​​ចោទ​​​ចុង​​​ក្រោយ​​​ដែល​​​ផ្តល់​​​សក្ខី​​​កម្ម​​​ បាន​​​សម្តែង​​​ការ​​​សោក​​​ស្តាយ​​​​​​ចំពោះ​​​ព្រឹត្តិការណ៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា និង​​​​​​ចំពោះ​​​ការ​​​សម្រេច​​​ចិត្ត​​​​​​ឈប់​​​លក់​​​ការ៉ែម​​​​​​​​​កាលពី​​​ឆ្នាំ​​​២០០០​​​នៅ​​​ឯ​​​ផ្សារ​​​ថ្មី​​​ ដើម្បី​​​​​​ចូល​​​ធ្វើ​​​សន្តិ​​​សុខ​​​ខណ្ឌ​​​ដូន​​​ពេញ។ សន្តិសុខ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​កំហឹង​​​ ព្រោះ​​​ថា​​​កម្លាំង​​​ប៉​​​ូលិស​​​​​​ដែល​​​យាម​​​ការពារ​​​ទី​​​លាន​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​មិន​​​បាន​​​ចូល​​​ធ្វើ​​​អន្តរាគមន៍​​​ទាល់​​​តែ​​​សោះ​​​ ក្នុង​​​ពេល​​​ដែល​​​ក្រុម​​​បាតុករ​​​​​​បាន​​​វាយ​​​តតប​​​​​​និង​​​ឈ្នះ​​​​​​សន្តិសុខ។​​​​​​ លោក ពៅ បាន​​​និយាយ​​​ថា "ខ្ញុំ​​​សោក​​​ស្តាយ​​​ណាស់​​​ ពី​​​ព្រោះ​​​យើង​​​ធ្វើ​​​ការ​​​ជា​​​សន្តិសុខ ហើយ​​​នៅ​​​ពេល​​​ដែល​​​គេ​​​វាយ​​​យើង​​​ គ្មាន​​​នរណា​​​មក​​​ជួយ​​​យើង​​​សោះ។ ខ្ញុំ​​​ប្រហែល​​​ឈប់​​​ធ្វើ​​​ហើយ បន្ទាប់ពី​​​​​​រឿង​​​ក្តី​​​នេះ​​​​​​ចប់"៕ រើន​​​    

ការ​ផ្ទុះ​​​កំហឹ​​​ង​​​កើត​ឡើង​ជុំ​​​វិញ​​​ករណីឧកញ៉ាវាយដំ​​​ពិធីការិនី​​​ សាសា

កាលពី​ម្សិលមិញ ​កំហឹង​បាន​ផ្ទុះ​ចេញ​​ពី​គ្រប់​​មជ្ឈដ្ឋាន​នៃ​សង្គម​ បន្ទាប់ពី​​​មានការ​ចាក់​ផ្សាយ​​​​រូប​ភាព​វីដេអូ​កាមេរា៉​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាពបុរស​​​អ្នក​ជំនួញ​ធំ​ម្នាក់​​ប្រើអំពើ​ហិង្សា​វាយ​ដំ​​​ទៅ​លើពិធី​ការិនី​ទូរទស្សន៍​ម្នាក់​យ៉ាង​​​សាហាវ​នៅឯ​ភោជនីយដ្ឋាន​មួយ​កន្លែង​​​​​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ដើម​ខែ​នេះ។ ​ក្នុង​កម្មវិធី​ផ្សាយ​​​នៅ​​ល្ងាច​ថ្ងៃ​ពុធ ​ស្ថានីយ​ទូរទស្សន៍​ CNC ​បាន​ចាក់​ផ្សាយ​​រូប​ភាព​​វីដេអូ​ដែល​បង្ហាញ​ពី​​​​លោក សុខ ប៊ុន ​ឧកញ៉ា​អចលន​ទ្រព្យ​ និង​ជា​ប្រធាន​​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា ធ្វើ​សកម្មភាព​​​ដាល់ ​ទាត់​ធាក់ សម្រាត​ខោអាវ និង​​​ជាន់​ក្បាល​​​កញ្ញា ឯក សុជាតា ​ឬ​ដែលគេ​ស្គាល់​ថា សាសា ដែល​ជា​​អតីត​​ពិធីការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN បន្ទាប់​ពី​នាង​​ព្យាយាម​ការ​ពារ​នារី​ម្នាក់​ទៀត​​​មិន​ឲ្យ​​ឧកញ៉ា​រូប​នេះ​ចូលទៅ​រំ​ខាន​នាង​​។ ពេល​ទាក់​ទង​​ទៅ​កាលពី​ម្សិលមិញ កញ្ញា ឯក សុជាតា និយាយ​ថា ​នាង​​បាន​ដាក់​ពាក្យ​បណ្ដឹង​​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាតប្ដឹង​បុរស​ពីរ​នាក់​ជុំវិញ​ហេតុការណ៍​នេះ​​ ដែល​បណ្ដា​អ្នក​តស៊ូ​មតិ​ការ​ពារ​សិទ្ធិ​​ស្ត្រី​លើក​ឡើង​ថា​ ឆ្លុះ​បញ្ចាំង​​ពី​ផ្នត់​គំនិត​​ចាក់​ឫស​ក្នុង​សង្គមខ្មែរ...

គណបក្ស​សង្គ្រោះ​ជាតិ​ និង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​​​ប្រកែក​គ្នា​យក​ត្រូវ​រៀងៗ​ខ្លួន​ជុំវិញ​​ហេតុការណ៍​ផ្ទុះ​អំពើ​ហិង្សា​នៅ​ព្រំដែន​

កាល​ពី​ម្សិលមិញ​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ការ​ពារ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​​រង​ការ​វាយ​ដំ​ពី​សំណាក់​​ប្រជាជន​ស៊ីវិល​រៀតណាម​​ អំឡុង​ពេល​ចុះ​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែនមាន​វិវាទ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ខណៈ​អាជ្ញាធរ​ខេត្ត​និយាយ​ថា ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​​នេះគឺ​ជា​ការ​បង្ក​រឿង និង​រំលោភ​​​ "វប្បធម៌​សន្ទនា"​។ សកម្មជន​គណបក្ស​​ប្រឆាំង​មួយ​ក្រុម​​ដឹក​នាំ​ដោយ​លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​អាទិត្យ បាន​ព្យាយាម​ចុះទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែន​មាន​វិវាទ​មួយ​ក្នុង​ស្រុក​កំពង់រោទិ៍​ ​ប៉ុន្តែ​​បាន​​ជួប​ប្រទះ​នឹង​​ប្រជាជន​ស៊ីវិល​វៀតណាម​មួយ​ក្រុម​ធំ ដែល​បាន​​រារាំង​ពួកគាត់​មិន​ឲ្យ​​បន្ត​ដំណើរ​​ឆ្ពោះ​ទៅ​បង្គោល​ព្រំដែន​មួយ​។ ការ​វាយ​តប់​គ្នា​បាន​ផ្ទុះ​ឡើង​​​ដោយ​ក្នុង​នោះ​​លោក រៀល ខេមរិន្ទ្រ ​ត្រូវ​​​ជន​ជាតិ​វៀតណាម​វាយ​នឹង​ដំបង​​ ហើយ​លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា វា​ច្បាស់​ណាស់​ថា ដី​នោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​...

Latest news