34 C
Phnom Penh

បុរស​​​ខ្មែរ​​​ពីរ​​​នាក់​​​ត្រូវ​​​ទាហានព្រំដែនថៃ​​​បាញ់ឲ្យរបួស​​​ សាក​​​សព​​​បីនាក់​​​ត្រូវបាន​​​បញ្ជូន​​​មក​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​​អង្គការ​​​សិទ្ធិមនុស្ស​​​ និង​​​ទាហាន​​​​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​បុរស​​​ពីរ​​​នាក់​​​ត្រូ​​​វ​​​ទាហាន​​​ថៃ​​​បាញ់​​​​​​​​​​​​ឲ្យ​​​រង​​​របួស​​​ បន្ទាប់ពី​​​បាន​​​ឆ្លង​​​ដែន​​​ខុស​​​ច្បាប់​​​ពី​​​ខេត្ត​​​ព្រះវិហារ ចូលទៅ​​​ក្នុង​​​ទឹក​​​ដីថៃ​​​ដើម្បី​​​កាប់​​​ឈើ​​​គ្រញូង​​​កាលពីសប្ដាហ៍មុន​​​ ខណៈ​​​ដែល​​​មនុស្ស​​​បីនាក់​​​ដែល​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​កាលពី​​​ខែ​​​ធ្នូ និង​​​ខែ​​​មករា ក្រោយ​​​​​​​​​ពីពួកគេ​​​បាន​​​ឆ្លង​​​ដែន​​​​​​ក្នុង​​​ខេត្តឧត្តរមានជ៍យ​ត្រូវ​​​បានបញ្ជូន​​​​​​ត្រឡប់​​​មក​​​កម្ពុជា​​​​​​វិញ។

លោក ឡោ ចាន់ មន្ត្រីផ្នែក​​​សម្រប​​​សម្រួល​​​​​​​​​​​​នៅ​​​អង្គការ​​​​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​​​​ព្រះវិហារ​​​ បានមាន​​​ប្រសាសន៍​​​ថា បុរស​​​រង​​​របួស​​​ទាំងពីរ​​​នាក់​​​មាន​​​ឈ្មោះ វង់ វាសនា អាយុ​​​​​​​​​២៤​​​​​​ឆ្នាំ​​​ បាន​​​រង​​​របួស​​​​​​ដៃ​​​ដោយ​​​សារ​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង និង​​​ឈ្មោះ នូ សាមី អាយុ​​​៤៤​​​ឆ្នាំ​​​ បាន​​​​​​​​​ត្រូវ​​​គ្រាប់​​​ចំក្បាល​​​ពោះ​​​ បន្ទាប់ពី​​​ពួកគេ​​​បាន​​​ឆ្លង​​​ដែន​​​​​​កាលពី​​​យប់​​​ថ្ងៃ​​​សៅរ៍។

បច្ចុប្បន្ន​​​​​​បុរសទាំងពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​គ្រូ​​​ពេទ្យ​​​អនុញ្ញាត​​​ឲ្យ​​​ចេញពីមន្ទីរ​​​ពេទ្យ និង​​​បាន​​​វិល​​​​​​​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​របស់​​ពួកគេ​​​នៅ​​​ក្នុង​​​ស្រុក​​​ជាំ​​​ក្សាន្ត ​​​​​​​​​ខេត្ត​​​ព្រះវិហារ​​​វិញ​​​ហើយនៅថ្ងៃបន្ទាប់​​​។

​​​​​​សាក​​​សព​​​បុរសទាំងបីនាក់​​​ត្រូវ​​​បាន​​​បញ្ចូន​​​មក​​​កម្ពុជា​​​វិញ​​​កាលពី​​​ថ្ងៃទី​​​៥ ខែ​​​កុម្ភៈ កាត់​​​តាម​​​ចំណុច​​​ឆែក​​​ឆេរ​​​អន្តរជាតិ​​​អូស្មាច់ ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ ហើយ​​​មាន​​​តែ​​​សាកសព​​​ម្នាក់​​​ប៉ុណ្ណោះ​​​ដែល​​​​​​ត្រូវ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​បាន ​​​នេះ​​​បើ​​​យោង​​​តាម​​​អនុសេនីយ៍ឯក​​​ ឡាំ សំរឿន ឈ​​​រ​​​ជើង​​​នៅ​​​ចំណុច​​​ឆែក​​​ឆេរ​​​ខាង​​​លើ​​​នេះ​​​។

​​​សាក​​​សព​​​ម្នាក់​​​ក្នុង​​​ចំណោម​​​សាក​​​សព​​​ទាំង​​​បី​​​ដែល​​​មាន​​​ឈ្មោះ មិន ឆត អាយុ​​​៣២​​​ឆ្នាំ ស្ថិត​​​នៅ​​​ក្នុង​​​មនុស្ស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រាំបួន​​​នាក់​​​ដែល​​​បាន​​​ឆ្លង​​​ដែន​​​ដើម្បី​​​ស្វែង​​​រក​​​ឈើ​​​គ្រញូង​​​​​​កាលពីថ្ងៃ​​​ទី​​​២៧ ខែធ្នូ។

យោង​​​តាម​​​លោក ស្រី ណារ៉េន មន្ត្រី​​​ផ្នែក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ ​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ឈ្មោះ មិន ឆត ​​​ត្រូវ​​​គ្រាប់​​​ចំក្បាល​​​។  លោក​​​ថ្លែង​​​​​​ថា នគរ​បាល​​​​កំពុង​​​ព្យាយាម​​​កំណត់​​​អត្ត​​​សញ្ញាណ​​​សាក​​​សព​​​ពីរ​​​នាក់​​​ទៀត​​​ ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​​​​ថា ប្រជា​​​ព​​​ល​​​រដ្ឋកម្ពុជា​​​៣៨​​​នាក់​​​ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​កាលពី​​​​ឆ្នាំ​​​២០១៣​​​ បន្ទាប់ ពី​​​ពួក​​​គេ ​​​បាន​​​ឆ្លង​​​ដែន​​​ដើម្បី​​​ស្វែង​​​រក​​​ឈើ​​​គ្រញូង​​​៕ ​​​សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស