34 C
Phnom Penh

លោក ស ខេង មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​​នាំ​ឲ្យ​មាន​​អតិផរណាខ្ពស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួងមហា​ផ្ទៃ​បាន​មាន​ប្រសាសន៍កាល​ពីម្សិលមិញថា ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់ខែ​តិច​តួច​នោះ​នឹង​នាំ​ឲ្យមាន​ភាព​ចលា​ចល​នៅក្នុង​ប្រទេស ព្រោះ​វា​​ធ្វើ​ឲ្យអតិ​ផរ​ណា​​កើន​​ឡើង​ខ្លាំង​​។


ថ្លែង​ទៅកាន់​មន្ត្រី​ជាង​៥០០​នាក់​នៅ​ឯ​សន្និបាត​បូក​សរុប​ការ​ងារ​​ប្រចាំឆ្នាំ​របស់​សាលា​រាជ​ធានី​ លោក ស ខេង បាន​ក្រើន​រំឭក​​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​នឹង​នាំ​ឲ្យ​មាន​ការ​ដំឡើង​តម្លៃ​ម្ហូបអាហារ​នាំចូល​ ព្រោះ​​ត្រូវ​មាន​ការ​ដំឡើង​ពន្ធ​នាំ​ចូល​​​ថែម​ទៀ​ត​។

លោក ស ខេង បានមាន​ប្រសាសន៍ថា “យើង​ពិតជា​អាច​ដំឡើង​ប្រាក់ខែ​សម្រាប់​មន្ត្រី​រាជការ​យើង​បាន​ ប៉ុន្តែ អ្វីដែលជា​កង្វល​់​​នោះគឺថា​ តម្លៃ​ទំនិញក៏​នឹង​កើន​ឡើង​ដែរ​នៅពេល​​យើង​ដំឡើង​ពន្ធ​​”។លោក​បានមាន​ប្រសាសន៍ថា “ ដូច្នេះ​ការ​​ដំឡើង​ប្រាក់​ខែ​គ្មានន័យ​អ្វីទេ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន”។ លោក ស ខេង​ បាន​បន្ថែមថា ប្រសិន​បើ​រដ្ឋាភិបាល​ត្រូវ​ដំឡើង​ពន្ធ​នាំចូល​ ប្រជា​ពល​រដ្ឋ​ក្រីក្រ​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​បំផុត​ដោយ​សារ​តម្លៃ​ទំនិញ​ឡើង​ខ្ពស់​។ លោក​មាន​ប្រសាសន៍ថា “ សូម​កុំ​សប្បាយ​​​​ចិត្ត​នឹង​ប្រាក់​ចំណូល​ខ្ពស់​ពីការ​ដំឡើង​ពន្ធ​។ សូម​កុំ​ភ្លេច​ថា ប្រសិន​បើ​ពន្ធ​កើន​ឡើង​ តម្លៃ​ទំនិញ​ក៏​កើន​ឡើង​ដែរ​”៕​គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស