TAG
paywall
ការស្លាប់ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានធ្លាក់ចុះពាក់កណ្តាលនៅក្នុងឆ្នាំ២០១៣
យោងតាមតួលេខចុងក្រោយស្តីពីការស្លាប់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានធ្លាក់ចុះជិតពាក់កណ្តាលពី៤៣នាក់នៅក្នុងឆ្នាំ២០១២មកនៅត្រឹម២២នាក់កាលពីឆ្នាំមុន។ ហើយតួលេខនេះគឺជាតួលេខមានចំនួនធ្លាក់ចុះច្រើនជាងគេបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំនួនអ្នករងគ្រោះសរុបក៏បានធ្លាក់ចុះ៤០ភាគរយផងដែរ បើគិតត្រឹមរយៈពេលដូចគ្នា ពោលគឺធ្លាក់ចុះពី១៨៦នាក់ក្នុងឆ្នាំ២០១២មកនៅត្រឹម១១១នាក់ កាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ប្រចាំខែចុងក្រោយ ស្តីពីជនរងគ្រោះសម្រាប់ឆ្នាំ២០១៣ របស់អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា (CMAA)។
ក្នុងចំណោមជនរងគ្រោះទាំង១១១នាក់មានជនរងគ្រោះចំនួន២១នាក់បានដាច់ដៃដាច់ជើងដោយសារគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយជនរងគ្រោះ៦៨នាក់ផ្សេងទៀតបានរងរបួស។
លោក ហេង រតនា អគ្គនាយកនៃមជ្ឈ មណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលជាសាខារបស់អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា និងជាភ្នាក់ងារដោះមីនធំបំផុតនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងបេសកកម្មរុករកគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសកម្ពុជា ដោយធ្វើឲ្យតួលេខនៃអ្នកស្លាប់និងអ្នករងរបួសធ្លាក់ចុះយ៉ាងខ្លាំងកាលពីដើមឆ្នាំ២០១៣។ លោកបានលើកឡើងថា បើយោងតាមរបាយការណ៍បង្ហាញថា ភ្នាក់ងារដោះមីនទទួលបានលទ្ធផលប្រសើរជាងឆ្នាំមុនៗ។
លោកបានមានប្រសាសន៍ថា “ការធ្លាក់ចុះនេះ គឺដោយសារតែប្រតិបត្តិការដោះមីនត្រូវបានពង្រីកទៅដល់តំបន់ជាច្រើន ហើយសហគមន៍ ក៏បានចូលរួមសហការដោយផ្តល់ដំណឹងជាច្រើនដល់យើងផងដែរ” ។ លោក រតនា បានលើកឡើងថា មជ្ឈមណ្ឌលទទួលបានការផ្តល់ដំណឹងពីប្រជាពលរដ្ឋប្រហែល១៣.០០០នាក់ ដែលបានទូរស័ព្ទហៅភ្នាក់ងារដោះមីនឲ្យទៅដោះគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតំបន់របស់ពួកគាត់។
កាលពីចុងខែមករា អគ្គិភ័យមួយបានឆាបឆេះនៅកន្លែងដាក់សម្ភារជួសជុលនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាក្នុងក្រុងបាត់ដំបង ដោយបានបំផ្លិចបំផ្លាញយានយន្តនិងសម្ភារផ្សេងៗបើគិតជាទំហំទឹកប្រាក់មានប្រមាណ៤០០.០០០ដុល្លារ។
ទោះបីជាមានការខាតបង់យ៉ាងច្រើនដូច្នេះក្តី លោក រតនាបានលើកឡើងថា លោកមិនគិតថា វាប៉ះពាល់ខ្លាំងដល់ការងារដោះមីនរបស់មជ្ឈមណ្ឌលនៅក្នុងខេត្តបាត់ដំបងជាខេត្តមួយក្នុងចំណោមខេត្តដែលមានគ្រាប់មីនច្រើនជាងគេបំផុតមួយចំនួននៅក្នុងប្រទេសកម្ពុជាឡើយ។ គ្រាន់តែ ខេត្តបាត់ដំបង កោះកុង ឧត្តរមានជ័យ និងខេត្តព្រះវិហារ មានអ្នកស្លាប់និងរងរបួសដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាងពាក់កណ្តាលទៅហើយ។
កាលពីដើមខែនេះ លោក រតនា បានបដិសេធការចោទប្រកាន់ជាសាធារណៈដែលថា អ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានដុតកន្លែងដាក់សម្ភារជួសជុលដើម្បីបិទបាំងការចំណាយមិនត្រឹមត្រូវ។
បន្ថែមពីលើបេសកកម្មរុករកមីននៅទូទាំងប្រទេស មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីឆ្នាំមុនបានចាប់ផ្តើមប្រតិបត្តិការដោះមីនក្រោមទឹកមួយចំនួនផ្សេងទៀត និងបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមកពីប្រទេសបែលហ្ស៊ិក ដើម្បីចាប់ផ្តើមសាកល្បងកណ្តុរហិតមីនពូជអាហ្វ្រិកនៅក្នុងប្រទេសកម្ពុជា ។
ទោះបីជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់យ៉ាងនេះក្តី ប៉ុន្តែរដ្ឋាភិបាលនៅតែទទួលរងការរិះគន់ជាច្រើន ដោយសារមិនបានជួយជនរងគ្រោះឲ្យបានពេញដៃពេញជើងតាមរយៈការផ្តល់មូលនិធិសម្រាប់សេវាស្តារនីតិសម្បទានោះ។ កាលពីខែធ្នូ រដ្ឋាភិបាលបានប្រកាសគម្រោងមួយដើម្បីធ្វើឲ្យសេវានៅតាមទីជនបទមានភាពប្រសើរឡើង ដោយចែកអំណោយដល់ក្រុមប្រឹក្សាជនពិការនៅគ្រប់ខេត្តទាំងអស់។
ចាប់តាំងពីរបបខ្មែរក្រហមដួលរំលំនៅក្នុងឆ្នាំ១៩៧៩មក គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានសម្លាប់ពលរដ្ឋខ្មែរជាង១៩.០០០នាក់និងធ្វើឲ្យរងរបួសប្រហែល៤៥.០០០នាក់៕ស៊ុយឈាង
បុរសខ្មែរពីរនាក់ត្រូវទាហានព្រំដែនថៃបាញ់ឲ្យរបួស សាកសពបីនាក់ត្រូវបានបញ្ជូនមក
យោងតាមអង្គការសិទ្ធិមនុស្ស និងទាហានបានឲ្យដឹងថា បុរសពីរនាក់ត្រូវទាហានថៃបាញ់ឲ្យរងរបួស បន្ទាប់ពីបានឆ្លងដែនខុសច្បាប់ពីខេត្តព្រះវិហារ ចូលទៅក្នុងទឹកដីថៃដើម្បីកាប់ឈើគ្រញូងកាលពីសប្ដាហ៍មុន ខណៈដែលមនុស្សបីនាក់ដែលត្រូវបានបាញ់សម្លាប់កាលពីខែធ្នូ និងខែមករា ក្រោយពីពួកគេបានឆ្លងដែនក្នុងខេត្តឧត្តរមានជ៍យត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។
លោក ឡោ ចាន់ មន្ត្រីផ្នែកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ បានមានប្រសាសន៍ថា បុរសរងរបួសទាំងពីរនាក់មានឈ្មោះ វង់ វាសនា អាយុ២៤ឆ្នាំ បានរងរបួសដៃដោយសារត្រូវគ្រាប់កាំភ្លើង និងឈ្មោះ នូ សាមី អាយុ៤៤ឆ្នាំ បានត្រូវគ្រាប់ចំក្បាលពោះ បន្ទាប់ពីពួកគេបានឆ្លងដែនកាលពីយប់ថ្ងៃសៅរ៍។
បច្ចុប្បន្នបុរសទាំងពីរនាក់នេះត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងបានវិលត្រឡប់ទៅផ្ទះរបស់ពួកគេនៅក្នុងស្រុកជាំក្សាន្ត...
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន៖ គម្រោងអាជីវកម្មនៅកម្ពុជានៅតែបន្តដំណើរការជាធម្មតា
យោងតាមឯកសារផ្ញើជូនផ្សារមូលបត្រហ្វីលីពីន បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ហ្វីលី ពីន មិនបានផ្អាកគម្រោងអាជីវកម្មវិនិយោគរួម ជាមួយក្រុមហ៊ុនពហុជំនួញក្នុងស្រុក រ៉ូយ៉ាល់គ្រុប ដោយត្រូវចំណាយប្រាក់ជាច្រើនលានដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិទី២នៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។
ឯកសារនោះមានខ្លឹមសារថា “យើងចង់បញ្ជាក់ឲ្យច្បាស់ថា ដំណើរការរៀបចំដែលកំពុងបន្ត សម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងវិនិយោគរួមគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន និងក្រុមហ៊ុន Inter Logistics (Cambo-dia) Co., Ltd. ដើម្បីបង្កើតក្រុមហ៊ុន អាកាសចរណ៍កម្ពុជា (Cambodia Airlines Co., Ltd.)”។ គួរបញ្ជាក់ថា ឯកសារនេះត្រូវបានចុះហត្ថលេខាដោយអ្នកស្រី សេស៊ីលី ប៉េសាយកូ (Cecilia Pesayco) ជំនួយការលេខាក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន។
ឯកសារដដែលមានខ្លឹមសារបន្តទៀតថា ដូច្នេះ វាជារឿងមិនពិតទេដែលគម្រោងវិនិយោគរួមនេះត្រូវបានផ្អាកនោះ”។ ឯកសារនេះបានលើកឡើងពីអត្ថបទដែលសារព័ត៌មាន BusinessMirror នៅប្រទេសហ្វីលីពីនបានចុះផ្សាយកាលពីថ្ងៃទី៤ខែនេះ ដោយបានរាយការណ៍ឲ្យដឹងថា មជ្ឈមណ្ឌលអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (CAPA) បានចេញរបាយការណ៍សិក្សាដែលបានបង្ហាញថា “សេចក្តីសម្រេចរបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនថា ត្រូវផ្អាក និងត្រូវសិក្សាអំពីលទ្ធភាពសម្រេចបានជោគជ័យក្នុងគម្រោងវិនិយោគទុនរួមនៅកម្ពុជានេះ គឺជាចំណាត់ការដ៏ត្រឹមត្រូវ”។
សារព័ត៌មានដដែលបានចេញផ្សាយអត្ថបទនេះ បន្ទាប់ពីសារព័ត៌មានហ្វីលីពីនមួយផ្សេងទៀតគឺកាសែត BusinessWorld បានដកស្រង់សម្តីរបស់លោក រ៉ាម៉ុន អាង (Ramon Ang) ប្រធាន និងជានាយកប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ដែលបានលើកឡើងថា ក្រុមហ៊ុននេះនឹងពន្យារពេលគម្រោងវិនិយោគ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជារបស់ខ្លួន ដោយសារតែភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅតែមាននៅក្នុងប្រទេសកម្ពុជា។ លោកបាននិយាយថា “យើងនឹងពិនិត្យពេលវេលាចាប់ផ្តើមឡើងវិញ ហើយសិក្សាអំពីលទ្ធភាពសម្រេចផលចំណេញ...។
យើងបានពន្យារពេលគម្រោងនេះ ដោយសារតែស្ថានភាពនៅទីនោះ”។ ក៏ប៉ុន្តែ ឯកសារនេះ មិនបានយោងតាមសម្តីរបស់លោក អាង ទេ។ កាលពីខែមេសា ក្រុមហ៊ុន សាន់មីហ្គេល (San Miguel Corp.) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Inter Logistics (Cambodia) Co., Ltd. ដើម្បីបោះទុនវិនិយោគចំនួន១០លានដុល្លារ សម្រាប់ទិញភាគហ៊ុន៤៩ភាគរយនៅក្នុងក្រុមហ៊ុន Inter Logistics (Cambodia) Co., Ltd. ដែលជាបុត្រសម្ព័ន្ធមួយដែលនាំឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កាន់កាប់ក្រុមហ៊ុន អាកាសចរណ៍កម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា បានចុះហត្ថលេខាជាផ្លូវការកាលពីខែតុលា បន្ទាប់ពីត្រូវបានពន្យារពេលពីខែកក្កដាឆ្នាំមុនមក ហើយក្រុមហ៊ុន អាកាសចរណ៍ហ្វីលីពីន ត្រូវបានរំពឹងថា បានបង់ប្រាក់១០ភាគរយនៅពេលចុះកិច្ចព្រមព្រៀងនេះ។
មន្ត្រីមួយរូបនៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឲ្យដឹងកាលពីឆ្នាំមុនថា ក្រុមហ៊ុននេះបានរំពឹងថា សកម្មភាពហោះហើរនឹងចាប់ផ្តើម យ៉ាងយូរក្នុងខែតុលាឆ្នាំ២០១៣។ តាំងពីប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានធ្វើសេចក្តីរាយការណ៍មក មន្ត្រីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បាននិយាយដដែលៗថា ក្រុមហ៊ុនរបស់ខ្លួនកំពុងធ្វើការងារលើគម្រោងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ទោះបីជាមានសម្តីរបស់របស់លោក អាង និងលទ្ធផលសិក្សារបស់មជ្ឈមណ្ឌល CAPA ក៏ដោយ។
កាលពីម្សិលមិញ មន្ត្រីទាំងនោះមិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយទេ។ រិយាល័យទំនាក់ទំនងរបស់ក្រុមហ៊ុន អាកាសចរណ៍ហ្វីលីពីន នៅទីក្រុងម៉ានីល មិនបានលើកទូរស័ព្ទស្នើឲ្យធ្វើអត្ថាធិប្បាយទេ៕ សុធា
សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការរឿងក្តីជួញដូរក្មេងស្រីគថ្លង់ឲ្យធ្វើជាស្រីពេស្យា
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការជំនុំជម្រះរឿងក្តីស្ត្រីអាយុ៤៤ឆ្នាំម្នាក់ និងបុរសអាយុ២៨ឆ្នាំម្នាក់ដែលជាប់ចោទពីបទជួញដូរក្មេងស្រី គ ថ្លង់ និងមានផ្ទុកមេរោគអេដស៍ទៅឲ្យផ្ទះបនមួយកន្លែងក្នុងខណ្ឌចម្ការមន។
ស្ត្រីសង្ស័យឈ្មោះ ឯម សុភា ដែលកូនស្រីរបស់ខ្លួនគឺជាមិត្តភក្តិជនរងគ្រោះនោះ ត្រូវបានចោទប្រកាន់ពីនាំក្មេងស្រីអាយុ១៣ឆ្នាំរូបនេះទៅធ្វើការក្នុងផ្ទះបន បន្ទាប់ពីក្មេងស្រីរូបនេះបានមកស្នាក់នៅផ្ទះរបស់ខ្លួន។ បុរសសង្ស័យឈ្មោះ ឡុញ ចាន់ ត្រូវបានចោទប្រកាន់ពីបទជួយនាំក្មេងស្រីនេះទៅផ្ទះបននោះ។
នៅថ្ងៃបើកសវនាការដំបូងថ្ងៃទី៣ ខែកុម្ភៈ ឯម សុភា បានបដិសេធការចោទប្រកាន់នោះ ហើយបាននិយាយថា គាត់មិននៅផ្ទះទេនៅថ្ងៃដែលក្មេងស្រីរូបនេះត្រូវគេនាំទៅផ្ទះបននោះ។
លោកស្រី សន សុដាឡែន មេធាវីការពារក្មេងស្រីរងគ្រោះបានមានប្រសាសន៍ថា...
អាជ្ញាធរដុតបំផ្លាញផ្ទះ៦០ខ្នងរបស់អ្នកភូមិក្នុងខេត្តពោធិ៍សាត់ ដោយចោទថារស់នៅលើដីរដ្ឋ
ផ្ទះឈើជាង៦០ខ្នងក្នុងខេត្តពោធិ៍សាត់ ត្រូវបានដុតបំផ្លាញចោលកាលពីម្សិលមិញដោយក្រុមមន្ត្រីនៅក្នុងស្រុកវាលវែង ដែលបានអះអាងថាម្ចាស់លំនៅដ្ឋានទាំងនោះរស់នៅលើដីរដ្ឋ នេះបើតាមការឲ្យដឹងពីអង្គការលីកាដូ។
អ្នកស្រី មិត សាមួន ជាអ្នកឃ្លាំមើលរបស់អង្គការលីកាដូក្នុងខេត្តពោធិ៍សាត់ បានប្រាប់អ្នកយក ព័ត៌មានថា “កាលពីព្រឹកថ្ងៃពុធ នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បានមកដុតផ្ទះសំបែងរបស់ប្រជាពលរដ្ឋ”។
គួរបញ្ជាក់ថា អ្នកភូមិរាប់រយនាក់បានរស់នៅលើដីនេះពីឆ្នាំ២០០៧ដល់ឆ្នាំ២០១២ ប៉ុន្តែត្រូវអាជ្ញាធរបណ្ដេញចេញ។ ទោះជាយ៉ាងណា អ្នកភូមិមួយចំនួនបានវិលមករស់នៅលើដីនេះវិញកាលពីឆ្នាំមុន នេះបើតាមការបញ្ជាក់របស់អ្នកស្រី សាមួន ។
លោក ពង្ស ចន្ទសុយុថេរ៉ា...
ការទទួលទានមាន់ឈឺងាប់បង្កគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត
កាលពីចុងខែមករា មាន់ប្រាំក្បាលក្នុងចំណោមមាន់១០ក្បាលរបស់លោក ឡេង ឡាល ជាកសិករធ្វើស្រែក្រីក្រម្នាក់នៅក្នុងខេត្តក្រចេះ បានងាប់ភ្លាមៗមួយរំពេច។
ទោះបីជាលោក ឡេង ឡាល អាយុ៤០ឆ្នាំនិយាយថា គាត់ដឹងថាមាន់ឈឺងាប់អាចបង្កគ្រោះថ្នាក់ ហើយគាត់គួរតែដុត និងកប់មាន់ងាប់នោះចោលក៏ដោយ តែគាត់មិនបានធ្វើដូច្នោះទេ គឺគាត់បែរជាប្រាប់ឲ្យកូនប្រុសអាយុ៨ឆ្នាំរបស់គាត់យកមាន់នោះទុកចម្អិនទទួលទានទៅវិញ។
មួយសប្ដាហ៍បន្ទាប់ពីគ្រួសារនេះបានទទួលទានមាន់ឈឺងាប់នោះមក កូនប្រុសអាយុ៨ឆ្នាំនិងកូនស្រីអាយុ២ឆ្នាំរបស់គាត់ បានចាប់ផ្ដើមចេញរោគសញ្ញាជំងឺគ្រុនផ្ដាសាយ H5N1 ឬហៅថា គ្រុនផ្ដាសាយបក្សី។ មិនយូរប៉ុន្មានក្រោយពីនោះក្មេងទាំងពីរនាក់នេះបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
លោក ឡេង ឡាល និយាយកាលពីម្សិលមិញថា “...
ក្រុមហ៊ុនម៉ៅការផ្នែកយោធានឹងជួយគាំទ្រដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
ក្រុមហ៊ុន DynCorp International (DI) ដែលជាក្រុមហ៊ុនម៉ៅការឯកជនផ្នែកយោធាមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសកាលពីម្សិលមិញថា ខ្លួនទទួលបានកិច្ចសន្យារយៈពេលមួយឆ្នាំ ដែលមានទំហំទឹកប្រាក់៨,៥លានដុល្លារពីបញ្ជាការកងវិស្វកម្មនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក Naval Facilities Engineering Command-Pacific (NAVFAC-Pacific) ដើម្បីផ្តល់សេវាគាំទ្រប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុននេះ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “តាមកិច្ចសន្យានេះ ក្រុមហ៊ុន DI នឹងផ្តល់សេវាគាំទ្រផ្សេងៗដល់កងវរសេនាតូចសាងសង់ចល័តនៃកងទ័ពជើងទឹកអាមេរិក Naval Mobile Construction Battalion (NMCB) ខណៈពេលកំពុងអនុវត្តគម្រោងសាងសង់ដែលជាជំនួយមនុស្សធម៌នៅក្នុងខេត្តផ្សេងៗ នៅក្នុងប្រទេសកម្ពុជា”។
ប្រសិនបើអ្វីៗដំណើរការរលូនទៅមុខ កិច្ចសន្យានេះរួមមាន “ជម្រើសរយៈពេលមួយឆ្នាំចំនួនបួន” ដែលមានតម្លៃជាទឹកប្រាក់សរុប៨,៥លានដុល្លារ ប៉ុន្តែ មិនបានបញ្ជាក់ថា តើក្រុមហ៊ុន DI នឹងផ្តល់ការគាំទ្រអ្វីខ្លះដល់ NAVFAC-Pacific ប្រចាំនៅ កម្ពុជានោះទេ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនបានឆ្លើយតបនឹងសុំណើសុំការឆ្លើយបំភ្លឺទេកាលពីម្សិលមិញ។ ដោយមានមូលដ្ឋាននៅក្នុងរដ្ឋ វើជីនៀ ក្រុមហ៊ុន DI ផ្តល់សេវាជាច្រើន ដូចជាអាកាសចរណ៍ ភ័ស្តុភារ ការបណ្តុះ បណ្តាល ការស៊ើបអង្កេត និងដំណោះស្រាយប្រតិបត្តិការដល់ស្ថាប័នរដ្ឋាភិបាលនានានៅទូទាំងពិភពលោក៕សុខុម
កូដកម្មរបស់កម្មកររោងចក្រកាត់ដេរនៅខេត្តព្រះសីហនុជុំវិញការកាត់ប្រាក់បន្ថែមមិនទាន់ចប់ទេ
កម្មករនៅរោងចក្រកាត់ដេរ Galey Global ដែលគ្រប់គ្រងដោយជនជាតិអាមេរិក នៅក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ខ្លួននឹងបន្តធ្វើកូដកម្មបន្តទៀតដើម្បីប្រឆាំងនឹងការកាត់ប្រាក់បន្ថែមសម្រាប់ការងារទៀងទាត់ប្រចាំខែរបស់ពួកគេ បន្ទាប់ពីការប្រជុំជាលើកទី២ជាមួយអ្នកគ្រប់គ្រងរោងចក្រមិនអាចដោះស្រាយជម្លោះនេះបាន។
កម្មកររោងចក្រម្នាក់ឈ្មោះ វ៉ា សូល បាននិយាយថា កម្មកររោងចក្រកាត់ដេរប្រហែ ល២.០០០នាក់បានចូលរួមនៅក្នុងការធ្វើកូដកម្មថ្ងៃទី២ កាលពីម្សិលមិញ ដោយអំពាវនាវឲ្យមានការបណ្តេញលោក សុខ គង់ ប្រធានរដ្ឋបាលចេញពីការងារ។
កម្មកររោងចក្រកាត់ដេរបានចោទប្រកាន់លោក សុខ គង់ ថា បានកាត់ប្រាក់ បន្ថែមសម្រាប់ការងារទៀងទាត់ប្រចាំខែរបស់ខ្លួនចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១២មកម៉្លេះ។
លោក វ៉ា សូល បានឲ្យដឹងថា កូដករបានបង្ខំចិត្តចូលរួមការប្រជុំជាលើកទី២ជា មួយលោក សុខ គង់ និងថ្នាក់លើរបស់លោក បន្ទាប់ពីបានរារាំងរថយន្តរបស់ពួកគេមិនឲ្យចាកចេញពីរោងចក្រ អំឡុងពេលអាហារថ្ងៃត្រង់ ប៉ុន្តែមិនបានទទួលជោគ ជ័យទេនៅក្នុងការស្នើសុំឲ្យបណ្តេញលោក សុខ គង់ ចេញពីតំណែងនៅក្នុងរោងចក្រ។
លោក វ៉ា សូល បាននិយាយថា “យើងមិនមែនប្រឆាំងនឹងការកាត់ប្រាក់ឈ្នួលរបស់ពួកយើងនោះទេ ប៉ុន្តែយើងគ្រាន់តែស្នើសុំឲ្យកុំកាត់ច្រើនពេក។ យើងនឹងបន្តធ្វើការតវ៉ារហូតទាល់តែលោក សុខ គង់ ត្រូវបានបណ្តេញចេញពីរោងចក្រ”។
កូដករបានចោទប្រកាន់លោក សុខ គង់ថា មិនបានបើកប្រាក់បន្ថែមសម្រាប់ការងារទៀងទាត់ប្រចាំខែចំនួន១០ដុល្លារមកឲ្យកម្មករឡើយ ប្រសិនបើកម្មករណាម្នាក់ដាក់ច្បាប់សុំឈប់សម្រាកមួយថ្ងៃនោះ ហើយប្រសិនបើកម្មករឈប់សម្រាកមួយថ្ងៃដោយមិនដាក់ច្បាប់វិញនោះ លោក សុខ គង់ បានកាត់ប្រាក់ឈ្នួលរបស់កម្មកររហូតដល់ទៅ៣០ដុល្លារ។
លោក សុខ គង់ បានសារភាពថា គាត់ពិតជាបានកាត់ប្រាក់បន្ថែមសម្រាប់ការងារទៀងទាត់ប្រចាំខែរបស់កម្មករមែន ប្រសិនបើពួកគេសុំច្បាប់ឈប់សម្រាកមួយថ្ងៃនោះ ប៉ុន្តែបានបដិសេធថា មិនបានកាត់ប្រាក់ឈ្នួលរបស់កម្មកររហូតទៅដល់៣០ដុល្លារនោះទេ តែផ្ទុយទៅវិញលោកបានចោទប្រកាន់កម្មករពីបទរំលោភច្បាប់ការងារដោយសុំច្បាប់ឈប់សម្រាកតែមួយថ្ងៃ ប៉ុន្តែបែរជាឈប់រហូតដល់បួន ឬប្រាំថ្ងៃ។
លោក សុខ គង់ បានលើកឡើងថា កូដករបានខឹងនឹងលោកដោយសារតែលោកអនុវត្តច្បាប់តឹងរ៉ឹងពេក។ លោកនិយាយថា “អ្នកទាំងនោះមិនសប្បាយចិត្តនឹងខ្ញុំទេ នៅពេលខ្ញុំចាប់ផ្តើមរឹតបន្តឹងពួកគេ ហើយបញ្ហានេះមិនមែនដោយសារតែខ្ញុំទេ ប៉ុន្តែវាដោយសារតែខ្ញុំធ្វើតាមបញ្ជារបស់ថ្នាក់លើ”។
លោក ម៉េត វណ្ណា អនុប្រធានមន្ទីរការងារខេត្តព្រះសីហនុដែលបានចូលរួមនៅក្នុងការចរចាកាលពីម្សិលមិញដែរនោះ បានលើកឡើងថា លោកជឿជាក់ថា លោក សុខ គង់ ពិតជាបានកាត់ប្រាក់បន្ថែមសម្រាប់ការងារទៀងទាត់របស់កម្មករដោយមិនត្រឹមត្រូវនិងដោយគ្មានការអនុញ្ញាតមែន។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវ ប៉ុន្តែបុគ្គល មិនបានអនុវត្តត្រឹមត្រូវនោះទេ”។ លោក វណ្ណា បានលើកឡើងទៀតថា លោកនឹងបង្វែរជម្លោះនេះទៅគណៈកម្មាធិការប្រឹក្សាការងារ ប្រសិនបើកូដកម្មនៅតែបន្ត៕ ស៊ុយឈាង
ចោរបីនាក់បាញ់ប្លន់អ្នករត់តាក់ស៊ីម្នាក់នៅក្នុងខេត្តតាកែវ បន្ទាប់ពីបន្លំធ្វើជាអ្នកជួលតាក់ស៊ីជិះ
នគរបាលបាននិយាយថា អ្នករត់តាក់ស៊ីអាយុ៤៨ឆ្នាំម្នាក់ត្រូវបានចោរបាញ់ប្លន់ចំផ្ទៃមុខកាលពីថ្ងៃអង្គារ នៅក្នុងខេត្តតាកែវ។
យោងតាមលោក ស៊ាង ម៉ាលី អធិការនគរបាលស្រុកទ្រាំងបានឲ្យដឹងថា អ្នករត់តាក់ស៊ីឈ្មោះ ទេព ផល្លា ត្រូវបានគេជួលឲ្យដឹកមនុស្សបីនាក់ចន្លោះពីខេត្តកំពតមកភ្នំពេញ ក្នុងតម្លៃ៥០ដុល្លារ។ នៅម៉ោងប្រហែល៦ល្ងាច នៅពេលដែលតាក់ស៊ីនោះបើកបរជិតដល់ភ្នំដិនក្នុងខេត្តតាកែវ បុរសទាំងបីនាក់ប៉ុនប៉ងប្លន់លោក ផល្លា ហើយបុរសម្នាក់បានបាញ់គាត់ចំផ្ទៃមុខ។
លោក ម៉ាលី មានប្រសាសន៍ថា “បុរសម្នាក់បានប្រើកាំភ្លើងខ្លីបាញ់ជនរងគ្រោះពីក្រោយធ្លាយទៅថ្គាមស្ដាំ។ លោកបានមានប្រសាសន៍ថា “ជនរងគ្រោះបានរងរបួសធ្ងន់”។លោកបានបន្ថែមថា ជនរងគ្រោះបានរត់ចេញពីរថយន្តនោះ ហើយត្រូវបានបាញ់ចំនួនពីរគ្រាប់ទៀត មុនពេលគេចខ្លួនដោយសុវត្ថិភាព។
លោកបានបន្ថែមថា ក្រុមចោរប្លន់បានប្លន់យករថយន្តតាក់ស៊ីម៉ាកតូយ៉ូតាកាមរីឆ្នាំ២០០៣មួយគ្រឿង។ លោក ម៉ាលី បានមានប្រសាសន៍ថា “ខ្ញុំគិតថា ជនសង្ស័យមិនមែនជាមនុស្សដែលរស់នៅក្នុងខេត្តតាកែវទេ ហើយយើងនឹងចាប់ខ្លួនពួកគេបាននៅេពលឆាប់ៗនេះ”៕ គឹមហឿន
កម្មកររោងចក្រកាត់ដេរនៅខេត្តព្រះសីហនុធ្វើកូដកម្មដោយសារមានការកាត់ប្រាក់ឈ្នួលកម្មករ
កម្មកររោងចក្រកាត់ដេរប្រហែល១.០០០ នាក់មកពីរោងចក្រ Galey Global (Cambodia) Co.,Ltd. បានធ្វើការតវ៉ានៅខាងក្រៅរោងចក្រ កាត់ដេរក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីម្សិលមិញ ទាមទារឲ្យក្រុមហ៊ុនបណ្តេញ ប្រធានរដ្ឋបាលរោងចក្រចេញដោយសារបានកាត់ប្រាក់ឈ្នួលរបស់កម្មករ។
កម្មករដែលធ្វើការតវ៉ាបានអះអាងថា លោក សុខ គង់ ប្រធានរដ្ឋបាលបានកាត់ប្រាក់ឈ្នួលកម្មករនៅរោងចក្រកាត់ដេរនេះដែលស្ថិតក្នុងឃុំបិតត្រាង។ កម្មការិនី ប្រាក់ វណ្ណនី អាយុ២៣ឆ្នាំបាននិយាយថា “យើងចង់ឲ្យក្រុមហ៊ុនបណ្តេញលោក សុខ គង់ ចេញ ពីព្រោះគាត់មិនមានតម្លាភាពនៅពេលគាត់ដោះស្រាយប្រាក់ ឈ្នួលកម្មករ ហើយបានកាត់ប្រាក់ឈ្នួលដោយមិនត្រឹមត្រូវ”។
កម្មការិនី វណ្ណនី ក៏បានអះអាងដែរថា លោក សុខ គង់ មិនបានបើកលុយថែមម៉ោងឲ្យកម្មករដែលបានធ្វើការថែមម៉ោងឡើយ។ កាលពីម្សិលមិញ អ្នកតវ៉ាបានទាមទារច្បាប់ឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលពេញ រួមទាំងប្រាក់សម្រាប់ការងារថែមម៉ោង និងការធ្វើការថែមម៉ោងដោយស្ម័គ្រចិត្តជាជាងបង្ខិតបង្ខំ។
ពួកគេក៏បានជំរុញឲ្យក្រុមហ៊ុនគោរពច្បាប់ការងារដោយអនុញ្ញាតឲ្យកម្មករឈប់សម្រាក ហើយទទួលយកលិខិតលាឈប់ជាផ្លូវការដោយទទួលបានប្រាក់ឈ្នួលពេញ។ កម្មករបានឈប់ធ្វើបាតុកម្មបន្ទាប់ពីធ្វើបានរយៈពេលប្រហែល២ម៉ោង បន្ទាប់ពីក្រុមហ៊ុនអញ្ជើញតំណាងចំនួនប្រាំពីរនាក់ឲ្យចូលទៅក្នុងដើម្បីធ្វើការចរចា។
លោក ម៉េត វណ្ណា អនុប្រធានមន្ទីរការងារខេត្តបានមានប្រសាសន៍ថា ក្រុមហ៊ុនបានយល់ព្រមតាមការទាមទាររបស់កម្មករ ប៉ុន្តែ បានបដិសេធមិនបណ្តេញលោក សុខ...
Latest news
© 2021, ដេលី. All rights reserved.

