30.3 C
Phnom Penh

TAG

paywall

សាលាក្តី​ខ្មែរក្រហម​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​​ តា អាន មើល​សំណុំ​ឯក​សារ​នៅ​ក្នុង​រឿង​ក្តី​របស់​គាត់​

យោង​តាម​ឯកសារ​ថ្មី​មួយដែល​សាលា​ក្តី​​​​ខ្មែរ​ក្រហម​​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​អង្គារ​ បង្ហាញ​​​​​​​ថា លោក ​តា អាន ជន​សង្ស័យ​ឧក្រិដ្ឋ​កម្ម​​​​សង្គ្រាម​​​​​​​ក្នុង​របប​ខ្មែរ​ក្រហម​នៅក្នុង​សំណុំ​រឿង​០០៤​​នៅ​តែ​មិន​អនុញ្ញាត​ឲ្យមើល​សំណុំ​​ឯកសារ​របស់គាត់​ដដែល​។ ឯកសារ​ចុះថ្ងៃទី​១៥​ខែ​មករា​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាល​ពីថ្ងៃ​អង្គារ​​នោះ​ គាំទ្រ​សេចក្តីសម្រេច​កាល​ពីថ្ងៃទី​៣១​ខែ​កក្កដា របស់​លោក​ ម៉ាក ហា​ម៉ុន ​សហ​ចៅក្រម​​សើុប​អង្កេត​អន្តរ​ជាតិ​នៅសាលាក្តី​ខ្មែរ​ក្រហម​​ ក្នុង​​​​​ការ​បដិសេធ​មិន​ឲ្យ​លោកតា​ អាន ​មើល​​សំណុំ​ឯកសារ​របស់​គាត់​ ព្រោះ​គាត់​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពីបទ​ល្មើស​ណា​មួយ​ឡើយ​។ មេធាវី​របស់​​លោកតា អាន ​ដែល​ជា​អតីត​​លេខា​រង​ភូមិភា​គកណ្តាល​​អំឡុង​របប​ ប៉ុល​ ពត បាន​ប្តឹង​ឧទ្ធរណ៍​ជំទាស់​​នឹង​សេចក្តី​សម្រេច​​​​របស់​លោក​ចៅ​ក្រម ម៉ាក ហាម៉ុន ប៉ុន្តែ ចៅ​ក្រម​ខ្មែ​រ​នៅអង្គ​បុរេ​ជំនុំ​ជម្រះ​ដែល​មាន​សមា​​​​​​ជិក​ចំនួន​​​ប្រាំ​រូប​នេះ​​ គឺ​លោក ប្រាក់​ គឹម​សាន្ត លោក ន័យ​ ថុល  និង​លោក ហួត​ វុទ្ធី​ បាន​ច្រាន​ចោល​ការ​ប្តឹង​​ឧទ្ធ​រណ៍​នេះ​ដោយ​លើក​ឡើង​​​ថា ពួក​គាត់​យល់​ស្រប​តាម​លោក​ចៅ​ក្រម  ម៉ាក ហាម៉ុន។ ទោះ​ជា​យ៉ាង​ណា​ ចៅក្រម​អន្តរជាតិ​ពីរ​រូប​គឺ​​ ចាង​ ហូជុង​ និង​ រ៉ូវ៉ាន់ ដូនីង នៅក្នុង​អង្គ​បុរេ​ជំនុំ​ជម្រះ​នេះ ​លើក​ឡើង​ថា ​ពួក​គាត់​​​ចាត់​ទុក​ តាអាន​ ជាជន​ជាប់​ចោទ​ ហើយ​ថា សេចក្តីសម្រេច​របស់​លោកចៅក្រម​ ហាម៉ុន ​​គួរ​តែ​កែ​ប្រែ​។ មេធាវី​របស់​​លោកតា​ អាន​ បាន​និយាយ​ថា ការ​បដិសេធ​មិន​ឲ្យពួកគាត់មើល​សំណុំ​​ឯកសារ​ដែល​ពាក់​ព័ន្ធ​នឹង​កូនក្តី​របស់​​ពួក​គាត់​មាន​ន័យ​ថា ពួកគាត់​មិន​ដឹង​ថា តើ​ការ​សើុប​អង្កេត​លើ​​កូន​ក្តី​របស់​គាត់​នឹង​ដំណើរការ​ដោយ​វិធី​ណា​ទេ​។លោក​ចៅក្រម​ ហាម៉ុន បាន​ជំរុញ​ឲ្យមាន​ការ​សើុប​អង្កេត​ក្នុងស​ំណុំ​រឿង​០០៤​ដែល​រដ្ឋាភិបាល​ជំទាស់មិន​ឲ្យ​​ដំណើរ​ការ​។ លោកចៅក្រម យូ ប៊ុនឡេង សហ​ចៅ​ក្រម​​សើុប​អង្កេត​ដែលជា​សម​ភាគ​ី​ជាតិ​របស់​លោកចៅ​ក្រម​ ហាម៉ុន ដែល​គាំទ្រ​គោល​ជំហ​រ​​​របស់​រដ្ឋាភិបាលនោះ បាន​​ចាត់​ទុក​សំណុំ​រឿង​​០០៤​ថា ចប់​ហើយ​ ព្រោះ​វា​ស្ថិត​នៅក្រៅ​អំណាច​របស់​សាលាក្តី នេះ​ ដែល​សើុប​អង្កេត​តែ​មេដឹកនាំជាន់​ខ្ពស់​ និង​អ្នក​ទទួល​​ខុស​ត្រូ​វខ្ពស់​បំផុត​ចំពោះ​បទ​ល្មើស​នៅ​ក្នុង​របប​នោះតែ​ប៉ុណ្ណោះ​៕​គឹម​ហឿន

លោក ស ខេង មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​​នាំ​ឲ្យ​មាន​​អតិផរណាខ្ពស់​

លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួងមហា​ផ្ទៃ​បាន​មាន​ប្រសាសន៍កាល​ពីម្សិលមិញថា ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់ខែ​តិច​តួច​នោះ​នឹង​នាំ​ឲ្យមាន​ភាព​ចលា​ចល​នៅក្នុង​ប្រទេស ព្រោះ​វា​​ធ្វើ​ឲ្យអតិ​ផរ​ណា​​កើន​​ឡើង​ខ្លាំង​​។ ថ្លែង​ទៅកាន់​មន្ត្រី​ជាង​៥០០​នាក់​នៅ​ឯ​សន្និបាត​បូក​សរុប​ការ​ងារ​​ប្រចាំឆ្នាំ​របស់​សាលា​រាជ​ធានី​ លោក ស ខេង បាន​ក្រើន​រំឭក​​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​នឹង​នាំ​ឲ្យ​មាន​ការ​ដំឡើង​តម្លៃ​ម្ហូបអាហារ​នាំចូល​ ព្រោះ​​ត្រូវ​មាន​ការ​ដំឡើង​ពន្ធ​នាំ​ចូល​​​ថែម​ទៀ​ត​។ លោក ស ខេង បានមាន​ប្រសាសន៍ថា “យើង​ពិតជា​អាច​ដំឡើង​ប្រាក់ខែ​សម្រាប់​មន្ត្រី​រាជការ​យើង​បាន​ ប៉ុន្តែ អ្វីដែលជា​កង្វល​់​​នោះគឺថា​ តម្លៃ​ទំនិញក៏​នឹង​កើន​ឡើង​ដែរ​នៅពេល​​យើង​ដំឡើង​ពន្ធ​​”។លោក​បានមាន​ប្រសាសន៍ថា “ ដូច្នេះ​ការ​​ដំឡើង​ប្រាក់​ខែ​គ្មានន័យ​អ្វីទេ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន”។ លោក ស ខេង​ បាន​បន្ថែមថា ប្រសិន​បើ​រដ្ឋាភិបាល​ត្រូវ​ដំឡើង​ពន្ធ​នាំចូល​ ប្រជា​ពល​រដ្ឋ​ក្រីក្រ​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​បំផុត​ដោយ​សារ​តម្លៃ​ទំនិញ​ឡើង​ខ្ពស់​។ លោក​មាន​ប្រសាសន៍ថា “ សូម​កុំ​សប្បាយ​​​​ចិត្ត​នឹង​ប្រាក់​ចំណូល​ខ្ពស់​ពីការ​ដំឡើង​ពន្ធ​។ សូម​កុំ​ភ្លេច​ថា ប្រសិន​បើ​ពន្ធ​កើន​ឡើង​ តម្លៃ​ទំនិញ​ក៏​កើន​ឡើង​ដែរ​”៕​គឹមហឿន​

លោក​​​ ខៀវ កាញារីទ្ធ បញ្ជាក់​​​ជា​​​ថ្មី​​​ថា គ្មាន​​​​​​ហ្វ្រេ​​​កង់​​​ស្ថានីយទូរទស្សន៍​​​​​​សម្រាប់​​​លោក​​​ ម៉ម​​​ សូណង់​​​ដូ ទេ

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ខៀវ កាញារីទ្ធ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​បាន​​​លាត​​​ត្រដាង​​​ផែន​​​ការ​​​​​​បំបែក​​​ស្ថានីយ​​​ទូរទស្សន៍​​​​​​ជាតិ​​​កម្ពុជា​​​​​​​​​ជា​​​បី​​​​​​ស្ថានីយ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ប៉ុន្តែ​​​​​​បាន​​​គូស​​​បញ្ជាក់​​​ជា​​​ថ្មី​​​ថា គ្មាន​​​​​​ហ្វ្រេកង់​​​ទំនេរ​​​សម្រាប់​​​​​​លោក​​​ ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​​​សម្បុក​​​ឃ្មុំ​​​ ដែល​​​ជា​​​ស្ថានីយ​​​វិទ្យុ​​​ឯករាជ្យ​​​ទេ​​​។ លោក​​​ ម៉ម សូណង់ដូ បាន​​​ស្នើ​​​សុំអាជ្ញា​​​ប័ណ្ណ​​​បង្កើត​​​​​​ស្ថានីយ​​​ទូរទស្សន៍​​​ម្ដង​​​ហើយ​​​ម្ដ​​​ង​​​ទៀត​​​ជាច្រើន​​​លើ​​​ក​​​ច្រើន​​​សា​​​ក្នុង​​​រយៈ​​​ពេល​​​​​​ប៉ុន្មាន​​​​​​ឆ្នាំ​​​មក​​​នេះ​​​ ប៉ុន្តែ​​​លើក​​​ណា​​​​​​ក៏​​​ត្រូវ​​​​​​គេ​​​ច្រាន​​​ចោល​​​ដែរ​​​ ដោយ​​​លើក​​​​​​ហេតុផល​​​​​​ថា ខ្វះ​​​ហ្វ្រេកង់​​​។ លោក​​​​​​បាន​​​ដាក់​​​សំណើ​​​ចុង​​​ក្រោយ​​​​​​កាលពីថ្ងៃ​​​ទី​​​១០​​​ ខែ​​​កុម្ភៈ​​​។ លោក​​​ ខៀវ កាញារីទ្ធ​​​ បាន​​​បញ្ជាក់​​​​​​អះអាង​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​សន្និបាត​​​​​​បូក​​​សរុប​​​ការងារ​​​ប្រចាំ​​​​​​ឆ្នាំ​​​របស់​​​ក្រសួង​​​ព័ត៌មាន​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ពេល​​​នេះ​​​យើង​​​គ្មាន​​​ស្ថានីយ​​​ទូរ​​​ទស្សន៍​​​ផ្ដល់​​​ឲ្យ​​​ទេ​​​​​​ ពីព្រោះ​​​គ្មាន​​​​​​ហ្វ្រេកង់​​​​​​”។...

​តុលា​​ការ​បើក​សវនាការ​ជំនុំជម្រះរឿង​ក្តី​​ចោរ​ប្លន់​ពីរ​នាក់​​ដែល​បាន​ប្លន់​​សម្លាប់​​ស្ត្រីវ័យ​ក្មេ​ងពីរនាក់​

កាល​ពីម្សិលមិញ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​បុរស​ពីរនាក់ដែល​​ជាប់​ពាក់​ព័ន្ធ​​​អំពើ​មនុស្ស​ឃាត​ដ៏​សាហាវ​ដោយ​គិត​ទុក​ជា​មុន​ ហើយ​បន្ទាប់​មក​​បាន​​ប្លន់យក​របស់​របរ​​ស្ត្រី​វ័យ​ក្មេង​ទាំងពីរ​ កាល​ពីឆ្នាំ​មុន​។ ហ៊ុល​ សំណាង អាយុ​១៦​ឆ្នាំ​ និង​ ផុន សារុំ អាយុ​២៨​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា​ បន្ទាប់​ពី​ ចប ស្រីលក្ខណ៍ អាយុ​១៩​ឆ្នាំ និង​ វ៉ន លក្ខិណា អាយុ​២១​ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ចង​ជាប់​គ្នា​ ​និង​​រឹត​ក​សម្លាប់ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ស្ត្រី​វ័យ​ក្មេង​ពីរ​នាក់​នេះ​ដែល​បាន​​កាន់​លុយ​១.៣០០ដុល្លារ​ទៅ​បង់​​ថ្លៃ​​សាលានោះ​​​​ត្រូវ​បាន​ប្លន់​យក​ប្រាក់​នោះ គ្រឿង​អលង្ការ និង​ម៉ូតូ​របស់​ពួកគេ​ទៀត​។ លោកស្រី គឹម ដានី ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសា​សន៍​ថា“  ហ៊ុល  សំណាង ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​​គិត​ទុក​ជាមុន ហើយ ផុន ​សារុំ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ទទួល​ផល​​ចោរ​កម្ម​”។ ហ៊ុល សំណាង​ បាន​បដិសេធ​ថា...

លោក សម រង្ស៊ី ណែនាំ​អ្នក​គាំទ្រ​ឲ្យ​ចាប់​អារម្មណ៍​​លើ​ប្រធា​នា​ធិបតី​បាត់​បង់​តំណែង​នៅ​​អ៊ុយ​ក្រែន

ស្រុក​ស្អាង​ ខេត្ត​កណ្តាល-រយៈពេល​ជាង​មួយ​ខែ​បន្តិច​បន្តួច​ បន្ទាប់​ពី​អ្នក​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការ​លប់​ចោល​កម្មវិធី​ជួប​ជុំ​គ្នា​របស់​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល​ លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​វិល​ត្រឡប់​មក​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​វិញ​ និង​បាន​សន្យា​ថា ការ​ផ្លាស់​ប្តូរ​ដែល​បាន​រុញ​ច្រាន​ជន​ផ្តាច់​ការ​នៅ​ប្រទេស​អ៊ុយ​ក្រែន​ឲ្យ​ចាក​ចេញ​ឆ្ងាយ​ នឹង​កើត​ឡើង​នៅ​ក្នុងប្រទេស​កម្ពុជា​នាពេល​ឆាប់​ៗនេះ​ដែរ។ ថ្លែងនៅ​លើ​ឆាក​ប្រក់​កៅស៊ូ​តង់​ ទៅកាន់​អ្នក​គាំទ្រ​នៅ​ក្នុង​មូលដ្ឋាន​ប្រហែល​៦០០​នាក់​ នៅ​លើ​ដី​តូច​មួយកន្លែង​ ក្នុង​ឃុំ​ត្រើយ​ស្លា​ លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា ប្រទេស​កម្ពុជា​នឹង​មិន​មាន​របប​ផ្តាច់ការ​ក្នុង​ពេល​ឆាប់​ៗនេះ​ ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​គែរ​នៅ​ពេល​ស្ថានភាព​ច្របូក​ ច្របល់​របស់​ប្រជាជន​ស៊ីវិល​អស់​រយៈពេល​ជា​ច្រើន​ខែ​បាន​ជំរុញ​ឲ្យ​លោក​ វិក​ទ័រ យ៉ាណូ​កូវិច (Viktor Yanukovich) មេដឹក​នាំ​នៃ​ប្រទេស​អ៊ុយ​ក្រែន​ធ្លាក់​ចេញ​ពី​តំណែង​។ ថ្លែង​អំពី​ព្រឹតិ្តការណ៍ថ្មី​ៗ​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ុយ​ក្រែន ថៃ និង​ប្រទេស​ផ្សេង​ៗទៀត​ ដោយ​ចាត់​ទុក​ថា ព្រឹត្តិការណ៍​ទាំងនេះ​គឺ​ជា​ “ វដ្ត​នៃ​ការ​ផ្លាស់​ប្តូរ​” ដែល​កំពុង​បក់​បោក​ទូទាំង​ពិភពលោក​នោះ​ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា អាថ៌កំបាំង​នៃ​ជ័យ​ជម្នះ​របស់​ចលនា​បែប​នេះគឺ​នៅ​ពេល​ដែល​សមាជិក​កម្លាំង​ប្រដាប់​អាវុធ​លែង​ធ្វើ​តាម​ប​ទ​បញ្ជា​ឲ្យ​សម្លាប់​ប្រជាជន​ខ្លួន​ឯង​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​បាន​ទះ​ដៃ​អប​អរ​សាទរ​យ៉ាង​កង​រំពងថា “ នៅ​ជុំ​វិញ​ពិភពលោក​ បង​ប្អូនអើយ​ និង​នៅ​ប្រទេស​ជិត​យើង​នេះ និង​នៅ​ប្រទេស​នៅ​ឆ្ងាយ​ពី​យើង​ ជន​ផ្តាច់​ការ​ដែល​បាន​ធ្វើ​បាប​ប្រជាជននោះ​​ បាន​បាត់​បង់​តំណែង​របស់​ពួកគេ​ហើយ​។ នៅ​ពេល​ឆាប់​ៗនេះ ​នឹងដល់​វេន​ជន​ផ្តាច់​ការនៅ​ប្រទេស​កម្ពុជា​ម្តងហើយ​”។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​​​សកម្មភាព​ និងចលនា​តវ៉ាដ៏​ខ្លាំង​ក្លា​នៅ​ប្រទេស​អ៊ុយ​ក្រែន​ថា “ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​បាញ់​សម្លាប់​ ក៏​ប៉ុន្តែ អ្នក​តវ៉ា​នៅ​តែ​ចេញ​មក​ទី​សាធារណៈ​ទាំង​ថ្ងៃ​ទាំង​យប់​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ មួយ​ចំនួន​ក្នុង​ចំណោម​មេនគរបាល​គិត​ថា ពួក​គេមិន​គួរ​ស្តាប់​ជន​ផ្តាច់ការ​ ឬក៏​ទទួល​យក​បទ​បញ្ជា​ពី​ជន​ផ្តាច់​ការ​ និង​សម្លាប់​ប្រជាជនទេ​...។​​ នោះ​​ជា​ពេល​វេលា​ដែល​ពួកគេ​ត្រូវ​ផ្តាច់​ខ្លួន​ចេញ​ពី​មេដឹកនាំ​ផ្តាច់ការ​ និង​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តវ៉ា​”។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា “ ជន​ផ្តាច់​ការ​លែង​មាន​អំណាច​ទៀត​ហើយ​។ ខ្ញុំ​ជឿ​ជាក់​ថា កម្លាំង​ប្រដាប់​អាវុធ​នៅ​ប្រទេស​កម្ពុជា​ក៏​ស្រឡាញ់​ប្រទេស​ជាតិ​ និង​មាន​ឈាម​របស់​ពួកគេ​ក្នុង​ចំណោម​ពួកយើង​ទាំង​អស់​គ្នា​ផង​ដែរ។ លើក​ក្រោយ​នេះ​ នៅ​ពេល​យើងធ្វើ​​​ការ​​តវ៉ា​ តើ​ពួកគេ​នៅ​តែ​ហ៊ាន​បាញ់​យើង​ទៀត​​​ដែរ​ឬទេ?”។ ទោះ​បី​ជា​ លោក សម រង្ស៊ី មិន​បាន​បញ្ចេញ​ឈ្មោះ​ លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​សុន្ទរកថារបស់​លោក​ក៏​ដោយ​ ក៏​ប្រសា​សន៍​របស់​លោក​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ដឹង​ដែរ​ ហើយ​លោក​បាន​សន្យា​ថា នៅ​តែ​មិន​ទាន់​ហួស​ពេល​​ដែល​ត្រូវ​និយាយ​អំពី​ប្រធាន​បទ​ “ ចុះ​ចេញ​ពី​តំណែង​” ដែរ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ប្រទេស​អ៊ុយ​ក្រែន​ជា​គំរូ​ យើង​ទាំង​អស់​គ្នា​គួរ​តែ​គិត​អំពី​គំរូ​នេះ​។ ហើយ​សម្រាប់​ជន​ផ្តាច់​​ការ​ខ្លួន​ឯង​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។ ប្រសិន​បើ​អ្នកសាហាវ​ពេក​ វា​នឹង​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​អនាគត​របស់​អ្នក​ផ្ទាល់​”។ លោក​បាន​កត់​សម្គាល់​ថា សកម្មភាព​តវ៉ា​របស់​គណបក្ស​ប្រឆាំង​នៅ​តែ​រក្សា​ស្មារតី​សន្តិ​វិធី​ក្នុង​ការ​ប្រឈម​នឹង​អំពើ​ហិង្សា​របស់​រដ្ឋ​។​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ ប្រសិន​បើ​អ្នក​ចង់​បាន​ដំណោះ​​ស្រាយ​ដែល​គ្មានការ​បង្ហូរ​ឈាម​ និង​សកម្ម​ភាព​ អ្នក​គួរ​តែ​ឈប់​ទៅ​ ពីព្រោះ​នៅ​ថ្ងៃ​ណា​មួយ​ប្រជាជន​ដែល​ទទួលបទ​​បញ្ជា​ពី​អ្នក​នឹង​នឿយហត់​ ងើប​ឡើង​ ហើយ​ពួកគេ​នឹង​ឈប់​ធ្វើ​បែប​នេះ​”។ លោក បាន​អះ​អាង​ថា ប្រជា​ជន​ ជា​ច្រើន​លាន​នាក់​ និង​ចូល​រួម​សកម្មភាព​តវ៉ា​ក្នុង​ពេល​អនាគត​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ​។ លោកបាន​មាន​ប្រសាសន៍​បន្ត​ថា “ បាតុ​កម្ម​បន្ទាប់​មិន​មែន​មាន​២០០.០០០នាក់​ទេ​ ប៉ុន្តែ ពីរលាន​នាក់​។ ដូច្នេះ សូម​ត្រៀម​ខ្លួន​ធ្វើ​បាតុ​កម្ម​ដែល​មាន​អ្នក​ចូល​រួម​ពីរលាន​នាក់​ ហើយ​វា​នឹង​ដូច​នៅ​ប្រទេស​អ៊ុយ​ក្រែន​ដែរ។ នឹង​មិន​មាន​កម្លាំង​ប្រដាប់​អាវុធ​បាញ់​អ្នក​តវ៉ា​ទេ​។ ពួកគេ ​ នឹង​ចូល​រួម​ជា​មួយ​ អ្នក​តវ៉ា​ដែរ​”។ លោក កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​​ ដែល​បាន​ឡើង​ទៅ​លើ​ឆាក​ធម្មតា​តូច​មួយ​នោះ​ នៅ​ពេល​រសៀល​ក្តៅ​ហែង​ ក្នុង​ស្រុក​ស្អាង​ មុន​លោក​ សម រង្ស៊ី នោះ​​ក៏​បាន​សន្យា​ផង​ដែរ​ថា “ ការ​ផ្លាស់​ប្តូរ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នាពេល​ឆាប់​ៗនេះ​”។ លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​គាំទ្រ​ថា “ គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់​ប្តូរ​ចលនា​ផ្លាស់​ប្តូរ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ។ យើង​ត្រូវ​តែ​ប្តូរ​មេដឹក​នាំ​ ទោះ​បី​ជាមាន​រឿង​អ្វី​ក៏​ដោយ​”។ មេដឹក​នាំ​បាន​ថ្លែង​សុន្ទរកថាឥត​សំចៃ​​បែប​​នេះ​ ​​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ ហ៊ុន សែន បាន​ប្រកាស​ថា លោក​បានដាក់​ឲ្យ​អនុវត្ត​សិទ្ធិ​មាន​សេរី​ភាព​ជួប​ជុំ​ឡើង​វិញ​។ គួរ​បញ្ជាក់​ថា សិទ្ធិ​នេះ​ត្រូវ​បាន​ព្យួរ​ បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​កូដករ​ប្រាំ​នាក់​ និង​ធ្វើ​ឲ្យ​ជាង​៤០នាក់​ផ្សេង​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៣ ខែមករា។ ទោះ​បី​ជាយ៉ាង​ណា លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ផង​ដែរ​ថា នៅ​កន្លែង​ណា​ដែល​​ខាង​ប្រឆាំង​ជួប​ជុំ​គ្នា​ដើម្បី​តវ៉ា​ នៅ​ទី​នោះ​ក៏​នឹង​មាន​វត្តមាន​​​គណបក្ស​កាន់​អំណាច​របស់​លោកផង​ដែរ​។ លោក ហ៊ុន សែន​ បាន​និយាយ​លេង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ទុក​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​នៅ​ដាច់​ពី​គ្នា​ ប្រហែល​ជា​ត្រូវការ​សង់​របង​នៅ​ទីលាន​ប្រមូល​ផ្តុំ​ជា​សាធារណៈ​ដែល​គេ​ស្គាល់ថា ទីលាន​ប្រជា​ធិបតេយ្យ​ ក្នុង​រាជ​ធានី​ភ្នំពេញ។ ដូច​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ទាក់​ទង​ទៅ​​នឹង​ប្រទេស​មួយ​ដែល​មាន​ចលាចល​ស៊ីវិល​​ និង​កំពុង​ប្រឈមនឹង​អំណាច​នយោ​បាយ​ដ៏​ខ្លាំង​ផង​ដែរ​។ លោក ហ៊ុន សែន​ បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថារបស់​លោក​ថា “ ខ្ញុំ​មិន​ធ្វើ​តាម​ប្រធា​នា​ធិបតី​ប្រទេស​វេណេស៊ុយ​អេឡា ដែល​បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​របស់​គាត់​ចេញ​មក​ធ្វើ​បាតុកម្ម​ទេ។ ខ្ញុំ​មិន​អំពាវ​នាវ​ទេ​។ ខ្ញុំ​គ្រាន់​តែ​ផ្តល់​សិទ្ធិ​ស្មើភាព​ពួកគេ​” ឲ្យ​ធ្វើ​ដូច្នេះ​ប៉ុណ្ណោះ​។ ទោះ​ជាយ៉ាង​ណា​ កាលពី​ម្សិលមិញ មាន​ កម្លាំង​នគរបាល​ និង​កង​រាជអាវុធហត្ថ​តិច​តួច​ប៉ុណ្ណោះ​ មាន​វត្តមាន​នៅ​កន្លែង​ជួប​ជុំ​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិក្នុង​ស្រុក​ស្អាង​ ហើយ​ពួកគេ​បាន​ដឹក​នាំ​ចរាចរ​នៅ​ជុំវិញ​កន្លែង​ជួប​ជុំ និង​យូរៗម្តង​បាន​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​សុន្ទរកថា​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​​ នៅ​ពេល​ក្រុម​អ្នក​គាំទ្រ​ស្រែក​ថា “ ហ៊ុន សែន​ អើយ​! ចុះ​ចេញ​ទៅ”។ លោក ឡុង ភ័ត្រា មេ​ប៉ុស្តិ៍​​​ត្រើយ​ស្លា​​ដែល​កំពុង​បំពេញ​តួនាទី​របស់​លោក​នៅ​កន្លែង​ជួប​ជុំ​នោះ​ បានឲ្យ​​ដឹង​ថា ថ្នាក់​លើ​របស់​លោក​បាន​បញ្ជា​ឲ្យ​មាន​វត្តមាន​បន្តិច​បន្តួច​ ពោល​គឺ​មាន​កម្លាំង​តែ​ប្រាំ​ពី​រនាក់​ប៉ុណ្ណោះ​។ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​បង្ខំ​ឲ្យ​លុប​ចោល​កម្មវិធី​ជួប​ជុំ​មួយ​នៅ​ស្រុក​ស្អាង​នេះនៅ​ពេល​កសិករ​ជា​ច្រើន​រយនាក់​​ ព្រម​ទាំង​យុវជន​វ័យ​ក្មេង​កម្លាំង​ខ្លាំង​ និង​កាត់​សក់ខ្លី​ និង​ស្លៀក​ពាក់​សម្លៀក​បំពាក់​ស៊ីវិល​ ហើយ​មាន​ការ​គាំទ្រ​ពី​កម្លាំង​នគរបាល​បង្ក្រាប​កុប​កម្ម​ និង​កម្លាំង​កង​រាជអាវុធ​ហត្ថ​ដែល​ប្រដាប់​អាវុធ​ បាន​ចេញ​មក​បង្ហាញ​ការ​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​គ្រប់​គ្រង​អំណាច​របស់​លោក ហ៊ុន សែន។ ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ពួកគេ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ឬ​ក៏​ការ​ផ្សព្វផ្សាយ​មតិ​សាធារណៈ​ណា​ដែល​រិះ​គន់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទេ។ នៅ​ពេល​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​ក្រុម​​​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ជួប​ជុំ​គ្នា​ដូច​កាលពី​មួយ​ខែ​មុន​ លោក ភ័ត្រា​ មេប៉ុស្តិ៍ត្រើយ​ស្លា​ បាន​លើក​ឡើង​ថា លោក​ក៏​មិន​ដឹង​ដែរ។ លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា​ កំពុង​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ “ ភាព​ចលាចល​ និង​សង្គ្រាម​ស៊ីវិល​” ដោយ​ប្រៀប​ប្រដូច​​ស្ថាន​ភាព​នៅ​ប្រទេស​នេះ​ ទៅ​នឹង​ស្ថានភាព​នៅ​ប្រទេស​អ៊ុយ​ក្រែន។​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា “ សេចក្តី​លោភ​របស់​លោក​ សម រង្ស៊ី នឹង​បំផ្លិច​បំផ្លាញ​សង្គម​”។ លោក​បាន​បន្ថែម​​ទៀត​ថា “ ប្រជា​ជន​ខ្មែរ​ខុស​ពី​ប្រជាជន​នៅប្រទេស​​អ៊ុយ​ក្រែន។ បញ្ហា​នៅ​ប្រទេស​កម្ពុជា​កើត​ឡើង​ដោយ​សារ​អ្នក​ចាញ់​ឆ្នោត​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា។ នេះ​គឺ​ជាការ​ញុះ​ញង់​”។ ប៉ុន្តែ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដឹង​អំពី​ស្ថានភាព​នៅ​ប្រទេស​អ៊ុយ​ក្រែន​ដែរ។ ថ្លែ​ង​​នៅ​ឯ​​ពិ​​ធី​បិទ​​​កិច្ច​​ប្រ​​ជុំ​​​ប្រចាំ​​ឆ្នាំ​​​​របស់សាលា​រាជ​ធា​​នី​​​ភ្នំ​​ពេញ​ លោក​ ស ខេង​ ​​បា​ន​សម្តែ​​ង​ការ​​​សោ​ក​​ស្តាយ​​​ជា​ខ្លាំ​ង​​ចំ​​ពោះ​កា​រ​ ​​សម្លាប់​​អ្នក​​ឈរ​មើល​ ​និង​អ្នក​តវ៉ា​ ធ្វើ​ឡើង​​ដោ​យ​​នគរបា​ល​ និ​ង​កង​​រាជ​អា​​​វុធ​​ហត្ថ​​​នៅ ​ក្នុ​ង​ឧបទ្ទវ​​ហេតុ​​​បី​​លើ​ក​​​​នៅ​ចន្លោះ​​​ពីខែ​​​​កញ្ញា ​ដល់​​​ខែ​មក​រា ​​និ​ង​បា​ន​​លើក​ឡើ​ង​ថា ​សកម្ម​​ភាព​​​ដែល​​មា​ន​ការ​​បាត់​​បង់​​ជី​វិ​ត​ គឺ​​សម​​​តែ​​នឹ​ង​​កើតឡើង។ ​​លោក ស ខេ​ង ​បា​ន​មា​ន​​ប្រ​សាសន៍​ដូច្នេះ​ថា “ ​​យើង​សោក​ស្តាយ​​​ចំពោះ​កា​រ​​បាត់​​បង់​​ជី​​វិត​​​នៅ​ក្បាល​​​ថ្នល់​ ​​វត្ត​ស្ទឹង​មា​ន​​ជ័​យ ​​និ​ង​​​នៅ​ផ្លូ​វ​វេងស្រេង។ ក៏ប៉ុន្តែ​ ​​ហេ​តុ​ការណ៍​​នេះ​​​មិ​ន​មែ​ន​​​​កើត​ឡើង​​​ដោ​យ​ឯក​​​ឯ​​ង​ឡើយ។ ​យើង​​មា​ន​​មូលហេតុ​​ច្បាស់​លាស់មួ​យ​​ សម្រាប់​ដោះ​​ស្រាយ​​​បញ្ហានេះ​”។លោក​បា​ន​មានប្រសាសន៍បន្ថែមទៀត​​​ថា “ យើង​មិ​ន​អាច​ប្រថុយ​ប្រថាន​​​ទេ​។ បើ​ហាន​ប្រថុយ​ ​ស្ថាន​ភាព​​​នោះ​​នឹ​ង​​ធ្ងន់​​ធ្ងរ”។ ​ លោក ស ខេង បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ឧទាហរណ៍​ ​​នៅ​​ប្រទេ​ស​​​​អ៊ុយ​ក្រែ​ន ​ប្រ​ធា​នា​​ធិ​ប​តី​​​ត្រូ​វ​បា​ន​​បោះ​ឆ្នោ​ត​​ឲ្យចេញ​ពី​អំ​ណា​ច ហើយ​ស្ថាន​​ភា​ព​នេះ​​កាន់​​តែ​​ធ្ងន់​​​​ធ្ងរ​ទៅៗ​។ យើង​មិ​ន​អាច​​​បណ្តោយ​​ឲ្យ​​​បញ្ហា​​នេះ​កើត​ឡើ​ង​​​ធ្ងន់​ធ្ងរ​​​​​ដូច្នោះ​​​ទេ​​”៕ ​សុ​ធា (រាយ​កា​រ​​​ណ​​​៍​បន្ថែម​​ដោ​យ ផាន់ ​អា​ណា និ​ង ​ឃី សុ​វុឌ្ឍី​)

បុគ្គលិក​មន្ទីរ​ពេទ្យ​ឈប់​តវ៉ា​បន្ទាប់​ពី​មាន​ការ​សន្យា​​សង់​អគារ​ថ្មី​

​គ្រូពេទ្យ​ និង​វេជ្ជបណ្ឌិត​​នៅមន្ទីរ​ពេទ្យ​បង្អែក​រាជធានីភ្នំពេញ​បាន​និយាយកាល​ពី​ម្សិលមិញថា ពួកគាត់​​ផ្អាក​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដោះដូរ​​​​ស្ងាត់ៗ​មន្ទីរ​ពេទ្យ​​បច្ចុប្បន្ន​​របស់​ខ្លួន​​ បន្ទាប់ពីលោក ម៉ម ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​​ក្រសួង​​​សុខា​ភិបាល​​យល់​ព្រម​តាម​សំណើ​​​សុំ​​អគារ​ថ្មី​ពីរទៀត​សម្រាប់​ពួកគាត់​។ លោករដ្ឋ​​​មន្ត្រី ​ ម៉ម ប៊ុនហេង បាន​ជួប​ជា​​​មួយ​​បុគ្គ​​​​លិក​មន្ទីរពេទ្យកាល​ពីម្សិលមិញ នៅ​​មន្ទី​រ​ពេទ្យ​នេះ ​មួយថ្ងៃ​បន្ទាប់​ពី​វេជ្ជ​​​បណ្ឌិត​ និង​ឆ្មប​ប្រហែល​៨០​នាក់បាន​តវ៉ា​​​ប្រឆាំង​នឹង​បទ​បញ្ជា​​​ឲ្យចាប់​ផ្តើម​រុះរើ​ចេញ​ ពី​មន្ទីរ​ពេទ្យ​បច្ចុ​ប្បន្ន​នៅតាម​​ផ្លូវ​លេខ​១៦៩​​ដើម្បី​ចូល​ទៅ​​ធ្វើ​ការ​នៅ​អគារ​ថ្មី​មួយ​ដែល​មិន​ទាន់​សាង​សង់​រួច​រាល់​។ បុគ្គលិក​មន្ទីរ​​​ពេទ្យ​​​​ ចោទ​អាជ្ញាធរ​ថា​ពុក​រលួយ​ក្នុងការ​ដោះដូរ​ដី​ជាមួយក្រុមហ៊ុន​ឯកជន​​មួយ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ ហើយបាន​និយាយ​ថា អគារ​ថ្មី​នេះ​តូច​ពេក​មិន​អាច​ឆ្លើយ​តប​តាម​តម្រូវ​​ការ​របស់​អ្នក​ជំងឺ​បាន​ទេ​។ កាល​ពី​ម្សិលមិញ លោក ម៉ម ប៊ុនហេង​ បាន​ស្នើសុំ​ដោយ​ផ្ទាល់​ឲ្យ​អ្នក​យក​ព័ត៌មាន​ចាក​ចេញ​ពី​បន្ទប់​មុន​ពេល​ចាប់​ផ្តើម​​ជួប​ពិភាក្សា​ជាមួយ​បុគ្គលិក​មន្ទីរ​ពេទ្យ​ ហើយ​បាន​បដិសេធ​មិន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ​នៅពេល​ក្រោយ​មក​។ បុរស​ម្នាក់​ដែល​ទទួល​ទូរស័ព្ទ​របស់​​លោក​ ម៉ម​ ប៊ុនហេង​ នៅពេល​ក្រោយ​បាន​បដិ​សេធ​មិន​ប្រាប់ឈ្មោះទេ ហើយ​បាន​អះ​អាង​ថា លោក​រដ្ឋ​មន្ត្រី​កំពុង​ជាប់​រវល់​។ ទោះជា​យ៉ាង​ណា បុគ្គលិក​ និង​មន្ត្រី​បាន​​និយាយ​ពេល​ក្រោយ​មក​ថា រដ្ឋ​មន្ត្រី​រូប​នេះ​បាន​សន្យាស្នើ​សុំ​អគា​រ​ថ្មី​ពីរ​ទៀត​សម្រាប់​ពួក​​គេ​ ហើយ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ការក្នុង​អគា​រ​បច្ចុប្បន្ន​រហូត​អគារ​ថ្មីសាង​សង់​រួច​រាល់​។ លោកវេជ្ជបណ្ឌិត​ ហុង លីគួង អនុ​ប្រធាន​​មន្ទីរពេទ្យ​នេះដែលបាន​ចូល​រួម​ការ​តវ៉ា​កាល​ពីថ្ងៃអង្គារ និង​បាន​ចូល​រួម​​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ បាន​បញ្ជាក់​ថា ​លោក​ ម៉ម ប៊ុន​ហេង​ បាន​យល់​ព្រម​តា​មការ​ទាម​ទារ​របស់​ពួកគាត់​។ លោក​វេជ្ជបណ្ឌិត ហុង​ ​ លីគួង បាន​មាន​ប្រសាសន៍ថា “ លោក ម៉ម ប៊ុនហេង ព្រម​​ទទួល​យក​ ហើយ​លោក​នឹង​ធ្វើ​សំណើ​ទៅ​​​រដ្ឋាភិបាល​សុំ​សាង​សង់​អគារ​ពីរ​ទៀត​។ បុគ្គលិកទាំង​អស់​នឹង​បំពេញ​ការ​ងារ​ជាធម្មតា​នៅ​អគារចាស់​រហូត​ដល់​​គេសាង​សង់​អគារ​​​ថ្មី​រួច​រាល់​”។​ លោក​បាន​មាន​ប្រសាសន៍ថា បុគ្គលិក​ព្រម​ព្រៀង​​ឈប់​ធ្វើ​ការ​តវ៉ា​។“ បុគ្គលិក​ទាំង​អស់​មាន​អារម្ម​ណ៍​សប្បាយ​រីករាយ​។ ខ្ញុំគិតថា លោក​រដ្ឋ​មន្ត្រី​អាច​ធ្វើ​បាន​”។ លោក​វេជ្ជ​បណ្ឌិត នេត សុវីរៈ ប្រធាន​មន្ទីរ​ពេទ្យនេះ​បាន​បញ្ជាក់ពីរឿង​នេះ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ប្រាប់​ថា ត្រូវ​ចាក​ចេញ​ពីអគារ​បច្ចុប្បន្ន​នៅពេល​ណា​នោះទេ​ ហើយ​លោក​បានមាន​ប្រសាសន៍ថា លោក ម៉ម ប៊ុនហេង​ មិន​បាន​ប្រាប់​ពីពេល​វេលា​ច្បស់​លាស់​ឡើយ​។ លោក​បានមាន​ប្រសាសន៍ថា “ ផ្អែក​តាម​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ យើង​នឹង​ប្រើ​ទី​តាំង​នេះ​ដើម្បីសាង​សង់​អគារ​ពីរ​ទៀត​។ ខ្ញុំមិន​ដឹង​ថា អគារ​ចាស់​នោះ​នឹង​ត្រូវ​ទុក​សម្រាប់​ធ្វើ​អ្វីទេ​ ប៉ុន្តែ យើង​ត្រូវ​ការ​សាង​សង់​អគារ​ពីរទៀត​”។ ប្រធាន​ផ្នែក​វះកាត់​នៅមន្ទីរ​ពេទ្យ​នេះ​ដែល​​គ្រាន់តែ​ប្រាប់​ថា គាត់​​ឈ្មោះ វុទ្ធី​ ដោយ​សារ​លោក​​​ខ្លាច​មាន​ការ​ស្តីបន្ទោស​ចំពោះ ការ​​និយាយ​ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ បារម្ភ​ខ្លាច​​លោក​រដ្ឋមន្ត្រី​មិន​អាច​ធ្វើ​បាន​ ប៉ុន្តែ បាន​មាន​ប្រសាសន៍ថា លោក​ឈប់​ធ្វើ​ការ​តវ៉ា​សិន​នៅ​ពេល​នេះ​។ លោក​បានមាន​ប្រសាសន៍ថា “ យើង​បាន​​ផ្អាក​ធ្វើ​កូដកម្ម​មួយ​រយៈ​សិន​ ហើយ​យើង​នឹង​រង់​ចាំដំណោះស្រាយ​។ ខ្ញុំនឹង​មិន​ចាក​ចេញ​ពីអគារចាស់​ទេ​រហូតដល់​ខ្ញុំ​ដឹង​ថា អគារ​ថ្មី​កម្ពស់ប្រាំជាន់​ត្រូវ​បាន​សាងសង់​រួច​រាល់​”។ លោក​ ពុធ​ ចិត្ថា​វណ្ណ វេជ្ជបណ្ឌិត​ផ្នែក​​​​កុមារ​​នៅ​មន្ទីរពេទ្យនេះ​បាន​មាន​ប្រសាសន៍ថា អគារថ្មី​មួយ​ដែល​កំពុង​សាងសង់​នោះ​​តូច​ពេក​ និង​​ខ្វះ​បន្ទប់​ទឹក​ ហើយ​លោក​ជឿ​ជាក់​តែ​៤០​ទៅ​៥០​ភាគរយ​ប៉ុណ្ណោះថា អាច​សាង​សង់​អគារ​ពីរ​ទៀត​បាន​។ លោក​បាន​មាន​ប្រសាសន៍ថា​ លោក​ក៏​មាន​ការ​ខកចិត្ត​ចំពោះលោក​រដ្ឋ​មន្ត្រីផង​ដែរ​ដោយសារ​មិន​បាន​ឆ្លើយ​ច្បាស់លាស់​នៅ​ពេល​បុគ្គលិក​សួរ​សំណួរចំៗ​អំពី​ព័ត៌មាន​​ពាក់​ព័ន្ធ​នឹង​ការ​ដោះដូរ​ដីនេះ។ លោក​បានមាន​ប្រសាសន៍ថា “ យើង​សោក​ស្តាយ​ដែល​លោក​រដ្ឋ​មន្ត្រី​​លាក់​បាំង​ព័ត៌​មាន​អំពី​ការ​ដោះដូរ​មន្ទីរ​ពេទ្យ​នេះ​។ គ្មាន​បុគ្គ​លិក​​ណា​ម្នាក់​ដឹង​ថា  ក្រុមហ៊ុន​ណា​ទិញ​ដី​ចាស់​នេះទេ​”។ លោក សុខ សុគន្ធ​ ប្រធាន​មន្ទីរ​សុខាភិ​បាល​​រាជធានីភ្នំពេញ​បាន​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​មិនចាំឈ្មោះ​ក្រុម​ហ៊ុន​​ឯក​ជន​ដែល​​កាន់​កាប់​​អគារ​មន្ទីរពេទ្យ​បច្ចុប្បន្ន​ជា​ថ្នូរ​នឹង​ការ​សាងសង់​អគារថ្មី​នេះទេ​​ ហើយ​​គេ​មិនអាច​ទាក់​ទង​​លោក​បាន​ទេ​កាល​ពី​ម្សិល​មិញ​។ ប្រធាន​ផ្នែក​សាងសង់​នៅក្នុង​​​ក្រុម​ហ៊ុន​​ Angkor ​International Development  ដែល​គ្រាន់​តែ​ប្រាប់ថា គាត់​​ឈ្មោះ សារ៉ាត់​ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​គាត់​កំពុង​សាង​សង់​អគារ​មន្ទីរ​ពេទ្យថ្មី​នេះ ប៉ុន្តែ ក៏​បាន​និយាយ​ដែរ​ថា គាត់​មិន​ដឹង​ថា នរណា​ជួល​ក្រុមហ៊ុន​គាត់​ឲ្យសាង​សង់អគារ​ថ្មីនេះទេ​៕គឹម​ហឿន​ (រាយការណ៍​បន្ថែម​ដោយ​ ឃី សុវុឌ្ឍី)

អ្នក​ជំនាញ​លើក​ឡើងថា កូដកម្ម​របស់​កម្មករ​ជារឿង​ត្រឹមត្រូវ​ តែការ​បង្ក្រាបមិនត្រឹមត្រូវឡើយ

របាយ​ការណ៍​ថ្មីមួយ​របស់​​​​​​​​សាស្ត្រា​​​ចារ្យ​​​​​​អន្តរជាតិ​​​មួយ​​​ក្រុម​​​ និង​​​​អ្នក​​​ជំនាញ​​​ការ​ងារ​​បាន​រក​ឃើញ​ថា ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​របស់​​​​កម្មករ​​​រោងចក្រ​កាត់​​​​ដេរ​​​គឺ​​​​ជា​រឿ​ង​ត្រឹម​​ត្រូវ​ និង​គួរ​ឲ្យ​គោរព​។ អ្នក​សរសេរ​របាយការណ៍​នោះរួ​ម​មាន​ក្រុម​​​​​​មួយ​មកពី​មហាវិទ្យាល័យ​​​​​​សិក្សា​​​​​​ពី​​​តំបន់​​​​​​​​បូព៌ា​​​​​​ និង​​​អាហ្វ្រិក​​​ នៅ​សាកលវិទ្យាល័យ​ឡុង​ដុង សហ​ជីព​កូរ៉េ​ខាង​ត្បូង​ និង​ហ្វីលីពីន និង​​មជ្ឈ​មណ្ឌល​​​ធន​ធាន​ឃ្លាំមើល​អាស៊ី​ (Asia Monitor Resource Center) ក្នុង​ទី​ក្រុង​​ហុង​កុង​​ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​​កម្ពុជា​​ដើម្បី​ជួប​សំណេះ​សំណាល​​​​​ជាមួយ​កម្មករនិង​សកម្មជន​សហជីព​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​កូដ​កម្ម​របស់​កម្មករ​រោចក្រ​កាត់ដេរ​កាល​ពីអំឡុង​​​ខែ​មករា ដែល​បាន​បណ្ដាល​ឲ្យ​កម្មក​រ​ប្រាំ​នាក់​ស្លាប់​ និង​​​រង​​​របួស​​​ជាច្រើន​​​នាក់​​​ទៀត​​​។ របាយ​ការណ៍​​៥២​ទំព័រ​ ដែលនឹង​ត្រូវ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍ ក្នុង​ទីក្រុង​ហុង​កុងនោះ​មាន​ខ្លឹម​សារ​ថា “ ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​​១៦០​ដុល្លារ​របស់​កម្មក​រ​រោងចក្រ​កាត់​ដេរ​កម្ពុជា​ គឺ​ត្រឹម​ត្រូវ​និង​សម​ហេតុ​ផល​ ពីព្រោះ​ប្រាក់​ខែ​ពិត​ប្រាកដ​របស់​ពួក​គេ​​​​​​មិន​​​មាន​​​ការ​​​​​​​ផ្លាស់​ប្ដូរ​ឡើយ ​ថ្វី​បើ​​ពួក​គេ​​មាន​ការ​រួ​ម​ចំណែក​ដ៏ធំ​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​​​​កម្ពុជា​ក៏ដោយ​”។​ របាយការណ៍​នេះ​បាន​បន្ត​ថា “ ការ​ប្រើ​កម្លាំង​ហួស​ហេតុ​របស់​រដ្ឋាភិបាល​​ទៅ​​បង្ក្រាប​​​​ការ​តវ៉ា​ស្រប​ច្បាប់​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាលមាន​ការ​​ព្រួយ​បារម្ភ​​​ចំពោះ​​ការ​ការ​ពារ​ផល​ប្រយោជន៍​ និង​ប្រាក់​ចំណេញ​របស់​​សមាជិក​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ​ច្រើន​ជា​ង​ការ​ការ​ពារ​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ទា​ម​ទារ​ប្រាក់​ខែ​សម​រម្យ​ ល្មម​​អាច​រស់បាន សេរីភាព​នៃ​ការ​ជួប​ជុំ និង​សិទ្ធិ​ជាមូល​ដ្ឋាន​ផ្សេង​ៗ​ទៀត​”។ ការ​រក​ឃើញ​សំខាន់​របស់​ក្រុម​​​​អ្នក​ជំនាញ​ទាំង​នេះ​​គឺ​ថា កម្មករ​បាន​សម្រេច​ធ្វើការ​តវ៉ា​ផ្អែក​លើ​បញ្ហា​សំខាន់​ៗ​ចំនួន​បីគឺ ប្រាក់​ខែតិច​តួច លក្ខខណ្ឌ​ការ​ងារ​មិន​ល្អ និង​ “ កង្វះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ការ​ដោះ​ស្រាយ​កង្វល់​របស់​កម្មករ​”។ ក្រុម​ដែល​​​បាន​ធ្វើការ​ស្រាវ​ជ្រាវ​លើក​​ឡើង​ថា គោល​បំណង​របស់​ខ្លួន​គឺ​ដើម្បី​ស្វែង​យល់​ពី​ទស្សន​របស់​កម្មកររោងចក្រ​​​កាត់​​​ដេរ...

រកឃើញ​​​ប្រាសាទ​​​បុរាណ​​​មុន​​​សម័យ​​​អង្គរ​​​ចំនួន​​​ប្រាំពីរ​​​​​​នៅ​​​លើ​​​​​​​​​ដីសម្បទាន​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​

ប្រាសាទ​​​បុរាណ​​​មុន​​​សម័យ​​​អង្គរ​​​​​​ចំនួន​​​ប្រាំពីរ​​​​​​ត្រូវ​​​បាន​​​​​​រក​​​ឃើញ​​​​​​នៅ​​​លើ​​​​​​ដី​​​សម្បទាន​​​ពីរ​​​កន្លែង​​​​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​ ប៉ុន្តែ​​​ខណៈ​​​ពេល​​​ដែល​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​មួយ​​​រូប​​​លើក​​​ឡើ​​​ង​​​កាលពី​​​ម្សិលមិញ​​​ថា ក្រសួង​​​​​​​​​មិន​​​បាន​​​ដឹង​​​ពី​​​ប្រាសាទ​​​ទាំង​​​នេះ​​​នៅ​​​ពេលពួក​​​​​​គេ​ផ្ដល់​​​ដី​​​សម្ប​​ទាន​​​ទាំង​​​នេះ​​​នោះ​​​ ក្រសួង​​​​​​វប្បធម៌​​​និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​និយាយ​​​ថា គេ​​​ដឹង​​​ថា មាន​​​ប្រា​​​សាទ​​​ទាំង​​​នេះ​​​ជា​​​យូរ​​​មក​​​ហើយ​​​។ បន្ទាប់ពី​​​មាន​​​សេចក្ដីរាយការណ៍​​​ថា ក្រុម​​​ហ៊ុន​​​ Cambodia Blue Heaven Ltd. និង​​​ក្រុម​​​ហ៊ុន​​​ Cambodia Down Plantation Ltd. ដែល​​​ក្នុង​​​ម្នាក់​​​ៗមាន​​​ដី​​​សម្បទាន​​​​​​ប្រហែល​​​​​​១០.០០០​​​ហិកតា​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ខូច​​​ខាត​​​​​​ប្រាសាទ​​​ទាំង​​​នេះ​​​​​​ ក្រសួង​​​ទាំង​​​ពីរ​​​​​​បាន​​​​​​បញ្ជូន​​​គណៈ​​​ប្រតិភូ​​​មួយ​​​ក្រុម​​​ទៅ​​​កាន់​​​ទីតាំង​​​ប្រាសាទ​​​​​​ទាំង​​​នោះ​​​​​​​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​​​​ស្រុក​​​គូលែន និង​​​ស្រុក​​​ជាំក្សាន្ត កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ ដើម្បី​​​ពិនិត្យ​​​មើល​​​។ លោក​​​ ផាន់​ ណាឌី អនុប្រធាន​​​នាយក​​​ដ្ឋាន​​​​​​​​​បេតិកភណ្ឌ​​​វប្បធម៌​​​នៃ​​​ក្រសួង​​​​​​វប្បធម៌​​​ និង​​​​​​វិចិត្រ​​​សិល្បៈ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា “យើង​​​​​​បានឮ​​​ថា ក្រុមហ៊ុន​​​ទាំង​​​នេះ​​​​​​ទន្ទ្រាន​​​ចូល​​​ដី​​​ជុំ​​​វិញ​​​ប្រាសាទ​​​ ហើយ​​​​​​​​​យើង​​​​​​ក៏​​​បាន​​​ចុះ​​​ទៅ​​​បញ្ជាក់​​​ថា តើ​​​​​​រឿង​​​នេះ​​​ជា​​​ការពិត​​​ឬ​​​យ៉ាង​​​ណា​​​”។...

សា​​ជី​​វ​កម្ម​​​ហិ​រញ្ញ​វត្តុ​​​អ​ន្តរ​​ជាតិ​​​​ទទួល​​​ពាក្យ​​បណ្តឹង​រឿង​គម្រោង​​​វិ​និ​​យោគ​​​​​​ចម្ការ​​កៅ​ស៊ូ​​នៅរតនគិរី

មន្ត្រីទទួលបន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​របស់​​​សា​​​ជី​វ​​​កម្ម​​​ហិរញ្ញ​វត្ថុ​​អ​ន្តរ​​​ជា​តិ​​(Internation- al Finance Corporation) ហៅកាត់ថា IFC បាន​យល់ព្រមទទួល​ពាក្យ​បណ្តឹ​ង​មួយ​ជា​ផ្លូវការ​ពី​គ្រួសារ​ប្រជាជនជន​ជាតិ​ដើម​ភាគ​តិចក្នុង​ខេត្ត​រតនគិរី​ ដែលប្តឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ រឿងបោះទុន​វិនិយោគក្នុង​ចម្ការ​កៅ​ស៊ូ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​លួច​យក​ដី​ និង​ទន្ទ្រាន​​ព្រៃ​ឈើ​។ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែលត្រូវ​បានផ្ញើ​ជូន​ក្រុម​គ្រួសារ​ប្រជាជនទាំង​នេះ​កាលពី​ថ្ងៃ​ច័ន្ទ មន្ត្រី​ទទួលបន្ទុកអង្កេតបណ្តឹងប្រជាជន​យល់ឃើញថា ពាក្យ​បណ្តឹង​របស់​ពួកគាត់​ថា មាន​ភាពសម​ស្រប​សម្រាប់​អង្គភាព​​អង្កេត​ឯក​រាជ្យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដាក់ចេញនូវ​ប្រតិបត្តិការ​បន្តទៀត​ និង​អាច​ជួយឲ្យ​ពួកគាត់​អាច​ស្នើ​ឲ្យ​មន្ត្រី​ទទួល​ បន្ទុក​អង្កេត​បណ្តឹង​ប្រជាជនត្រួតពិនិត្យ​គម្រោង​វិនិយោគ​នេះ ឬក៏ជួយ​សម្រប​​សម្រួល​ក្នុង​ការ​រកដំណោះស្រាយ។ ប្រជាជន​ជាច្រើន​គ្រួសារ​មក​ពី​សហគមន៍​ផ្សេង​គ្នា​ចំនួន​១៧បានដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ ដោយ​ចោទ​ប្រកាន់​​សាជី​វ​​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​ជាសេនាធិ​ការ​​​វិនិយោគ​ឯកជន​របស់​ធនាគារ​ពិភព​លោក (World Bank) ​ហៅកាត់ WB ថា បាន​រំលោភ​គោលការណ៍ការ​ពា​រ​សុវត្ថិភាព​របស់​ខ្លួន​ ដោយ​បានបោះទុន​វិនិយោគ​​នៅ​ក្នុង​ក្រុម​ហ៊ុន​វៀតណាម​មួយ ឈ្មោះ ហ័ង អាញ់ ហ្គៀ ឡៃ (​Hoang Anh Gia Lai) ហៅកាត់ថា HAGL ដែលធ្វើ​ប្រតិបត្តិការលើ​ចម្ការ​កៅស៊ូ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​រតនគិរី​ ក្រោមការ​​រិះ​គន់​ថា​បាន​រំលោភបំពានច្បាប់​ក្នុង​ស្រុក​ជាច្រើន។ ​គ្រួសារ​ប្រជាជនទាំង​នេះ​បាន​លើក​ឡើង​ក្នុង​ពាក្យ​បណ្តឹង​របស់​ខ្លួន​ថា ពួកគាត់ចង់​ឲ្យ​ក្រុម​ហ៊ុន​ប្រគល់​ដី​ដែល​ក្រុម​ហ៊ុន​យក​ពី​ពួកគាត់​ឲ្យ​ពួកគាត់វិញ។ យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នានា​ដែល​ជួយ​គ្រួសារប្រជាជន​ទាំង​នេះ​បាន​ឲ្យ​ដឹង​ផងដែរថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ បាន​បោះ​ទុនវិនិយោគ​ទឹក​ប្រាក់ចំនួន​២៧​លាន​ដុល្លារ​នៅ​ក្នុង​មូលនិធិ​ភាគហ៊ុន​មួយ​ឈ្មោះ​ ដ្រាក់ហ្គុន ខេបភិថល (​Dragon Capital)​ ដែល​កាន់កាប់ភាគ​ហ៊ុន​៥,៥ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ HAGL ។ នៅពេល​នេះ​ បន្ទាប់ពីសាជីវ​កម្ម​នេះ​ព្រម​ទទួល​ពាក្យ​បណ្តឹងរបស់​ប្រជាជន​ ការិយា​ល័យ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​របស់​ខ្លួន ​នឹង​ធ្វើ​របាយការណ៍​មួយ​ដែល​នឹង​បញ្ជាក់​អំពី​វិវាទ​នេះ​ ក្នុង​​រយៈពេល​១២០​ថ្ងៃ​ខាង​មុខ ដើម្បី​ឲ្យ​ភាគី​ទាំង​អស់​ដឹង​អំពី​បញ្ហា​នេះ​ ហើយ​បន្ទាប់​នោះ​នឹងជួយ​គ្រួសារ​ប្រជា​ជន​ជន​ជាតិ​ដើម​ភាគ​តិច​ ឲ្យសម្រេច​នូវ​អ្វី​ដែល​​ ពួកគេ​ចង់​ឲ្យ​មន្ត្រី​ទទួលបន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​​ ​ធ្វើ​នៅ​ពេល​បន្ទាប់​។ លោក ដេរីត ប្រេត (David Pred) ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយដែលមាន​ឈ្មោះថា​ អង្គការអភិវឌ្ឍន៍​ដើម្បី​ទាំង​អស់​គ្នា​អន្តរជាតិ​​ (Inclusive Develo​pment ​International) ដែល​បាន​ជួយ​​គ្រួសារប្រជាជន​ទាំង​នេះ​រៀប​ ធ្វើ​ពាក្យ​បណ្តឹង​ បាន​លើក​ឡើង​ថា ប្រជាជន ទាំង​នោះ​បាន​ស្នើ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹងប្រជាជន​ អនុវត្ត​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​​លើ​ដំណើរអនុវត្ត​គោល​ការណ៍​ការ​ពារ​​សុវត្ថិ​ភាព​​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ ឬ​ស្វែង​រក​ដំណោះស្រាយ​មួយ​ជាមួយ​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ មូលនិធិ ដ្រាក់​ហ្គុន ខេបភីថល និង​ក្រុម​ហ៊ុន​ HAGL។ លោក​ ដេវីត ប្រេត បាន​មាន​ប្រសាសន៍​ថា “សេចក្តី​សម្រេច​នេះ​នឹង​អាស្រ័យ​ទៅ​លើ​​ឆន្ទៈ​របស់​​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ មូលនិធិដ្រាក់ហ្គុន ខេបភីថល និង​ក្រុមហ៊ុន​ HAGL ក្នុងការ​អនុវត្ត​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ដំណើរការ​សម្រប​សម្រួល​មួយ​​ ក្នុង​ស្មារតី​ជឿជាក់ពិត​ប្រាកដ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផល​ប៉ះ​ពាល់​ដែល​ត្រូវ​បានបង្កឡើង​ដោយ​សារ​គម្រោង​​វិនិយោគ​របស់​ពួកគេ​”។ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ បាន​លើក​ឡើង​ក្នុង​ន័យ​​ការពារ​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅក្នុង​មូលនិធិ​ដ្រាក់ហ្គុន ខេបភីថល ថា វា​ជា​វិធី​ដ៏ប្រសើរបំផុត​របស់​ខ្លួន​ ក្នុង​ការ​រក​ប្រាក់​ឲ្យ​បាន​ច្រើន​បំផុត​​ ក៏​ប៉ុន្តែ បាន​បដិសេធ​មិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ទាក់ទង​ទៅ​នឹង​​ពាក្យ​បណ្តឹង​របស់​ខ្លួន​ឡើយ​។ ក្រុម​ហ៊ុន HAGL បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចម្ការ​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​តាម​ច្បាប់​ក្នុង​ស្រុក​ទាំង​អស់​។ លោក ប្រេត បាន​លើក​ឡើង​បន្ថែម​ទៀត ថា គ្រួសារ​ប្រជាជន​ទាំង​នេះ​នឹងអាចស្នើ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ ​អនុវត្ត​ប្រតិ​បត្តិ​ការ​ត្រួតពិនិត្យមួយ​នៅ​ពេល​ណា​ក៏​បាន​ ប្រសិន​​ បើ​ដំណើរការ​សម្រប​សម្រួល​ទទួល​​បរាជ័យ​ ក៏​ប៉ុន្តែ​ លោក ប្រេត បាន​លើក​ឡើង​បន្ត​ទៀត​​ថា បរាជ័យ​នេះ​អាច​ជា​ចំណុច​អវិជ្ជមាន​មួយ​ផ្សេង​ទៀត​ ដែល​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​មុខ​មាត់​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​និង​ទំនងជា​បណ្តាល​ឲ្យ​សមាជិក​ភាគ​ហ៊ុន​ធំៗ​ដកភាគហ៊ុន​របស់ខ្លួនចេញ​ពី​មូល​និធិ​ ដ្រាក់​ហ្គុន និងក្រុមហ៊ុន HAGL”។ លោក​ សុល នឿយ ដែល​ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ដែល​រង​ប៉ះពាល់​ដោយ​សារ​គម្រោង​នេះ​ បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មាន​ការ​ចរចាគ្នា​​។ លោក​ សុល នឿយ បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​ឲ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ មក​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ឲ្យប្រជាជន ​ដែល​រង​ផល​ប៉ះពាល់​។ ខ្ញុំ​សង្ឃឹម​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ប្រហែលជា​អាច​ជួយ​ពួក​យើង​បាន ក៏ប៉ុន្តែ ប្រសិន​បើ​ជាពួកគេ​មិន​ចង់​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជាជនដែល​មាន​ជម្លោះ​ជាមួយ​នឹង​ក្រុម​ហ៊ុន​នេះ​ទេ​ យើង​គ្មាន​កន្លែង​ទៅ​ទេ​ ព្រោះ​យើង​គ្មាន​ដី​ផ្សេង​ទៀត​៕សុធា (រាយការណ៍​បន្ថែម​ដោយ អូន ភាព)

អភិ​បាល​រាជ​ធានី​ភ្នំពេញ​ប្រាប់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ជួល​ជុល​កា​រ​ថ្នាំ​ង​ថ្នាក់​របស់​ប្រជា​ជន​

កាល​ពី​ម្សិល​មិញ​អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​មន្ត្រី​សាលា​រាជ​ធានី​បញ្ឈប់​អំពើ​ពុក​រលួយ​​ ហើយ​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ក្នុង​គោល​បំណង​​​ស្តារ​ទំនុក​ចិត្ត​ក្នុង​ចំណោម​ប្រជា​ពល​​​រដ្ឋ​ដែល​មាន​ការ​ថ្នាំង​ថ្នាក់​យ៉ាង​ខ្លាំង​ជាមួយ​គណបក្ស​កាន់​អំណាច​ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​បោះ​ឆ្នោត​គាំទ្រ​​​គណបក្ស​សង្គ្រោះជាតិ​​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​កាល​ពី​ឆ្នាំ​មុ​ន​។ ថ្លែង​ទៅ​កាន់​មន្ត្រី​ជាង​៤០០​នាក់​រួម​មាន​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​ចូល​រួម​នៅក្នុង​សន្និសីទ​​ប្រចាំ​ឆ្នាំ​នៅ​ឯ​សាលា​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ ប៉ា​ សុជាតិ​វង្ស​​​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​ស្តី​បន្ទោស​​អាជ្ញាធរ​មូល​ដ្ឋាន​ថា​ បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​បាត់​បង់​ជំនឿ​ចិត្ត​លើ​គណ​បក្ស​កាន់​អំណាច ​​ជា​ពិសេសលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​បាន​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាត់​បង់​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​បំផុតចាប់​តាំង​​​ពី​ឆ្នាំ​១៩៩៨​មក​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ដែល​​ធ្វើ​ឡើង​អំឡុង​ខែ​កក្កដា​។ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​មាន​ប្រសា​សន៍​​ដោយ​ជំរុញ​ឲ្យ​មន្ត្រី​របស់​លោក​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំងជាង​មុន​​​ និង​​ធ្វើ​ឲ្យ​កិច្ចការ​របស់​រដ្ឋាភិបាល​កាន់​តែ​មាន​​តម្លាភាព​​ថា “ ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​មេ​ដឹក​នាំ​ ជា​ពិសេស​សម្តេច​ តេជោ ។ លោក​បាន​ខិតខំ​ធ្វើ​ការ​ដោយ​ហ៊ាន​ពលី​ជីវិត​របស់​លោក​ លោក​មិនដែល​ណែ​នាំ​ឲ្យ​យើង​ធ្វើ​អាក្រក់​ឬ​ប្រព្រឹត្ត​ខុស​ឡើយ​”។ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​គូស​បញ្ជាក់​ថា លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឲ្យ​​លោក​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​និង​ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់​នៅ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ជន​រស់​នៅ​ក្នុង​រាជ​ធានី​ ដើម្បី​ស្តារ​ការ​គាំ​ទ្រ​និង​កសាង​ទំនុក​ចិត្ត​ក្នុង​ចំណោម​ពល​រដ្ឋ​ដែលលោក​បាន​មាន​ប្រសាសន៍​ថា ​មិន​ពេញ​ចិត្ត​នឹ​ង​រដ្ឋា​ភិបាល​​សព្វ​ថ្ងៃ​។ លោក​ ប៉ា សុជាតិ​វង្ស​ បាន​រំឭក​ឡើង​វិញ​នូវការ​ណែ​នាំ​​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ប្រើ​ឃ្លា​មួយ​ថា​“ ជួស​ជុល​​​​​ការ​ថ្នាំង​ថ្នាក់​របស់​ប្រជា​ជន​”។​ ដោយ​ប្រៀប​ធៀប​ការ​ធ្វើ​ខុស​របស់​មន្ត្រី​ទៅ​​​នឹង​រថយន្ត​​​ខុស​មួយ​គ្រឿង​ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​កំណែ​ទម្រង់​​​មួយ​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា “  បានណែនាំ​ខ្ញុំ​ឲ្យ​ប្រាប់​មន្ត្រី​ឲ្យ​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​និង​ប្តូរ​អត្តចរិត​របស់​ខ្លួន​។ នៅពេល​យើង​ដឹង​ថា រថយន្ត​ខូច​ យើង​ត្រូវ​តែ​យក​វា​ចូល​យាន​ដ្ឋាន​ដើម្បី​ជួសជុល។យើងមាន​បេសកកម្ម​ពិសេស​​​ថ្មី​ដើម្បី​លុប​បំបាត់​ការ​ថ្នាំង​ថ្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​របស់​យើង”​។​ លោក​បាន​លើក​ឡើង​បន្ត​ថា ហេតុ​ដូច្នេះ​ហើយ​​​​ដាច់​ខាត​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឡើយ​ ត្រូវ​ទប់​ស្កាត់​សំណង់​ខុស​ច្បាប់​ ត្រូវ​កាត់​​បន្ថយ​ការ​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​ហើយ​ត្រូវ​ចាត់​វិធានការ​ចំពោះ​បទ​ល្មើស​និង​បទ​ឧក្រិដ្ឋ​ដែល​កើត​ឡើងញឹក​ញាប់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដូច​ជា​អំពើ​ប្លន់​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ការ​លេង​ល្បែង​ស៊ី​សង​ជាដើម​៕ ស៊ុយឈាង​

Latest news

© 2021, ដេលី. All rights reserved.