28.4 C
Phnom Penh

លោក សម រង្ស៊ី ណែនាំ​អ្នក​គាំទ្រ​ឲ្យ​ចាប់​អារម្មណ៍​​លើ​ប្រធា​នា​ធិបតី​បាត់​បង់​តំណែង​នៅ​​អ៊ុយ​ក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​ស្អាង​ ខេត្ត​កណ្តាល-រយៈពេល​ជាង​មួយ​ខែ​បន្តិច​បន្តួច​ បន្ទាប់​ពី​អ្នក​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការ​លប់​ចោល​កម្មវិធី​ជួប​ជុំ​គ្នា​របស់​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល​ លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​វិល​ត្រឡប់​មក​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​វិញ​ និង​បាន​សន្យា​ថា ការ​ផ្លាស់​ប្តូរ​ដែល​បាន​រុញ​ច្រាន​ជន​ផ្តាច់​ការ​នៅ​ប្រទេស​អ៊ុយ​ក្រែន​ឲ្យ​ចាក​ចេញ​ឆ្ងាយ​ នឹង​កើត​ឡើង​នៅ​ក្នុងប្រទេស​កម្ពុជា​នាពេល​ឆាប់​ៗនេះ​ដែរ។

ថ្លែងនៅ​លើ​ឆាក​ប្រក់​កៅស៊ូ​តង់​ ទៅកាន់​អ្នក​គាំទ្រ​នៅ​ក្នុង​មូលដ្ឋាន​ប្រហែល​៦០០​នាក់​ នៅ​លើ​ដី​តូច​មួយកន្លែង​ ក្នុង​ឃុំ​ត្រើយ​ស្លា​ លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា ប្រទេស​កម្ពុជា​នឹង​មិន​មាន​របប​ផ្តាច់ការ​ក្នុង​ពេល​ឆាប់​ៗនេះ​ ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​គែរ​នៅ​ពេល​ស្ថានភាព​ច្របូក​ ច្របល់​របស់​ប្រជាជន​ស៊ីវិល​អស់​រយៈពេល​ជា​ច្រើន​ខែ​បាន​ជំរុញ​ឲ្យ​លោក​ វិក​ទ័រ យ៉ាណូ​កូវិច (Viktor Yanukovich) មេដឹក​នាំ​នៃ​ប្រទេស​អ៊ុយ​ក្រែន​ធ្លាក់​ចេញ​ពី​តំណែង​។

ថ្លែង​អំពី​ព្រឹតិ្តការណ៍ថ្មី​ៗ​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ុយ​ក្រែន ថៃ និង​ប្រទេស​ផ្សេង​ៗទៀត​ ដោយ​ចាត់​ទុក​ថា ព្រឹត្តិការណ៍​ទាំងនេះ​គឺ​ជា​ “ វដ្ត​នៃ​ការ​ផ្លាស់​ប្តូរ​” ដែល​កំពុង​បក់​បោក​ទូទាំង​ពិភពលោក​នោះ​ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា អាថ៌កំបាំង​នៃ​ជ័យ​ជម្នះ​របស់​ចលនា​បែប​នេះគឺ​នៅ​ពេល​ដែល​សមាជិក​កម្លាំង​ប្រដាប់​អាវុធ​លែង​ធ្វើ​តាម​ប​ទ​បញ្ជា​ឲ្យ​សម្លាប់​ប្រជាជន​ខ្លួន​ឯង​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​បាន​ទះ​ដៃ​អប​អរ​សាទរ​យ៉ាង​កង​រំពងថា “ នៅ​ជុំ​វិញ​ពិភពលោក​ បង​ប្អូនអើយ​ និង​នៅ​ប្រទេស​ជិត​យើង​នេះ និង​នៅ​ប្រទេស​នៅ​ឆ្ងាយ​ពី​យើង​ ជន​ផ្តាច់​ការ​ដែល​បាន​ធ្វើ​បាប​ប្រជាជននោះ​​ បាន​បាត់​បង់​តំណែង​របស់​ពួកគេ​ហើយ​។ នៅ​ពេល​ឆាប់​ៗនេះ ​នឹងដល់​វេន​ជន​ផ្តាច់​ការនៅ​ប្រទេស​កម្ពុជា​ម្តងហើយ​”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​​​សកម្មភាព​ និងចលនា​តវ៉ាដ៏​ខ្លាំង​ក្លា​នៅ​ប្រទេស​អ៊ុយ​ក្រែន​ថា “ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​បាញ់​សម្លាប់​ ក៏​ប៉ុន្តែ អ្នក​តវ៉ា​នៅ​តែ​ចេញ​មក​ទី​សាធារណៈ​ទាំង​ថ្ងៃ​ទាំង​យប់​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ មួយ​ចំនួន​ក្នុង​ចំណោម​មេនគរបាល​គិត​ថា ពួក​គេមិន​គួរ​ស្តាប់​ជន​ផ្តាច់ការ​ ឬក៏​ទទួល​យក​បទ​បញ្ជា​ពី​ជន​ផ្តាច់​ការ​ និង​សម្លាប់​ប្រជាជនទេ​…។​​ នោះ​​ជា​ពេល​វេលា​ដែល​ពួកគេ​ត្រូវ​ផ្តាច់​ខ្លួន​ចេញ​ពី​មេដឹកនាំ​ផ្តាច់ការ​ និង​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តវ៉ា​”។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា “ ជន​ផ្តាច់​ការ​លែង​មាន​អំណាច​ទៀត​ហើយ​។ ខ្ញុំ​ជឿ​ជាក់​ថា កម្លាំង​ប្រដាប់​អាវុធ​នៅ​ប្រទេស​កម្ពុជា​ក៏​ស្រឡាញ់​ប្រទេស​ជាតិ​ និង​មាន​ឈាម​របស់​ពួកគេ​ក្នុង​ចំណោម​ពួកយើង​ទាំង​អស់​គ្នា​ផង​ដែរ។ លើក​ក្រោយ​នេះ​ នៅ​ពេល​យើងធ្វើ​​​ការ​​តវ៉ា​ តើ​ពួកគេ​នៅ​តែ​ហ៊ាន​បាញ់​យើង​ទៀត​​​ដែរ​ឬទេ?”។

ទោះ​បី​ជា​ លោក សម រង្ស៊ី មិន​បាន​បញ្ចេញ​ឈ្មោះ​ លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​សុន្ទរកថារបស់​លោក​ក៏​ដោយ​ ក៏​ប្រសា​សន៍​របស់​លោក​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ដឹង​ដែរ​ ហើយ​លោក​បាន​សន្យា​ថា នៅ​តែ​មិន​ទាន់​ហួស​ពេល​​ដែល​ត្រូវ​និយាយ​អំពី​ប្រធាន​បទ​ “ ចុះ​ចេញ​ពី​តំណែង​” ដែរ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ប្រទេស​អ៊ុយ​ក្រែន​ជា​គំរូ​ យើង​ទាំង​អស់​គ្នា​គួរ​តែ​គិត​អំពី​គំរូ​នេះ​។ ហើយ​សម្រាប់​ជន​ផ្តាច់​​ការ​ខ្លួន​ឯង​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។ ប្រសិន​បើ​អ្នកសាហាវ​ពេក​ វា​នឹង​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​អនាគត​របស់​អ្នក​ផ្ទាល់​”។

លោក​បាន​កត់​សម្គាល់​ថា សកម្មភាព​តវ៉ា​របស់​គណបក្ស​ប្រឆាំង​នៅ​តែ​រក្សា​ស្មារតី​សន្តិ​វិធី​ក្នុង​ការ​ប្រឈម​នឹង​អំពើ​ហិង្សា​របស់​រដ្ឋ​។​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ ប្រសិន​បើ​អ្នក​ចង់​បាន​ដំណោះ​​ស្រាយ​ដែល​គ្មានការ​បង្ហូរ​ឈាម​ និង​សកម្ម​ភាព​ អ្នក​គួរ​តែ​ឈប់​ទៅ​ ពីព្រោះ​នៅ​ថ្ងៃ​ណា​មួយ​ប្រជាជន​ដែល​ទទួលបទ​​បញ្ជា​ពី​អ្នក​នឹង​នឿយហត់​ ងើប​ឡើង​ ហើយ​ពួកគេ​នឹង​ឈប់​ធ្វើ​បែប​នេះ​”។ លោក បាន​អះ​អាង​ថា ប្រជា​ជន​ ជា​ច្រើន​លាន​នាក់​ និង​ចូល​រួម​សកម្មភាព​តវ៉ា​ក្នុង​ពេល​អនាគត​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ​។

លោកបាន​មាន​ប្រសាសន៍​បន្ត​ថា “ បាតុ​កម្ម​បន្ទាប់​មិន​មែន​មាន​២០០.០០០នាក់​ទេ​ ប៉ុន្តែ ពីរលាន​នាក់​។ ដូច្នេះ សូម​ត្រៀម​ខ្លួន​ធ្វើ​បាតុ​កម្ម​ដែល​មាន​អ្នក​ចូល​រួម​ពីរលាន​នាក់​ ហើយ​វា​នឹង​ដូច​នៅ​ប្រទេស​អ៊ុយ​ក្រែន​ដែរ។ នឹង​មិន​មាន​កម្លាំង​ប្រដាប់​អាវុធ​បាញ់​អ្នក​តវ៉ា​ទេ​។ ពួកគេ ​[កម្លាំង​ប្រដាប់​អាវុធ​] នឹង​ចូល​រួម​ជា​មួយ​ អ្នក​តវ៉ា​ដែរ​”។

លោក កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​​ ដែល​បាន​ឡើង​ទៅ​លើ​ឆាក​ធម្មតា​តូច​មួយ​នោះ​ នៅ​ពេល​រសៀល​ក្តៅ​ហែង​ ក្នុង​ស្រុក​ស្អាង​ មុន​លោក​ សម រង្ស៊ី នោះ​​ក៏​បាន​សន្យា​ផង​ដែរ​ថា “ ការ​ផ្លាស់​ប្តូរ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នាពេល​ឆាប់​ៗនេះ​”។
លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​គាំទ្រ​ថា “ គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់​ប្តូរ​ចលនា​ផ្លាស់​ប្តូរ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ។ យើង​ត្រូវ​តែ​ប្តូរ​មេដឹក​នាំ​ ទោះ​បី​ជាមាន​រឿង​អ្វី​ក៏​ដោយ​”។

មេដឹក​នាំ​បាន​ថ្លែង​សុន្ទរកថាឥត​សំចៃ​​បែប​​នេះ​ ​​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ ហ៊ុន សែន បាន​ប្រកាស​ថា លោក​បានដាក់​ឲ្យ​អនុវត្ត​សិទ្ធិ​មាន​សេរី​ភាព​ជួប​ជុំ​ឡើង​វិញ​។ គួរ​បញ្ជាក់​ថា សិទ្ធិ​នេះ​ត្រូវ​បាន​ព្យួរ​ បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​កូដករ​ប្រាំ​នាក់​ និង​ធ្វើ​ឲ្យ​ជាង​៤០នាក់​ផ្សេង​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៣ ខែមករា។

ទោះ​បី​ជាយ៉ាង​ណា លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ផង​ដែរ​ថា នៅ​កន្លែង​ណា​ដែល​​ខាង​ប្រឆាំង​ជួប​ជុំ​គ្នា​ដើម្បី​តវ៉ា​ នៅ​ទី​នោះ​ក៏​នឹង​មាន​វត្តមាន​​​គណបក្ស​កាន់​អំណាច​របស់​លោកផង​ដែរ​។ លោក ហ៊ុន សែន​ បាន​និយាយ​លេង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ទុក​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​នៅ​ដាច់​ពី​គ្នា​ ប្រហែល​ជា​ត្រូវការ​សង់​របង​នៅ​ទីលាន​ប្រមូល​ផ្តុំ​ជា​សាធារណៈ​ដែល​គេ​ស្គាល់ថា ទីលាន​ប្រជា​ធិបតេយ្យ​ ក្នុង​រាជ​ធានី​ភ្នំពេញ។

ដូច​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ទាក់​ទង​ទៅ​​នឹង​ប្រទេស​មួយ​ដែល​មាន​ចលាចល​ស៊ីវិល​​ និង​កំពុង​ប្រឈមនឹង​អំណាច​នយោ​បាយ​ដ៏​ខ្លាំង​ផង​ដែរ​។ លោក ហ៊ុន សែន​ បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថារបស់​លោក​ថា “ ខ្ញុំ​មិន​ធ្វើ​តាម​ប្រធា​នា​ធិបតី​ប្រទេស​វេណេស៊ុយ​អេឡា ដែល​បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​របស់​គាត់​ចេញ​មក​ធ្វើ​បាតុកម្ម​ទេ។ ខ្ញុំ​មិន​អំពាវ​នាវ​ទេ​។ ខ្ញុំ​គ្រាន់​តែ​ផ្តល់​សិទ្ធិ​ស្មើភាព​ពួកគេ​” ឲ្យ​ធ្វើ​ដូច្នេះ​ប៉ុណ្ណោះ​។

ទោះ​ជាយ៉ាង​ណា​ កាលពី​ម្សិលមិញ មាន​ កម្លាំង​នគរបាល​ និង​កង​រាជអាវុធហត្ថ​តិច​តួច​ប៉ុណ្ណោះ​ មាន​វត្តមាន​នៅ​កន្លែង​ជួប​ជុំ​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិក្នុង​ស្រុក​ស្អាង​ ហើយ​ពួកគេ​បាន​ដឹក​នាំ​ចរាចរ​នៅ​ជុំវិញ​កន្លែង​ជួប​ជុំ និង​យូរៗម្តង​បាន​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​សុន្ទរកថា​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​​ នៅ​ពេល​ក្រុម​អ្នក​គាំទ្រ​ស្រែក​ថា “ ហ៊ុន សែន​ អើយ​! ចុះ​ចេញ​ទៅ”។

លោក ឡុង ភ័ត្រា មេ​ប៉ុស្តិ៍​​​ត្រើយ​ស្លា​​ដែល​កំពុង​បំពេញ​តួនាទី​របស់​លោក​នៅ​កន្លែង​ជួប​ជុំ​នោះ​ បានឲ្យ​​ដឹង​ថា ថ្នាក់​លើ​របស់​លោក​បាន​បញ្ជា​ឲ្យ​មាន​វត្តមាន​បន្តិច​បន្តួច​ ពោល​គឺ​មាន​កម្លាំង​តែ​ប្រាំ​ពី​រនាក់​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃ​ទី​២១ ខែ​មករា លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​បង្ខំ​ឲ្យ​លុប​ចោល​កម្មវិធី​ជួប​ជុំ​មួយ​នៅ​ស្រុក​ស្អាង​នេះនៅ​ពេល​កសិករ​ជា​ច្រើន​រយនាក់​​ ព្រម​ទាំង​យុវជន​វ័យ​ក្មេង​កម្លាំង​ខ្លាំង​ និង​កាត់​សក់ខ្លី​ និង​ស្លៀក​ពាក់​សម្លៀក​បំពាក់​ស៊ីវិល​ ហើយ​មាន​ការ​គាំទ្រ​ពី​កម្លាំង​នគរបាល​បង្ក្រាប​កុប​កម្ម​ និង​កម្លាំង​កង​រាជអាវុធ​ហត្ថ​ដែល​ប្រដាប់​អាវុធ​ បាន​ចេញ​មក​បង្ហាញ​ការ​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​គ្រប់​គ្រង​អំណាច​របស់​លោក ហ៊ុន សែន។

​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ពួកគេ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ឬ​ក៏​ការ​ផ្សព្វផ្សាយ​មតិ​សាធារណៈ​ណា​ដែល​រិះ​គន់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទេ។ នៅ​ពេល​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​ក្រុម​​​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ជួប​ជុំ​គ្នា​ដូច​កាលពី​មួយ​ខែ​មុន​ លោក ភ័ត្រា​ មេប៉ុស្តិ៍ត្រើយ​ស្លា​ បាន​លើក​ឡើង​ថា លោក​ក៏​មិន​ដឹង​ដែរ។

លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា​ កំពុង​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ “ ភាព​ចលាចល​ និង​សង្គ្រាម​ស៊ីវិល​” ដោយ​ប្រៀប​ប្រដូច​​ស្ថាន​ភាព​នៅ​ប្រទេស​នេះ​ ទៅ​នឹង​ស្ថានភាព​នៅ​ប្រទេស​អ៊ុយ​ក្រែន។​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា “ សេចក្តី​លោភ​របស់​លោក​ សម រង្ស៊ី នឹង​បំផ្លិច​បំផ្លាញ​សង្គម​”។ លោក​បាន​បន្ថែម​​ទៀត​ថា “ ប្រជា​ជន​ខ្មែរ​ខុស​ពី​ប្រជាជន​នៅប្រទេស​​អ៊ុយ​ក្រែន។ បញ្ហា​នៅ​ប្រទេស​កម្ពុជា​កើត​ឡើង​ដោយ​សារ​អ្នក​ចាញ់​ឆ្នោត​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា។ នេះ​គឺ​ជាការ​ញុះ​ញង់​”។

ប៉ុន្តែ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដឹង​អំពី​ស្ថានភាព​នៅ​ប្រទេស​អ៊ុយ​ក្រែន​ដែរ។
ថ្លែ​ង​​នៅ​ឯ​​ពិ​​ធី​បិទ​​​កិច្ច​​ប្រ​​ជុំ​​​ប្រចាំ​​ឆ្នាំ​​​​របស់សាលា​រាជ​ធា​​នី​​​ភ្នំ​​ពេញ​ លោក​ ស ខេង​ ​​បា​ន​សម្តែ​​ង​ការ​​​សោ​ក​​ស្តាយ​​​ជា​ខ្លាំ​ង​​ចំ​​ពោះ​កា​រ​
​​សម្លាប់​​អ្នក​​ឈរ​មើល​ ​និង​អ្នក​តវ៉ា​ ធ្វើ​ឡើង​​ដោ​យ​​នគរបា​ល​ និ​ង​កង​​រាជ​អា​​​វុធ​​ហត្ថ​​​នៅ ​ក្នុ​ង​ឧបទ្ទវ​​ហេតុ​​​បី​​លើ​ក​​​​នៅ​ចន្លោះ​​​ពីខែ​​​​កញ្ញា ​ដល់​​​ខែ​មក​រា ​​និ​ង​បា​ន​​លើក​ឡើ​ង​ថា ​សកម្ម​​ភាព​​​ដែល​​មា​ន​ការ​​បាត់​​បង់​​ជី​វិ​ត​ គឺ​​សម​​​តែ​​នឹ​ង​​កើតឡើង។

​​លោក ស ខេ​ង ​បា​ន​មា​ន​​ប្រ​សាសន៍​ដូច្នេះ​ថា “ ​​យើង​សោក​ស្តាយ​​​ចំពោះ​កា​រ​​បាត់​​បង់​​ជី​​វិត​​​នៅ​ក្បាល​​​ថ្នល់​ ​​វត្ត​ស្ទឹង​មា​ន​​ជ័​យ ​​និ​ង​​​នៅ​ផ្លូ​វ​វេងស្រេង។ ក៏ប៉ុន្តែ​ ​​ហេ​តុ​ការណ៍​​នេះ​​​មិ​ន​មែ​ន​​​​កើត​ឡើង​​​ដោ​យ​ឯក​​​ឯ​​ង​ឡើយ។ ​យើង​​មា​ន​​មូលហេតុ​​ច្បាស់​លាស់មួ​យ​​ សម្រាប់​ដោះ​​ស្រាយ​​​បញ្ហានេះ​[សកម្មភាព​តវ៉ា]”។លោក​បា​ន​មានប្រសាសន៍បន្ថែមទៀត​​​ថា “ យើង​មិ​ន​អាច​ប្រថុយ​ប្រថាន​​​ទេ​។ បើ​ហាន​ប្រថុយ​ ​ស្ថាន​ភាព​​​នោះ​​នឹ​ង​​ធ្ងន់​​ធ្ងរ”។ ​ លោក ស ខេង បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ឧទាហរណ៍​ ​​នៅ​​ប្រទេ​ស​​​​អ៊ុយ​ក្រែ​ន ​ប្រ​ធា​នា​​ធិ​ប​តី​​​ត្រូ​វ​បា​ន​​បោះ​ឆ្នោ​ត​​ឲ្យចេញ​ពី​អំ​ណា​ច ហើយ​ស្ថាន​​ភា​ព​នេះ​​កាន់​​តែ​​ធ្ងន់​​​​ធ្ងរ​ទៅៗ​។ យើង​មិ​ន​អាច​​​បណ្តោយ​​ឲ្យ​​​បញ្ហា​​នេះ​កើត​ឡើ​ង​​​ធ្ងន់​ធ្ងរ​​​​​ដូច្នោះ​​​ទេ​​”៕ ​សុ​ធា

(រាយ​កា​រ​​​ណ​​​៍​បន្ថែម​​ដោ​យ ផាន់ ​អា​ណា និ​ង ​ឃី សុ​វុឌ្ឍី​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស