27 C
Phnom Penh

​តុលា​​ការ​បើក​សវនាការ​ជំនុំជម្រះរឿង​ក្តី​​ចោរ​ប្លន់​ពីរ​នាក់​​ដែល​បាន​ប្លន់​​សម្លាប់​​ស្ត្រីវ័យ​ក្មេ​ងពីរនាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​បុរស​ពីរនាក់ដែល​​ជាប់​ពាក់​ព័ន្ធ​​​អំពើ​មនុស្ស​ឃាត​ដ៏​សាហាវ​ដោយ​គិត​ទុក​ជា​មុន​ ហើយ​បន្ទាប់​មក​​បាន​​ប្លន់យក​របស់​របរ​​ស្ត្រី​វ័យ​ក្មេង​ទាំងពីរ​ កាល​ពីឆ្នាំ​មុន​។

ហ៊ុល​ សំណាង អាយុ​១៦​ឆ្នាំ​ និង​ ផុន សារុំ អាយុ​២៨​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា​ បន្ទាប់​ពី​ ចប ស្រីលក្ខណ៍ អាយុ​១៩​ឆ្នាំ និង​ វ៉ន លក្ខិណា អាយុ​២១​ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ចង​ជាប់​គ្នា​ ​និង​​រឹត​ក​សម្លាប់ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​វ័យ​ក្មេង​ពីរ​នាក់​នេះ​ដែល​បាន​​កាន់​លុយ​១.៣០០ដុល្លារ​ទៅ​បង់​​ថ្លៃ​​សាលានោះ​​​​ត្រូវ​បាន​ប្លន់​យក​ប្រាក់​នោះ គ្រឿង​អលង្ការ និង​ម៉ូតូ​របស់​ពួកគេ​ទៀត​។

លោកស្រី គឹម ដានី ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសា​សន៍​ថា“  ហ៊ុល  សំណាង ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​​គិត​ទុក​ជាមុន ហើយ ផុន ​សារុំ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ទទួល​ផល​​ចោរ​កម្ម​”។

ហ៊ុល សំណាង​ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​​សម្លាប់​ស្ត្រី​ទាំង​ពីរនាក់​នោះ​ទេ​ ដោយ​និយាយ​ថា “ យើង​ជាមិត្ត​រួម​ថ្នាក់នឹង​គ្នា​…។ ខ្ញុំ​មិន​បាន​សម្លាប់​ជនរង​គ្រោះ​ទេ​” ។

លោក​ មាស ចាន់​ពិសិដ្ឋ​ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​បាន​ស្នើ​ឲ្យ​ចៅក្រម​លើក​លែង​ការ​ចោទ​ប្រកាន់​ដល់​ ផុន សារុំ ពីបទ​ទទួលផល​ចោរកម្ម ដែល​លោក​បាន​មាន​ប្រសាសន៍ថា គ្រាន់​តែ​បាន​ទិញ​ម៉ូតូ​ដែល​គេ​បាន​លួច​ពី​ស្ត្រីរង​គ្រោះ​ទាំងពីរ​តែ​ប៉ុណ្ណោះ ប៉ុន្តែ មិន​បាន​ដឹង​អំពី​អំពើ​មនុស្ស ឃាត​នោះ​ទេ​។

ស្រី​ជា​ម្តាយរ​បស់​ ចប ស្រីលក្ខណ៍ បាន​​​ស្រក់​ទឹក​ភ្នែក​ បន្ទាប់​ពី​ការ​បើក​សវនា​ការ​​។ អ្នកស្រី​បាន​និយាយថា “ ហេតុអ្វី​បាន​ជា​ពួក​គេ​សម្លាប់​​កូនស្រី​ជាទីស្រឡាញ់​តែ​ម្នាក់​គត់​របស់​ខ្ញុំ? ខ្ញុំ​ចង់​បាន​សំណង​ជា​ប្រាក់​​ចំនួន​១០.០០០ដុល្លារ​​ និង​ចង់​ឲ្យ​​តុលាការ​ផ្តន្ទា​ទោស​ឃាត​ករ​​​​រូប​នេះ​ដាក់​​ពន្ធនាគារ​អស់​មួយ​​ជីវិត​។ តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ  ទី​៤ ខែ​មីនា៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស