31 C
Phnom Penh

អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​​​​៖ សមាជិក​​​ព្រឹទ្ធ​​​សភា​​​ចង់​​​បាន​​​ ‘បដិវត្ត​​​ន៍​​​ពណ៌’ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ផៃ សីុផាន អ្ន​​​ក​​​នាំពាក្យ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ការ​​​ពារ​​​ការ​​​ចាប់​​​ខ្លួន​​​និង​​​ការ​​​ដាក់​​​ពន្ធនាគារ​​​លោក ហុង សុខហួរ​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ ដោយ​​​ចោទ​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​អាយុ​​​៥៩​​​ឆ្នាំ​​​រូប​​​នេះ ពីបទ​​​បង្ហាញ​​​សន្ធិសញ្ញាការទូត​​​ក្លែង​​​ក្លាយ​​​​​​តាម​​​ហ្វេសប៊ុក​​​ ក្នុង​​​ការប្រឹង​​​ប្រែង​​​ដើម្បី​​​បង្ក​​​ឲ្យ​​​មាន “​​​បដិវត្តន៍​​​ពណ៌​​​”។

cam-photo-summons-channaលោក  ហុង សុខហួរ​​​ ត្រូវ​​​បាន​​​គេ​​​ចោទ​​​ប្រកាន់​​​ និង​​​ដាក់​​​ពន្ធនាគារ​​​​​​ពីបទ​​​ក្លែង​​​ឯកសារ​​​ និង​​​ញុះញង់​​​​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​បញ្ជា​​​ជា​​​សាធា រណៈ​​​ឲ្យ​​​ចាប់​​​រូប​​​លោក​​​ ទាក់​​​ទិន​​​នឹង​​​វីដេអូ​​​​ឃ្លីប​មួយ​​​ដែល​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ ដែល​​​ក្នុង​​​នោះ​​​លោក​​​បាន​​​ពិភាក្សា​​​អំពី​​​សន្ធិសញ្ញា​​​​​​ឆ្នាំ​​​១៩៧៩​​​ក្លែង​​​ក្លាយ​​​ ដែលសន្យា​​​ថា នឹង​​​រម្លាយ​​​ព្រំដែន​​​ជា​​​មួយ​​​ប្រទេស​​​វៀតណាម។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​​​​​សន្និសីទ​​​កាសែត​​​ឯទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ក្នុង​​​​រាជធានី​ភ្នំពេញ​​​ថា ”ការ​​​បង្កើត​​​ឯកសារ​​​ជាតិ​​​ក្លែងក្លាយ​​​ដែល​​​រម្លាយ​​​បន្ទាត់​​​ព្រំដែន​​​ដើម្បី​​​ប្រែ​​​ក្លាយ​​​ប្រទេស​​​ទាំង​​​ពីរ​​​ទៅជា​​​ប្រទេស​​​មួយ​​​រឿង​​​នេះ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​គឺ​​​ជា​​​អំពើ​​​ក្បត់​​​ជាតិ​​​ ពីព្រោះ​​​នេះ​​​គឺជា​​​បញ្ហា​​​សន្តិសុខ​​​ជាតិ​​​”។

លោក​​​​​​​មាន​ប្រសាសន៍​បន្ត​​​​​ថា “​ការ​​​ញុះ​ញង់​​​​​​បង្កើត​​ឯកសារ​​​សាធារណៈ​​​ និង​​​បង្កើត​​​ភាសា​​ច្បាស់​​​ដែល​​​ថា ភាគី​​​កម្ពុជា​​​ និង​​​វៀតណាម​​​​​​​​​​ស្ម័គ្រ​ចិត្ត សុខចិត្ត​រម្លាយ​​​ព្រំដែន​​​។ ​​​គ្រោះ​​​ថ្នាក់​​មាន​​​​ពីរ ទី១ ប្រជាជន​​​​​​​​​ខឹង​​​​ណាស់​​​​ ​​​បះបោរ​​​។ បន្ទាប់​​​មក​​​គេ​​​នឹង​​​ធ្វើ​​​បាតុកម្ម​​​ ​ធ្វើ​ចលនា​មហា​ជន​​ពេញ​ថ្នល់​ បង្កើត​​​បដិវត្តន៍​​​ពណ៌​​​​ទៀត​”។

លោក ផៃ ស៊ីផាន បាន​​​និយាយ​​​ថា ​គណ​បក្សស​​​ង្គ្រោះ​​​ជាតិ​​​មាន​​​ប្រវត្តិ​​​​​​​ព្យាយាម​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ ហើយ​​​ថា​សន្ធិ​​​សញ្ញា​​​ក្លែង​ក្លាយ​​​​​​​​ និង​​​យុទ្ធ​​​នាការ​​​នាពេលថ​​​្មី​​​ៗ​​​ប្រឆាំង​​​ការ​​​រំលោភ​​​​​ព្រំដែន​​​ដោយ​​​វៀតណាម​​​ គឺ​​​ជា​​​ការ​​​បន្ត​​​បាតុ​កម្ម​​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​​​​បង្ក្រាប​​​យ៉ាង​​​ហិង្សា​​​នៅ​​​ខែ​​​មករា​​​​ឆ្នាំ​​​២០១៤​​​។

លោក​​​បាន​​​​មាន​ប្រសាសន៍​​​​​ថា “ពួក​​​គេ​​​បាន​​​ព្យាយាម​​​បង្កើត​​​បដិវត្តន៍​​​ពណ៌​​​ប្រឆាំង​​​សន្តិ​សុខ​​​​ជាតិ​​​របស់​​​យើង​​​ ពួក​​​គេ​​​បាន​​​ទៅ​​​កាន់​​​កាប់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ដើម្បី​​​ធ្វើ​​​កុបកម្ម​​​។ ​នេះ​​​ជា​​​យុទ្ធ​​​នាការ​​​វិទ្ធង្សនា​​​ ដូច្នេះ​​​ហើយ​​​យើង​​​​​​បាន​បញ្ចប់​​​ការ​ងារ​​ហ្នឹង​មួយ​ហើយ​​​​ ​​​ឥឡូវ​​​នេះ​​​ពួក​​​គេ​​​បន្ត​​​ប្រើ​​​បញ្ហា​​​ព្រំដែន​ប្រឆាំង​​​រដ្ឋាភិបាល​​​បន្ត​ទៀត​​​​។

លោក ផៃ ស៊ីផាន ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​​​​របស់​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណ​បក្ស​​​ប្រឆាំង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដែល​​​ថា​​​ព្រំដែន​​​វៀតណាម​​​​​​ជា​​​បញ្ហា​​​ “រសើប​​​មួយ​​​” ចំពោះ​​​រដ្ឋា​ភិបាល​​​​ផង​ដែរ​។

លោក​​​បាន​បន្ថែម​ថា “នេះមិន​​​មែន​​​ជា​​​បញ្ហា​​​​រសើប​​​ទេ​​​ ប៉ុន្តែ យើង​​​កំពុង​​​ខិត​​​ខំ​​​ធ្វើ​​​ការ​​​ដើម្បី​​​បង្ហាញ​​​ភាព​​​ពិត​​​ដល់​​​ប្រជាជន​​​របស់​​​យើង​​​ ថា​​​អ្នក​​​ដែល​​​ចោទ​​​យើង​​​គឺ​​​ជា​​​អ្នក​​​កុហក​​​ ហើយ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​ទទួល​​​ខុស​​​ត្រូវ​​​ ហើយ​​​​​​រត់​​​ចោល​​​ស្រុក​​​”។

លោក​​​ សម រង្ស៊ី ដែល​​​បាន​​​​​​​​និរទេស​ខ្លួន​​​​ទៅ​រស់​នៅ​ប្រទេស​​​បារាំង​​អស់​រយៈ​ពេល​៤​ឆ្នាំ​​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣​​​ បាន​​​ចាក​​​​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ​ទៅ​​​​ចូល​​​រួម​​​ជាមួយ​​​លោក កឹម សុខា អនុប្រធាន​​​​​​គណបក្ស​​​របស់​​​លោក​​​ ក្នុង​​​ដំណើរ​​​ទស្សនកិច្ច​​​ដើម្បី​​​ជួប​​​អ្នក​​​គាំទ្រ​​​នៅប្រទេស​​​អូស្ត្រាលី​​​ ​​ពោល​គឺ​បី​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ត្រឡប់​​​មក​​​ពី​​​ដំណើរ​​​ទស្សនកិច្ច​​​នៅ​​​អឺរ៉ុប​​​ និង​​​អាមេរិក​​​។

លោក យឹម សុវណ្ណ អ្នក​​​នាំាពាក្យ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​របស់​​​លោក ផៃ ស៊ីផាន ដែល​​​ថា​​​​​​ លោក ​ហុង ​សុខហួរ សង្ឃឹម​​​ថា នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ “បដិវត្តន៍​​​ពណ៌​​​” ហើយ​​​បាន​​​និយាយ​​​ថា គណបក្ស​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​ប្រឆាំង​​​គួរ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ព្រំដែន​​​។

លោក​បាន​ថ្លែង​​​​ថា “អ្វីដែល​​​យើង​​​បាន​​​ធ្វើ​​​រហូត​​​មក​​​ដល់​​​ពេល​​​នេះ​​​គឺ​​​ក្នុងក្រប​​​ខណ្ឌ​​​លទ្ធិ​ប្រជាធិបតេយ្យ​​​។ យើង​​​ប្រកាន់​​​ខ្ជាប់​​​តាម​​​គោល​​​​​ការណ៍​​​ប្រជា​​​ធិបតេយ្យ​​​”។

លោក យឹម សុវណ្ណ បាន​​​បន្ថែម​​​ថា ”យើង​​​មិន​​​គួរ​​​វាយ​​​ប្រហារ​​​គ្នា​​​ឯង​​​។ បញ្ហា​​​ព្រំដែន គឺ​​​សំខាន់​​​ណាស់​​​​វា​​​ជា​​​បញ្ហា​​​ស្លាប់​​​រស់​​​សម្រាប់​​​ជាតិ”៕ និត (រាយការណ៍​​​បន្ថែម​​​ដោយ Alex Willemyns)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស