42.2 C
Phnom Penh

មានសំណើ​ឲ្យ​ស្រាយបំភ្លឺ​អំពីច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល និង​សមាគមនៅប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំ​​​​​​ណើ​​​​​​មួ​​​យ​​​​​​ត្រូ​​​វ​​​បា​​​ន​​​​​​ផ្ញើ​ទៅ​​​​​​គ​​​ណៈកម្មា​​​​​​ធិ​​​កា​​​រ​​​​​​សិទ្ធិ​​​មនុស្ស​​​​​​​​​​​​របស់​​​​​​រដ្ឋា​​​​​​​​​ភិ​​​បាល​​​ ​​​​​​ក្រសួ​​​ង​​​មហា​​​​​​​​​ផ្ទៃ ​​​​​​និ​​​ង​​​​​​ក្រសួ​​​ង​​​​​​​​​កា​​​រ​​​​​​​​​​​​បរ​​​​​​ទេ​​​ស​និង សហប្រតិ​បត្តិ​ការ​អន្តរជាតិ​ ដើម្បី​​​​​​​ស្វែង​​​​​​​​​រក​​​​​​​​​កា​​​រ​​​​​​​​​បញ្ជាក់​​​​​​​​​ច្បាស់​អំ​​​​​​​​​ស្ថានភាព​​​​ ​​​និ​​​ងកន្លែង​ស្ថិតនៅរបស់​សេចក្តី​​​​​​ព្រា​​​ង​​​ច្បាប់​​​​​​​​​​​មួ​​​យ​​​​​​​ដែល​នឹ​​​​​​​​​ង​​​​​គ្រប់​​​​​​គ្រង​​​​​​សមា​​​​​​គ​​​ម​​​​​​​​​ និ​​​ង​​​​​​​​​អ​​​ង្គ​​​កា​​​រក្រៅ​​​​​​រដ្ឋា​​​​​​ភិ​​​បាល​​​។ គួរ​បញ្ជាក់ថា នេះ​គឺ​សំណើ​​​​​សុំ​​​​​​​​​​​​​​​​​ពិនិត្យមើល​​​​​​កំណែថ្មី​​​​​​​​​​​​​​​​​​​ចុង​​​​​​ក្រោ​​​​​​យ​​​នៃ​​​​​​​​​ច្បាប់​​​នេះ​ មុ​​​ន​​​​​​​​​ពេល​​​​​​​​​ត្រូវ​បាន​បញ្ជូ​​​ន​​​​​​​​​​​​ទៅ​​​​​​​​​រដ្ឋ​​​សភា​​​​​​​​​ជាតិ​​​ដើម្បី​​​​​​​​​អនុ​​​​​​ម័ត​​​។

ដើម្បី​​​ដោ​​​យ​​​​​​ពន្យល់​​​​​​​​​អំ​​​ពី​​​​​​​​​សំ​​​​​​ណើ​​​​​​​​​នេះ ​​​​​​លោក​​​ សឿង សា​​​រឿន ​​​​​​នា​​​យ​​​ក​​​​​​ប្រ​​​តិ​​​​​​បត្តិ​​​​​​​​​នៃ​​​​​​​​​​​​​​​គ​​​ណៈ​កម្មា​​​ធិ​​​កា​​​រ​​​​​​​​​សហ​​​​​​ប្រតិបត្តិ​​​កា​​​រ​​​​​​សម្រាប់​​​កម្ពុជា​​​ ​​​ហៅ​​​កាត់​​​​​​ថា CCC ​​​​​​បាន​​​​​​លើកឡើង​ពី​​​​​​​​​​​​​​​សុ​​​​​​ន្ទរក​​​ថា​​​​​​​​​​​ដែល​លោក​ ម៉ក់ សម្បត្តិ ​​​​​​​​​ ​​​​​​អ​​​នុ​​​​​​ប្រធាន​​​​​​​​​គ​​​ណៈកា​​​រ​​​​​​​​​សិទ្ធិ​​​​​​មនុស្ស បាន​ថ្លែង​នៅ​​​ក្នុ​​​ង​​​​​​​​​ទី​​​ក្រុ​​​ង​​​​​​ហ្សឺ​​​​​​​​​ណែ​​​វ​​​​​​កា​​​ល​​​ពី​​​​​​ខែ​​​មុន ​​​​​​ហើយ​លោក​បាន​​​​​​​ប្រាប់​​​​​​អង្គ​​​​​​ប្រជុំ​​​​​​​​​​​​​​របស់​​​​​​​​​អង្គកា​​​រ​​​​​​​​​សហ​​​​​​ប្រជា​​​ជាតិ​​​ថា ​​​ច្បាប់​​​​​​​​​នេ​​​ះ​​​​​​​​​ត្រូ​​​វ​​​​​​​​​បា​​​ន​​​​​​​​​អ​​​​​​នុ​​​​​​ម័ត​​​​​​ជា​​​ឯក​​​ច្ឆន្ទ​​​​​​​​​​​​ដោ​​​យ​​​​​​ ​​​​​​​​​​​​គ​​​ណៈ​​​​​​​​​រដ្ឋ​​​មន្ត្រី​។

ទាក់ទង​នឹង​សុន្ទរកថារបស់​​​​​​​​​លោក សម្បត្តិ​​​​​​​​​​​​នៅ​ក្នុ​​​ង​​​ទី​​​ក្រុ​​​ង​​​​​​ហ្សឺ​​​​​​​​​ណែវ ​​​​​​លោក​​​​​​​​​ សារឿន ​​​​​​បា​​​ន​​​មានប្រសាសន៍ថា “ ​​​​​​យើង​​​​​​ព្យាយា​​​ម​​​​​​​​​ទាក់​​​​​​​​​ទ​​​ង​​​​​​​​​ប្រភ​​​ព​​​​​​ផ្សេងៗ​​​​​​គ្នា ​​​​​​រាប់​​​​​​ទាំ​​​​​​ង​​​​​​​​​កា​​​រ​​​​​​​​​អំ​​​​​​​​​ពា​​​វ​​​នា​​​​​​វ​​​​​​ដល់​​​ក្រសួ​​​ង​​​​​​ម​​​ហា​​​​​​​​​ផ្ទៃ ក្រសួង​​​​​​ការ​​​បរទេស​​​ ​​​​​​និ​​​ង​​​​​​​​​ស្ថា​​​​​​ប័​​​ន​​​ផ្សេង​​​ទៀត​​​ ​​​​​​ប៉ុន្តែ​​​​​​ព័ត៌​​​មា​​​ន​​​​​​នៅ​​​មិន​​​ច្បាស់​​​​​​នៅ​​​​​​ឡើយ​​​​​​​​​ទេ​​”។

លោក​​​​​​បា​​​ន​​​មា​​​ន​​​​​​​​​ប្រ​​​សាស​​​​​​ន៍​​​បន្ត​ថា​​​ “​​​​​​​​​អ្នក​​​​​​ខ្លះបា​​​ន​​​លើក​​​ឡើង​​​ថា ​​​​​​​​​វា​​​​​​​​​នៅ​​​​​​​​​ទី​​​​​​ស្តី​​​ការ​​​គ​​​ណៈ​​​​​​​​​រដ្ឋ​​​ម​​​ន្ត្រី​​​ ប៉ុន្តែ​​​ភាគ​​​​​​​​​ច្រើន​​​​​​​​​បា​​​ន​​​លើក​​​ឡើង​​​ថា ​​​​​​ពួ​​​ក​​​គេ​​​​​​មិន​​​ដឹង​​​​​​​​​ច្បាស់ ​​​ឬមិ​​​ន​​​ដឹង​​​​​​​​​ថា​​​​​​ សេចក្តី​​​ព្រាង​​​​​​​​​ច្បាប់​​​​​​​​​នេះ​​​​​​​​​នៅ​​​​​​ទី​​​ណា​​​​​​​​​ទេ​​​​​​​​​​​​ ពេល​​​នេះ​​​”។

​នៅ​​​ក្នុ​​​ង​​​លិខិត​​​មួ​​​យ​​​ច្បាប់​​​​​​​​​ផ្ញើ​​​​​​​​​ជូ​​​ន​​​​​​​​​លោក សម្បត្តិ លោក ​​​ស ខេង ​​​​​​​​​រដ្ឋ​​​ម​​​ន្ត្រី​​​ក្រសួ​​​ង​​​មហា​​​ផ្ទៃ ​​​​​​និ​​​ងលោក ​​​ហោ ​​​ណំាហុ​​​ង ​​​​​​រដ្ឋ​​​មន្ត្រី​​​​​​ក្រសួ​​​ង​​​កា​​​រ​​​បរទេស​​​ ​​​​​​គ​​​ណៈ​​​​​​កម្មា​​​​​​ធិកា​​​រ​​​សហប្រ​​​តិ​​​បត្តិការ​​​សម្រាប់​​​​​​កម្ពុជា ​​​​​​បា​​​ន​​​លើកឡើងអំពី​សុន្ទរ​​​ថា​​​​​​​​​មួ​យដែល​​​​ថ្ងៃ​​​​​​​​​ទី​​​​​​២៤ ខែ​​​​​​ធ្នូ​​​​​​​​​ឆ្នាំ​​​​​​២០១១​​​​​​ដោ​​​យ​​​ដែល​​​លោក​​​នា​​​​​​យក​​​រដ្ឋ​​​ម​​​ន្ត្រី​​​ ​​​ហ៊ុន សែ​​​ន ​​​​​​​​​​​​​​​​​​បា​​​ន​​​ថ្លែង​  និង​សន្យា​​​​​​ថា​​​នឹងជំរុញ​ឲ្យ​មានការ​ផ្សព្វ​​​

សាយ​សេចក្តីសម្រេច​ឲ្យ​ប្រើ​ប្រាស់​នូវ​សេចក្ត​​​ី​​​ព្រាង​​​​​​​​​ច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យបានទូលំទូលាយ ដោយ​សហ​​​ការ​ជាមួយ​​​​​​​​​​អ​​​ង្គ​​​កា​​​រ​​​​​​​​​ក្រៅ​​​រដ្ឋា​​​​​​ភិបាល​​​។ លិខិត​​​ដែលចុះ​​​ហត្ថលេខារួ​​​មគ្នាដោ​​​យ​​​អង្គការ​​​ត្រួ​​​ត​​​​​​​​​ពិ​​​និត្យ​​​ផ្សេង​​​ទៀត មា​​​ន ​​​​​​អង្គការ​​​វេទិកា​​​​​ក្រៅ​​​​​​រដ្ឋាភិ​​​បាល ​​​និង​​​​​​គ​​​ណ​​​​​​ៈ​​​កម្មាធិការ​​​សកម្មភាព​​​សិទ្ធិ​​​មនុស្ស​​​​​​កម្ពុជា មា​​​ន​​​​​​ខ្លឹម​​​​​​​​​សារថា “យើង​​​សុំ​​​ស្នើឲ្យ​​​មា​​​ន​​​​​​​​​កិច្ច​​​ប្រជុំ​​​មួ​​​យ​​​…​​​និ​​​ង​​​​​​សូ​​​ម​​​ឲ្យ​​​ឯក​​​​​​​​​ឧត្តម​​​​​​សម្រប​​​សម្រួល​​​ ​​​​​​និ​​​ង​​​សូ​​​ម​​​ផ្តល់​​​ឲ្យ​​​​​​យើង​​​​​​​​​ខ្ញុំនូ​​​វ​​​​​​សេចក្តី​​​ព្រាងច្បាប់​​​​​​​​​​បច្ចុ​​​ប្បន្ន​​​…ដើម្បី​​​សិក្សា មុន​ពេល​ត្រូ​​​វ​​​​​​​​​បា​​​ន​​​អនុ​​​ម័ត​​​ និ​​​ងដើម្បី​​​​​​​​​ពិ​​​ភាក្សា​​​  បញ្ចេញ​មតិ និ​​​ង​​​​​​ផ្តល់​​​​​​យោបល់​​​ដល់​​​​​​រដ្ឋា​​​ភិបាល​​​​​​កម្ពុជា​​​”។

ពេល​​​សុំ​​​ឲ្យ​​​បញ្ជាក់​​​​​​ច្បាស់​​​​​​អំ​​​ពី​​​​​​​​​សេចក្តី​​​​​​​​​អត្ថា​​​ធិ​​​ប្បាយ​​​​​​​​​​​​របស់​​​​​​​​​លោក​​​​​​នៅក្រុ​​​ង​​​​​​ហ្សឺ​​​​​​ណែ​​​វ ​​​​​​ទាក់​​​ទង​នឹង​ច្បាប់​​​​​​​​​ស្តី​​​​​​​​​ពី​​​អង្គ​​​កា​​​រ​​​​​​ក្រៅ​​​​​​រដ្ឋា​​​​​​ភិ​​​បាល​​​ លោក សម្បត្តិ ​​​បាន​​​បដិ​​​សេធ​​​មិ​​​ន​​​ធ្វើ​​​​​​អត្ថា​​​​​​​​​ធិ​​​ប្បាយ​​​ ​​​និ​​​ង​​​​​​​​​បា​​​ន​​​​​​​​​បង្វែរ​​​​​​សំ​​​ណួ​​​រ​​​​​​ទៅ​​​លោក ​​​មា​​​ស សា​​​រិម ​​​អ​​​គ្គ​​​​​​នា​​​យក​​​​​​​​​​​​រង​​​​​​អគ្គ​​​នា​​​​​​យក​​​ដ្ឋាន​​​​​​ក្រសួ​​​ង​​​មហា​​​ផ្ទៃ។

លោក ​​​សា​​​រិម ​​​​​​បា​​​ន​​​មាន​​​​​​ប្រ​​​សាសន៍​​​ថា “កា​​​ល​​​បរិ​​​ច្ឆេទ​​​​​​​​​នៃ​​​កិច្ច​​​ប្រជុំ​​​​​​​​​​​​មួ​​​យ​​​​​​​​​ជាមួយ​​​​​​​​​អង្គ​​​កា​​​រ​​​ក្រៅ​​​​​​រដ្ឋា​​​​​​ភិ​​​បាល​​​ ឬ​​​​​​ការ​​​បញ្ជូ​​​ន​​​​​​សេចក្តី​​​ព្រាង​​​​​​​​​ច្បាប់​​​ទៅ​​​​​​រដ្ឋ​​​សភា ​​​​​​នៅ​​​មិ​​​ន​​​​​​ទាន់​​​កំ​​​ណត់​​​​​​នៅ​​​ឡើយ​​​ទេ​​​​​​​​​”។ លោក​​​​​​បា​​​នមានប្រសាសន៍បន្ត​ថា​​​ “យើង​​​កំ​​​ពុងរង់ចាំ​​​​​​​​​បទ​​​​​​បញ្ជា​​​​​​ឲ្យ​ធ្វើ​កិច្ចការ​បន្ទាប់​​​​”។ លោក​​​បា​​​ន​​​បន្ថែម​​​​​​ថា ច្បាប់​​​​​​នេះ​​​ទំ​​​​​​​​​ន​​​ង​​​​​​​​​ជា​​​នឹងចូ​​​ល​​​​​​​​​ជា​​​​​​​​​​​​​​​ធ​​​រមា​​​ន​​​​​​​​​ក្នុ​​​ង​​​​​​រយៈ​​​ពេល​​​​​​ប្រាំ​​​មួ​​​យ​​​​​​ខែ​​​ដំ​​​បូ​​​ង​​​​​​​​​នៃ​​​ឆ្នាំ​​​នេះ​​​។

លោក ប៉ុល លឹម ​​​រដ្ឋ​​​លេខាធិការ​​​​​​​​​នៃ​​​ក្រសួ​​​ង​​​មហា​​​​​​ផ្ទៃ​​​​​​​​​បា​​​ន​​​​​​​​​លើក​​​ឡើង​​​ថា ​​​​​​គ​​​ណៈ​​​រដ្ឋមន្ត្រី​​​បា​​​ន​​​​​​​​​ចុះ​​​ហត្ថ​​​លេខា​​​​​​លើ​​​សេចក្តី​​​ព្រាង​​​​​​ច្បាប់​​​​​​​​​ស្តី​​​​​​ពី​​​អង្គ​​​កា​​​រ​​​​​​ក្រៅ​​​រដ្ឋា​​​​​​ភិ​​​បាល​​​​​​កា​​​ល​​​​​​ពី​​​ឆ្នាំ​​​​​​ទៅ ​​​​​​មុន​​​កា​​​រ​​​​​​​​​បោះ​​​ឆ្នោ​​​ត​​​​​​កា​​​ល​​​​​​ពី​​​​​​​​​ខែ​​​កក្កដា។ លោក​​​​​​ ប៉ុល លឹម បា​​​ន​​​​​​អះ​​​អា​​​ង​​​​​​ថា “ យើង​​​នៅ​​​​​​តែ​​​បើក​​​​​​ចំ​​​ហ​​​សម្រាប់​បញ្ចេញ​យោបល់​​​” ប៉ុន្តែ ​​​លោក​​​​​​​​បានបដិ​សេធ​​​មិន​ឲ្យដឹង​ថា តើ​​ពេល​ណា​ទើប​អាច​មានការ​បញ្ចេញ​យោបល់​អំពីច្បាប់​​​​​​នេ​​​ះ​​​​​​​​​។

សេចក្តី​​​​​​ព្រាង​​​​​​​​​ច្បាប់​​​​​​​​​​​​ដែល​​​មា​​​ន​​​១១​​​ចំ​​​ពូ​​​ក​​​​​​​​​និ​​​ង​​​​​​មា​​​ន​​​៥៨​​​មាត្រានេះ ​​​​​​នឹ​​​ង​​​​​​​​​ដាក់​​​បញ្ចូល​នូវ​លក្ខខណ្ឌ​​​ថ្មី​​​​​​​​​សម្រាប់​​​កា​​​រ​​​​​​​​​បង្កើត​​​ និង​​​កា​​​រ​​​​​​ចុះ​​​​​​​​បញ្ជី​​​​​​ឈ្មោះ​​​​​​​​​អ​​​ង្គ​​​កា​​​រ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ និ​​​ង​​​​​​តម្រូ​​​វ​​​​​​ឲ្យអង្គការ​ទាំងនោះ​​​​​​​​​​​​ធ្វើ​​​​​​របាយកា​​​រ​​​​​​​​​​​​ណ៍​​​​​​​​​ប្រចាំ​​​ឆ្នាំស្តីពីសកម្ម​​​​​​ភា​​​​​​ព​​​​​​​​​និ​​​ង​​​ហិរញ្ញវត្ថុ​​​​​​​​​​​​ស្រប​​​​​​​តា​​​ម​​​បទដ្ឋានផ្អែក​​​។

​​​​​​អ​​​ង​​​​​​្គការក្រៅ​​​​​​រដ្ឋាភិ​​​បាល​​​ ​​​ដែល​​​មា​​​ន​​​​​​ប្រវត្តិ​​​​​​​​​យូរ​​​​​​អង្វែ​​​ង​​​​​​​​​​​​ក្នុងការ​ចូលរួម​ក្នុងដំណើរ​ការ​​​​​​​​​​អ​​​ភិ​​​វឌ្ឍ​​​​​​ន៍ក្នុង​​​វិ​​​ស័យ​​​សង្គម ​​​សុខាភិ​​​បាល ​​​​​​អប់​​​រំ ​​​​​​និ​​​ង​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​​​​​​​នៅ​​​ក្នុងប្រទេ​​​ស​​​កម្ពុជា​​​ ​​​​​​ព្រួយ​បារម្ភ​​​​​​​​​ថា ​​​ច្បាប់​​​​​​នេះ​​​​​​នឹ​​​ង​​​​​​ត្រូ​​​វ​​​បា​​​ន​​​​​​ប្រើ​​​​​​ប្រាស់សម្រាប់​ផ្តោត​គោល​ដៅ​​​ទៅ​​​លើ​​​អង្គការ​​​​​​​​​​​​ដែល​​​​​​រដ្ឋា​​​​​​ភិ​​​បាល​​​​​​ដឹង​​​ថា​​​​​​​​​ជា​​​​​​អ្នក​​​រិះ​​​គន់​​​​​​​​​គ​​​ណ​​​បក្ស​​​​​​ប្រ​​​​​​ជា​​​ជន​​​កម្ពុជា​​៕ ​​​ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស