34 C
Phnom Penh

TAG

paywall

ក្រុម​អ្នក​ភូមិ​​នៅ​ខេត្ត​ព្រះ​វិហារ​បន្ត​ធ្វើ​ការ​តវ៉ា​នឹង​ការ​រាន​ដី​របស់​ពួក​គាត់​​ដោយ​ក្រុម​ហ៊ុន​ចិន

អ្នក​ភូមិ​និយាយ​កាលពី​ម្សិលមិញ​ថា ប្រជា​​​​​​​ពលរដ្ឋ​ជាង​៣០​គ្រួសារ​បាន​បន្ត​ធ្វើ​​បាតុ​កម្ម​ក្នុង​ស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ​កាល​ពី​ថ្ងៃ​សុក្រ​ ​និង​ថ្ងៃ​សៅរ៍​ អំពី​​អ្វី​ដែល​ពួក​គាត់​លើក​ឡើង​ថា ជា​ការ​រាន​ដី​ខុស​ច្បាប់​ពី​ក្រុមហ៊ុន​ចិន​។ គ្រួសារ​អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ Rui Feng (Cambodia) International ថា បាន​រាន​ដី​ទំហំ​៥០០​ហិកតា ដែល​ពួក​គាត់​បាន​​កាន់​​​កាប់​រយៈ​ពេល​ជិត​៣​ឆ្នាំ​មក​ហើយ​ដើម្បី​ធ្វើ​ចម្ការ​អំពៅ។ លោក​ ដួង​ សុខែម​ តំណាង​អ្នក​ភូមិ​ដែល​បាន​លើក​ឡើង​ថា អ្នក​ភូមិ​បាន​សម្រេច​​ធ្វើ​ការ​តវ៉ា​នោះ​បាន​និយាយ​ថា “យើង​ត្រូវ​ក្រុម​ហ៊ុន​នេះ​គំរាម​ថា ប្រសិន​បើ​យើង​​នៅ​តែ​ធ្វើ​ការ​តវ៉ា​ទាម​ទារ​​ដីរបស់​យើង​ទៀត​នោះ​ ពួក​គេ​​នឹង​​ដាក់​ពាក្យ​បណ្ដឹងង”។ កាល​ពី​ម្សិលមិញ អ្នក​ភូមិ​ជាង​៣០០​គ្រួសារ​​មក​ពី​ឃុំ​ម្លូព្រៃ​១ ម្លូព្រៃ​២ និង​ឃុំ​សង្កែ​២ បាន​ប្រមូល​ស្នាម​មេដៃ​ជា​ផ្នែក​មួយ​​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​ ដែល​ពួ​ក​គាត់​នឹង​ប្ដឹង​ក្រុមហ៊ុន​នេះ​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​។ លោក​ អ៊ុង​ វុទ្ធី អភិបាល​ស្រុក​ឆែប​ បាន​មាន​ប្រសា​សន៍​ថា ដីនេះ​ត្រូវ​បាន​​ផ្ដល់​ទៅឲ្យ​ក្រុមហ៊ុន​  Rui Feng (Cambodia) International ជា​ដី​សម្បទាន​សេដ្ឋកិច្ច​៕​សារុន

មន្ត្រីជាន់ខ្ពស់CPP និង​CNRPនឹងជួប​​ប្រជុំ​ពិភាក្សា​គ្នា​​នៅថ្ងៃស្អែក​

មយោងតាម​សេចក្ដី​ប្រកាស​ដែលគណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​កាលពីចុង​សប្ដាហ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រីជាន់​ខ្ពស់​មកពី​គណបក្ស​ទាំង​ពីរ​នឹង​ជួប​ប្រជុំ​ជាមួយ​គ្នា​នៅ​ថ្ងៃស្អែក​ ដើម្បី​ចរចា​អំពី​ការ​បង្កើត​យន្តការ​មួយ​សម្រាប់​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​។ កិច្ច​ប្រជុំ​នេះ​​នឹង​ត្រូវ​បាន​ប្រារព្ធ​នៅ​ព្រឹទ្ធ​សភា នៅ​វេលាម៉ោង​៩​ព្រឹក​ ហើយ​ផ្ដោត​សំខាន់ ទៅលើ​ការ​ជំរុញ​ឲ្យមាន​វឌ្ឍនភាព​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​​កាលពីខែ​កញ្ញា​ឆ្នាំមុន​ ដើម្បី​បង្កើត​យន្ត​ការ​បែប​នេ​។ គួរ​បញ្ជាក់​ថា នេះ​នឹង​ក្លាយ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​តាំងពី​ពេលដែល​រដ្ឋាភិបាល​បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​សកម្ម​ភាព​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ក្នុង​រាជ​ធានីភ្នំ ពេញ កាលពីដើម​ខែ​មករា។ សេចក្ដី​ប្រកាស​របស់​គណបក្ស​កាន់​អំណាច​​ដែលត្រូវ​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​សៅរ៍ ​មាន​ខ្លឹម​សារ​ថា “ជាការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ...​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំណត់​យក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ នៅ​វេលាម៉ោង​៩​ព្រឹកជាកាលបរិច្ឆេទ​នៃ​កិច្ច​​ប្រជុំនេះ​”។ គួរ​បញ្ជាក់​ផង​ដែរ​ថា គណ​​​បក្ស​​​​ប្រជា​ជន​កម្ពុជា​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​​​របស់​ខ្លួនមួយ​ថ្ងៃ​បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​ឲ្យមាន​កិច្ច​ចរចា​បន្ត​ទៀត​។ កាលពីខែ​ធ្នូឆ្នាំមុន លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ ដែល​មាន​គោល​បំណង​បង្កើត​គណៈ​កម្មការ​មួយ​ដែល​មាន​សមាជិក​១០​រូប ដែល​ភាគ​ច្រើន​​​​ជា​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក្នុង​គោល​បំណង​ស្រា​វ​ជ្រាវ​រក​ចំណុច​កំណែទម្រង់​​ប្រព័ន្ធ​​​បោះ​ឆ្នោត​​​។ ​ ពេល​នោះ គណបក្ស​សង្ក្រោះ​​​ជាតិ បាន​ចាត់ទុក​ចំណាត់ការ​នេះ​ថា ជា​ចំណាត់​​​ការ​គ្មានន័យ​។​ គណបក្សសង្គ្រោះ​ជាតិ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​របស់​ខ្លួន​ថា ខ្លួន​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​នៅ​ថ្ងៃស្អែក ដោយ​មាន​ក្ដី​សង្ឃឹម​ថា គណៈកម្មការ​សហ​គណបក្ស​មួយ​​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បីរៀប​ចំ​កម្មវិធី​កំណែទម្រង់ប្រព័ន្ធ​បោះឆ្នោត​ និង​ដើម្បី​បញ្ចប់​​ភាព​ជា​ប់​គាំង​ផ្នែក​នយោ បាយ​រវាង​គណបក្ស​ទាំង​ពីរដោយ​សន្តិវិធី​។ សេចក្ដី​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បានបញ្ជាក់ពីរ​ចំណុច​គឺ ការ​ផ្លាស់​ប្ដូរ​សមា​​សភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​​ឆ្នោត​ និង​ការ​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការ​បោះឆ្នោត​ថ្មី​ មុន​ពេល​នីតិកាលនេះ​ឈាន​​​ដល់​​ទីបញ្ចប់​ ដែល​ទាំង​េនះ​ជា​ឧទាហរណ៍​នៃ​ចំណុច​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ដែល​គណបក្ស​ប្រឆាំង​នឹង​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​។ កិច្ច​ចរចា​លើកចុង​ក្រោយ​បង្អស់​រវាង​គណ​​បក្ស​ទាំង​ពីរ​​ដែល​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែមក រា ត្រូវ​បាន​លុប​ចោល​ដោយគណ​បក្ស​សង្គ្រោះជាតិ បន្ទាប់ពី​កង​កម្លាំង​រដ្ឋាភិបាល​​បាន​បាញ់​កម្មក រ​រោងចក្រ​កាត់ដេរ​ ដែលចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​នោះ​ឲ្យ​បាត់​បង់​ជីវិត​យ៉ាង​តិច​ប្រាំនាក់​ រង​របួស​ជាង​៤០​នាក់​ និង​២៣​នាក់​ផ្សេង​ទៀត​ជាប់​ពន្ធនាគារ​រង់​ចាំ​ការ​ផ្ដន្ទាទោស​​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​។ លោក ជាម យៀប សមាជិក​សភា​មកពី​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​ បាន​មាន​ប្រសាសន៍​កាល​​​ពីម្សិលមិញ​ថា “យើង​ត្រូវ​ចាប់​ផ្ដើម​ស្វែង​រក​ដំណោះស្រាយ​មួយ​​ដើម្បីបើក​ផ្លូវ​ឲ្យ​មេដឹក​នាំ​កំពូល​​ជួប​គ្នា​ និង​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។ ក៏ប៉ុន្តែ​ដំបូង​ យើង​ត្រូវ​ពិភាក្សា​​ថា តើ​ចំណុច​កំណែទម្រង់​ទាំង​នេះ​នឹង​មាន​អ្វី​​ខ្លះ​...ហើយ​នឹង​ព្យាយាម​បង្កើត​យន្តការ​មួយ​ដើម្បី​បញ្ឈប់​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ និង​ការ​​ប្រមាថ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​”។ លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​នឹង​ដឹកនាំក្រុម​ចរចា​ដែល​មាន​សមាជិក​បីនាក់​របស់​គណបក្សប្រជា​ជន​នោះ បាន​ច្រាន​ចោល​គំនិត​ចង់​បាន​ការ​បោះ​ឆ្នោត​​ថ្នាក់​ជាតិថ្មី​នៅ​មុន​ការ​បោះឆ្នោត​ដែល​គ្រោង​​​រៀបចំ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​។ លោក ព្រំ សុខា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​គិត​ថាប្រ​សិន​​បើ​យើង​ជជែកគ្នា​អំពីការ​បោះ​​ឆ្នោត​ថ្មី​មុន​ពេល​អាណត្តិ​នេះ​បញ្ចប់​ មាន​ន័យ​ថា យើង​ទុក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពីថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ​២០១៣ ជា​មោឃៈ​។ តើ​យើង​អាច​ធ្វើ​បែប​នេះ​យ៉ាង​ម៉េច​ទៅ​? ហើយ​ធ្វើ​បែប​នេះ​ដើម្បី​អ្វីទៅ​?” ។ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​នឹង​ចូល​​រួម​ធ្វើជា​តំណាង​ម្នាក់​ក្នុង​ចំណោម​តំណាង​បី​នាក់​របស់​គណបក្សប្រឆាំង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំនោះ បាន​លើក​ឡើង​ថា ក្រុម​ចរចា​របស់​គណបក្សសង្គ្រោះជាតិនឹង​ចូល​រួម​កិច្ច​ប្រជុំ​នោះដោយ​បើក​ចិត្ត​ទូលាយ​។ លោ ក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “យើង​បន្ត​ទាម​ទារ​ឲ្យ​មា​ន​ប្រតិបត្តិការ​ស៊ើប​អង្កេត​មួយ​ និង​ការ​បោះឆ្នោត​ឡើងវិញ”។ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​​រូប​នេះ​បានមាន​ប្រ សាសន៍​បន្ត​ទៀត​ថា “ក៏​ប៉ុន្តែ​ មេដឹកនាំ​គណបក្ស​បាន​លើក​ឡើង​ថា កម្មវិធី​កែទម្រង់​ប្រព័ន្ធ​បោះ ឆ្នោត​នេះ​​គឺ​ជា​បញ្ហា​ដាច់​ដោយឡែក​មួយ​។ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ព្យាយាម​អនុវត្ត​កំណែ ទម្រង់​ដោ​យខ្លួនឯង​ ក៏ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​ធ្វើ​បែប​​នេះ​បានឡើយ ប្រសិន​បើ​គ្មាន​គណ​បក្ស​​សង្គ្រោះជាតិ​ទេនោះ​ ពោល​គឺ​គណបក្ស​ទាំ​ង​អស់​​ត្រូវ​ឆ្លើយ​តប​ចំពោះគ្នាទៅវិញ​ទៅ​មក​”។ លោក សុន ឆ័យ បានមាន​ប្រសាសន៍​​បន្ត​ទៀត​ថា “នឹង​មាន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​រយៈ​ពេល​បីឆ្នាំ​ ដូច្នេះ​ចាំបាច់​យើង​ត្រូវ​ពិនិត្យ​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បីធានា​ថា មេ​ដឹក​នាំ​មកពី​គណបក្ស​របស់​យើង​​អាចត្រូវ​បាន​បោះឆ្នោត​​ជ្រើស​តាំង​នៅ​ថ្នាក់​មូល​ដ្ឋាន​បាន​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​​​ប្ដូរ​ស្ថាន​ភាព​ទាំង​ស្រុង​​គួរ​ឲ្យ​កត់​សម្គាល់​” ៕​សុធា​

ការ​ឆ្មក់​ចូល​នៅ​ខេត្ត​ព្រះ​វិហារ​ ស្ទឹង​ត្រែង​ រក​ឃើញ​កំណាត់​ឈើ​ប្រណីត​​​​រាប់ពាន់​​កំណាត់​

]នគរបាលបាន​ឲ្យដឹង​​កាល​ពី​ម្សិលមិញ​ថា រដ្ឋបាល​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ឆ្មក់​ចូលទី​​​កន្លែងស្តុក​​​​ឈើ​ដាច់​​​ស្រយាល​មួយ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ជាទី​​​ដែល​ពួក​គេ​បាន​រក​ឃើញ​ឈើ​ប្រណីត​​ខុស​ច្បាប់២០០​កំណាត់​។ យោង​តាម​លោក​ នួន សុខុម​ អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ឈើ​១៥​ម៉ែត្រ​គូប​ ត្រូវ​បាន​រកឃើញ​​រួម​មាន​ឈើ​​ធ្នង់​ បេង​ និង​នាង​នួន ហើយ​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​​បន្ទាប់ពី​អ្នកស្រុក​បាន​រាយ​ការណ៍​ប្រាប់​នគរបាល​​អំពី​​ទីតាំង​​ឃ្លាំង​ស្ដុក​ឈើ​នេះ​នៅ​ក្បែរ​ជើង​ភ្នំ​ដង​រែក​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ឆែកឆេរ​​ផ្ទះ​នេះ​បន្ទាប់​ពី​ទទួលបា​​​ន​​​​​ដីកា​តុលា​​​ការ​​​​ខេត្ត​​កាលពីព្រឹក​ថ្ងៃ​សៅរ៍​ ហើយ​រក​ឃើញ​​​​​ឈើនេះ​”។ លោក​បាន​បន្ថែម​ថា “យើង​បាន​ដឹក​ឈើ​នេះ​ទៅ​កាន់​ការិយាល័យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ ហើ យ​ពេល​នេះ​កំពុង​តែ​ស៊ើប​​អង្កេត​ ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​ និង​​​នាំ​ខ្លួន​ពួក​គេ​ទៅ​តុលាការ​”។ ក្នុង​ករណី​ដោយ​ឡែក​មួយ​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​ រដ្ឋបាល​ព្រៃ​ឈើ​មូល​ដ្ឋាន​បាន​រក​ឃើញ​កំ ណាត់​ឈើ​​ខុស​ច្បាប់​រាប់​ពាន់​កំណាត់​​នៅលើ​ដីសម្បទាន​សេដ្ឋកិច្ច​មួយនៅ​ក្នុង​ឃុំ ​ស្រែ​គរ ស្រុក​សេសាន​ កាលពី​ថ្ងៃ​សុក្រ​។ លោក​ សិទ្ធ​ សំណាង​ ប្រធាន​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ក្រុង​ស្ទឹង​ត្រែង​បាន​មាន​ប្រសា​សន៍​ថា មន្ត្រី​របស់​លោក​បាន​រក​ឃើញ​​ឈើ​កប់​​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​​ស៊ីវ​ហ្គិច​ អិុន​វ៉េស​មិន​ ខូអិុល​ធីឌី ក៏​ប៉ុន្តែ​មិន​ប្រាកដ​ថា ឈើ​នេះ​​​​ពិត​ជា​របស់​​ក្រុមហ៊ុន​នោះ​​ឡើយ​។​​​លោក​​ឲ្យ​ដឹង​ថា “យើង​បាន​រក​ឃើញ​​​​ឈើ​រាប់​ពាន់​​កំណាត់​ ហើយ​បា​ន​ប្រើ​គ្រឿង​យន្ត​ពីរ​គ្រឿង​​ជីក​កកាយ​ដី​នោះ​។ ពេល​នេះ​យើង​កំពុង​តាម​រក​អ្នក​ទទួល​ខុស​ត្រូវ​ឈើ​នេះ”។ លោក​ ហ៊ូ សំអុ​ល​ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​នេះ​​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​​ជី​ក​​កកាយ​ដី​ចំនួន​១០​កន្លែង​ និង​បាន​រក​ឃើញ​ឈើ​ចំនួន​១០.០០០​កំណាត់​ ប្រហែល​១.០០០ម៉ែត្រ​គូប៕ប៊ុន​នី​

អាជ្ញាធរ​សូម​អភ័យទោស​មន្ត្រី​កង​យោធ​ពល​​ខេមរភូមិន្ទ​ម្នាក់​ចំពោះ​​ការ​ឆែក​ឆេរ​ផ្ទះ​របស់​​គាត់​

ឧត្តម​សេនីយ៍​ត្រី​មួយ​រូប​ក្នុង​ជួរ​កង​យោ​ធពល​ខេមរភូមិន្ទ​ ដែល​ផ្ទះ​និង​​ចម្ការ​កៅស៊ូ​របស់​លោ​ក​ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី​ត្រូវ​នគរ​បាល​​ឆ្មក់​ចូល​កាល​ពី​សប្ដាហ៍​មុន​នោះ ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា អាជ្ញា​ធរ​បាន​សូម​អភ័យ​ទោស​​លោក​​បន្ទាប់ពី​​លោក​បាន​គំរាម​ប្ដឹង​ពួក​​គេ។ នគរបាល​បាន​​ឆ្មក់​ចូល​ផ្ទះ​របស់​ឧត្តម​សេនី​យ៍ត្រី​ ឈិត​ ម៉េង​ស្រេង​ ស្ថិត​ក្នុង​ស្រុក​​កែវសីមា ហើយ​រឹប​អូស​​បានឈើ​ប្រណីត​ជា​ច្រើន​ដុំ​​ដែល​រក្សាទុក​នៅ​ទីនោះ​ ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ទេ។ លោក​ឧត្តមសេនីយ៍​ត្រី ម៉េង​ស្រេង​ បាន​អះអាង​ថា លោក​គ្មាន​​កំហុស​ទេ​ បន្ទាប់​ពី​ការ​ឆ្មក់​ចូល​នោះ​ ហើយ​បាន​ចោទ​ប្រកាន់​អាជ្ញា​ធរ​ពី​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​​លោក​។ ដោយ​មិន​បញ្ជាក់ថា នរណាបាន​សូម​​អភ័យ​ទោស​​ចំពោះ​​លោក​ពិត​ប្រាកដ​ ឬ​​ថា​តើ​​សំណុំ​រឿង​​​បិទ​ហើយ​​ឬ​យ៉ាង​ណា​នោះ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង​​ស្រេង​ ដែល​ជា​មេបញ្ជា​ការ​កង​យោធ​ពល​ខេម​រភូមិន្ទ​ខេត្ត​នេះ​បាន​មាន​ប្រសា​​សន៍​កាលពី​ម្សិលមិញ​ថា “សំណុំ​រឿង​នេះ​ចប់​​សព្វគ្រប់​ហើយ​ ពីព្រោះ​នៅ​ពេល​ខ្ញុំ​បាន​គំរាម​​ប្ដឹង​ពួក​គេ​ អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​សូម​អភ័យ​ទោស​ខ្ញុំ​”។ លោក​ សូ សុវិជ្ជា ព្រះរាជអាជ្ញារង​អម​សា​លា​ដំបូង​ខេត្ត​នេះ​ដែ​ល​បាន​ចេញ​ដីការ​ឲ្យ​​នគរបាល​​ឆែក​ឆេរ​ផ្ទះ​របស់់ឧត្តម​សេនីយ៍​ត្រី​រូប​នេះ ​បាន​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា ខណៈ​​លោក​មិន​បាន​សូម​អភ័យ​​ទោស​​ លោក​មិន​មាន​​គម្រោង​​កោះ​ហៅ​​ឧត្តម​​សេនីយ៍​ត្រី ម៉េង​ស្រេង មក​សាកសួរ​ទេ។ លោក​ថ្លែង​ថា “ខ្ញុំ​មិន​មាន​គម្រោង​​​​កោះ​ហៅ​លោក​មក​សាក​សួរ​ទេ​ ពីព្រោះ​នេះ​​ជា​សមត្ថ​កិច្ច​​រដ្ឋ​បាល​​ព្រៃឈើ​ខេត្ត​”។ លោក អេង​ ប៊ុន​ហ៊ាង​ អភិបាល​ខេត្ត​មណ្ឌល​​គិរី​ដែល​កាល​ពី​សប្ដាហ៍​មុន​បាន​​មា​ន​​ប្រសាសន៍​ថា លោកឧត្តមសេនីយ៍​ត្រី ម៉េង​ស្រេង​ កំពុង​ត្រូវ​បាន​សាកសួរ​ ហើយ​អាច​ប្រឈម​មុខ​ចំពោះមុខ​ច្បាប់​នោះ​ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយអំពី​សំណុំ​រឿង​នេះទេ​ កាលពី​ម្សិល​មិញ​​។ លោក​ សុខ​ រដ្ឋា អ្នក​សម្រប​សម្រួល​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​នេះ​បាន​រិះគន់​អាជ្ញាធរ​ថា មិន​បាន​តាម​ដាន​​រឿង​​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ លោក​បាន​មានប្រសាសន៍​ថា “​រឿង​នេះ​ចម្លែក​ណាស់​ ពួក​គេ​បាន​រក​ឃើញ​ភ័ស្ដុ​តាង​គ្រប់គ្រាន់​នៅ​ផ្ទះ​របស់​ជន​ល្មើស​ទៅ​ហើយ​ ប៉ុន្តែ​ពួក​គេ​បែរ​ជា​សូម​អភ័យ​​ទោស​ជន​ល្មើស​​ទៅ​វិញ​”។ លោក​បាន​បន្ថែមទៀត​​ថា “ខ្ញុំ​គិត​ថា នេះ​គឺដោយ​​សារ​អាជ្ញាធរ​មាន​ភាព​កម្សោយ​ ពួក​គេ​មិន​​អាច​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ឡើយ​ពីព្រោះ​ពួក​គេ​ខ្លាច​អ្នក​មាន​អំណាច​”៕​ សារុន

បុរស​ជនជាតិ​វៀតណាម​ម្នាក់​​​ត្រូវបាន​សម្លាប់​​ដោយ​ក្រុម​មនុស្ស​ប្រកាន់​ជាតិ​សាសន៍ក្នុង​រាជធានី​ភ្នំពេញ​

នគរបាល​​និង​អភិបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា មនុស្ស​ប្រកាន់​​​ជាតិ​​​សាសន៍​មួយ​ក្រុ​ម​បាន​វាយ​សម្លាប់​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​​ បន្ទាប់ពី​បុរស​រូប​នេះ​បាន​ជិះ​ម៉ូតូ​បុក​​​រថ​​​យន្ត​​​មួ​​​យ​​​គ្រឿងនៅ​​​​​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃសៅរ៍​។  លោក​ ហួត​ វណ្ណា នាយ​រង​នគរបាល​​ប៉ុស្ដិ៍​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ ង្វៀន យ៉ាង​ង៉ុក​ អាយុ​២៨​ឆ្នាំ​ បាន​ជិះ​ម៉ូតូ​ទៅ​បុក​​គូថ​រថយន្ត​មួយ​គ្រឿង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក​់​អង្រែ​លើ​​ នៅ​ម៉ោង​ប្រមាណ​៩​និង​៤៥​នាទី​យប់​។​ រថយន្ត​នោះ​បាន​បន្ត​​ដំ​​​ណើរ​​​ទៅ​​​មុខ​​​​​​​​​ទៀត ទុក​​ឲ្យ​បុរស​វ័យ​ក្មេង​រូប​នេះ​រង​របួស​​​​​នៅ​លើ​ផ្លូវ​ ជា​ទី​ដែលក្រោយ​មកខ្លួន​​​​ត្រូវ​បាន​មនុស្ស​មួយ​ក្រុមមា​​​ន​​​​​​គ្នា​​​​ប្រហែល​ជា​ប្រាំមួយ​នាក់​​ដែល​​មា​ន​កំហឹងព្រួត​​​គ្នា​​វាយ​​​។ លោក​ វណ្ណា បាន​ឲ្យ​ដឹង​ថា “ង្វៀង យ៉ាង​ង៉ុក​ ​បាន​ស្លាប់​ បន្ទាប់​ពី​ក្រុម​មនុស្សទាំ​​​ង​​​​នេះ​បាន​ព្រួត​​​គ្នាវាយ​គាត់​​ត្រូវ​ក្បាល​និង​មុខ​”។ លោក​បាន​បន្ថែម​​ថា ក្រុ​​​ម​​​នេះ​​​ខឹង​​​​​ដោយ​សារ​​ម៉ូតូ​របស់​គាត់ ដែលបុក​រថយន្ត​​ រាំង​ផ្លូវ​ពួក​គេ​។ លោក​បាន​មាន​​ប្រសាសន៍​ថា “ការ​​វាយ​ប្រហារ​​បាន​ចាប់​ផ្ដើម​​នៅ​ពេល​ដែល​​​មាន​អ្នក​ស្រែ​ក​ថា ‘យួន​វៃ​៉​ខ្មែរ​’  ហើយ​បន្ទាប់​នោះ​​​​​ក្រុម​មនុស្ស​ទាំង​​នោះ​បាន​វាយ​​គាត់​រហូត​ដល់​ស្លាប់​”។ ង្វៀង យ៉ាង​ង៉ុក បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​។ លោក​ វណ្ណា ​ឲ្យ​ដឹង​ថា បុរស​​ម្នាក់​​ឈ្មោះ​ វ៉ុន ចាន់​វុត្ថា អាយុ​៥០​ឆ្នាំ​​ត្រូវ​បាន​ចាប់​ខ្លួន​​បន្ទាប់​នោះ​ ដោយ​សារ​តែ​​ត្រូវ​​បាន​អះអាង​ថា ពន្យុះ​ឲ្យ​មាន​អំពើ​​ហិង្សា​ជាតិ​សាសន៍​។ លោក​បាន​បន្ថែម​ថា “យើង​បាន​ឃាត់​ខ្លួន​​គាត់​​និង​បញ្ជូន​គាត់​​ទៅ​នគរ​បាល​ខណ្ឌ​​ដើម្បី សាកសួរ​”។ លោក​ វណ្ណា បានថ្លែ​​​ង​​​​ថា អ្នក​ភូមិ​បាន​ប្រាប់​​​​នគរបាល​ថា ជន​រងគ្រោះ​ គឺ​ជា​​ជន​ជាតិ​វៀត​​​ណាម​ ហើយ​ថា នគរបាល​​នៅ​មិន​ទាន់​ទាក់​​​ទង​ទៅ​គ្រួសារ​បុរស​រូប​នេះ​​នៅ​ឡើយ​ទេ​។ លោក​ ជា សុហៃ នាយ​នគរបាល​​ប៉ុស្ដិ៍​ចាក់​អង្រែ​ក្រោម​​បាន​ឲ្យដឹង​​​​ថា ​សាក​សព​របស់​ជន​រងគ្រោះ​ត្រូវ​បាន​បូជា​​រួច​ហើយ​​នៅ​ឯ​វត្ត​មួយ​។ លោក​ គួច​ ចំរើន​ អភិបាល​ខណ្ឌ​មាន​ជ័យ​​បាន​​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​​អំពី​ការ​សម្លាប់ នេះ​ ហើយលោក​​​​​​​​​​​​​បាន​ឲ្យដឹង​ថា ការ​ប្រកាន់​ជាតិ​សាសន៍​នៅ​ពីក្រោយ​រឿង​នេះ​ ពីព្រោះ​​អ្នក​សម្លាប់​បាន​​ស្រែកពាក្យពាក់​​​​​​​​​ព័ន្ធ​​​​​​នឹង​​​​​​​​សាវតា​ជាតិ​សាសន៍​របស់​ជន​រងគ្រោះ ព្រោះតែ​​​​​ពួក​គេ​​ខឹង​។ លោក​ ចំរើន​ បាន​ឲ្យ​ដឹង​ថា “វា​គឺ​ជា​ការ​សម្លាប់​​ដោយ​មនុស្ស​មាន​កំហឹង​មួយ​ក្រុម​​ និងដោយ​សារ​តែ​​ការ​រើស​អើង​ ពីព្រោះ​​មនុស្ស​ទាំង​នេះ​បាន​សម្លាប់​ជន​រងគ្រោះ​បន្ទាប់​ពី​ហៅ​​គាត់​​ថា ជា ‘យួន’”។ លោក​ ចាន់​ សុវ៉េត​ អនុប្រធាន​​ផ្នែក​​​ស៊ើប​​​​អង្កេត​ប្រចាំអង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​​ បានរិះ​​​​​​​​​គន់​​​​ការ​សម្លាប់​នេះ​ ហើយ​​បាន​អំពាវ​នាវ​ឲ្យ​នគរបាល​ធ្វើ​ការ​​ស៊ើប​អង្កេត​​ឲ្យ​បាន​ហ្មត់​ចត់​។ លោក​ សុវ៉េត បាន​​មាន​ប្រសាសន៍​ថា “ពួក​គេ​មិន​គួរ​សម្លាប់​ជន​រងគ្រោះ​ ដែល​ជា​ជន​ជាតិ​វៀតណាម​​ ឬ​ជន​ជាតិ​​ផ្សេង​ទៀត​​នោះ​ទេ​”៕ ប៊ុននី

បក្ស​​​ប្រជា​​​ជន​​​​​​​​​បោះឆ្នោត​​​សាក​​​ល្បង​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ក្រុមប្រឹក្សា​​​

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន​​​់អំណាច​​​​​​​​​​​​ប្រហែល​​​ជា​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ពេល​​​ខ្លួន​​​បាន​​​បាត់​​​បង់​​​អាសនៈ​​​សភា​​​ចំនួន​​​២២​​​ទៅ​​​ក្នុង​​​ដៃ​​​គណបក្ស​​​សង្គ្រោះជាតិ​​​នៅ​​​ក្នុង​​​ការ​​​​​​​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពី​​​ខែកក្កដា ប៉ុន្តែ​​​​​​​​​ពេល​​​នេះ​​​គណបក្ស​​​នេះ​​​កំពុង​​​ចាប់​​​ផ្ដើម​​​កៀរគរ​​​​​​ការ​​​គាំទ្រ​​​សម្រាប់​​​ការ​​​បោះឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​រាជ​​​ធានី ខេត្ត​​​-​​​ក្រុង ​​​ស្រុក-​​​​​​ ខណ្ឌ​​​ ដែល​​​គ្រោង​​​ធ្វើ​​​នៅ​​​ខែ​​​ឧសភា​​​ខាង​​​មុខ​​​នេះ​​​។ មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​​​​ឃុំ-សង្កាត់​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ប្រហែល​​​៥៧០​​​រូប​​​មក​​​​​​ពីទូទាំង​​​រាជ​​​ធានីភ្នំពេញ បាន​​​ជួប​​​ជុំគ្នា​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ នៅទីស្នាក់​​​ការ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​ស្ថិត​​​នៅ​​​តាម​​​បណ្ដោយ​​​មហាវិថី​​​ព្រះនរោត្តម ដើម្បី​​​ចូលរួម​​​​​​​​​ការ​​​បោះ​​​ឆ្នោត​​​សាក​​​ល្បង​​​សម្រាប់​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​រាជ​​​ធានី ខេត្ត​​​-ក្រុង​​​ ស្រុក​​​-ខណ្ឌ ដើម្បី​​​ត្រៀមសម្រាប់​​​​​​ការ​​​បោះ​​​ឆ្នោត​​​ពិត​​​ប្រាកដ​​​ដែល​​​គេ​​​រំពឹង​​​ថា គណបក្ស​​​កាន់អំណាច​​​នឹង​​​មាន​​​ប្រៀប​​​ជាង​​​។ លោក​​​ សំ ផុន ចៅសង្កាត់​​​និរោធ ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ដែល​​​មក​​​ពីបក្ស​​​ប្រជា​​​ជនបាន​ថ្លែង​​​​​ថា “យើង​​​បោះ​​​ឆ្នោត​​​ដើម្បី​​​ស្ទាប​​​​​​​​​ស្ទង់​​​ការ​​​ជ្រើស​​​តាំង​​​សម្រាប់​​​បេក្ខជន​​​ដែល​​​នឹង​​​​​​​​​ឈរ​​​ឈ្មោះ​​​ក្នុង​​​ក្រុម​​​ប្រឹក្សា​​​រាជ​​​ធានី ខេត្ត​​​ ក្រុង​ស្រុក​ ខណ្ឌ”។ ​​​ ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់ដែល​​​បានចូល​​​រួម​​​​​​ការ​​​បោះឆ្នោត​​​សាក​​​ល្បង​​​នេះ​​​​​​ ត្រូវ​​​បាន​​​គេ​​​ប្រាប់​​​ឲ្យ​​​សរសេរ​​​​​​ការ​​​ជ្រើស​​​រើស​​​របស់​​​ខ្លួន​​​សម្រាប់​​​ក្រុម​​​ប្រឹក្សា​​​រាជធានី ខេត្ត​​​-ក្រុង​​​ ស្រុក​​​-​​​​​​ខណ្ឌ...

អ្នក​ភូមិ​នៅ​ខេត្ត​ក្រចេះ​ចេញ​មក​បិទ​ផ្លូវ​បន្ទាប់​ពី​​កងរាជ​អាវុធ​ហត្ថ​​បាន​ដុត​ផ្ទះ​សំបែងរបស់​ពួក​គាត់​

ក្រុម​​​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ពុធ​ នគរ​​​​​​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​នៅ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​បាន​ដុត​ផ្ទះ​ចំនួ​ន​៥៦​ខ្នង​ដែល​​​​​​​​​​ពួ​ក​​​គេ​បាន​លើក​ឡើង​ថា ស្ថិត​នៅ​​លើ​ដី​ការ​ពារ​​​​​​​ឲ្យ​​​​​​​​​​ក្លាយ​ជា​ផេះ​ ដោយ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​បាត់​​​​​​​បង​់ផ្ទះ​សំបែង​​​នាំ​គ្នា​ចេញ​មក​ត​វ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេ​ខ​៧៦​អស់​រយៈ​​​ពេល​បួន​ម៉ោង​។ លោក គង់​ គឹម​នី​ អភិបាល​ស្រុក​ស្នួល​បាន​​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​អ្នក​ភូមិ​​បាន​កាប់​ឆ្ការ​រាន​យក​ដី​ការ​ពារ​ទំហំ​៥.០០០​ហិក​តា​ដោយ​ខុស​ច្បាប់នៅក្នុង​ឃុំ​ ខ្សឹម​ ដែលជាប់​ព្រំ​ដែន​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី​។ លោក​ គឹម​នី​ មាន​ប្រសាសន៍​ថា “យើង​​​បាន​សម្រេច​​ដុត​ផ្ទះ​ដើម្បី​បង្ខំឲ្យ​គ្រួសារ​ទាំង​នោះចាក​ចេញ​ពី​ដី​នេះ​”។ លោក​​បន្ថែម​ថា អ្នក​ភូមិ​បាន​ទទួល​ការ​ព្រមាន​ជា​មុន​ចំនួន​បួន​លើក​មក​ហើយ​។ លោក​​​មាន​ប្រសាសន៍​បន្ត​ថា “ ខ្ញុំ​បាន​ប្រាប់​គ្រួសារ​ទាំង​នោះ​ឲ្យ​ទៅ​យក​លិខិត​មួយ​ច្បាប់​ពី​អាជ្ញាធរ​មូល​ដ្ឋាន​​ដើម្បី​ជម្រាប​ប្រាប់​ថា ពួក​គាត់​មិន​មែន​ជា​ម្ចាស់​ដី​នេះ​ទេ​ ហើយ​យើង​​​​នឹង​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច្​ដល់​ពួក​គាត់​”។ លោក​ គឹមនី​ បាន​លើក​ឡើង​ថា តែ​ទោះ​ជា​​​​​​យ៉ាង​ណា​ អ្នក​ភូមិ​ជា​ច្រើន​ដែល​​​មក​ពី​ខេត្ត​ផ្សេង​ៗ​ បាន​ផ្លាស់​ទី​ទៅ​ទី​នោះ​​​ដើម​្បី​កាប់​រាន​យក​ដី​រួច​ធ្វើ​ស្រែ​ ខណៈ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ដី​នេះ​ជា​ដី​សម្បទាន​សម្រាប់​ពួក​គាត់​ព្រោះ​វា​ជា​ដី​ការ​ពារ​​។ លោក សំ ភីន​ អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ បាន​និយាយ​​​ថា លោក​បាន​ផ្លាស់​ទី​​ពី​ខេត្ត​ស្វាយ​រៀង​​​មក​តំបន់​នេះ​នៅ​ក្នុង​ឆ្នាំ​២០១០​ ហើយ​គាត់​បាន​កាប់​រាន​ព្រៃ​ការ​ពា​រ​ដើម្បី​ដាំ​ស្វាយ​ចន្ទី​ ចេក​ និង​ដំឡូង​មី​។ លោក​ គឹម​នី​ បាន​មាន​ប្រសាសន៍​ថា “ អ្នក​​​ភូមិទាំង​នោះ​បាន​កាប់​ឆ្ការ​រាន​យក​ដី​នេះ ​ហើយ​​​​​លក់​វា​ក្នុង​តម្លៃ​ប្រហែល​៣០០.០០០​រៀល​  ក្នុង​មួយ​ហិកតា​”។ បន្ទាប់​ពី​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​បាន​ចុះ​ទៅ​បណ្តេញ​អ្នក​ភូមិ​ចេញ​នៅ​ម៉ោង​ប្រហែល​១​រសៀល​ អ្នក​ភូមិប្រមាណ​៣០០​នាក់​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ជាតិ​លេខ​៧៦​ ហើយ​បិទ​ផ្លូវ​តែ​ម្តង​ ខណៈ​កង​រាជ​អាវុធ​​ហត្ថ​ប្រហែល​១០០​នាក់​ឈរ​ជើង​នៅ​ក្បែរ​នោះ​។ នៅ​ម៉ោង​ប្រហែល​៥​ល្ងាច​និង​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​កង​រាជ​អាវុធ​ហត្ថ​ អ្នក​ភូម​ិ​បាន​ចាក​ចេញ​ទៅ​វិញ​ បន្ទាប់​ពី​លោក  គឹម​នី​ បាន​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​គាត់​។ នៅ​ក្នុង​ហេតុ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​​​ទៀត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ អ្នក​ភូមិ ម្នាក់​ឈ្មោះ​ សែន​ សឿន​ អាយុ​៤៧​ឆ្នាំ​ ត្រូវ​បាន​ចោទ​​​ប្រកាន់​ពី​បទ​ចាប់​យក​ដី​ព្រៃ​ការ​ពារ​ដោយ​​​ខុស​ច្បាប់​ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះ​​​អាសន្ន​ នេះ​បើ​យោង​តាមលោក អេង ឈុន​ហាន​ អ្នក​សម្រប​សម្រួល​នៅ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​ពោធិ៍​សាត់​។ អ្នក​ស្រី​ សែន​ សឿន​ ត្រូវ​បាន​ឃុំ​ខ្លួន​កាល​​​ពី​ថ្ងៃ​ពុធ ​ បន្ទាប់​ពី​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​​​ចេញ​មួយ​ផ្សេងទៀត​​លើ​សហ​គមន៍​មួយ​ដែល​បាន​ផ្លាស់​ទី​មក​រស់​នៅ​លើដី​នេះ​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រពើ​ពីរ ​ស្រុក​​វាល​វែង​។​ ពួក​គាត់​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​២០១២​ ប៉ុន្តែ​បាន​វិល​ត្រឡប់​មក​រស់​នៅ​លើ​ដីនេះ​វិញ​កាល​ពី​ឆ្នាំ​មុន​។ លោក​ ឃាង​ ឡេង​ អធិការ​ស្រុក​វាល​វែង​ ​​បាន​លើក​ឡើង​ថា​ ​អ្នក​ភូមិត្រូវ​បាន​ផ្តល់​និង​ទទួល​យក​ប្រាក់​សំណង​តាំង​ពី​ពួកគាត់​ត្រូវ​បាន​បណ្តេញ​ចេញ​ជា​លើក​ដំបូង​មក​ម៉្លេះ ។ លោក​ ឃាង​ ឡេង​ បាន​មាន​ប្រសាសន៍​ថា “កាល​ពី​ឆ្នាំ​២០១២​ អាជ្ញាធរ​បាន​ផ្តល់​ដី​ទំហំ​៥០​x២០០​ម៉ែត្រ​ទៅ​ឲ្យ​ពួក​គាត់​ ប៉ុន្តែ​នៅ​​​ដើម​ឆ្នាំ​២០១៣​ ពួ​កគាត់​បាន​វិល​ត្រឡប់​មក​ចាប់​យក​ដី​ដែល​ពួក​បាន​ចាក​ចេញ​នេះ​វិញ​”។ លោក ភួង​ សុធា​ អ្នក​សម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិ មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​ បាន​លើក​ឡើង​ថា អ្នក​ភូមិ​ចំនួន​២៨​នាក់ ​បាន​ចុះ​ហត្ថលេខា​ និង​បាន​ប្តឹង​មក​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​ស្រី សែន​ សឿន​៕​ស៊ុយឈាង​

សកម្មភាព​នាំ​ចេញ​លទ្ធផល​ផ្តៅ​ជួប​ការ​លំបាកនៅ​​ផ្នែក​ដឹក​ជញ្ជូន​ ទុក​ដាក់​និងការិយាធិបតេយ្យ​

អ្នក​ជំនាញ​នៅ​អង្គការ​ WWF និង​អ្នក​ជំនាញ​​ផ្នែក​ឧស្សាហកម្ម​បាន​លើក​ឡើង​ក្នុង​ពិធី​ផ្សព្វ​ផ្សាយសៀវភៅ​និយាយ​អំពី​ប្រភេទ​ផ្តៅ​នៅ​តំបន់​មេគង្គ​ ដែល​ជា​សៀវភៅ​បង្ហាញ​ព័ត៌មាន​​លម្អិត​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ​ ដែល​ត្រូវ​ដើរ​ មុន​ពេល​វិស័យ​ផលិត​ផលិត​ផល​ផ្តៅ​របស់​ខ្លួន​មាន​និរន្ត​រភាព និង​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​មកក្នុង​ប្រទេស​។ ថ្លែង​នៅ​ក្នុង​ពិធី​ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​សណ្ឋាគារ​​អុីមភើរៀល ហ្គាឌិន វីឡា  និង​សណ្ឋា​គារ ​(Imperial Garden Villa & Hotel) លោក​ លីប​ ជាង ប្រធាន​សមាគម​ផ្តៅ​កម្ពុជា​ បាន​លើក​ឡើង​ថា គម្រោង​សាកល្បង​នាំ​ចេញ​ផលិត​ផល​ផ្តៅ​ទៅ​ប្រទេស​វៀតណាម​ បាន​បង្ហាញ​ថា បញ្ហា​ការិយាធិបតេយ្យនៅ​​ក្នុង​រដ្ឋាភិបាល​ ហេដ្ឋារចនា​សម្ព័ន្ធ​ទន់​ខ្សោយ​ និង​ពាណិជ្ជកម្ម​ខុស​ច្បាប់​ នៅ​តាម​ព្រំ​ដែន​កំពុង​បង្ក​ការ​លំបាក​ដល់​វិស័យ​មួយ​ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​​ផលិត​ផលិត​ផល​ផ្តៅ​ធំ​បំផុត​លើ​ពិភពលោក​។ សមាគម​ផលិតផលផ្តៅ​បាន​នាំ​ចេញ​ផលិត​ផល​ពាក់​កណ្តាល​សម្រេច​ប្រាំ​តោន​​ ដែល​អាច​យក​ទៅ​ច្នៃ​បន្ត​ធ្វើ​ជា​គ្រឿង​សង្ហារឹម​ និង​ផលិត​ផល​សិប្បកម្ម​ផ្សេង​ៗទៀត​ ដែល​មាន​តម្លៃ​​​៩.០០០ដុល្លារ​ ទៅ​លក់​ឲ្យ​រោង​ចក្រ​ស​រសៃ​ធម្មជាតិ​ធំ​​បំផុត​នៅ​ប្រទេស​វៀតណាម​ គឺ​ក្រុម​ហ៊ុន​ វីញ ឡុង ជេអេស​ស៊ី (Vinh Long JSC)។ ដំណើរការ​នាំ​ចេញ​ផលិតផល​ទាំង​នេះ​ស៊ីពេល​អស់​ប្រាំ​ពីរខែ​កន្លះ​ ទើប​ទទួល​បាន​ឯកសារ​សំខាន់​ៗ​ និង​អាជ្ញាប័ណ្ណ​ ដែល​នេះ​ជា​រយៈពេល​ដ៏​យូរ​មួយ​ នេះ​បើ​យោង​តាម​សម្តី​របស់​លោក​ ជាង។ លោក​បាន​មាន​ប្រសាសន៍​ថា “​ រយៈពេល​ធ្វើ​អាជ្ញាប័ណ្ណ​​អាច​បណ្តាល​ឲ្យ​ផលិត​ផល​ទាំង​នេះ​បាត់​បង់​គុណ​ភាព​ ពី​ព្រោះ​វា​ត្រូវ​បាន​ទុក​ចោល​មិនមាន​ការ​ថែរក្សា​។ ផលិត​ផល​ផ្តៅ​ក៏​អាច​ខូច​ដោយ​សារ​សត្វល្អិត​ផង​ដែរ។ ថ្លៃ​ដឹក​ជញ្ជូន​ក៏​មាន​កម្រិត​ខ្ពស់​ពេក​ដែរ អាច​ជា​ហេតុ​នាំ​ឲ្យ​ប្រាក់​ចំណេញ​ថយ​ចុះ​... ។ យើង​ត្រូវ​សិក្សា​ពី​ប្រទេស​ជិត​ខាង​យើង​ អំពីវិធីនាំ​ចេញ​ដោយ​ប្រើ​ធនធាន​មានប្រសិទ្ធភាព​”។ យោង​តាម​សមាគម​ផ្តៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វិស័យ​ផលិត​កម្ម​ផលិតផល​ផ្តៅ​ក្នុង​ស្រុក​ផ្តល់​ប្រាក់​ចំណូល​១,៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដែល​ជា​ចំណែក​មួយ​នៃ​ប្រាក់​ចំណូល​សរុប​ទូទាំង​ពិភពលោក​ដែល​មានប្រហែល​បួន​ពាន់​​លាន​ដុល្លារ​ ហើយ​ផលិតផល​ផ្តៅ​ពាក់​កណ្តាល​សម្រេច​មួយ​តោន​មាន​តម្លៃ​ប្រហែល​២.៥០០​ដុល្លារ​ ខណៈដែល​ប្រទេស​កម្ពុជា​មានផ្ទៃ​​ដី​ប្រហែល​១៥.០០០ហិកតា​ដែល​អាច​ប្រមូល​ផល​បាន​។ ប្រទេស​កម្ពុជា​មាន​ផ្តៅ​២០​ប្រភេទ​ដែល​គេ​ស្គាល់​ និង​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​គ្រឿង​តុទូ​ អាហារ​ និង​ឱសថ​បុរាណ​ ហើយ​​ភាគ​ច្រើន​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ខេត្ត​កំពត ព្រះ​សីហ​នុ​ កោះកុង កំពង់​ធំ ព្រ​ះ​វិហារ​ កំពង់​ស្ពឺ​ និង​ខេត្ត​ក្រចេះ។ លោក ឈិត សំអាត នាយក​អង្គការ​ WWF-Cambodia ថ្លែងថា ការ​ប្រមូល​ផល​ផ្តៅ​ប្រកប​ដោយ​ក្រម​សីលធម៌​មាន​សារៈសំខាន់​ចំពោះ​ស្ថិរភាព​​នៃ​វិស័យ​នេះ​ ដែល​ជា​គោល​បំណង​នៃការ​លើក​កម្ពស់​ តាម​រយៈសៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “ ប្រព័ន្ធ​ អេកូឡូស៊ី ​និង​ការ​​គ្រប់​គ្រង​ផលិតផល​ផ្តៅនៅកម្ពុជា ​លាវ និង​ប្រទេស​វៀតណាម​”។ សៀវភៅ​ដែល​ជា​ស្នាដៃ​កើត​ចេញ​ពី​ការ​ខិត​ខំប្រឹង​ប្រែង​រួម​គ្នា​អស់​រយៈពេល​ប្រាំ​បី​ឆ្នាំ​​របស់​អង្គការ​ WWF និង​អង្គការ​ New York Bogtanical Garden នេះ​បាន​បង្ហាញ​ថា “ ការ​គ្រប់​គ្រង​ ការ​ផលិត​ ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ផ្តៅ​ប្រកប​ដោយ​និរន្តរភាព​ គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ធានា​បាន​ថា វិស័យ​នេះ​នឹង​មាន​ភាព​រីកចម្រើន​ក្នុង​អនាគត​សម្រាប់​តំបន់​មេគង្គ​ នេះ​បើ​យោង​តាម​លោក អាត៕ សុធា

ហាង​កាហ្វេ Paul’s BrewHouse បើក​សាខា​ទី៦​ដើម្បី​ប្រ​កួត​ប្រ​ជែញ​ជា​មួយ​ Brown​ Coffee​

ហាង​កាហ្វេ​ Paul’s BrewHouse  កំ​ពុងតែ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ស្វិត​ស្វា​ញ​ជា​មួយ​ហាង​កា​ហ្វេ​ Brown Coffee ដើម្បីដណ្តើម​ងារ​ជា​ហាង​កាហ្វេធំបំផុត​នៅ​ប្រ​ទេ​សកម្ពុជា​ខណៈខ្លួនបើកសាខា​ទី៦ក្នុងរាជាធានីភ្នំពេញនៅថ្ងៃនេះ​ ដោយ​ក្រុមហ៊ុននេះមាន​ផែន​ការ​បើក​សាខាមួយ​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​ ​លើ​ ទីផ្សារ​ដែល​​កំ ពុង​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នេះ។ សាខា ​ថ្មី​នៅ​បណ្តោយ​ផ្លូវ​សុធារស​នេះ ត្រូវ​បាន​តុប​តែង​តាម​របៀប​អគារ​ដាក់​ ជួង​ (Leaning Tower of Pisa) និង​តាម​គំនិត​សិល្បៈ​សម័យ​ទំនើប​ ដែល​ជា​ គំនិត​ផ្តួ​ច​ផ្តើម​របស់​លោក​ ម៉េងលី (Mengly​​ J. Quach) ដែល​ចូល​ចិត្ត​គំនិត​រចនា​ហាង​កាហ្វេ​នៅ​អឺរ៉ុប​។ លោក គួច​ ម៉េង​លី  ដែល​មាន​អាជីវកម្ម​ជាច្រើន​មុខ​ដូចជា សាលា​រៀន​ និង​សារព័ត៌មាន​ថ្មី​ៗ​ ជាដើម​នេះ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ធ្វើ​ដំណើរទៅ​ប្រទេស​អុីតាលី  លុចសំបួ និង​ប្រទេស​បារាំង​ ហើយ​ខ្ញុំ​បាន​ប្រមូល​យក​គំនិត​ទាំង​អស់​មក​ ច្របាច់​បញ្ចូល​គ្នា​”។ លោក​បាន​បន្ត​ទៀត​ថា ទោះ​បី​ជា​គំនិត​តុប​​តែង​យក​តាម​អឺរ៉ុប​ក៏​ដោយ​ រស​ ជាតិ​នៅ​តែ​ជា​របស់​អាមេរិក​ ហើយ​នំ​ដូណាត់​បាន​ធ្វើ​ឲ្យ​ហាង​កាហ្វេ​  Paul’s BrewHouse មាន​លក្ខណៈ​ខុស​ប្លែក​ពី​ដៃ​គូ​ប្រកួត​ប្រជែង​ផ្សេងៗទៀត​  ដូចជា ប្រោន​ និង​កូស្តាជា​ដើម​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “លក្ខណៈសំខាន់​របស់​យើង​គឺ​នំដូណាត់។ យើង​ធ្វើការ​ងារ​បាន​យ៉ាង​ល្អ​ក្នុង ​ផ្នែក​នំ​ដូណាត់​ ហើយ​យើង​មាន​រស់​ជាតិ​ដើម​ពី​អាមេរិក​។ អ្វី​គ្រប់​យ៉ាង​ សុទ្ធ​តែមក​ពី​អាមេរិក​ ដូចជា ឡ​ដុត​នំ​ម្សៅ​ និង​អ្វី​ៗគ្រប់​យ៉ាង​...។ ...

មានសំណើ​ឲ្យ​ស្រាយបំភ្លឺ​អំពីច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល និង​សមាគមនៅប្រទេស​កម្ពុជា​

សំ​​​​​​ណើ​​​​​​មួ​​​យ​​​​​​ត្រូ​​​វ​​​បា​​​ន​​​​​​ផ្ញើ​ទៅ​​​​​​គ​​​ណៈកម្មា​​​​​​ធិ​​​កា​​​រ​​​​​​សិទ្ធិ​​​មនុស្ស​​​​​​​​​​​​របស់​​​​​​រដ្ឋា​​​​​​​​​ភិ​​​បាល​​​ ​​​​​​ក្រសួ​​​ង​​​មហា​​​​​​​​​ផ្ទៃ ​​​​​​និ​​​ង​​​​​​ក្រសួ​​​ង​​​​​​​​​កា​​​រ​​​​​​​​​​​​បរ​​​​​​ទេ​​​ស​និង សហប្រតិ​បត្តិ​ការ​អន្តរជាតិ​ ដើម្បី​​​​​​​ស្វែង​​​​​​​​​រក​​​​​​​​​កា​​​រ​​​​​​​​​បញ្ជាក់​​​​​​​​​ច្បាស់​អំ​​​​​​​​​ស្ថានភាព​​​​ ​​​និ​​​ងកន្លែង​ស្ថិតនៅរបស់​សេចក្តី​​​​​​ព្រា​​​ង​​​ច្បាប់​​​​​​​​​​​មួ​​​យ​​​​​​​ដែល​នឹ​​​​​​​​​ង​​​​​គ្រប់​​​​​​គ្រង​​​​​​សមា​​​​​​គ​​​ម​​​​​​​​​ និ​​​ង​​​​​​​​​អ​​​ង្គ​​​កា​​​រក្រៅ​​​​​​រដ្ឋា​​​​​​ភិ​​​បាល​​​។ គួរ​បញ្ជាក់ថា នេះ​គឺ​សំណើ​​​​​សុំ​​​​​​​​​​​​​​​​​ពិនិត្យមើល​​​​​​កំណែថ្មី​​​​​​​​​​​​​​​​​​​ចុង​​​​​​ក្រោ​​​​​​យ​​​នៃ​​​​​​​​​ច្បាប់​​​នេះ​ មុ​​​ន​​​​​​​​​ពេល​​​​​​​​​ត្រូវ​បាន​បញ្ជូ​​​ន​​​​​​​​​​​​ទៅ​​​​​​​​​រដ្ឋ​​​សភា​​​​​​​​​ជាតិ​​​ដើម្បី​​​​​​​​​អនុ​​​​​​ម័ត​​​។ ដើម្បី​​​ដោ​​​យ​​​​​​ពន្យល់​​​​​​​​​អំ​​​ពី​​​​​​​​​សំ​​​​​​ណើ​​​​​​​​​នេះ ​​​​​​លោក​​​ សឿង សា​​​រឿន ​​​​​​នា​​​យ​​​ក​​​​​​ប្រ​​​តិ​​​​​​បត្តិ​​​​​​​​​នៃ​​​​​​​​​​​​​​​គ​​​ណៈ​កម្មា​​​ធិ​​​កា​​​រ​​​​​​​​​សហ​​​​​​ប្រតិបត្តិ​​​កា​​​រ​​​​​​សម្រាប់​​​កម្ពុជា​​​ ​​​ហៅ​​​កាត់​​​​​​ថា CCC ​​​​​​បាន​​​​​​លើកឡើង​ពី​​​​​​​​​​​​​​​សុ​​​​​​ន្ទរក​​​ថា​​​​​​​​​​​ដែល​លោក​ ម៉ក់ សម្បត្តិ ​​​​​​​​​ ​​​​​​អ​​​នុ​​​​​​ប្រធាន​​​​​​​​​គ​​​ណៈកា​​​រ​​​​​​​​​សិទ្ធិ​​​​​​មនុស្ស បាន​ថ្លែង​នៅ​​​ក្នុ​​​ង​​​​​​​​​ទី​​​ក្រុ​​​ង​​​​​​ហ្សឺ​​​​​​​​​ណែ​​​វ​​​​​​កា​​​ល​​​ពី​​​​​​ខែ​​​មុន ​​​​​​ហើយ​លោក​បាន​​​​​​​ប្រាប់​​​​​​អង្គ​​​​​​ប្រជុំ​​​​​​​​​​​​​​របស់​​​​​​​​​អង្គកា​​​រ​​​​​​​​​សហ​​​​​​ប្រជា​​​ជាតិ​​​ថា ​​​ច្បាប់​​​​​​​​​នេ​​​ះ​​​​​​​​​ត្រូ​​​វ​​​​​​​​​បា​​​ន​​​​​​​​​អ​​​​​​នុ​​​​​​ម័ត​​​​​​ជា​​​ឯក​​​ច្ឆន្ទ​​​​​​​​​​​​ដោ​​​យ​​​​​​ ​​​​​​​​​​​​គ​​​ណៈ​​​​​​​​​រដ្ឋ​​​មន្ត្រី​។ ទាក់ទង​នឹង​សុន្ទរកថារបស់​​​​​​​​​លោក សម្បត្តិ​​​​​​​​​​​​នៅ​ក្នុ​​​ង​​​ទី​​​ក្រុ​​​ង​​​​​​ហ្សឺ​​​​​​​​​ណែវ ​​​​​​លោក​​​​​​​​​ សារឿន ​​​​​​បា​​​ន​​​មានប្រសាសន៍ថា “ ​​​​​​យើង​​​​​​ព្យាយា​​​ម​​​​​​​​​ទាក់​​​​​​​​​ទ​​​ង​​​​​​​​​ប្រភ​​​ព​​​​​​ផ្សេងៗ​​​​​​គ្នា ​​​​​​រាប់​​​​​​ទាំ​​​​​​ង​​​​​​​​​កា​​​រ​​​​​​​​​អំ​​​​​​​​​ពា​​​វ​​​នា​​​​​​វ​​​​​​ដល់​​​ក្រសួ​​​ង​​​​​​ម​​​ហា​​​​​​​​​ផ្ទៃ...

Latest news

© 2021, ដេលី. All rights reserved.