លោក កែវ វុត្ថា មេឃុំព្រៃពោនបានមានប្រសាសន៍ថា បុរសអាយុ៤៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងចំពោះការជីកគាស់ និងបើកក្តារមឈូសសាកសពក្មេងស្រីជំទង់ម្នាក់ ហើយប៉ុនប៉ងរំលោភសាកសពនោះ។
ជនសង្ស័យឈ្មោះ ជិន ជាន បានប្រាប់នគរបាលថា នៅម៉ោង១០យប់ គាត់បានចាប់ផ្តើមជីកគាស់ផ្នូរសាកសពក្មេងស្រីជំទង់អាយុ១៧ឆ្នាំដែលបានស្លាប់កាលពីថ្ងៃព្រហស្បតគាត់បានទៅចូលរួមពិធីបុណ្យសពនៅថ្ងៃបន្ទាប់នោះដែរ។
គាត់និយាយថា គាត់បានបើកក្តារមឈូស ហើយបានប៉ះពាល់រាងកាយមុនពេលព្យាយាមរំលោភសាកសព។ ប៉ុន្តែដោយសារមឈូសតូចពេក មិនអាចឲ្យជននេះរំលោភបាន ហើយគាត់ក៏បានដេកលង់លក់នៅលើសាកសពនោះទៅ។
លោក វុត្ថា បានមានប្រសាសន៍ថា “អ្នកភូមិបានឃើញជើងរបស់ ជិន ជាន នៅក្បែរផ្នូរ [នៅម៉ោងប្រហែ ល៦ព្រឹក] ហើយបានប្រាប់ដល់ក្រុមគ្រួសារសព”។
លោក ចាន់ សារិន មេប៉ុស្តិ៍ឃុំព្រៃពោនបានមានប្រ សាសន៍ថា គេបានរាយការណ៍ប្រាប់នគរបាល ហើយបុរសឈ្មោះ ជិន ជាន ត្រូវបានចាប់ខ្លួនតែម្តង។
អំឡុងការសាកសួរ ជនសង្ស័យមិនបានប្រាប់ពីមូលហេតុដែលខ្លួនសម្រេចចិត្តរំលោភសាកសពឡើយ ហើយនគរបាលមិនដឹងថា តើជនសង្ស័យបានស្គាល់ជនរងគ្រោះនៅពេលនាងនៅរស់ឬយ៉ាងណាឡើយ។
លោក វុត្ថា បានមានប្រសាសន៍ថា គេដឹងថា ជនសង្ស័យរូបនេះជាអ្នកញៀនថ្នាំ ហើយធ្វើសកម្មភាពខុសប្រក្រតីដូចជារត់ជុំវិញវត្តអារាមក្នុងមូលដ្ឋានទាំងអាក្រាតកាយជាដើម។ លោក សារិន មានប្រសាសន៍ ថា “យើងនឹងបញ្ជូន ជិន ជាន ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ រួចបញ្ជូនទៅតុលាការ”៕សារុន