28.5 C
Phnom Penh

ហាង​កាហ្វេ Paul’s BrewHouse បើក​សាខា​ទី៦​ដើម្បី​ប្រ​កួត​ប្រ​ជែញ​ជា​មួយ​ Brown​ Coffee​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហាង​កាហ្វេ​ Paul’s BrewHouse  កំ​ពុងតែ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ស្វិត​ស្វា​ញ​ជា​មួយ​ហាង​កា​ហ្វេ​ Brown Coffee ដើម្បីដណ្តើម​ងារ​ជា​ហាង​កាហ្វេធំបំផុត​នៅ​ប្រ​ទេ​សកម្ពុជា​ខណៈខ្លួនបើកសាខា​ទី៦ក្នុងរាជាធានីភ្នំពេញនៅថ្ងៃនេះ​ ដោយ​ក្រុមហ៊ុននេះមាន​ផែន​ការ​បើក​សាខាមួយ​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​ ​លើ​ ទីផ្សារ​ដែល​​កំ ពុង​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នេះ។

សាខា ​ថ្មី​នៅ​បណ្តោយ​ផ្លូវ​សុធារស​នេះ ត្រូវ​បាន​តុប​តែង​តាម​របៀប​អគារ​ដាក់​ ជួង​ (Leaning Tower of Pisa) និង​តាម​គំនិត​សិល្បៈ​សម័យ​ទំនើប​ ដែល​ជា​ គំនិត​ផ្តួ​ច​ផ្តើម​របស់​លោក​ ម៉េងលី (Mengly​​ J. Quach) ដែល​ចូល​ចិត្ត​គំនិត​រចនា​ហាង​កាហ្វេ​នៅ​អឺរ៉ុប​។

លោក គួច​ ម៉េង​លី  ដែល​មាន​អាជីវកម្ម​ជាច្រើន​មុខ​ដូចជា សាលា​រៀន​ និង​សារព័ត៌មាន​ថ្មី​ៗ​ ជាដើម​នេះ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ធ្វើ​ដំណើរទៅ​ប្រទេស​អុីតាលី  លុចសំបួ និង​ប្រទេស​បារាំង​ ហើយ​ខ្ញុំ​បាន​ប្រមូល​យក​គំនិត​ទាំង​អស់​មក​ ច្របាច់​បញ្ចូល​គ្នា​”។ លោក​បាន​បន្ត​ទៀត​ថា ទោះ​បី​ជា​គំនិត​តុប​​តែង​យក​តាម​អឺរ៉ុប​ក៏​ដោយ​ រស​ ជាតិ​នៅ​តែ​ជា​របស់​អាមេរិក​ ហើយ​នំ​ដូណាត់​បាន​ធ្វើ​ឲ្យ​ហាង​កាហ្វេ​  Paul’s BrewHouse មាន​លក្ខណៈ​ខុស​ប្លែក​ពី​ដៃ​គូ​ប្រកួត​ប្រជែង​ផ្សេងៗទៀត​  ដូចជា ប្រោន​ និង​កូស្តាជា​ដើម​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “លក្ខណៈសំខាន់​របស់​យើង​គឺ​នំដូណាត់។ យើង​ធ្វើការ​ងារ​បាន​យ៉ាង​ល្អ​ក្នុង ​ផ្នែក​នំ​ដូណាត់​ ហើយ​យើង​មាន​រស់​ជាតិ​ដើម​ពី​អាមេរិក​។ អ្វី​គ្រប់​យ៉ាង​ សុទ្ធ​តែមក​ពី​អាមេរិក​ ដូចជា ឡ​ដុត​នំ​ម្សៅ​ និង​អ្វី​ៗគ្រប់​យ៉ាង​។  ហាង​របស់​យើង​មាន​លក្ខណៈបែប​អឺរ៉ុប​ ប៉ុន្តែ​ បត់​បែន​តាម​អាស៊ី​”។

លោក  ម៉េងលី បាន​លើ​កឡើង​បន្ត​ថា ទោះ​បី​ជា​ប្រតិបត្តិការ​នៅ​ក្នុង​សាខា​ បច្ចុប្បន្ន​កំពុងតែ​ដំណើរការ​យ៉ាង​រលូន​ក៏​ដោយ​ ការ​ផ្គត់​ផ្គង់​កា​ហ្វេ​ ដែល​មាន​គុណ​ភាព​ល្អ​នៅ​តែ​ជា​បញ្ហា​ប្រឈម​។ លោកបាន​បន្ត​ថា “កាហ្វេ​ កម្ពុជា​ជា​ធម្មតា​ត្រូវ​បាន​លាយ​ជាមួយ​ពោត​ នៅ​ពេល​គេ​យក​ទៅ​ដុត​ ជាហេតុ​ បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​របស់​អ្នក​ផឹក​” ហើយ​ផ្តល់​រសជាតិ​ស្ទើរ​ តែ​ដូចប័រនៅ​ក្នុង​កាហ្វេ​។ ហាង​កាហ្វេ​នេះ​បាន​នាំ​ចូល​សណ្តែក​​ពី​សហរដ្ឋ​ អាមេ​រិក​​ដែល​ជាប់​ពន្ធ​នាំ​ចូល​ខ្ពស់​ ជា​ហេតុ​នាំ​ឲ្យ​ថ្លៃ​ដើម​ឡើង​ដល់​ ២៨ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។

ហាង​ទី​៦នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ ភាព​រីក​ចម្រើន​យ៉ាង​លឿន​របស់​ក្រុម​ហ៊ុន​នេះ តាំង​ពី​ខ្លួន​បាន​បើក​ហាង​ ដំបូង​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​១​ កាលពី​មួយ​ឆ្នាំ​កន្លះ​មុន​ ហើយ​ថែម​ ទាំង​មាន​គម្រោង​បើក​សាខា​ទី​៧​ក្នុង​ឆ្នាំ​នេះ ប្រសិន​បើ​ខ្លួនរក​ឃើញ​ ទីតាំង​ត្រឹម​ត្រូវ​ ដែល​អាច​នៅ​​ខណ្ឌ​ទួល​គោក សង្កាត់​ទឹក​ថ្លា ឬក៏​ចាក់​ អង្រែ នេះ​បើ​យោង​តាម​​សម្តី​​របស់​លោក ម៉េងលី។

ទី​ផ្សារ​កាហ្វេ​​​ ក្នុង​រាជធានី​ភ្នំពេញ​កំពុង​មាន​សន្ទុះ​រីកចម្រើន​ ដោយសារតែ​​ប្រជាជន​និង​ វិនិយោគិន​មក​ពី​លោក​ខាង​លិច​ និង​កំណើន​ នៃ​ចំនួន​ប្រជាជន​​​មាន​ប្រាក់​ ចំណូល​មធ្យម​​ដែល​និយម​កាហ្វេ​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ច្រើន​ជាង​កាហ្វេ ​បុរាណ​ខ្មែរ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក ចង ប៊ុន​លាង សហ​ស្ថាបនិក​ហាង​ កាហ្វេ​ប្រោនដែល​ជា​​ហាង​កាហ្វេ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​ សាខា​ប្រាំ​ពីរកន្លែង។

លោក​បាន​មាន​ប្រសាសន៍​ថា “ កាលពី​ឆ្នាំ​២០១០  នៅ​បឹងកេង​កង​ មាន​ហាង​កាហ្វេ​​ប្រហែល​ជា​ប្រាំ​ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវ​នេះ​ មាន​ជាង​២០​កន្លែង​”។ ទោះជា​យ៉ាង​ណា វត្តមាន​របស់​គូប្រកួត​ប្រជែង​ និង​​កំណើត​នៃ​ហាង​កាហ្វេ​  Paul’s BrewHouse មិន​មែន​ជារឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ​​ ប៉ុន្តែ ផ្ទុយ​ទៅ ​វិញ​វា​ជា​រឿង​ល្អ​។

លោក​ ប៊ុនលាង បា​ន​មាន​ប្រសាសន៍​បន្ត​ថា “  ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ដែល​មាន​ហាង​កាហ្វេ​ជាច្រើន​។  វា​ជារឿង​សំខាន់​សម្រាប់​ទីក្រុង​នេះ​ ពីព្រោះ​វាផ្តល់​កន្លែង​កាន់​តែ​ ច្រើន​សម្រាប់​ជួបជុំ​”។  លោកបាន​បន្តថា “ជាងនេះ ទៅទៀត នៅ​​ ពេល​វិនិយោគិន​មក​ដល់រាជធានីភ្នំពេញ​ និង​បាន​ឃើញ​ភាព​ទំនើប​ នៃទីក្រុង​នេះ ពួកគេ​នឹងមាន​អារម្មណ៍ និង​គំនិតសុទិដ្ឋិនិយម​ថា ពួក​គេ​នឹង​ មានអនាគតល្អ​នៅ​កម្ពុជា​”៕ សុធា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស