35.4 C
Phnom Penh

TAG

paywall

នគរ​បាល​ចាប់ខ្លួន​បុរសម្នាក់នៅក្នុង​ខេត្ត​ព្រៃវែង​ពី​បទ​ជីកគាស់​សាក​​សព ហើយ​ប៉ុនប៉ង​​រំលោភ

លោក កែវ វុត្ថា មេឃុំ​ព្រៃពោនបាន​មាន​ប្រសាសន៍ថា បុរស​អាយុ​៤៧ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ម្សិល​មិញ​នៅក្នុង​ស្រុក​​កំពង់​ត្របែក ខេត្ត​ព្រៃវែង​ចំពោះ​ការ​ជីក​គាស់​ ​​និង​​បើក​ក្តារ​មឈូស​សាក​សព​ក្មេងស្រី​ជំទង់​​ម្នាក់ ហើយ​ប៉ុនប៉ង​រំលោភ​សាក​សព​នោះ។ ជន​សង្ស័យ​ឈ្មោះ ជិន ជាន​ បាន​ប្រាប់​នគរ​​​បាល​ថា នៅម៉ោង​១០យប់ គាត់​បាន​ចាប់​ផ្តើម​ជីក​គាស់​ផ្នូរ​សាកសព​ក្មេង​ស្រី​ជំទង់​អាយុ​​​១៧ឆ្នាំ​ដែលបាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បត​គា​ត់​បាន​ទៅចូល​រួម​ពិ​ធីបុណ្យសព​នៅ​ថ្ងៃបន្ទាប់នោះដែរ។ គាត់និយាយថា គាត់​បាន​បើក​ក្តារ​មឈូស​ ហើយ​បាន​ប៉ះពាល់​រាងកាយ​មុន​ពេល​​ព្យា​យាម​​​រំលោភ​សាកសព។ ប៉ុន្តែដោយ​សារ​មឈូស​តូច​ពេក មិន​អាច​ឲ្យ​ជន​នេះ​រំលោភ​បាន​ ហើយគាត់​​​ក៏​​​​បាន​ដេក​​​លង់លក់​នៅលើ​សាក​សព​នោះ​ទៅ​។ លោក វុត្ថា បាន​មាន​ប្រសាសន៍ថា “អ្នក​ភូមិ​បាន​ឃើញ​ជើង​របស់​  ជិន​ ជាន នៅ​ក្បែរ​ផ្នូរ​ ហើយ​បាន​ប្រាប់ដល់​ក្រុម​គ្រួសារ​សព”​។ លោក ចាន់ សារិន...

លោក ​ហ៊ុន​ សែន​ លើក​ឡើង​ម្តង​ទៀត​ថា ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​​ឲ្យ​មន្ត្រី​រាជការ​បើក​ប្រាក់​ខែ​ទាន់​ពេល​

ជា​ថ្មី​ម្តង​ទៀត​ លោក ហ៊ុន​ សែន​ បាន​ប្រាប់​​​មន្ត្រី​នៅ​ក្នុង​កិច្ច្​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រ​សួង​មហា​ផ្ទៃ​ថា ត្រូវ​ខិត​ខំ​បន្ថែម​ទៀត​ ដើម្បី​ធានា​​​ឲ្យ​បាន​ថា នគរបាល​និង​កង​កម្លាំង​ប្រដាប់​​អាវុធ​ អាច​ទទួល​បាន​ប្រាក់​ខែ​របស់​ខ្លួន​ទាន់​ពេល​​​វេលា​។  លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​​ ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​ អ្នក​គ្រប់​គ្រង​ផ្សារ​ណា​ដែល​ប្រពឹត្ត​អំពើ​ពុក​រលួយ​នឹង​ត្រូវ​ចាប់​ខ្លួន​ ប្រសិន​បើ​ពួក​គេ​កេង​ប្រវ័ញ្ចពី​អាជីវករ​ផ្សារ​នោះ​។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​​​ឡើង​ថា លោក​នឹង​ចុះ​ហត្ថលេខា​លើ​សារា​​​ចរណែនាំ​មួយ​ទាក់​ទិន​នឹង​ប្រាក់​ខែ​របស់​នគរ​​​បាល​ កង​រាជ​អាវុធ​ហត្ថ​ និង​ទាហាន​​​​​កង​​​យោធ​​​ពល​ខេមរភូមិន្ទ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​ទាន់​ពេល​វេលា​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​បញ្ជាក់​ជា​មួយ​លោក​ អូន​ ព័ន្ធមុនីរ័ត្ន​​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​រួច​ហើយ​​​ថា​ មន្ត្រី​រាជ​ការត្រូវ​តែ​ទទួល​បាន​ប្រាក់​ខែ​របស់​ខ្លួន​ឲ្យ​បាន​នៅ​មុន​ដំណាច់​ខែ​”។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា “ខ្ញុំ​ទទួល​បាន​ដំណឹង​ថា​ ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល​​បាន​បើក​ប្រាក​់​ខែ​នៅ​ក្នុង​ខែ​មករា​ឲ្យ​មន្ត្រី​របស់​ខ្លួន​កាល​​​ពី​​​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​”។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែ​នាំ​មួយ​កាល​ពី​ខែ​​​មករា​ ដោយ​បាន​ចេញ​បទ​បញ្ជា​ថា មន្ត្រី​រាជ​ការ​​​ត្រូវ​តែ​ទទួល​បាន​ប្រាក់​ខែ​របស់​ខ្លួន​នៅ​សប្តាហ៍​​​ទី​៤​រៀង​រាល់​ខែ​។ កំណែ​ទម្រង់​ត្រូវ​បាន​ធ្វើ​ ដើម្ប​​ី​ឲ្យ​មន្ត្រី​រាជ​ការ​អាច​បើក​ប្រាក់​ខែ​របស់​​​ខ្លួន​​​តាម​រយៈ​គណនីយធនាគារ​ដើម្បី​ចៀស​វាង​ថ្នាក់​លើ​​កឹប​កេង​ប្រាក់​ខែ​​​​​​របស់​ពួកគេ​​​។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ម្តង​ទៀត​អំឡុង​លោក​ថ្លែង​សុន្ទរកថា​កាល​ពី​ដើម​សប្តាហ៍​នេះ​ផង​ដែរ​ថា អំពើ​ពុក​រលួយ​នៅ​តាម​ផ្សារ​នានា​ទូទាំង​ប្រទេស​​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ “ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​តែ​២០០​រៀល​ប៉ុណ្ណោះ​ពី​ប្រជា​ពល​រដ្ឋ​ដែល​​ចត​កង់​របស់​ខ្លួន​នៅ​កន្លែង​ផ្ញើ​កង់​ម៉ូតូ​របស់​​​ផ្សារ​ ប៉ុន្តែ​ពួក​គេ​បាន​យក​រហូត​ដល់​ទៅ​៥០០​រៀល​ ចំណែក​ឯ​ម៉ូតូ​វិញ​ត្រូវ​យកតែ​៥០០​រៀល​​​ តែ​ពួក​គេ​យក​រហូត​ដល់​១.០០០​រៀល”។ លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា “ទាំងនេះ​គឺ​ជា​បញ្ហា​ ហេតុ​ដូច្នេះ​យើង​​ត្រូវ​តែ​ចាប់ខ្លួន​អ្នក​គ្រប់​គ្រង​ផ្សារ​ទាំង​អស់​  ព្រោះ​ពួក​គេ​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ប្រមូល​ប្រាក់​នៅ​ក្នុង​ផ្សារ​”។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​លើក​ឡើង​អំពី​វេជ្ជបណ្ឌិត​ និងគ្រូ​ពេទ្យ​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​ទូ​ទាំង​ប្រទេស​ដែល​តែង​តែ​និយាយ​រឿងប្រាក់​មុន​ពេល​យល់​ព្រម​ទទួល​ព្យាបាល​អ្នក​ជំងឺ​​​ ជា​រឿង​មួយ​ដែល​ពល​រដ្ឋ​និយាយ​គ្រប់ៗ​គ្នាផង​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​អ្នក​ជំងឺ​​​បាន​មក​ដល់​មន្ទីរពេទ្យ​  គ្រូពេទ្យ​តែង​តែ​សួរ​ថា “តើ​អ្ន​កមាន​លុយ​អត់?” ។ លោក​បាន​បន្ថែម​ថា “វា​មិន​គួរ​ជា​សំណួរ​ដំបូង​ដែល​គ្រូ​ពេទ្យ​ត្រូវ​សួរ​នោះ​ទេ​។ សំណួរ​ដំបូង​ដែល​គ្រូ​ពេទ្យ​ត្រូវ​សួរ​នោះ​គឺ​តើ​លោក​ពូ​ អ្នក​មីង​ ឬ​ក៏​បងប្អូន​​ឈឺអី? ។ ហើយ​ប្រសិន​បើ​​​អ្នក​បាត់​បង់​ស្មារតី ​មិន​ចាំបាច់​ត្រូវ​សួរ​អ្វី​នោះ​ទេ​ គឺ​ត្រូវ​ព្យាបាល​ពួក​គាត់​តែ​ម្តង​។ នេះ​ទើប​ជា​សេវា​សាធារណៈ​”៕ ស៊ុយឈាង​

ចៅ​ក្រម​ចេញបញ្ជា​ឲ្យ​មានការ​ពិនិត្យសុខភាព​សម្រាប់​ នួន ជា ​និង ​ខៀវសំផន មុន​ដំណាក់កាល​ទី២

លោក ​និល ​​ណុន ​ប្រធា​ន​​​អ​​ង្គជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ហៅកាត់​ថា អ.វ.ត.ក. ឬដែល​គេស្គាល់ថា សាលាក្តី​ខ្មែរ​ក្រហម​ បា​ន​សម្រេចចិត្ត​ថា ​​​ចុង​​ចោទ​​​​របស់​​សា​លា​ក្តី​​ខ្មែរក្រហម ​​នួ​ន ​ជា ​​និ​ង ខៀវ សំ​ផន ​​ត្រូ​វ​តែ​​​មា​ន​​កា​រ​​​ពិនិត្យ​សុ​ខភា​ព​​ដោ​យ​​​​ក្រុម​អ្នកជំនាញ​​ការ​​ ​មុន​ដំណាក់កាលទី២​នៃការ​ផ្តន្ទា​ទោស​ជន​ជាប់ចោទទាំងពីរ​នាក់នេះ​​​ចាប់​ផ្តើម ​​។ មេធាវីការ​​ពារ​​​ក្តីរបស់​​ ​នួ​ន ​​ជា ​​អា​យុ​​៨៧​ឆ្នាំបា​ន​លើក​ឡើង​ថា ជំ​​ងឺ​​​របស់​​គា​ត់​​អា​ច​​​ប៉ះ​​​ពាល់​ដល់​លទ្ធ​ភាព​​​​របស់​​គាត់ក្នុងការផ្តោត​លើ​នី​​តិ​វិ​ធី​និ​ង​ក្រុម​​​អ​្នក​ច្បាប់​​​​របស់ ខៀវ សំ​ផន វ័យ​៨២ឆ្នាំ ​​បា​ន​លើក​​ឡើ​​ង​ថា ​​​កូ​ន​​​ក្តី​​​របស់​​ខ្លួ​ន​ “ឆាប់អស់កម្លាំង​” ​​និ​ង​​បាត់បង់ការ​ផ្តោត​អារ ម្មណ៍។  ក្រុ​ម​​ទាំ​ង​​​ពីរ​​នេះ ​​​បា​ន​ស្នើសុំ​ឲ្យ​កាត់​​​បន្ថយ​​ ពេល​វេ​លា​​ជំ​​​នុំ​​ជ​ម្រះក្តី​​ឲ្យ​កា​ន់​តែ​ខ្លី។ ​​​​​​ខាង​​​អយ្យការ​​បា​ន​វែ​ក​​​​​ញែ​ក​ថា ​ការ​​​វា​យ​​តម្លៃ​​សុខភាព​​​​បែ​ប​នេះ​ មិន​​មានភាពចាំ​​បាច់​​​ទេ​ ​ពី​ព្រោះ​​កា​រ​​​វា​យ​​​​ត​ម្លៃ​​​ចុ​ង​ក្រោ​យ​មួ​យត្រូ​វ​​​​បា​នធ្វើ​​ឡើង​​​ប្រហែ​ល​​​មួ​យ​ឆ្នំាមក​ហើយ ​​ហើយជន​​​វ័​យ​ចំ​ណាស់​បែ​ប​នេះ​​​ត្រូ​វ​បា​ន​​រក​ឃើញ​​ថា​​​ សម​​នឹង​​​ឡើ់ង​​​តុ​លា​កា​រ​។ ក្នុ​ង​​បទ​​បញ្ជារបស់ខ្លួន ​លោក​ចៅក្រម ​​​និល ណុន ​​បា​ន​​​​គូស​​​បញ្ជាក់​​ថា “​កា​រ​​​ពន្យារកា​រ​​​វាយ​តម្លៃ​​ជ​ន​ជាប់​​ចោទ តាម​កា​រ​​ស្នើ​​​ពី​សហ​ព្រះ​​​រាជ​​អា​​ជ្ញា ​​អាច​​នាំ​​​ឲ្យ​​​មា​ន​កា​រ​​រំខាន​​​ក្នុ​ង​​​ នី​តិ​វិធី​ក្នុង​កា​រ​​​បង្ហាញ​​ភ័ស្តុ​​តា​ង​​​ក្នុ​ង​សំ​​ណុំ​រឿ​ង​០០២​/០២ ​​បន្ទាប់​​​ពី​​​នីតិវិធី​ទាំងនេះបា​ន​ចាប់​ផ្តើមនិ​ង​​ផល​​​​ប៉ះ​​ពាល់​​​ខ្លាំងលើ​​​ប្រសិទ្ធ​​​ភាព​​​របស់តុ​លា​កា​រ​”។ លោក​បា​ន​បន្ថែ​ម​​ថា “​កត្តា​​​ទាំ​ង​នេះប៉ះ​​​​ពាល់​​ដល់​​​កា​រ​​​វា​យ​តម្លៃ​​​​ជ​ន​​ជា​ប់​​​ចោទ​​ទាំ​ង​​ពីរ​​នៅ​​ពេល​នេះ​”។ ចៅ​ក្រម ​​និល ​ណុន ​​បា​ន​​តែ​​ង​តាំង​​វេជ្ជ​​​បណ្ឌិត​​ ស៊ី​ណា ​ហ្វា​ស៊ែ​ល ​​វេជ្ជ​​​បណ្ឌិត ព្យាបា​ល​​​មនុស្ស​​​ចាស់ ចាន់ ​​គិន​ ​មីង និ​ង​វេជ្ជ​ប​ណ្ឌិត​ផ្នែ​ក​​​វិ​កល​​ចរិត ហួ​ត លី​​ណា ​ដើ​ម្បី​​វា​យ​​​ត​ម្លៃ​​​សុខ​​ភាព​របស់ ​​​នួ​ន ​ជា ​និ​ង​ ខៀវ សំ ផន និ​ង​ផ្តល់​​​ព័ត៌​មា​ន​មួ​យ​​​ទៅ​​ឲ្យ​​​អ​ង្គ​​​ជំ​​នុំ​​​ជម្រះ​​​​នៅ​ថ្ងៃទី​​២៥ខែ​មី​នា​។ លោក​​បា​ន​លើក​ឡើ​ង​​ថា “​​​​បើ​​មិន​ទាន់​មាន​រ​បា​យ​​ការ​​​ណ៍​​​​របស់​​ជំនាញ​ទេ​ មិនអាច​វាយ តម្លៃពេលវេលា​សម្រាប់​ដំណើរ​ការ​​សំ​ណុំ​​រឿង​០០២/០២​​បានទេ​​។ សំ​​ណុំ​​រឿង​​០០២ /០២ នឹង​មា​ន​​​ទំ​​ហំធំ​​​ជាង​​​​សំ​​ណុំ​​រឿង​​០០២/០១ ដែលនឹង​មានការ​ចេញ​​​សាល​ក្រម​​នាពេល ឆាប់ ៗនេះ​ សំណុំ​រឿង​០០២/០២ នឹង​​​​រាប់​​ទាំង​ការចោទ​ប្រកាន់​​​​ពី​បទ​​​ប្រ​ល័​យ​​ពូជ​សាសន៍​ ​ទី​​​កន្លែ​ង​​បទ​ល្មើស និង​​​ទី​កន្លែ​ង​​​ធ្វើ​កា​រ​​​​៕​ ​ប៉ុននី​

បុរស​ម្នាក់​ត្រូវ​បាន​វាយ​ដំ​និង​ចាប់​ខ្លួន​ខណៈ​ក្រុម​យុវជន​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ​រំឭក​ទិវា​យុត្តិធម៌សង្គម​

បុរស​ម្នាក់ត្រូវ​រង​ការ​វាយ​ដំ​និង​ចាប់​ខ្លួន​​ហើយ​យុវ​ជន​ដែល​ជា​អ្នក​គាំ​ទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ​ប្រាំបី​នាក់​ផ្សេង​ទៀត​ ត្រូវកង​សន្តិ​​សុខ​ខណ្ឌ​ដូន​ពេញ​​បណ្តេញ​ចេញ​ពី​ទី​លាន​​​ប្រជា​ធិបតេយ្យ​​កាល​ពី​ម្សិល​មិញ ​បន្ទាប់​ពី​ពួកគេ​ព្យាយាម​ធ្វើ​ពិធី​មួយ​ដើម្បី​រំឭ​ក​ទិវា​យុត្តិ​ធម៌​សង្គម​ពិភពលោក​។ បន្ទាប់​ពី​ក្រុម​យុវជន​បាន​ដើរ​ទៅ​ដល់​ស្ពាន​​នាគ​កាល​ពី​ព្រឹក​ម្សិល​មិញ​ ពួក​គេ​បាន​ជួប​ប្រ ទះ​​​នឹង​​​នគរបាល​បង្ក្រាបបាតុកម្ម​ចំនួន​ប្រហែល​៥០​នាក់​ដែល​បាន​ព្រមាន​ពួក​គេ​កុំឲ្យ​ធ្វើ​ដំណើរ​​​​​បន្ត​ទៅ​មុខ​ទៀត​។ យុវជន​ លឹម​ គឹម​សួគ៌ សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​​​បាន​និយាយ​ថា “យើង​ចង់​យក​ឱកាស​នេះ​​​​​​​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​លុប​ចោល​បម្រាម​ហាម​មិន​ឲ្យ​ជួប​ជុំ​លើស​ពី​១០នាក់​ ហើយ​យើង​ក៏​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​មនុស្ស​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​​​ចូល​ពន្ធ​នាគារ​  ​ផង​​​ដែរ​​​”។ បន្ទាប់​មក​មាន​រថយន្តធុន​ធំ​ពីរ​គ្រឿង​ដែល​​​​​ដឹក​សុទ្ធ​តែ​កង​សន្តិ​សុខ​ខណ្ឌ​មានពាក់​មួក​​​ការពារ​បាន​មក​ដល់​។ លោក​ គឹម​ វុត្ថា​ ដែល​​​ជា​​​ប្រធាន​សណ្តាប់​ធ្នាប់​សាធា​​​​​​​រ​ណៈ​ខណ្ឌ​ដូន​ពេញ​ បាន​ប្រាប់​ក្រុម​​​​យុវ​​​​ជន​នេះ​ថា​ “អ្នក​ឯង​មិន​អាច​ធ្វើ​ពិធី​​​នេះ​​បាន​ឡើយ​  ទោះ​បី​ជា​នៅកន្លែង​ណា​ក៏ដោយ​ព្រោះ​វា​​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ។ ​អ្នក​ឯង​អាច​ធ្វើ​បាន​ទាល់​តែ​មាន​ការ​អនុញ្ញាត​។ ប្រសិន​បើ​អ្នក​ឯង​មិន​ឈប់​ទេ​ យើង​នឹង​ចាប់​ខ្លួន​អ្នក​ឯង​”។ បន្ទាប់​មក​ក្រុម​យុវជន​នេះ​ត្រូវ​បាន​ដេញ​រហូត​ដល់​ផ្សារ​ធំ​ថ្មី​ជា​ទី​ដែល​លោក​ ហៀង ស៊ាង​លាង​ អាយុ​៣០​ឆ្នាំ​ដែល​ក្រុម​យុវជន​និយាយថា មិន​មែន​ជា​សមាជិក​របស់​ខ្លួន​ ប៉ុន្តែ​​គ្រាន់​តែចេញ​មក​ដើម្បី​បង្ហាញ​ការ​គាំ​ទ្រ​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​។ លោក​ ស៊ាង​លាង​ បាន​និយាយ​នៅ​ពេល​បន្ទាប់​មក​ថា “ខ្ញុំ​មិន​បាន​ចូល​រួម​ជាមួយ​យុវជន​ទេ​ ប៉ុន្តែ​អាជ្ញាធរ​បែ​រ​ជា​​ចោទ​ប្រកាន់​ខ្ញុំ​ថា បាន​​ចូល​រួម​ជា​មួយ​ក្រុម​យុវជន​ និង​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ​ទៅ​វិញ​។ ពួក​គេ​បាន​​ដេញ​ខ្ញុំ​ឲ្យ​ចុះ​ពី​ម៉ូតូ​ ហើយ​បាន​ប្រើ​ដំបង​វាយ​ក្បាល​ខ្ញុំ​​ វា​គឺ​ជា​​​រឿង​ខុស​ច្បាប់​ដែល​ពួក​គេ​ចាប់​ខ្លួន​និង​វាយដំ​ពលរដ្ឋ​”។ យុវជន​​ រិន​ ចាន់​រិទ្ធ​ ដែល​ជា​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែរ​នោះ​ បាន​និយាយ​​បន្ទាប់​ពី​ក្រុម​យុវជន​បាន​រត់​ទៅ​កាន់​ខាង​ក្រៅ​​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​ថា “យើង​ចង់​រំឭក​ទិវា​យុត្តិធម៌​សង្គម​ពិភពលោក​ ព្រោះ​ពល​រដ្ឋ​របស់​យើង​​មិន​បាន​ដឹង​អំពី​ទិវា​នេះ​ទេ​”។ យុវជន​រូប​នេះ​បាន​និយាយ​បន្ថែម​ថា ក្រុម​យុវជន​មាន​បំណង​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍​​ចំពោះ​​​សិទ្ធិសេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សិទ្ធិ​មនុស្ស​។​ យុវជន​ គឹម​សួគ៌​ បាន​លើក​ឡើង​ថា លោក​​ ស៊ាង​លាង​ ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​៣០​នាទី​​ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​វិញ​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​។ គឹម​សួគ៌​ បាន​និយាយ​ថា “យើង​ថ្កោល​ទោស​​​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ ព្រោះ​គាត់​មិន​​​បាន​ធ្វើ​អ្វី​ខុស​ទេ​ ហើយ​គាត់​ក៏​មិន​មែន​ជា​​សមាជិក​ក្រុម​យុវជន​ដែរ​។ គាត់​បាន​ជួប​ពួក​យើង​ដោយ​ចៃ​ដន្យ​ ហើយ​បាន​តាម​ពួក​យើង​​​តែ​ប៉ុណ្ណោះ​”​។ គឹម​សួគ៌​ បន្ត​ថា​ “យើង​ធ្លាប់​បាន​ឃើញ​ការ​បង្ក្រាប​ដ៏ហិង្សា​របស់​អាជ្ញាធរ​លើ​បាតុ​កម្ម​អហិង្សា​ដោយ​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់​​​បង់​​​ជីវិត​​​និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​​​​រងរបួស​”។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អាដហុក​ បាន​លើក​ឡើង​​​ថាខ្លួន​ ​“ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​មនុស្ស​​​​​​ដែល​គ្មាន​ទោស​កំហុស​ ដោយ​អាជ្ញា​ធរ​របស់​សាលា​រាជ​ធានី​”  រីឯ​មជ្ឈ​មណ្ឌល​​អប់រំ​ច្បាប់​កម្ពុជា​វិញ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ដាច់​ដោយ​ឡែក​ថា “​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទិវា​យុត្តិ​ធម៌​សង្គម​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅពេលណា​​ដែល​ពលរដ្ឋ​ កម្មករ​ ក៏ដូច​ជា​សកម្មជន​ត្រូវ​ជា​គេ​រំលោភ​សិទ្ធិ​ជា​​មូល​​​​​ដ្ឋាន​របស់​ខ្លួន​យ៉ាង​ធ្ងន់​ធ្ងរ​តែ​ប៉ុណ្ណោះ​”៕​ស៊ុយឈាង​

នគរបាល​អន្តោប្រវេសន៍ខេត្ត​សៀម​រាប​ស្វែង​​រក​អ្នក​កាសែត​កាណាដា​​ម្នាក់​ដែល​បាន​បាត់ខ្លួន

នគរ​​បាល​បាន​ឲ្យ​ដឹង​ថា នគរបាល​អន្តោ​​ប្រវេសន៍​ខេត្ត​សៀម​រាប​កំពុង​ស្វែង​រក​អ្នក​កា​សែត​ជន​ជាតិ​កាណាដា​​ម្នាក់​ដែល​បាន​បាត់ខ្លួន​ពី​ផ្ទះ​សំណាក់​ដែល​គាត់​ស្នាក់​នៅ​​រយៈពេល​មួយ​ស​ប្តាហ៍​មក​ហើយ​ដោយ​​​គ្មាន​ដំណឹងសោះ។ លោក ចៅ ម៉ៅវីរៈ ប្រធាន​នគរ​បាល​អន្តោ​ប្រវេ​ស​ន៍​ខេត្ត​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “យើង​កំពុង​ស៊ើប​អង្កេត​នៅឡើយ​ ហើយ​យើង​មិន​ទាន់រក​ឃើញ​តម្រុយ​នៅឡើ យទេ”។ លោក វីរៈ បាន​មានប្រសាសន៍ថា លោក ដេវីដ វ៉កឃើ ជាអ្នកកាសែត​ដែល​បាន​​មក​យក​ព័ត៌មាន​ច្រើន​ឆ្នាំ​មកហើយ​នៅ​ប្រទេស​កម្ពុជា​នោះ ត្រូវគេ​ឃើញ​ចុង​ក្រោយ​ចាក​ចេញ​ពី​ផ្ទះសំណាក់ Green Village Angkor នៅម៉ោង​ប្រហែល​២​រសៀល​ថ្ងៃសុក្រ​សប្តាហ៍​មុន។ លោក​បាន​សួរថា “គាត់បាន​ស្នាក់នៅ​ទីនោះ​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ។ ហេតុ​អ្វីបាន​ជា​គាត់ចាកចេញ​មិន​យក​របស់​របរ​របស់គាត់ដូច្នេះ?”។ លោក​បាន​បន្ថែម​ថា លោក វ៉កឃើ​ បាន​ទុក​ទូរស័ព្ទដៃ​​ លិខិត​ឆ្លង​ដែន​ កុំព្យូទ័រ និង​របស់​របរ​មាន​តម្លៃរបស់លោក​ដទៃ​ទៀត​នៅ​ក្នុង​បន្ទប់​។ លោក វ៉ាង សូសួស្ដី អ្ន​កទទួល​ភ្ញៀវ​នៅ​ផ្ទះ​​សំណាក់ Green Village Angkor បាន​និយាយ​ថា លោក​ វ៉កឃើ បាន​ចាក​ចេញពី​បន្ទប់​របស់​លោក​នៅ​ពេល​គេ​កំពុង​​បោស​សម្អាត​បន្ទប់​នោះ​​ ប៉ុន្តែ​មិន​ឃើញ​លោក​ត្រឡប់​មក​បរិភោគ​​អាហារ​ពេល​ល្ងាច​​វិញនៅ​ថ្ងៃ​នោះ​ទេ។ លោក​ សួស្ដី...

គយចាប់​​​បាន​​​​​​ទូរស័ព្ទ​​​​​​ iPhone គេច​​​ពន្ធ​​​ជាង​​​២៥០​​​គ្រឿង​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិសៀម​​​រាប

មន្ត្រីបានលើកឡើង​​​ថា ទូរស័ព្ទ​​​ iPhone ស៊េរីថ្មី​​​ប្រហែល​​​២៥០​​​គ្រឿង​​​​​​ដែល​​​គេរត់ពន្ធ​​​ពី​​​ប្រ ទេស​​​សិង្ហបុរី​​​ ត្រូវ​​​មន្ត្រី​​​គយ​​​រឹប​​​អូស​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​សៀម​​​រាប កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ។ លោក រក្សា សេរី ប្រធាន​​​គយ​​​ចល័ត​​​ខេត្ត​​​សៀម​​​រាប បាន​​​មាន​​​ប្រសាសន៍​​​ថា ទូរស័ព្ទ​​​គេច​​​​​​​​​ពន្ធ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​វ៉ាលិស​​​​​​​​​​​​ចំនួន​​​ពីរ​​​របស់​​​អ្នក​​​ដំណើរ​​​ម្នាក់​​​តាម​​​ជើង​​​ហោះ​​​​​​​​​ហើរ​​​​​​មួយ​​​របស់​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​ JetStar Asia​​​ ពី​​​ប្រទេស​​​សិង្ហបុរី​​​មកដល់​​​ខេត្ត​​​សៀម​​​រាប នៅ​​​វេលាម៉ោង​​​៨​​​និង​​​២០​​​នាទីយប់​​​។ លោក​​​ រក្សា សេរី បានមាន​​​ប្រសាសន៍​​​​​​កាល​​​​​​​​​ពីម្សិលមិញ​​​ថា “ ជន​​​រត់​​​ពន្ធ​​​បាន​​​រត់ពន្ធ​​​​​ទូរស័ព្ទ​​ស៊េរី​​​​ iPhone 5S 16GB ដែល​​​មាន​​​តម្លៃ​​​ថ្លៃ​​​ចំនួន​​​២៥១​​​គ្រឿង​​​...

រក​ឃើញ​សាកសព​​ជន​រង​គ្រោះ​ពីរ​នាក់​នៅ​ក្នុង​ហេតុ​ការ​ណ៍​បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ​​ខេត្ត​កណ្តាល

នគរបាល​បាន​និយាយ​ថា សាកសព​ស្ត្រី​អាយុ​៣៩ឆ្នាំ​ម្នាក់​ និង​សាកសព​ក្មួយ​ប្រុស​អាយុ​១៨​ខែ​របស់​ស្ត្រីរូប​នេះ​​ ត្រូវបានស្រង់​ពីក្នុង​ទឹក​កាល​ពី​ម្សិលមិញ​ ពីរ​ថ្ងៃ​បន្ទាប់​ពី​ច្រាំង​​ទន្លេ​​នោះ​បាន​បាក់​បណ្តាល​ឲ្យ​ផ្ទះ​របស់​ពួកគេ​នៅក្នុងស្រុក​ខ្សាច់​កណ្តាល​ ធ្លាក់​ចូល​ទៅក្នុង​ទន្លេ​មេគង្គ​នៅ​ពេល​ពួកគេ​កំពុង​ដេក​ ប៉ុន្តែ កូនប្រុស​អាយុ​​៣​​ឆ្នាំ​របស់​ស្ត្រី​រូប​នេះ​មិន​​ទាន់​បាន​រក​ឃើញ​​ទេ​។ យោង​តាម​លោក ខៀវ សុកាន់ អភិបាល​រង​ស្រុក​បាន​ឲ្យ​ដឹង​ថា សាកសព​ក្មេង​ប្រុស​អាយុ​១៨ខែ​ត្រូវ​បាន​​ប្រទះ​ឃើញ​នៅម៉ោង​៩និង​៣០​នាទី​ព្រឹក​ម្សិលមិញ អណ្តែត​នៅ​​ក្នុង​​ទឹក​ទន្លេ​ក្នុង​ឃុំ​ព្រះ​ប្រសប់​ នៅចម្ងាយ​ប្រហែល​៦​ម៉ែត្រ​​ពី​កន្លែង​កើត​ហេតុ​ រី​ឯ​សាកសព​ម្តាយ​​ធំ​​របស់​​ក្មេង​ប្រុស​រូប​នេះ ឈ្មោះ សំ អុល បាន​អណ្តែត​​នៅជិត​នោះ​ប្រហែល​ម៉ោង​១​រសៀល​។ លោក​បានមាន​ប្រសាសន៍ថា “ អ្នក​មុជ​ទឹក​ជន​ជាតិ​វៀត​ណាម​មួយក្រុម​បាន​មុជ​ទឹក​រាវ​រក​សាក​សព​កាល​ពីថ្ងៃ​ពុធ​ ប៉ុន្តែ ពួកគេ​បាន​ឈប់​រក​កាល​ពីយប់​ថ្ងៃ​ពុធ​ ដោយសារ​ពួក​គេ​​រក​មិន​​ឃើញ​ ដូច្នេះ​យើង​ត្រូវ​រង់​ចាំ​រហូតដល់​សាក​សព​អណ្តែត​លើ​ទឹក​”។ កាលពីថ្ងៃ​ពុធ​ ប្រជាជន​មូល​ដ្ឋាន​បាន​បន្ទោស​លើ​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​មេគង្គ​ចំពោះការ​បណ្តាល​ឲ្យមាន​​សោកនាដ​កម្ម​នេះ​ដោយសារ​វា​ធ្វើ​ឲ្យ​បាក់ដី​មាត់​ទន្លេ​ត្រង់​កន្លែង​ពួក​គេ​សង់​ផ្ទះ​។ លោក សុកាន់ បាន​បដិសេធថា មិន​មាន​ការ​បូម​ខ្សាច់​នៅក្នុង​តំបន់​នោះទេ​ ហើយ​បាន​​មាន​ប្រសាសន៍ថា ការ​ហូ​រ​​ច្រោះ​​ពី​ធម្ម​ជាតិ​គឺជា​មូល​ហេតុ​នៃការ​បាក់​ច្រាំង​នេះ​។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​បាន​​​ណែ​នាំ​អ្នក​ភូមិ​មិន​​ឲ្យ​សាង​សង់​ផ្ទះ​នៅ​តាម​មាត់​ទន្លេ​ព្រោះ​វា​ជា​តំបន់​ងាយ​រង​គ្រោះ​”។ ទោះជា​យ៉ាង​ណា​ យោង​តាម​លោក​ ម៉ាក ​ហ្គយឆុត ប្រធាន​ផ្នែក​គ្រប់​គ្រង​​ទំនប់​វារី​អគ្គិ​សនី​ និង​អាង​ទន្លេ​នៅ​អង្គការ​ WWF Greater Mekong បាន​និយាយ​ថា ការ​ហូរ​ច្រោះ​​ដី​ច្រាំង​ទន្លេ​ គឺ​ដោយសារ​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​មេគង្គ​​ដែល​កំពុង​ធ្វើ​ឲ្យធ្ងន់​ធ្ង​រ​ដោយ​សារទំនប់​វារីអគ្គិសនី​​នៅ​​ខ្សែ​ទឹក​ខាង​លើ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពិត​មែន​ហើយ​​ ការ​ហូរ​ច្រោះ​ច្រាំង​ទន្លេ​គឺជា​រឿង​ធម្ម​ជាតិ​នៅក្នុង​ការ​វិវត្ត​របស់​ទន្លេ​ ប៉ុន្តែ ​កម្រិត​ហូរ​ច្រោះដី​ដែល​គេ​សង្កេតឃើញ​នៅ​តាម​មាត់​ទន្លេមេគង្គ​ និង​ដី​សណ្ត​មិនមែន​​ជា​ធម្ម​ជាតិ​ទេ​។ ច្រាំង​ទន្លេ​ទាំង​នោះ​​ភាគ​ច្រើន​ប្រហែល​ជា​បាក់​ដោយសារ​ការ​​បូម​ខ្សាច់​  និងទំនប់​វារី​អគ្គិ​សនី​។​លោក​បាន​បន្ថែម​​ថា “​ការបូមខ្សាច់​​ធ្វើ​ឲ្យ​មាន​​ការ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ហេដ្ឋា​រចនា​សម័្ពន្ធ​ជា​ពិសេស​ស្ពាន​និង​ផ្លូវ​ថ្នល់​នៅ​តាម​​មាត់​​ទន្លេ​”។ ថ្វី​បើ​​មាន​បម្រាម​បណ្តោះ​អាសន្ន​​របស់​រដ្ឋាភិបាល​មិន​ឲ្យបូម​ខ្សាច់​នៅ​ទូទាំង​រាជធានី​ភ្នំ​ពេញ​ក៏ដោយ​ ក៏​គេ​នៅ​តែ​ឃើ​ញ​មាន​​ទូក​​​បូម​ខ្សាច់​​នៅតាម​ទន្លេ​ដែរ​៕​គឹម​​ហឿន​

អង្គការ​​​បរិស្ថានព្រួយ​​​បារម្ភ​​​ខ្លាច​​​ផ្សោត​​​ទន្លេ​​​មេគង្គ​​​ងាប់​​​ផុត​​​ពូជ​​​ដោយសារ​​​ទំបន់​​​វារីអគ្គិសនី​​​ដន​​សាហុង

​​​អង្គការ​​​បរិស្ថាន​​​​​​​​​​​​មួយ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា មូល​​​និធិ​​​សត្វព្រៃ​​​ពិភព​​​លោក​​​ ហៅកាត់​​​ថា WWF បាន​​​លើក​​​ឡើង​​​កាលពីម្សិលមិញ​​​ថា ទំបន់​​​វារីអគ្គិសនី​​​ដន​​​សាហុង ដ៏ចម្រូង​​​ចម្រាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ អាច​​​បណ្ដាល​​​ឲ្យ​​​សត្វ​​​ផ្សោត​​​ងាប់​​​ផុត​​​ពូជ​​​ ហើយ​​​អង្គការ​​​នេះ​​​បាន​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន​​​ បញ្ចុះបញ្ចូល​​​ប្រទេស​​​ឡាវ​​​ឲ្យ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​គម្រោង​​​​​​នេះ​​​។ ទំនប់​​​ដែល​​​គេ​​​គ្រោង​​​នឹង​​​ចាប់​​​ផ្ដើម​​​សាង​​​សង់​​​នៅ​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ បាន​​​​​​​​​រង​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​​​​​​​ដោយសារ​​​តែ​​​វា​​​ នឹង​​​បិទ​​​ផ្លូវ​​​ទឹក​​​តែ​​​មួយ​​​គត់​​​សម្រាប់​​​ត្រី​​​ធ្វើ​​​បម្លាស់​​​ទី​​​ពេញ មួយ​​​ឆ្នាំ​​​ ហើយ​​​តាម​​​ការ​​​រំពឹង​​​ទុក​​​ថា ទំនប់​​​​​​នេះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ជីវៈចម្រុះ​​​នៅ​​​ក្នុង​​​ទន្លេ​​​មេគង្គ​​​​​​ក្រោម​​​ប្រែ​​​ប្រួល​​​មិន​​​អាច​​​បញ្ឈប់​​​បាន​​​។​​​ លោក​​​ ឈិត​​​ សំអាត​​​ នាយក​​​អង្គការ​​​ WWF ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “WWF សូម​​​អំពាវនាវ​​​ឲ្យ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​ទំនប់​​​ដន​​​សាហុង​​​...។ ខ្ញុំ​​​​​​ក៏​​​សូម​​​អំពាវនាវ​​​ឲ្យ​​​នាយ...

រថយន្ត​ធុន​ធំ​ដែល​ដឹក​ផលិតផល​កសិកម្ម​ជាប់​គាំង​ជា​ច្រើន​គ្រឿង​ ខណៈ​អាជ្ញាធរ​ថៃបិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​

មន្ត្រី​យោ​ធា​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​​ថា រថយន្តធុន​ធំ​រាប់​សិប​គ្រឿង​ដែល​ដឹក​ផលិត​ផល​កសិកម្ម​ទៅ​ប្រទេស​ថៃ​ដែល​​​ត្រូវ​​​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូ​វ​អាជ្ញាធរ​ថៃ​ឃាត់​​​​​​នៅ​​​​ព្រំ​ដែន​​​​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក​ម៉្លេះ​។ ឧត្តម​សេនីយ៍​ត្រី​ ពេជ្រ​ វណ្ណា​ ដែល​ជា​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​​​​បាន​ឲ្យ​​ដឹង​ថា​  អាជ្ញាធរ​ថៃ​មិន​បាន​ពន្យល់​ថា តើ​ហេតុ​​​អ្វី​បាន​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​​​រថយន្ត​ធុន​ធំ​ទាំង​នេះ​បន្ត​ដំណើរ​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ពួក​គេ​បាន​បដិសេធ​មិន​ឲ្យ​រថយន្ត​ធុន​ធំទាំង​នេះ​ឆ្លង​កាត់​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក​ម៉្លេះ​។ ឧត្តម​​​សេនីយ៍ត្រី ពេជ្រ វណ្ណា បាន​មាន​ប្រសាសន៍​ថា “ អាជ្ញា​ធរ​ថៃ​មិន​បាន​ផ្តល់​ព័ត៌​​​មាន​ណា​​​មួយ​ដល់​យើង​ឡើយ​ មុន​ពេល​ពួក​គេ​​បិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​”។ ឧត្តម​សេនីយ៍​ត្រី​ វណ្ណា​ បាន​ឲ្យ​ដឹងបន្ថែម​​​​​​​ទៀត​ថា​ មន្ត្រី​ថៃ​ដែល​ទទួល​បន្ទុក​ប៉ុស្តិ៍ត្រួត​​​ពិនិត្យ​នេះ​​​ត្រូវ​បាន​ផ្លាស​់​ប្តូ​រ​ក្នុង​ពេល​ថ្មីៗនេះ ដែល​ជា​ហេតុ​ធ្វើ​រថយន្ត​មិន​​អា​ច​ឆ្លង​កាត់​ព្រំដែន​បាន​។ ឧត្តម​សេនីយ៍​ត្រី​រូប​​​នេះ​​​បាន​មាន​ប្រសា​​​សន៍​ទៀត​​​ថា “ជា​រៀង​រាល់​ឆ្នាំ​ នៅ​ពេល​ណា​ អាជ្ញាធរ​ថៃ​ផ្លាស់​ប្តូរ​មន្ត្រី​ដឹក​នាំ​របស់​ខ្លួន ពួក​គេ​តែ​ងតែ​រឹត​ប​ន្តឹង​សន្តិសុខ​របស់​ខ្លួន​ ហើយ​បិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​​ដោយ​មិន​អនុញ្ញាត​ឲ្យ​ផលិត​ផល​កសិកម្ម​របស់​យើង ឬក៏​កម្មករ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ឡើយ​​​”។ លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា​ លោក​​​​មិន​អាច​បញ្ជាក់​បាន​ទេ​ ថា​តើ​រថយន្ត​ធុន​ធំ​ចំនួន​ប៉ុន្មាន​គ្រឿង​ត្រូវ​ជាប់​គាំង​នៅ​ព្រ​ំ​ដែន​កាល​ពី​ម្ស្ិល​មិញ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ជា​ទូទៅ​រថយន្ត​ធុន​ធំ​ចាប់​ពី​៦០​ទៅ​៩០​គ្រឿង​​​​បាន​ឆ្លង​កាត់​ព្រំ​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ជារៀង​រាល់​ថ្ងៃ​៕ ស៊ុយឈាង

តុលាការ​ចោទ​ប្រកាន់​​ទាហាន​ឆត្រយោង​​ម្នាក់​​ពីបទ​ប្រើ​ប្រាស់​ថ្នាំញៀន​ពេល​​ចុះ​បំពេញ​ភារកិច្ច​

​នៅ​ពេល​​ឡើង​សវនាការ​​​​​​នៅ​ឯសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ថ្នាំ​ញៀន​​ទាហាន​​ម្នាក់មកពី​អង្គភាព​​ទ័ព​ឆត្រ​យោង​​លេខ​៩១១​កាលពីម្សិលមិញ​ ​បាន​សារ​ភាព​ថា គាត់បាន​ប្រើ​​ប្រាស់​ថ្នាំញៀន​មេតំហ្វេ​តាមី​ន​​​ពេល​​កំពុង​បំពេញ​ការ​ងារ​មែន ។ លោក អ៊ុំ ចន្ធូ អាយុ​២៨​ឆ្នាំ​ជា​ទាហាន​ម្នាក់នៅ​អង្គភាព​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា​ឆ្នាំមុន បន្ទាប់​ពី​នគរ​បាល​បាន​រក​ឃើញ​ថ្នាំ​មេតំហ្វេតាមីន​បីកញ្ចប់​នៅ​ជាប់​ខ្លួន​លោក​ អំឡុង​ការ​ឆែក​ឆេរ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ រាជ​ធានី​ភ្នំពេញ​។ លោក ស៊ិន វិសាល ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះបា​ន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា “តុលាការ​បាន​ចោទ​ប្រកាន់​លោក​ ចន្ធូ ពីបទ​រក្សា​ទុក​ ជួញ​ដូរ និង​ចែ​ក​ចាយ​ថ្នាំញៀន​”។ លោក​ ចន្ធូ បាន​ប្រាប់​តុលាការ​ថា គាត់​​បាន​យក​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ចូល​ក្នុង​បន្ទាយ​​កង​ពល​តូច​លេខ​៩១១​ជា​ប្រចាំ​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ប៉ុន្តែ​បាន​អះ​អាង​ថា ថ្នាំញៀន​នោះ​សម្រាប់ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​តែប៉ុណោះ​ មិនមែន​សម្រាប់​​លក់​ទេ​។ ជន​​សង្ស័យ​​រូប​នេះ​បាន​និយាយ​ថា គាត់​​​បាន​ប្រើ​ប្រាស់​ថ្នាំញៀន​ជំនួយ​កម្លាំង​​នេះ​​ដើម្បី​ពង្រឹង​ស្មារតី​ពេល​​ល្បាត​នៅ​ពេល​​​យប់​ជ្រៅ​​។ គាត់​បាននិយាយ​ថា “ខ្ញុំ​ធ្លាប់​ប្រើ​ប្រាស់​ថ្នាំញៀន​​អស់​​រយៈពេល​ប្រហែល​​​១ឆ្នាំ​។ ខ្ញុំ​ប្រើ​ប្រាស់​វា​ដើម្បី​កុំ​ឲ្យ​ងងុយ​ដេក​ពេល​​បំពេញ​ការងារ​នៅ​ពេល​យប់​”។ ទោះ​ជាយ៉ាង​ណា លោក​ កើ ប៊ុណ្ណារ៉ា ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោក ចន្ធូ ដែលថា ថ្នាំញៀន​នេះ​​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​នោះ ដោយ​លើក​ឡើង​​ថា ​លោក ចន្ធូ ​បាន​ជួញ​ដូ​រ​ថ្នាំញៀន​នៅ​ក្នុង​បរិវេណ​​របស់​អង្គភាព​កង​យោធពល​ខេមរ​ភូមិន្ទ​តែម្ដង​។ លោក​ ប៊ុណ្ណារ៉ា បាន​ប្រាប់​ចុង​ចោទ​រូប​នេះនៅក្នុង​តុលាការ​កាលពីម្សិលមិញ​ថា “គា​ត់មា​ន​បំណង​ជួញដូរ​ និង​ចែក​ចាយ​ទៅ​ឲ្យ​អ្នក​​ដទៃ​។ តុលាការ​នៅតែ​ចោទ​ប្រកាន់​គាត់​ពីបទ​រក្សា​ទុក ជួញដូរ ​និង​ចែក​ចាយ​​ថ្នាំញៀន​ដដែល​”។ លោក​បាន​ប្រាប់តុលាការ​ថា លោក​ ចន្ធូ ត្រូវ​បាន​នគរ​បា​ល​ឃាត់​​ខ្លួន​នៅ​ប៉ុស្តិ៍​ត្រួ​ត​ពិនិត្យ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​​បន្ទាយ​ទ័ព​ឆត្រ​យោង​បន្ទាប់ពី​បាន​ទិញ​ថ្នាំញៀន​នៅ​ក្នុង​សង្កាត់ទឹក​ថ្លា​កាលពីឆ្នាំ​មុន។ នគរ​បាល​បាន​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​មេតំហ្វេតាមីន​បីកញ្ចប់​ដែល​​​មិន​ដឹង​ថា មាន​​ទម្ងន់​ប៉ុន្មាននៅ​ក្នុង​​ប្រអប់​ទូរ​ស័ព្ទ​ដៃ​របស់​លោក​ ចន្ធូ។ លោក អ៊ូ វុទ្ធី មេធាវីការ​ពារ​លោក​ ចន្ធូ បាន​អះអាង​ថា កូន​ក្ដី​របស់​លោក​គឺ​ជា​អ្នក​ប្រើ​ប្រាស់​ មិន​មែន​ជា​អ្ន​ក​ចែក​ចាយ​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​សូម​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​​ទោស​ចំពោះ​កា​រ​ប្រើ​ប្រាស់​​ថ្នាំ​ញៀន​នេះ និង​លើក​លែង​បទ​ចោទ​ប្រកាន់ដទៃ​ទៀត​”។ កាលពីដើម​ឆ្នាំនេះ កង​ពល​តូច​លេខ​៩១១​​នេះបាន​ចូល​រួ​មក្នុង​ការ​​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ដោយ​ហិង្សា​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។ ពេល​​ទាក់​ទង​កាលពីម្សិលមិញ​ លោក​ឧត្តម​​សេនីយ៍​ឯក​ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​ពារ​ជាតិ​បាន​មាន​​ប្រសា​សន៍ថា “លោក​មិន​ដឹង​ពីករណី​នេះ​ទេ ហើយ​មិន​អាច​និយាយ​អ្វី​បាន​ទេ ​លុះ​ណាតែ​លោក​​បាន​ដឹង​ពី​ករណី​នេះ​សិន​”​។ លោក ចាប ភក្ដី មេបញ្ជាការ​អង្គភាព​ទ័ព​ឆត្រ​យោង​លេខ​៩១១​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បានទេ​។ លោកចៅក្រម ស៊ិន វិសាល បាន​មាន​ប្រសា​សន៍​ថា តុលាការ​នឹងប្រកាស​សាល​ក្រម​​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ៕ សារុន (រាយ​ការណ៍​បន្ថែម​ដោយ Matt Blomberg)​

Latest news

© 2021, ដេលី. All rights reserved.