32.5 C
Phnom Penh

ក្រឡា​បញ្ជី​​​តុលាការ​ខេត្ត​ស្វាយ​​រៀង​ ត្រូ​វ​​បានចាប់​ខ្លួន​និង​ចោទ​​​ប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​រាជ​​អា​​​ជ្ញា​​​ឲ្យ​ដឹង​​​កា​ល​​ពី​ម្សិល​មិញ​ថា​សាលា​​​ដំ​បូ​ង​ខេត្ត​ស្វាយ​រៀង​​បា​ន​ចោទ​ប្រកាន់​​​​​និយោ​ជិត​មា្នក់​​ក្នុ​ង​ចំ​ណោម​​និ​យោជិត​​​​​​របស់​​ខ្លួន​​​ពី​បទ​ប្រព្រឹត្តអំ​ពើ​​ពុ​ក​​រលួ​យ​ បន្ទាប់​​ពី​​​ការ​​ស៊ើ​ប​អង្កេត​​ក្រឡា​​​បញ្ជី​​​តុ​លា​​​​កា​រ​​ម្នាក់​ ដោ​យ​​​អង្គ​ភាព​​ប្រឆាំ​ង​​​អំ​ពើ​​ពុក​​រលួ​យរបស់​​​​រដ្ឋា​ភិ​បាល​​។

លោក ​ហ៊ឹង ​ប៊ុន​​ជា ព្រះ​​​រាជ​អា​​​ជ្ញាអ​ម​សាលា​ដំ​បូ​ង​​ខេត្ត​​បា​ន​មា​ន​​ប្រ​សាសន៍ថា ឈ្មោះ​​ម៉ុញ ​សា​រ៉ែន ​​អា​យុ​​៤៨​ឆ្នាំ​ ​ត្រូ​វ​​​បា​​​ន​​​អ​ង្គភាព​ប្រឆាំ​ង​​​អំ​ពើ​ពុក​​រលួ​យ​​​ចាប់​​ខ្លួន​​​កា​ល​​ពី​​ថ្ងៃ​​ទី១៨ ខែ​​ កុម្ភៈ​ ​និ​ង​​ត្រូ​វ​បា​ន​​​ចោទ​ប្រកាន់​​ពី​បទ​​ទទួល​សំ​ណូក​​​​ជិ​ត​​២.០០០ដុល្លារ​​​ពី​អ្នក​​​ជួ​ញ​​ដូរគ្រឿ​ង​ញៀន​ម្នាក់ ​​ជា​ថ្នូរ​​នឹ​ង​​​កា​រ​​​ដោះ​លែ​ង​
​​រូ​ប​​​ខ្លួ​ន​។

លោក ប៊ុនជា បា​ន​​ឲ្យ​ដឹង​ថា “​​យើង​បា​ន​ចោទប្រកាន់​​​គាត់​​ពី​​បទ​​ប្រព្រឹត្ត​​អំ​​​ពើ​​ពុ​ក​រលួ​យ​​​ពី​ព្រោះ​​គាត់​បា​ន​​ទទួល​​ប្រាក់​សំ​ណូក​​​ចំ​នួន​​១.៩០០​​ដុល្លារ​​​ពី​​អ្នក​​​​​ជួ​ញ​​ដូរ​គ្រឿង​​​ញៀន​ម្នាក់​ និ​ង​បា​ន​​ដោះ​លែង​​​ជន​ល្មើស​​​”។ លោកមិន​​​អា​ច​ផ្តល់​សេចក្តីលម្អិត​​​​​អំ​ពី​អ្នក​​ជួញ​​​ដូរគ្រឿង​​ញៀន​ ​ឬ​​​ករណីរបស់​​ជ​ន​នេះឡើយ​។

លោក សួស សាក់​​ហូ នា​យ​​នគរ​បាលពន្ធ​នា​គារ​​​ខេត្ត​​​​បញ្ជាក់​​ថា លោក​ សារ៉ែន ​ពេល​នេះ​​កំ​ពុ​ង​​ត្រូ​​វ​​​ឃុំ​​ខ្លួ​ន​​ជា​​​បណ្តោះ​​អាសន្ន​​​រង់​​ចាំ​កា​​រ​កាត់​ក្តី​។ យើង​បា​ន​​ទទួល​​​គាត់​​កា​ល​​ពី​ថ្ងៃសុក្រ ​ម៉ោង​ប្រហែល​៥​ល្ងាច ​​ជា​មួ​យ​​នឹងឯក​​សារ​ចោទ​​ប្រកាន់​​​​គាត់​​ពី​បទ​​​ទទួល​សំ​​​ណូក​”។

​​កា​ល​​​​ពី​​ខែ​​​តុ​លា​ ​លោក ឱម ​យ៉ិន​ទៀង ប្រធា​ន​​​អង្គ​ភាព​ប្រឆាំ​​ង​អំ​​ពើ​​ពុ​ក​រលួ​យ​​​បា​ន​ត្អូញ​ត្អែ​​រថា ​​អ​ង្គភាព​​ប្រ​ឆាំ​ង​​​អំ​ពើ​​ពុ​ក​រលួ​យ​​ត្រូ​វ​​បា​ន​​​​រិះ​​គន់​ជានិច្ច​​​ថា​មិ​ន​បា​ន​​​ពិ​និត្យ​មើល​​​​រឿង​ក្តី​​ឲ្យ​​បា​ន​ហ្មត់​​​ចត់​ ​​ដោ​យលើក​ឡើង​​​ថា ​​វា​ស្រេច​​តែ​តុ​លា​ការ​ទេ ជាអ្នកចា​ត់​កា​រ​​​៕​ ​​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស