42.2 C
Phnom Penh

គយចាប់​​​បាន​​​​​​ទូរស័ព្ទ​​​​​​ iPhone គេច​​​ពន្ធ​​​ជាង​​​២៥០​​​គ្រឿង​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិសៀម​​​រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបានលើកឡើង​​​ថា ទូរស័ព្ទ​​​ iPhone ស៊េរីថ្មី​​​ប្រហែល​​​២៥០​​​គ្រឿង​​​​​​ដែល​​​គេរត់ពន្ធ​​​ពី​​​ប្រ ទេស​​​សិង្ហបុរី​​​ ត្រូវ​​​មន្ត្រី​​​គយ​​​រឹប​​​អូស​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​សៀម​​​រាប កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ។

លោក រក្សា សេរី ប្រធាន​​​គយ​​​ចល័ត​​​ខេត្ត​​​សៀម​​​រាប បាន​​​មាន​​​ប្រសាសន៍​​​ថា ទូរស័ព្ទ​​​គេច​​​​​​​​​ពន្ធ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​វ៉ាលិស​​​​​​​​​​​​ចំនួន​​​ពីរ​​​របស់​​​អ្នក​​​ដំណើរ​​​ម្នាក់​​​តាម​​​ជើង​​​ហោះ​​​​​​​​​ហើរ​​​​​​មួយ​​​របស់​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​ JetStar Asia​​​ ពី​​​ប្រទេស​​​សិង្ហបុរី​​​មកដល់​​​ខេត្ត​​​សៀម​​​រាប នៅ​​​វេលាម៉ោង​​​៨​​​និង​​​២០​​​នាទីយប់​​​។

លោក​​​ រក្សា សេរី បានមាន​​​ប្រសាសន៍​​​​​​កាល​​​​​​​​​ពីម្សិលមិញ​​​ថា “ ជន​​​រត់​​​ពន្ធ​​​បាន​​​រត់ពន្ធ​​​​​ទូរស័ព្ទ​​ស៊េរី​​​​ iPhone 5S 16GB ដែល​​​មាន​​​តម្លៃ​​​ថ្លៃ​​​ចំនួន​​​២៥១​​​គ្រឿង​​​ ដែល​​​ត្រូវ​​​មន្ត្រី​​​គយ​​​ចល័ត​​​​​​របស់​​​យើង​​​រឹប​​​អូស​​​បាន​​​កាលពី​​​យប់​​​មិញ​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​​​​​​​៤០​​​០ម៉ែត្រ​​​ពី​​​អាកាស​​​យាន​​​ដ្ឋាន​​​”។

តែ​​​ទោះ​​​ជាយ៉ាង​​​ណា ថ្វីបើ​​​ចាប់​​​បាន​​​ជន​​​សង្ស័យ​​​រួម​​​ជាមួយ​​​នឹង​​​ភ័ស្តុតាង​​​ក្ដី​​​ ក៏លោក​​​ រក្សា សេរី ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​រត់ពន្ធ​​​ទាំងនោះទេ ហើយ​​​​​​លោក​​​ក៏នឹង​​​មិន​​​បញ្ចេញឈ្មោះរបស់​​​ពួក​​​គេ​​​ដែរ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ “ គ្មាន​​​សិទ្ធិ” ចាប់​​​ខ្លួន​​​ជន​​​រត់​​​ពន្ធ​​​ទាំង​​​នោះទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ទៀត​​​ថា “ ព្រះ​​​រាជអាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ [ខេត្ត​​​សៀម​​​រាប ] ក៏​​​បាន​​​សួរ​​​ខ្ញុំដែរ​​​ថា ‘ ហេតុអ្វី​​​​​​បាន​​​ជា​​​​​​លោក​​​មិន​​​ចាប់​​ខ្លួន​​​ជន​​​រត់​​​ពន្ធ​​​ទាំង​​​នោះ?’ ។​​​ជាការ​​​ពិត​​​ មន្ត្រី​​​គយ​​​របស់​​​យើង​​​គ្មានសិទ្ធិ​​​ចាប់​​​ខ្លួន​​​ជន​​​រត់​​​ពន្ធ​​​ទាំង​​​នោះទេ ប៉ុន្តែ​​​យើង​​​អាច​​​រឹប​​​អូស​​​ទំនិញ​​​របស់​​​ពួកគេ​​​បាន​​​ ពីព្រោះពួកគេ​​​មិន​​​បាន​​​បង់​​​ពន្ធ​​​”។

លោក អង្គ សុកិន្នរ ប្រធាន​​​គយ​​​ប្រចាំ​​​នៅ​​​អាកាសយាន​​​ដ្ឋាន​​​​​​អន្តរ​​​ជាតិ​​​សៀម​​​រាប​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  ប្រសិន​​​បើ​​​ទូរស័ព្ទ​​​ទាំង​​​នេះ​​​នាំ​​​ចូល​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​​​​​​​ត្រឹម​​​ត្រូ​​​វ​​​នោះគេ​​​ត្រូវ​​​បង់​​​ពន្ធ​​​ប្រហែល​​​៣០​​​ដុល្លារ​​​ក្នុង​​​មួយ​​​គ្រឿង ហើយសរុប​​​ទាំង​​​អស់​​​ត្រូវ​​​បង់​​​ពន្ធ​​​ចំនួន​​​៧.៥៣០​​​​​​​​​ដុល្លារ​​​។

លោក​​​ក៏បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​​​​​​​ជន​​​សង្ស័យរត់​​​ពន្ធ​​​ទាំង​​​នោះ​​​ដែរ​​​ ប៉ុន្តែ​​​ជន​​​រត់​​​ពន្ធ​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​ចាប់​​​បង្ខំ​​​ឲ្យ​​​បង់​​​ពន្ធ​​​លើ​​​ទូរស័ព្ទ​​​គេច​​​ពន្ធ​​​ទាំង​​​នេះ​​​ ព្រម​​​ទាំង​​​ឲ្យ​​​ពួកគេ​​​បង់​​​ប្រាក់ពិន័យ​​​បន្ថែមទៀត​​​ផង​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស