29.3 C
Phnom Penh

ការ​ឆ្មក់​ចូល​នៅ​ខេត្ត​ព្រះ​វិហារ​ ស្ទឹង​ត្រែង​ រក​ឃើញ​កំណាត់​ឈើ​ប្រណីត​​​​រាប់ពាន់​​កំណាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

]នគរបាលបាន​ឲ្យដឹង​​កាល​ពី​ម្សិលមិញ​ថា រដ្ឋបាល​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ឆ្មក់​ចូលទី​​​កន្លែងស្តុក​​​​ឈើ​ដាច់​​​ស្រយាល​មួយ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ជាទី​​​ដែល​ពួក​គេ​បាន​រក​ឃើញ​ឈើ​ប្រណីត​​ខុស​ច្បាប់២០០​កំណាត់​។

យោង​តាម​លោក​ នួន សុខុម​ អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ឈើ​១៥​ម៉ែត្រ​គូប​ ត្រូវ​បាន​រកឃើញ​​រួម​មាន​ឈើ​​ធ្នង់​ បេង​ និង​នាង​នួន ហើយ​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​​បន្ទាប់ពី​អ្នកស្រុក​បាន​រាយ​ការណ៍​ប្រាប់​នគរបាល​​អំពី​​ទីតាំង​​ឃ្លាំង​ស្ដុក​ឈើ​នេះ​នៅ​ក្បែរ​ជើង​ភ្នំ​ដង​រែក​។
លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ឆែកឆេរ​​ផ្ទះ​នេះ​បន្ទាប់​ពី​ទទួលបា​​​ន​​​​​ដីកា​តុលា​​​ការ​​​​ខេត្ត​​កាលពីព្រឹក​ថ្ងៃ​សៅរ៍​ ហើយ​រក​ឃើញ​​​​​ឈើនេះ​”។

លោក​បាន​បន្ថែម​ថា “យើង​បាន​ដឹក​ឈើ​នេះ​ទៅ​កាន់​ការិយាល័យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ ហើ យ​ពេល​នេះ​កំពុង​តែ​ស៊ើប​​អង្កេត​ ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​ និង​​​នាំ​ខ្លួន​ពួក​គេ​ទៅ​តុលាការ​”។ ក្នុង​ករណី​ដោយ​ឡែក​មួយ​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​ រដ្ឋបាល​ព្រៃ​ឈើ​មូល​ដ្ឋាន​បាន​រក​ឃើញ​កំ ណាត់​ឈើ​​ខុស​ច្បាប់​រាប់​ពាន់​កំណាត់​​នៅលើ​ដីសម្បទាន​សេដ្ឋកិច្ច​មួយនៅ​ក្នុង​ឃុំ
​ស្រែ​គរ ស្រុក​សេសាន​ កាលពី​ថ្ងៃ​សុក្រ​។

លោក​ សិទ្ធ​ សំណាង​ ប្រធាន​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ក្រុង​ស្ទឹង​ត្រែង​បាន​មាន​ប្រសា​សន៍​ថា មន្ត្រី​របស់​លោក​បាន​រក​ឃើញ​​ឈើ​កប់​​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​​ស៊ីវ​ហ្គិច​ អិុន​វ៉េស​មិន​ ខូអិុល​ធីឌី ក៏​ប៉ុន្តែ​មិន​ប្រាកដ​ថា ឈើ​នេះ​​​​ពិត​ជា​របស់​​ក្រុមហ៊ុន​នោះ​​ឡើយ​។​​​លោក​​ឲ្យ​ដឹង​ថា “យើង​បាន​រក​ឃើញ​​​​ឈើ​រាប់​ពាន់​​កំណាត់​ ហើយ​បា​ន​ប្រើ​គ្រឿង​យន្ត​ពីរ​គ្រឿង​​ជីក​កកាយ​ដី​នោះ​។ ពេល​នេះ​យើង​កំពុង​តាម​រក​អ្នក​ទទួល​ខុស​ត្រូវ​ឈើ​នេះ”។

លោក​ ហ៊ូ សំអុ​ល​ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​នេះ​​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​​ជី​ក​​កកាយ​ដី​ចំនួន​១០​កន្លែង​ និង​បាន​រក​ឃើញ​ឈើ​ចំនួន​១០.០០០​កំណាត់​ ប្រហែល​១.០០០ម៉ែត្រ​គូប៕ប៊ុន​នី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស